ភាគទី១២

288 6 0
                                    

(អូនខឹងបងឬ?)

“ឌែន អូនឈប់និយាយជាមួយបងហើយ...អាយ” មីន ស្រែកភ្លាត់សំឡេង ពេលរាងកាយត្រូវដួលផ្ងារក្រោយ យ៉ាងទាន់ហន់ ដោយមានរាងក្រាស់តាមមកទ្រោបពីលើ។
“អ៊ីចឹងយើងមកគេងនិយាយគ្នាវិញល្អទេ?” មាត់ធ្វើជាសួរ តែដៃបែរជាអង្អែលពេញគល់ទ្រូងស្អាត មិនព្រមដកចេញទៅណាសោះ។
“ឌែន មនុស្សល្បិច អូនមិនលេងជាមួយទេ ចេញទៅ..ហ៊ឹសៗ” ដៃដែលប្រឹងរុញគេចេញមុននេះ ក៏ប្ដូរមកជាឱបគេភ្លាមៗ ពេលមនុស្សកំណាចយកពុកមាត់ពុក មកត្រដុសនឹងគល់ ក របស់ខ្លួន។
“ហ៊ឹម ក្រអូបណាស់ ជុប ជុប”
ឌែន ថើបពេញថ្ពាល់តូច ថើមទាល់តែអស់ចិត្តទើបព្រមបញ្ឈប់ទង្វើរបស់ខ្លួន។ មីនជី បានត្រឹមសម្លឹងមុខមាំសង្ហា ជាមួយក្រសែភ្នែកថ្លាយង់របស់ខ្លួន។
“ហ៊ឹសៗ ទៅងូតទឹកទៅន្អាលញ៉ាំបាយ” ដៃរឹងមាំ អង្អែលសក់ទន់ល្មើយតិចៗ បង្ហាញកាយវិការថ្នាក់ថ្នមបំផុត។
សម្ដីរបស់អ្នកកំលោះ ធ្វើឱ្យរាងតូចភ្ញាក់បន្តិច ព្រោះមិនទាន់បានធ្វើអាហារឱ្យគេនៅឡើយ។
“បងឃ្លានហើយឬ?”
“បាទ”
“អ៊ីចឹងបងចាំមួយភ្លែតណា ចាំអូនទៅចម្អិនអាហារឱ្យបងញ៉ាំ” មីនជី ប្រាប់ព្រមទាំងស្ទុះក្រោកភ្លាមៗ បង្ហាញកាយវិការប្រញាប់ប្រញាល់ចេញមក ទើបអ្នកកំលោះត្រូវហាមឃាត់។
“មិនបាច់ប្រញាប់ទេ បងធ្វើរួចអស់ហើយ” ឌែន ញញឹមស្រស់ចេញមក ដែលជាស្នាមញញឹមសាងឱ្យចិញ្ចើមតូចជ្រួញចូលគ្នា ព្រោះសង្ស័យ។
“បងធ្វើម្ហូបរួចហើយឬ?”
“បាទ រួចហើយ! ចាំតែអ្នកម្នាងបងទៅញ៉ាំទេ”
“បងចេះធ្វើម្ហូបដែរឬ?” មីនជី សួរបញ្ជាក់ម្ដងទៀត មិនចង់ជឿថាអ្នកកំលោះចេះថ្វើរឿងទាំងនេះ។
“នេះមើលងាយបងតើស” ឌែន ក្លែងធ្វើជាសំឡេងរឹង ធ្វើដូចជាខឹងស្រីតូចអ៊ីចឹង។
“មិនមែនអ៊ីចឹងទេអូនគ្រាន់តែឆ្ងល់! បងចេះធ្វើម្ហូបដោយខ្លួនឯង តែម៉េចក៏ត្រូវការអ្នកបម្រើទៀត?”
“បងរវល់ខ្លាំង អូនក៏ដឹង គ្មានពេលធ្វើរឿងទាំងនេះ ដោយខ្លួនឯងទេ ម្យ៉ាងទៀតបើបងមិនរកអ្នកបម្រើស្មានថាបានជួបអនាគតប្រពន្ធបងឬ?” មនុស្សល្បិចញញឹមលាក់កំណួចពេលនិយាយដល់ប្រយោគចុងក្រោយ។
“ឌែន...” មីនជី ហៅអ្នកកំលោះខ្លាំងៗ តែក៏អត់ញញឹមអឹមអៀនមិនបាន។
“ហ៊ឹសៗ ម៉ោះកុំរវល់តែអៀន ឆាប់ទៅងូតទឹកទៅ”
“ចាស” មីនជី ទាញអាវឃ្លុំមកពាក់ឱ្យតែបានៗ មុននឹងក្រោកដើរចេញ តែត្រូវញញឹមអឹមអៀនម្ដងទៀតពេលឮសំណួរច្រឡើមរបស់អ្នកកំលោះ។
“ត្រូវការឱ្យបងងូតជាមួយទេ?”
“ឆ្កួត! អូនងូតខ្លួនបាន” មីនជី ប្រញាប់ស្ទុះស្ទារត់ចូលបន្ទប់ទឹក ព្រោះខា្លចថាអ្នកកំលោះនឹងធ្វើដូចសំណួរសួរមុននេះ។
ចាត់ការធុរៈផ្ទាល់ខ្លួនរួច ពេលនេះស្រីតូចសិ្ថតក្នុងឈុតសាមញ្ញធម្មតា អង្គុយនៅតុអាហារដែលមានអ្នកកំលោះចាំយកចិត្តដួសម្ហូប ចាប់នេះចាប់នោះដាក់ឱ្យមិនឈប់ ពេញចាននាងសឹងតែហៀរអស់ទៅហើយ។
“ឌែន បានហើយ! បងចង់ឱ្យអូនញ៉ាំដល់ស្លាប់ឬយ៉ាងម៉េច?” មីនជី ធ្វើមុខស្អុយចេញមក ទឹកមុខកាយវិការរបស់នាង ធ្វើឱ្យអ្នកប្រព្រឹត្តទៅជាអស់សំណើច។
“ហ៊ឹស មិនមែនអ៊ីចឹងទេ គ្រាន់តែឃើញអូនស្គមពេក ទើបបងចង់ប៉ូវអូនឱ្យមានសាច់ជាងនេះ”
“អូន មិនបានស្គមទេ” សាមីខ្លួនប្រញាប់តវ៉ាទាំងមិនពេញចិត្ត។
“កន្លែងផ្សេងអត់តូចទេ តែរាងអូនតូចខ្លាំងណាស់” ឌែន ញញឹមល្បិច មាត់និយាយស្របពេល កែវភ្នែកសម្លឹងចំដើមទ្រូងណែនក្ដំរបស់នាង។
“ឌែន...មនុស្សលាមក” ឃើញក្រសែភ្នែករបស់អ្នកកំលោះ ស្រីតូចក៏ប្រញាប់លើកដៃមកបិទបាំងដើមទ្រូងរបស់ខ្លួន។
“ហ៊ឹសៗ បានហើយឆាប់ញ៉ាំបាយទៅ បងឈប់លេងហើយ”
មីនជី លែងនិយាយតជាមួយគេទេ តែក៏អង្គុយញ៉ាំបាយយ៉ាងស្ងៀមស្ងាត់ តែហើយមិនប៉ុន្មាននាងក៏ទម្លាយវាមកវិញ ពេលនឹកឃើញរឿងដែលខ្លួនចង់សួរ។
“ឌែន និយាយអ៊ីចឹង លោកហ្ស៊ូស នឹងលោកប៊េកគី ទៅណាអស់ហើយ?” មែនហើយតាំង ពីនាងចូលមកមិនទាន់បានឃើញពួកគេទាំងពីរនោះទេ ទាំងដែលរាល់ដងថ្មើរនេះ ពួកគេក៏មានវត្តមាននៅទីនេះដែរ។
សំណួររបស់ស្រីតូច ទាញឱ្យរាងក្រាស់ស្ទាក់ស្ទើរបន្តិច មុននឹងប្រញាប់ដោះសារចេញមក។
“អឺ..ថ្ងៃនេះពួកវាថាចង់ញ៉ាំនៅខាងក្រៅ ទើបបងអនុញ្ញាត” ឌែន ញញឹមស្រស់ចេញមក ព្យាយាមលាក់បាំងអ្វីម្យ៉ាងនៅក្នុងនោះ។
មែនពួកគេទាំងពីរមិនបានចង់ទៅគឺគេនេះឯងជាដេញត្រូវហើយមានរឿងអីត្រូវឱ្យពួកវាមកស៊ីអាហារដែលគេខំធ្វើឱ្យនាងក្រមុំនោះដូច្នេះហើយចំណាយលុយបន្តិច ឱ្យពួកវាទៅខាងក្រៅ ប្រសើរជាងឱ្យមករំខានក្ដីសុខរបស់គេជាមួយស្រីតូច។
“អរ អូនស្មានតែពួកគេមិនទាន់មកវិញ”
“ឆាប់ញ៉ាំទៅ”
“ចាស” មីនជី ដួសបាយដាក់ចូលមាត់ដោយមានមនុស្សកំណាចអង្គុយមើលទាំងញញឹម។
“អឺ និយាយអ៊ីចឹង មីនជី អូនវិស្សមកាលពេលណាដែរ?”
“អឹម ដូចជាខែក្រោយនេះឯង...បងមានរឿងអីមែនទេ?”
“គ្មានទេ អូនញ៉ាំបាយទៀតចុះ”
“មានរឿងអីឬ?” ទោះជាអ្នកកំលោះមិនប្រាប់ តែស្រីតូចនៅតែសួរដេញដោលមិនឈប់។
“គ្មានអីពិតមែន”
“បងកុហកអូន! បើគ្មានបងមិនមែនសួរអូនបែបនេះទេ” មីនជី បង្ហាញទឹកមុខអន់ចិត្តចេញមក ទើបមនុស្សកំណាចត្រូវទាញទៅឱបលួងលោម។
“ពុទ្ធោ អូនសម្លាញ់ កុំធ្វើមុខអ៊ីចឹងទៅមើល៍! មុខអាក្រក់អស់ហើយ បងមិនចង់ឃើញអូនធ្វើមុខស្អុយបែបនេះទេ ជុប” ឌែន ថើមលួងលោមអ្នកអង្គុយលើភ្លៅរបស់ខ្លួន។
“អ៊ីចឹងបងក៏ប្រាប់អូនម៉ោ អូនសន្យាថានឹងឈប់ធ្វើមុខបែបនេះទៀតហើយ” មីនជី ងាកមកញញឹមស្រស់ដាក់គេ។ ឃើញស្នាមញញឹមរបស់នាង អ្នកកំលោះក៏អត់និយាយការពិតមិនបាន។
“ហ៊ឹស អូខេ! ដែលសួរ ព្រោះបងចង់ចាត់ចែងការងារឱ្យរួចរាល់មុនពេលអូនវិស្សមកាល! ន្អាលបាននាំអូនទៅដើរលេងរ៉ូមេនទិចតែពីរនាក់” ឌែន ប្រាប់ត្រង់ៗ ដែលអ្នកស្ដាប់ទៅជាញញឹមភ្លាមៗ។
“ពិតមែនឬ!”
“បាទ”

ធ្នាក់ឯកាWhere stories live. Discover now