ភាគពិសេស

442 12 2
                                    

(ក្ដីសុខជីវិត)

ប្រាំឆ្នាំកន្លងផុតទៅ
វាលស្មៅខៀវខ្ចីធំល្វឹងល្វើយ អប់ទៅដោយក្លិនផ្កាក្រអូបចម្រុះពណ៌ចម្រុះក្លិន សាយភាយសាងឱ្យអារម្មណ៍ស្រស់ស្រាយ ធូរស្រាលទុក្ខកង្វល់។ អ្នកម្ដាយអង្គុយញញឹមសម្លឹងមើលជើងតូចឆ្មេររត់លេងលើវាលស្មោះនីទីធ្លាមុខផ្ទះ។
“ហ្វែនធី! មួយៗកូន” មីន ស្រែកហាមកូនស្រីដែររត់លឿនទៅៗ ប្រៀបដូចសេះបោលរកញីអ៊ីចឹង។
រាងតូចច្រឡឹងស្អាតក្រោកឈរពេញកម្ពស់ ដើរយឺតៗមករកកូនស្រីដែលព្រមឈប់ស្ងៀមឈរមួយកន្លែងមើលនាង នៅមានធ្វើមុខមាត់គួរឱ្យអាណិតចេញមកទៀត ធ្វើដូចអ្នកម្ដាយនឹងវ៉ៃខ្លួនអ៊ីចឹង។
“ម៉ាក់ ម៉ាក់ ហ្វែន ឈប់រត់ហើយ”
ផឹប
នាងតូចល្អិតឱបជើងអ្នកម្ដាយណែនដៃ នៅមានយកផ្ទៃមុខតូចទន់ៗឈ្មុលអង្អែលនឹងភ្លៅទន់របស់អ្នកម៉ាក់ថ្នមៗ យកចិត្តខ្លាចអ្នកម្ដាយស្ដីបន្ទោស។
“ធ្វើអីកូនបងទៀតហើយ ហ៊ឹម?” ឌែន ដើរទាំងញញឹមមានក្ដីសុខមករកប្រពន្ធកូន នៅមានសួរនាំបែបកាន់ជើងកូនស្រីសំណព្វរបស់ខ្លួនទៀត។
“ប៉ា ប៉ា!” នាងតូចរត់ទៅឱបឪពុកភ្លែតយកចិត្ត មិនមែនទេយកឪពុកមកធ្វើជារនាំងការពារទៅវិញទេ។
“ម៉ាក់ ម៉ាក់ ធ្វើអីកូនស្រីប៉ា ហ៊ឹម?”
ជុប ខ្សឺត
ឌែន ថើបថ្ពាល់ទន់ៗកូនស្រីជាច្រើនច្រើនខ្សឺត ដោយការគ្រឺតក្នាញ់។
“បងចេះតែកាន់ជើងបែបនេះ ទើបកូនខូចអស់” មីន រអ៊ូមិនពេញចិត្ត ដែលស្វាមីចេះតែតាមចិត្តកូនមិន ទម្លាប់ក្មេងឡើងខូចអស់ទៅហើយ។
“ហ្វែន មិនបានខូចទេ!” នាងតូចងាកមកតវ៉ាជាមួយម្ដាយ ឫកពាឡើងទ្រើងព្រោះមានឪពុកការពារធ្វើឱ្យទាំង មីន ទាំង ឌែន អត់អស់សំណើចមិនបាន។
“ហ៊ឹសៗ កូនស្រីប៉ាខូចឯណា កូនស្រីប៉ាឆ្លាតសឹងអី”
ជុប
លោកប៉ាថើបកូនស្រីមួយខ្សឺតទៀត មុននឹងដាក់នាងតូចចុះឱ្យរត់លេងដូចដើមវិញ។ ទាំងលោកប៉ាអ្នកម៉ាក់ឈរញញឹមសម្លឹងមើលកូនស្រីតែម្នាក់យ៉ាងមានក្ដីសុខជាទីបំផុត។
“អុយយ” មីន ភ្ញាក់បន្តិចជាមួយរង្វង់ដៃទាំងរឹងមាំទាំងកក់ក្ដៅលូកមកឱបតរឹតពីក្រោយបែបយកចិត្ត   ប្រហែលជាដឹងថាអ្នកម៉ាក់កំពុង
អន់ចិត្តជាមួយខ្លួន។
“អន់ចិត្តនឹងបងឬ?”
“អន់ចិត្តរឿងអី? អូនមានអីត្រូវអន់ចិត្តនោះ” មីនជី បែរមករកស្វាមីព្រមទាំងឱប ក រឹងមាំណែនដៃថែមទៀត។
“បងស្មានតែអូនអន់ចិត្ត ដែលបងថើបតែកូនមិនថើបអូន”
“ឆ្កួត! ហ៊ឹសៗ អូនអន់ចិត្តធ្វើអីទៅ កូនខ្លួនឯងសោះហ្នឹង”
“ហ៊ឹសៗ ស្មានតែអូនប្រចណ្ឌកូនតើស” ឌែន ខ្សឹបក្បែរត្រចៀកតូចភរិយាបង្អាប់ថ្នាក់ប្រពន្ធទៅជាមុខក្រហមអស់ទៅហើយ។
“អូនប្រចណ្ឌអី...អ៊ុប” មាត់តូចក្រពុំអ្នកម៉ាក់ត្រូវលោកប៉ាកំហូចឆ្មក់បឺតជញ្ជក់ផ្ដល់ភាពផ្អែមល្ហែម។
“អ្ហឹម...” ឌែន គ្រហឹមពេញចិត្តនឹងរសថើបផ្អែមបានពីមាត់ម៉ាក់បាតដៃធំក្រាស់ស្ទាបអង្អែលខ្នងតូច។
កំលោះក្រមុំទាំងពីរដោះដូរស្នាមថើបរវាងគ្នា អស់ជាច្រើននាទី ទើបព្រមដោះចេញមកទាំងចិត្តសោកស្ដាយ។
“មាត់អូននៅផ្អែមដូចដើម ប្រពន្ធសម្លាញ់!” លោកប៉ាខ្សឹបផ្អែមល្ហែមក្បែរបបូរមាត់ស្ដើង ដែលអ្នកម៉ាក់ត្រូវញញឹមអឹមអៀន។
“ឌែន!!! បងនេះ!...” មីន បែរមុខចេញមិនឱ្យអ្នកជាស្វាមីបានឃើញមុខក្រហមដូចម្ទេសទុំរបស់ខ្លួន។
ខ្សឺតៗ
ប្រុសកំលោះលូកមកឱបចង្កេះតូច នៅមានឆ្មក់ថ្ពាល់អ្នកម៉ាក់ជាច្រើនខ្សឺតតាមអំពើចិត្តរបស់ខ្លួន លោកប៉ាកាន់តែថើបអ្នកម៉ាក់កាន់តែអៀនលើសដើម បោះជាក្លាយជាប្ដីប្រពន្ធគ្នាប្រាំឆ្នាំហើយក៏ដោយ។
“ហ៊ឹសៗ បងថើបថ្ពាល់អូនសឹងតែជាំទៅហើយនៀក” មីន ងាកមកជ្រួញច្រមុះដាក់ បង្អាប់ស្វាមីពូកែកេងចំណេញ។
“ទោះថើបអូនដល់សឹកមាត់ទៀតក៏បងមិនឈប់ដែរ! បងនឹងថើបអូនបែបនេះរាល់ថ្ងៃ ថើបគ្រប់ពេលគ្រប់វេលា ថើបទាល់តែអូនធុញបង”
ខ្សឺត ខ្សឺត
“ហ៊ឹសៗ បងមិនថើបអូនទៅវិញទើបអូនធុញ! លោកប្ដីអូនទាំងក្រអូប ទាំងសង្ហា ទាំងគួរឱ្យស្រលាញ់បែបនេះ អូនធុញបានយ៉ាងម៉េចទៅ! អូនមានតែស្រលាញ់បង... ស្រលាញ់ហូរហៀរពេញបេះដូងតែម្ដងហើយ”
ជុប
អ្នកម៉ាក់ងាកមកជំពិតបបូរមាត់ក្រាស់លោកប៉ាបញ្ជាក់សម្ដីរបស់ខ្លួន ទង្វើស្រីក្រមុំ ឌែន ត្រូវញញឹមពេញចិត្តជាងពិធ្វើជំនួញត្រូវទៅទៀត។
“ហ៊ឹសៗ បងស្រលាញ់អូនណាស់ ប្រពន្ធសម្លាញ់ចិត្តបង”
“អូនក៏ស្រលាញ់បងដែរ លោកប្ដីសម្លាញ់ សំណព្វចិត្ត សំណព្វបេះដូង” បាតដៃតូចទាំងគូផ្អឹបលើថ្ពាល់គ្រើម គ្រវីចុះឡើងធ្វើដូចស្វាមីជាកូនក្មេងអ៊ីចឹង។
“ប៉ា ប៉ា ម៉ាក់ ម៉ាក់!” នាងតូច ហ្វែន រត់មករកឪពុកម្ដាយដែលកំពុងឱបគ្នាណែនដៃ។
កំលោះក្រមុំទាំងពីរលាដៃត្រដាង ចាំកូនស្រីសំណព្វចិត្តពីចម្ងាយ ឌែន លើកពរកូនស្រីតូចភ្លែតក្នុងរង្វង់ដៃ ចំណែកដៃម្ខាងដែលទំនេរទាញចង្កេះភរិយាមកឱបដូចគ្នាដែរ។
“បងមានក្ដីសុខខ្លាំងណាស់ ពេលមានប្រពន្ធកូនគួរឱ្យស្រលាញ់ក្នុងរង្វង់ដៃបែបនេះ”
ជុប ជុប
ឌែន ថើបថ្ពាល់កូនស្រីតាមដោយឱនមកជំពិតថ្ពាល់ទន់ភរិយា និយាយទៅគេចំណេញតែរហូតហ្នឹង បានទាំងឱបថើបកូនស្រី បានទាំងឱបថើបប្រពន្ធក្មេងទៀត។
ទាំងបីនាក់ប៉ាម៉ាក់កូន ឱបរឹតគ្នាណែនដៃសម្លឹងទៅទេសភាពស្រស់់ត្រកាលចំពោះមុខ វាមិនខុសអីពីជីវិតរបស់ពួកគេពេលនេះទេ វាមានតែក្ដីសុខសុភមង្គលក្នុងជីវិត ហើយវាក៏បន្តជានិរន្ដរ៍លុះអវសានជីវិតពួកគេដូចគ្នា។

ចប់ដោយរិបូរណ៍

ជាកិត្តិយសពីនាងខ្ញុំ មេលលី នាងខ្ញុំសូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅដល់ប្រិយមិត្តអ្នកអានជាទីស្រលាញ់ ដែលបានធ្វើការតាមដាននូវសាច់រឿងរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់។ នាងខ្ញុំក៏ព្រមទទួលយកនូវរិះគន់ពីអ្នកទាំងអស់គ្នា ដើម្បីធ្វើការស្ថាបនានូវសាច់រឿងក្រោយៗ ឱ្យកាន់តែមានភាពរីកចម្រើនជាងនេះ សូមអរគុណសម្រាប់ការគាំទ្រ។
ពីនាងខ្ញុំ.....មេលលី

You've reached the end of published parts.

⏰ Last updated: Oct 01, 2023 ⏰

Add this story to your Library to get notified about new parts!

ធ្នាក់ឯកាWhere stories live. Discover now