ភាគទី១៩

283 5 0
                                    

(អូនជាបេះដូងបង)

មួយសប្ដាហ៍ក្រោយមក
នៅទីបំផុតអ្នកជំងឺក៏អាចត្រលប់មកផ្ទះវិញបាន បន្ទាប់ពីសម្រាកអស់មួយអាទិត្យទៅហើយ។ មីន ដើរថ្នមៗព្រោះនៅមានអាការៈឈឺចាប់កន្លែងខ្លះ ដោយមានអ្នកជួយយកអាសារដូចជា ឌែន ចាំជួយគ្រាសឹងតែមិនឱ្យនាងដើរខ្លួនឯងផង បើគ្មានការជំទាស់ពីសាមីខ្លួន។
“បងលែងអូនបានហើយនៅ? នេះអូនអង្គុយនៅលើពូកហើយ មិនបានដួលទៅណាទេ!” មីន សួរមនុស្សប៉ិនហួងហែងព្រួយបារម្ភហួសហេតុ។
សម្ដីស្រីតូចធ្វើឱ្យម៉ាដាមអស់សំណើច ខុសពីប្រុសកំលោះដែលធ្វើមុខស្អុយចេញមក។
“ហ៊ឹសៗ មីន និយាយត្រូវកូននេះយូរទៅកាន់តែផ្ដេសផ្ដាសទៅហើយ”
“ពុទ្ធោ អ្នកម៉ាក់ខ្ញុំបារម្ភទើបហួងហែងបែបនេះ! ឬបងបង្ហាញឫកពាព្រួយបារម្ភដាក់អូនខុសដែរ មីន?” ឌែន ធ្វើជាងាកមកសួរស្រីតូចជាមួយទឹកមុខអន់ចិត្ត។
“មិនខុសទេ! តែបងល្មមឈប់ឱបអូនបានហើយ ឱបរឹតអូនសឹងតែថប់ដង្ហើមទៅហើយ” មែនបើគេឱបនាងធម្មតាក៏មិនអីដែរតែនេះរឹតសឹងតែនាងបាក់ឆ្អឹងទៅហើយ។
“ហ៊ឹសៗ” ឌែន ដឹងខ្លួនថាដូចស្រីតូចនិយាយពិតមែន ទើបព្រមរសាយដៃបន្ថយកម្លាំងឱបនាងបន្តិច។
មីន គ្រវីក្បាលញញឹមហួសចិត្តនឹងឫកពារបស់អ្នកកំលោះ។ ស្រីតូចទាញដៃរឹងមាំចេញពីចង្កេះរបស់ខ្លួន ព្រមទាំងក្រោកឈរពេញកម្ពស់ តែហើយក៏ត្រូវដៃរឹងមាំចាប់ជាប់ជាថ្មី។
“អូនចង់ទៅណា?”
“អូនចូលបន្ទប់ទឹក បងចង់ចូលដែរឬ?” មីន សួរឌឺតែ ឌែន បែរជាឆ្លើយតបគ្មានស្ទាក់ស្ទើរបន្តិចសោះ។
“បាទ”
“ឌែន!!!...” មីន ស្រែកសម្លុតគេទាំងមុខក្រហមខ្លួនឯង ខ្មាសអៀននឹងឫកពាច្រឡើមមួយនេះរបស់គេ។
“បងនិយាយពិតមែនណា៎ បងបារម្ភពីអូន! អូននៅទន់ខ្សោយបែបនេះ បើចូលទៅវិលមុខដួលគិតយ៉ាងម៉េច”
“អូនមិនដល់ថ្នាក់នោះទេ”
“បើកូនបារម្ភពី មីន ថ្នាក់នេះចាំម៉ាក់ចូលទៅកំដរនាងក៏បាន” ម៉ាដាម និយាយមានទឹកចិត្ត តែបែរជាត្រូវកូនប្រុសបដិសេធទៅវិញ។
“មិនបាច់ទេ! ពួកខ្ញុំរំខានម៉ាក់ច្រើនហើយ ម៉ាក់ឆាប់ទៅសម្រាកទៅ មីន ទុកឱ្យខ្ញុំជាអ្នកមើលថែនាងដោយខ្លួនឯងបានហើយ” ឌែន បង្ហាញឫកពាហួងហែងច្បាស់គ្មានលាក់លៀមទាល់តែសោះ។
“ហ៊ឹសៗ កូននេះហួងហែងណាស់” ម៉ាដាម អត់គ្រវីក្បាលហួងចិត្តនឹងកូនប្រុសមិនបាន។
“ម៉ោះចាំបងជូនអូនទៅ” មិនចាំឱ្យស្រីតូចអនុញ្ញាត ឌែន ចាប់បីនាងផុតពីដីភ្លែត ព្រមទាំងដើរសម្ដៅទៅបន្ទប់ទឹកភ្លាមតែម្ដង ក្រោមការភ្ញាក់ផ្អើលបែបហួសចិត្តពីអ្នកម្ដាយ។
អ្នកកំលោះដាក់ស្រីតូចថ្នមៗក្នុងបន្ទប់ ហើយក៏ចាត់ការដោះសម្លៀកបំពាក់នាងតែម្ដង មិនចាំស្រីស្រ់អនុញ្ញាតសិនសោះ តែហើយសាមីខ្លួនក៏ចាប់ដៃកំណាចជាប់នៅមានសួរគេទាំងឆ្ងល់ថែមទៀត។
“បងធ្វើអីហ្នឹង?”
“ដោះខោអាវឱ្យអូនហ្នឹងអី”
“អូនមានបានថាងូតទឹកទេ អូនថាចង់ចូលបន្ទប់ទឹក” មីន តបបែបជាន់កែងមនុស្សកំហូច ដែលប្រុសទំនើងក៏ស្ញេញបានគួរឱ្យចង់ទះតែម្ដងហើយ។
“ហិហិ បើជ្រុលជាចូលជាបន្ទប់ទឹកហើយ បងថាអូនគួរតែងូតទឹកកជម្រះកាយតែម្ដងទៅ ឱ្យវាស្រឡះខ្លួនខ្លះ”
“បងនេះ!...”
“ម៉ោះចាំបងដោះខោអាវឱ្យ” ឌែន ចាត់ការដោះសម្លៀកបំពាក់ឱ្យស្រីតូច មុននឹងនាំនាងទៅអង្គុយនៅលើអាងទឹកក្បែរនោះ ដែលស្រីក្រមុំក៏មិនមាត់ ក អ្វីក្រៅពីធ្វើតាមការដឹកនាំរបស់គេ។
ម្រាមដៃវែងស្រឡូន អង្អែលជើងតូចថ្នមៗជាមួយទឹកមុខដឹងខុសចេញមក។
“គ្រូពេទ្យប្រាប់ថាមានឈាមខ្លះកកមិនទាន់ហូរចេញមក ដូច្នេះកំ
ឡុងពេលនេះអូនអាចនឹងឈឺពោះ ហើយក៏មានឈាមហូរដូចគ្នា! ពេលមានអាការៈនេះអូនត្រូវប្រាប់បងឮហើយនៅ” ឌែន ប្រាប់បែបបញ្ជាដែលស្រីតូចក៏ងក់ក្បាលយល់ព្រម។
“អឹម...”
“បងសុំទោសណា៎ ដែលធ្វើឱ្យអូនឈឺចាប់ព្រោះបង” ឌែន រអ៊ូតិចៗដោយការដឹងខុសទើប មីន ត្រូវប្រញាប់លួងលោមគេមកវិញ។
“វាមិនមែនជាកំហុសរបស់បងទេ វាជាកំហុសអូនដែលមើលថែកូនមិនបានល្អ” មីន តបសំឡេងស្រាលគ្មានទឹកដម ស្របពេលទឹកភ្នែកក៏ហូរស្រក់មកព្រមគ្នាតែម្ដង។
ឃើញទឹកភ្នែកនាងហើយ ហ្វរ៍ឌែន កាន់តែរំជួលចិត្តលើសដើម ម្រាមដៃវែងស្រឡូន បោះវាសទឹកភ្នែកចេញពីផែនថ្ពាល់តូចទាល់តែស្ងួតអស់។
“វាមិនមែនជាកំហុសអ្នកណាទាំងអស់ ចាត់ទុកថាកូនមានបុណ្យជាមួយយើងត្រឹមប៉ុណ្ណឹងទៅចុះ” ឌែន ញញឹមលើកទឹកចិត្ត មីន ទាំងដែលក្នុងចិត្តឯណេះវិញគេនៅតែបន្ទោសខ្លួនឯងមិនឈប់នោះទេ។
“អឹម...” មីនជី ញញឹមទាំងទឹកភ្នែកងក់ក្បាលយល់ព្រមជាមួយសម្ដីរបស់គេមុននេះ តែក្នុងចិត្តក៏មិនខុសពីអ្នកកំលោះដូចគ្នា នាងក៏មិនបន្ទោសខ្លួនឯងមិនឈប់ដូចគ្នា។
“ម៉ោះឆាប់ងូតទឹកទៅ ចាំបងងូតឱ្យអូនណា៎”
“ចាស”
ឌែន ចាប់បីរាងតូចតែមួយដាក់ក្នុងអាងទឹក ព្រមទាំងចាត់ការសម្អាតរាងកាយឱ្យនាង។
“ឌែន”
“បាទ”
“បងមិនងូតទឹកទេឬ?”
“ងូតឱ្យអូនរួច ចាំបងងូតតាមក្រោយ” មាត់ប្រាប់ដៃក៏ដុសខ្នងតូចថ្នមៗស្រាលៗសឹងតែស្បែកទន់មិនក្រហមផង។
“ងូតជាមួយគ្នាទៅ” មីន មិនស្ទាក់ស្ទើរក្នុងការបបួលអ្នកកំលោះ ដែលសម្ដីបបួលរបស់នាង ទាញស្នាមញញឹមកំហូចបានមិនពិបាកនោះទេ។
“បានមែនឬ?”
“ចាស” មិនឆ្លើយតែមាត់តែ មីន នៅងក់ក្បាលបញ្ជាក់ថែមទៀត កាន់តែធ្វើឱ្យមនុស្សកំណាចញញឹមសឹងតែហែកថ្ពាល់ទៅហើយ។
“អ៊ីចឹងបងមិនគួរសមទេ” តាមពិតគេចង់ងូតជាមួយនាងស្រាប់ទៅហើយ គ្រាន់តែមិនចង់ធ្វើអ្វីដែលរំខានចិត្តនាងឱ្យតានតឹងជាងនេះតែប៉ុណ្ណោះ តែបើនាងបបួលទៅហើយចាំកាលទៀតសម្រុកចូលតែម្ដងទៅ។
ឌែន ប្រញាប់ប្រញាល់ចាត់ការសម្លៀកបំពាក់របស់ខ្លួន មិនចាំយូររហូតគ្មានសល់អ្វីក្រៅពីរាងកាយននលគកមិនខុសពីនាងក្រមុំ។
“ឌែន! ម៉េចក៏ស្រាតអស់បែបនេះ?” មីន ប្រញាប់លើកដៃខ្ទប់មុខខ្លួនឯងគេចពីរូបភាពអាក្រក់ភ្នែកចំពោះមុខ។

ធ្នាក់ឯកាWhere stories live. Discover now