ភាគទី១៣

296 6 0
                                    

(អារម្មណ៍ហេងហាង)

“អ្ហឹម...” មីនជី រើខ្លាំងៗ ពេលនាងអ្នកមកខ្ទប់មាត់ពីក្រោយ។
មីនជី ព្យាយាមរើខ្លាំងៗ តែក៏មិនបានផល អ្វីដែលនាងទទួលបានគឺមានតែជាតិថ្នាំ ដែលជ្រៀតចេញពីកន្សែង ដែលខ្ទប់មាត់នាងនេះឯង។
រាងតូច មីនជី ត្រូវអ្នកណាម្នាក់ចូលចេញពីក្នុងក្លឹបទៅទ្វារក្រោយ ដែលនៅមិនឆ្ងាយប៉ុន្មានពីទីនេះ។
“ជុ ជុ ស្រីស្អាតបែបនេះ យប់នេះដឹងតែមានក្ដីសុខមិនខានទេ” អាមនុស្សអាក្រក់ បីរាងតូចដាក់ឡាន ដែលខ្លួនចតចាំរួចជាស្រេច តែក៏មិនបានផល ពេលដែល...
ឌឹប ព្រុស
រន្ទះជើងរបស់អ្នកណាម្នាក់ ទម្លាក់មកចំផ្ទៃមុខមួយទំហឹង ធ្វើឱ្យរាងក្រាស់ដួលទៅលើដីមួយទំហឹង។
“អូយ...” អាមនុស្សអាក្រក់ ខ្ទប់មុខស្រែកដោយដារឈឺចាប់។
“អាចោម្សៀត! ឯងប្រហើនណាស់ ដែលហ៊ានប៉ះពាល់ស្រីរបស់យើង”សំឡេងកំំណាចបន្លឺឡើងបញ្ជាក់ពីភាពមានអំណាចរបស់ខ្លួន ព្រម
ជាមួយក្រសែភ្នែកកាច។
“អាចង្រៃ! ឯងជាអ្នកណា? មកចេះដឹងស្អីរឿងប្ដីប្រពន្ធយើង” អាមនុស្សអាក្រក់ក្រោកឡើងមកតតាំងជាមួយអ្នកចំពោះមុខ តែហើយមិនប៉ុន្មានក៏ត្រូវមនុស្សមាឌធំ បីបួននាក់ចាប់ក្រៀកជាប់។
សម្ដីភ្លើអ្នកម្ខាងទៀត សាងឱ្យមនុស្សកំណាចអស់សំណើច សឹងតែសើចឱ្យឆ្កួតទេ។
“ហ៊ឹសៗ ប្ដីប្រពន្ធឯង? យើងមិនដែលដឹងសោះ ថាខ្លួនចិត្តល្អចែកប្រពន្ធឱ្យអ្នកដទៃប្រើតាំងពីពេលណា” ចប់ប្រយោគហួសចិត្ត ឌែន សម្លក់បែបស៊ីសាច់ មកកាន់អ្នកចំពោះមុខ។
“ឯងនិយាយស្អី?”
“ប្រដៅវាហើយអូស ក ទៅឱ្យប៉ូលីសទៅ” ឌែន មិនតបហ្នឹងអ្នកម្ខាងទៀត តែក៏ងាកទៅបញ្ជាមនុស្សរបស់ខ្លួន។
សម្ដីម៉ឺងម៉ាត់របស់ម៉ាហ្វៀធ្វើឱ្យអាមនុស្សអាក្រក់ប្រញាប់ យកលេសយករួចខ្លួន។
“លោកប្រុស សូមអង្វរកុំធ្វើបាបខ្ញុំអី ប..បើលោកដោះលែងខ្ញុំ ខ្ញុំសន្យាថាប្រាប់ឈ្មោះអ្នកដែលបញ្ជាខ្ញុំឱ្យធ្វើរឿង” អាមនុស្សអាក្រក់ប្រាប់ទាំងញ័រមាត់តតាត់ ហើយក៏សប្បាយចិត្តពេល រាងក្រាស់ងាកមកសម្លឹងខ្លួនជាថ្មី។
“ហ៊ឹសៗ ឯងមិននិយាយក៏យើងដឹងរួចទៅហើយ” ឌែន តបសំឡេងស្មើសាងឱ្យអ្នកស្ដាប់ទៅជាស្លេកមុខ។ មែនគេបានដឹងរួចហើយ សំណាងហើយគេឱ្យមនុស្សតាមដានស្រីតូចជាសម្ងាត់ មិនអ៊ីចឹងមិនដឹងថាពេលនេះមានអ្វីកើតឡើងចំពោះនាងនោះទេ។
“លោក...”
“ចាត់ការវាទៅ”
“បាទចៅហ្វាយ”
ឌែន ដើរមករករស្រីតូចដែលសន្លប់ស្ដូកស្ដឹងមិនដឹងអ្វី ជាមួយទឹកមុខព្រួយបារម្ភ។
“មីនជី...” អ្នកកំលោះទះមុខស្រីតូចតិចៗ តែនាងនៅតែមិនភ្ញាក់សោះ។
រាងខ្ពស់សង្ហា បីរាងតូចចេញពីឡានកង្វក់មកកាន់ឡានតម្លៃថ្លៃរបស់ខ្លួនវិញដោយទឹកមុខដឹងខុស។
“សុំទោស ដែលធ្វើឱ្យអូនជួបរឿងបែបនេះ ជុប” បបូរមាត់បានរូបជំពិតលើសក់ទន់រលោង ព្រមទាំងឱបរាងតូចជាប់ដៃ ដោយឫកពាហួងហែងបំផុត។
ព្រឹកថ្ងៃថ្មី
មីនជី ភ្ញាក់ដឹងខ្លួននាព្រឹកថ្ងៃថ្មី តែមិនបានស្រស់ស្រាយដូចរាល់ដង ត្រឹមបើកភ្នែកភ្លាមស្រីតូចក៏ស្ទុះក្រោកភ្លែតតែម្ដង។ កែវភ្នែកតូចសម្លឹងមើលរាងកាយដែលគ្មានសម្លៀកបំពាក់របស់ខ្លួន ជាមួយទឹកមុខភិតភ័យចេញមក។
“ហ៊ឹកៗ មានរឿងអីកើតឡើងចំពោះខ្ញុំ ហ៊ឹក ហេតុអីទៅជាបែបនេះ? ហេតុអីទៅ? ហ៊ឹកៗ” មីនជី ក្ដោបភួយខ្ទប់មុខទ្រហ៊ោយំយែក ពេលគិតថាប្រុសផ្សេងបានប៉ះពាល់រាងកាយរបស់ខ្លួនក្រៅពី ឌែន។
សំឡេងយំយែក របស់ស្រីតូចផ្អើលដល់អ្នកណាម្នាក់ដែលទើបតែដើរចូលមកជាមួយថាសអាហារនៅក្នុងដៃ។
“មីនជី មានរឿងអី? អូនកើតអី ម៉េចក៏យំ?” ឌែន ទុកអាហារនៅ
ម្ខាង ព្រមទាំងរត់មកឱបស្រីតូច លួងលោមឱ្យបាត់ភ័យខ្លាច។
ឮសំឡេងប្រុសទើបស្រីតូចងើបមុខមកមើលគេដោយការងឿងឆ្ងល់ ឯដៃតូចក៏លូកទៅឱបគេងជាប់។
“ឌែន ហ៊ឹកៗ ម៉េចក៏បងនៅទីនេះ?”
ឌែន ទៅជ្រួញចិញ្ចើមមួយរំពេច ពេលស្រីតូចសួរសំណួរបែបមិនដឹងអីយ៉ាងនេះ តែក៏ធ្វើឱ្យគេអត់អស់សំណើចមិនបាន។
“ទីនេះជាបន្ទប់បង បើបងមិននៅឱ្យអ្នកណាមកនៅ” ប្រយោគរបស់អ្នកកំលោះ ធ្វើឱ្យស្រីតូចប្រញាប់ងាកមើលជុំវិខ្លួន។
“នេះ...”
“ហ៊ឹសៗ ភ័យដល់ថ្នាក់ភ្លេចបន្ទប់ខ្លួនឯងហើយឬ?”
“តែយប់មិញ...”
“ស៊ូច យប់មិញបងនៅជាមួយអូនពេញយប់” ឌែន និយាយកាត់មិនចង់ឱ្យនាងគិតរឿងមិនល្អទាំងនោះ។
“អ៊ីចឹងអ្នកដោះខោអាវអូនគឺជាបង?” មីន សួរបែបប្រាកដប្រជា តែអ្នកកំលោះបែរជាឆ្លើយលេងសើចទៅវិញ។
“បាទ យប់មិញអ្នកដែលរំលោភអូនគឺជាបង”
“ឌែន!...”
“ហ៊ឹសៗ បងនិយាយលេងទេ បងតាំងចិត្តផ្លាស់បំពាក់ឱ្យអូន តែដោះហើយក៏ខ្ចិលពាក់ឱ្យវិញ ទើបទុកអ៊ីចឹងទៅ..តែពេលឱបកក់ក្ដៅម្យ៉ាងដែរ” ឌែន ធ្វើមុខច្រឡើមចេញមក ស្រីតូចទៅជាមុខក្រហមព្រោះអៀន។
“ឌែន..មនុស្សលាមក”
“ហ៊ឹសៗ”
“បងដឹងថាអូនភ័យប៉ុណ្ណាទេ ពេលភ្ញាក់ឡើងឃើញខ្លួនឯងក្នុងសភាពបែបនេះ”
“មានបងអូនហ្នឹងមិនកើតអីទេ”
“អរគុណដែលបងជួយអូន” មីនជី ឱបមនុស្សជាទីស្រលាញ់ណែនដៃដែលរាងក្រាស់ក៏ឱបនាងតបវិញ។
“បើបងមិនការពារអូន ឱ្យអ្នកណាមកការពារទៅ ហ៊ឹម”
“ឌែន អូនស្រលាញ់បង” ប្រយោគស្រីតូចសាងឱ្យអ្នកកំលោះញញឹមពេញចិត្តតែក៏មិនបានប្រាប់តបនាងវិញ បានត្រឹមប្ដូរប្រធានបទនិយាយ។
“ហ៊ឹសៗ ម៉ោះឆាប់ញ៉ាំបាយទៅ បងចិត្តល្អធ្វើអាហារពេលព្រឹកឱ្យអូនញ៉ាំ ខា្លចអូនភ័យញ៉ាំអ្វីមិនចូល” អ្នកកំលោះលើថាសអាហារមកឱ្យស្រីតូច។
“ចាស អរគុណ” មីនជី ញ៉ាំបាយដោយស្នាមញញឹមមានក្ដីសុខ។ ច្បាស់ជាក្ដីសុខបើជាម្ហូបមនុស្សជាទីស្រលាញ់ធ្វើឱ្យញ៉ាំបែបនេះ។
ក្រៅពីគេងញ៉ាំ មីន ក៏មិនដឹងថាត្រូវធ្វើអ្វីទៀត ព្រោះជាថ្ងៃវិស្សមកាល រាងស្ដើងបានត្រឹមអង្គុយមើលព័ត៌មាន ដែលខ្លួនចូលចិត្តក្នុងបន្ទប់ទទួលភ្ញៀវ តែគ្រប់យ៉ាងត្រូវដាច់ពេលឮសំឡេងពីខាងក្រៅ។
ទឺង ទឺង

ធ្នាក់ឯកាWhere stories live. Discover now