ភាគទី៩

297 4 0
                                    

(បង្រៀន មេរៀនស្នេហ៍)

“មីនជី” ឌែន ស្រែកហៅស្រីតូចខ្លាំងៗ ផ្អើលអស់មនុស្សម្នា ឱ្យសម្លឹងមើលមកគេ មិនលើកលែងសូម្បីតែម្ចាស់ឈ្មោះ។
“អ្នកប្រុស!” មីនជី ងាកមើលឆ្វេងស្ដាំ ឱនមុខដោយការខ្មាសអៀន ហើយក៏ប្រញាប់ដើរទៅរករាងក្រាស់ ដែលឈរជំទែងឫកនៅក្បែរនោះ។
“បងគិតថាមកទាន់ពេលល្អណាស់! អូនទើបតែចេញពីរៀនត្រូវទេ?” មាត់សួរ តែដៃក៏ទាញរាងតូចទៅឱបឱ្យបាត់នឹកនា ទោះបែកគ្នាមិនដល់ប៉ុន្មានម៉ោងក៏ដោយ។
“ចាស តែម៉េចក៏អ្នកប្រុសមកដោយខ្លួនឯងបែបនេះ? អ្នកប្រុសមិនធ្វើការទេឬ?” មិនឆ្ងល់យ៉ាងម៉េច បើរាល់ដងក៏ឱ្យមនុស្សមកយក តែថ្ងៃនេះបែរជាមកដោយខ្លួនឯងទៅវិញ។
“ភ្លេចហើយឬថាពួកយើងជាសង្សារហ្នឹងគ្នា ហើយក្នុងនាមជាសង្សារបងត្រូវមកទទួលអូនដោយផ្ទាល់បែបនេះហើយ” ឌែន ញីសក់ទន់រលោងថ្នមៗ បង្ហាញពីក្ដីស្រលាញ់របស់ខ្លួនចំពោះនាង។
“...” មីនជី បានត្រឹមខាំមាត់ ឈ្ងោកមុខ អឹមអៀន ទើបមនុស្សកំណាចចាប់ភ្ងើយចង្កាតូចឡើងមក ក៏ប៉ះបានហ្នឹងភាពខុសប្លែក។
“មីនជី មុខអូនត្រូវហ្នឹងស្អី? អរ មិនមែនទេ អ្នកណាវ៉ៃអូនម៉េចក៏មុខមានស្នាមម្រាមដៃបែបនេះ?” ឌែន ក្ដៅចិត្តមួយរំពេច ម្រាមដៃវែងស្រឡូនអង្អែលផ្ទៃមុខតូចថ្នមៗ ដោយការអាណិត។
សំណួររបស់អ្នកកំលោះ ធ្វើឱ្យស្រីតូចគាំងបន្តិច ព្រោះមិនដឹងប្រាប់គេបែបណា។ ព្រោះបើប្រាប់ថានាងត្រូវគេវាយ ច្បាស់ណាស់ថាគេប្រាកដជាមិននៅស្ងៀមនោះទេ។
“បងសួរម៉េចមិនឆ្លើយ?” ឃើញនាងនៅទាក់ទើរទើបគេតម្លើងសំឡេងបន្តិច។
(គួរប្រាប់គេឬក៏អត់? ហ៊ើយ! មិនអាចទេ កុំប្រាប់ល្អជាង) មីនជី វិលវុលក្នុងចិត្តមួយរំពេច។
កុហក!
ជាប្រយោគដែលស្រីតូចគិតចេញនៅក្នុងចិត្ត។
“មីនជី”
“អឺ គឺមុននេះមិត្តគេឈ្លោះគ្នា ហើយខ្ញុំក៏ចូលទៅឃាត់ ទើ...ទើបត្រូវគេវាយដោយអចេតនា” មីនជី តបទាំងស្ទះស្ទើរចេញមក គ្មានចិត្តក្លាហ៊ានក្នុងការកុហកគេ។
“ពិតមែនឬ?” ឌែន សង្កត់សំឡេងកាន់តែធ្ងន់មានចេតនាចាប់ពិរុទ្ធស្រីតូច។
“ចាស ពិ..ពិតមែនហើយ”
“កុំកុហកបងឱ្យសោះ” គេដឹងថានាងកុហក គ្រាន់តែគេមិនចង់បង្ខំនាងជាងនេះតែប៉ុណ្ណោះ។
“អត់កុហកទេ” មីនជី គ្រវីក្បាលខ្លាំងៗជាការអះអាង។
“អូខេ ឡើងឡានទៅ” ឌែន បើកទ្វារឱ្យស្រីតូចចូលអង្គុយ ទើបខ្លួនចូលមកធ្វើតួនាទីតាមក្រោយ។
តាមដងវិថីធ្វើដំណើរ មីនជី បានត្រឹមអង្គុយស្ងៀមមិនកម្រើក សម្លឹងមើលទៅខាងក្រៅឡានទាំងទឹកមុខស្រពោន ទើបអ្នកកំលោះសួរនាំដោយការព្រួយបារម្ភ។
“មីនជី អូនមិនស្រួលខ្លួនឬ? ម៉េចក៏មុខស្អុយបែបនេះ?” ឌែន អែបឡានចូលកៀន ព្រមទាំងលូកដៃមកស្ទាបថ្ងាសស្រីតូច ចង់ដឹងពីអាការៈរបស់នាង។
“អឺ គ្មានអីទេអ្នកប្រុស គ្រាន់តែហត់ហ្នឹងការរៀនបន្តិចប៉ុណ្ណោះ..អ្នកប្រុសកុំបារម្ភអី” មីនជី ងាកមកញញឹមស្រទន់ដាក់គេ។
“មិនអីល្អហើយ.. អរ តែត្រូវហើយម៉េចក៏អូននៅហៅបងថាអ្នកប្រុសទៀត! ពេលនេះពួកយើងគឺជាសង្សារហ្នឹងគ្នាហើយអូនគួរកែទម្លាប់នេះចេញទៅ... ហៅថាបងសម្លាញ់ បងឌែន ឬក៏ ឌែន ក៏បានទើបវាសិ្នទ្ធស្នាលសមជាគូសង្សារហ្នឹងគ្នា”
“គឺ...ខ្ញុំមិនទាន់ទម្លាប់ទេ”
“មិនទម្លាប់ទើបឱ្យរៀនហៅហ្នឹងណា សាកហៅទៅមើល៍”
“អឺ...”
“បើអូនមិនហៅ បងហ្នឹងថើបអូននៅទីនេះមិនខាន” ឌែន ឱនមុខសង្ហាមកកាន់តែជិតនាង សាងឱ្យស្រីតូចភ្ញាក់ថយក្រោយបន្តិច តែក៏មិនបានទៅណាឆ្ងាយ ព្រោះត្រូវដៃរឹងមាំឱបចង្កេះជាប់។
“លោក...លោកឌែន កុំធ្វើបែបនេះអី ទីនេះមានមនុស្សច្រើនណាស់” មីនជី ព្យាយាមរុញគេចេញតែមានឬដែលគេព្រមនោះ។
“បងរាប់ពីមួយដល់បី បើអូនមិនព្រមហៅ បងហ្នឹងធ្វើមែនទែនហើយ! មួយ ពីរ ប...” ឌែន រាប់ជិតដល់ទៅហើយ ស្រីតូចក៏ស្រែកខ្លាំងៗចេញមក។
“បង..បងឌែន” មីនជី បិទភ្នែកហៅតាមអ្វីដែលគេប្រាប់។
“ហ៊ឹសៗ គួរឱ្យស្រលាញ់ណាស់ ជុប” មនុស្សល្បិច ឱនមកជំពិតមាត់តូចភ្លាមៗ។
“អ្នកប្រុស! ម៉េចក៏ក្បត់សន្យាបែបនេះ?” មីនជី ខ្ទប់បបូរមាត់របស់ខ្លួនដោយការខ្មាសអៀន។
“ជារង្វាន់ដែលអូនស្ដាប់បង្គាប់ ហើយហាមហៅអ្នកប្រុសទៀត មិនចឹងបងហ្នឹងថើបអូនទៀត”
“ច...ចាស” មីនជី ខាំមាត់ខ្លួនឯងបន្តិច ហើយក៏បែរមុខចេញទៅខាងក្រៅដូចពីដំបូង មិនមែននាងខឹងគេតែអៀនហ្នឹងឯង។
ឌែន គ្រវីក្បាលហ្នឹងឫកពាអៀនប្រៀនរបស់នាង មិនគិតច្រើនក៏បើកឡានចេញទៅបន្ត ព្រោះពេលទៅដល់ផ្ទះហ្នឹងមានរឿងស៊ើបប្រាយស៍នាងជាងនេះទៀត។
ស្រីតូចដើរចូលមកក្នុងផ្ទះ ដោយមានរាងក្រាស់ឱបរឹតជាប់ក្នុងរង្វង់ដៃមិនព្រមលែង ថ្នាក់ម្ចាស់រាងកាយត្រូវដាស់តើន។
“លែងអូនបានហើយអូនទៅផ្លាស់សម្លៀកបំពាក់ន្អាលធ្វើម្ហូបឱ្យបងញ៉ាំ”
“អូខេ” ឌែន មិនបានហាមឃាត់អ្វី តែក៏ព្រមលែងស្រីតូច តែហើយគេក៏ញញឹមលាក់កំណួចចេញមក ព្រមទាំងដើរចូលបន្ទប់ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។
មីនជី ទម្លាក់កាបូបរៀនរបស់ខ្លួននៅលើគ្រែគេង មុនហ្នឹងដើរសម្ដៅទៅទូសម្លៀកបំពាក់ តែនាងក៏ត្រូវភ្ញាក់ផ្អើលពេលឃើញថារបស់របរក្នុងនោះបាត់អស់គ្មានសល់។ ពេលនេះឯងទើបនាងចាប់អារម្មណ៍ថាក្នុងបន្ទប់ទាំងមូលនៅសល់តែគ្រែគេងប៉ុណ្ណោះ។
“នេះបាត់ទៅណាអស់ហើយ ឬក៏...” ខួរក្បាលដ៏ឈ្លាសវៃក៏នឹកឃើញដល់អ្នកណាម្នាក់។
លែងរងចាំយូរ មីនជី សម្ដៅទៅបន្ទប់របស់អ្នកកំលោះយ៉ាងលឿនស្លេវ ព្រោះមានតែគេនេះឯងជាអ្នកធ្វើរឿងបែបនេះ។
“ឌែន” លែងមានមាយាទគោះទ្វារគោះអី មីនជី ក៏បើកទ្វារបន្ទប់ចូលតែម្ដង។
“អោ មីនជី អូនមានការអីជាមួយមែនទេ?” អ្នកដែលគេងជំទែងមុននេះក៏ស្ទុះក្រោកអង្គុយពែនភែន នៅលើគ្រែទាំងមិនភ្លេចញញឹម លាក់ល្បិចរបស់ខ្លួន។

ធ្នាក់ឯកាWhere stories live. Discover now