ភាគទី៤

366 5 0
                                    

(ក្ដីសុខលើកដំបូង)

“រឿងនេះឆ្ងាយណាស់ ចាំខ្ញុំនិយាយប្រាប់ឯងតាមក្រោយ” ឫកពាលាក់លៀមរបស់ស្រីស្រស់ នាំឱ្យប្រុសព្រានក្បែរនោះកាន់តែចង់ដឹងដូចគ្នា។
“អូខេ” យ៉ុនហ៊ី ញញឹមលឹបភ្នែក។
“អឺ សិស្សច្បងពួកខ្ញុំសុំទៅសិនហើយ”
“បាទ ថ្ងៃក្រោយជួបគ្នា” ស៊ុនហូ បានត្រឹមលាទាំងសោកស្ដាយ ព្រោះមិនបាននៅនិយាយជាមួយរាងតូចយូរជាងនេះ។
មីនជី ដើរបណ្ដើររៀបរាប់រឿងរ៉ាវរបស់ខ្លួន ប្រាប់មិត្តសម្លាញ់បណ្ដើរ សាងឱ្យអ្នកស្ដាប់រំភើបចិត្តជំនួសស្រីតូច ដែលមានសំណាងបានម្ចាស់ផ្ទះចិត្តល្អយ៉ាងនេះ។
“ហូយ ឯងនេះសំណាងខ្លាំងណាស់ដឹងទេ” យ៉ុនហ៊ី ញញឹមបិទមាត់មិនជិត។
“ហ៊ឹសៗ សំណាងខ្ញុំត្រូវអរគុណឯងទើបត្រូវ”
“អរគុណអីទៅជគ្នាឯងទេ ជួយបានក៏ជួយ! តែថាម្ចាស់ផ្ទះឯងសង្ហាទេ ហើយគាត់មានប្រពន្ធកូនឬនៅ?” មិនចោលអាទម្លាប់ចេះដឹងរឿងគេ យ៉ុនហ៊ី សួរជីកឬកជីកគល់ទាល់តែខ្ទេច។
“សង្ហាតើស អាយុប្រហែលជាសាមជាងនេះឯង! តែមានប្រពន្ធកូនឬអត់ក៏មិនដឹងដែរ តែខ្ញុំមិនបានឃើញប្រពន្ធរបស់គាត់ដូចទេ” មីនជី និយាយតាមអ្វីដែលខ្លួនបានដឹងប្រាប់ អ្នកម្ខាងទៀតខ្ទេចគ្មានសល់។
“ហូយ បែបនេះប្រាកដជាគ្មានហើយ នែ មីនជី បើថាអ៊ីចឹងទៅហើយញ៉ែចៅហ្វាយឯងយកតែម្ដងទៅ នេះណាបើជាខ្ញុំវិញ នឹងញ៉ែតាំងពីឃើញដំបូងម្ល៉េះ”
“ឆ្កួត!!! ខ្ញុំមិនធ្វើបែបនោះទេ ត្រឹមគេឱ្យកន្លែងស្នាក់នៅវាល្អទៅហើយ បើទៅធ្វើរឿងបែបនោះទៀតខ្ញុំទៅមិនរួចទេ” មីនជី ធ្វើមុខរអើមចេញមក។
“ហាសហា ខ្ញុំលលេងទេ កុំធ្វើមុខបែបនេះអី” យ៉ុនហ៊ី សើចខ្លាំងៗហ្នឹងឫកពារបស់នាងក្រមុំ
“ទោះឯងនិយាយមែន ក៏ខ្ញុំមិនធ្វើតាមឯងដែរ”
“ហ៊ឹសៗ បានហើយទៅរកអីញ៉ាំសិនទៅ”
“ខ្ញុំញ៉ាំរួចហើយ”
“អរ! ចឹងទៅកំដរខ្ញុំក៏បាន” យ៉ុនហ៊ី ធ្វើជាភ្ញាក់ឌឺលេងស្រីតូច មុននឹងបបួលអ្នកម្ខាងទៀតឱ្យទៅកំដរខ្លួន។
“បានតើស!” មីនជី ញញឹមស្រទន់តាមទម្លាប់។
ក្រមុំទាំងពីរបណ្ដើរគ្នាចេញទៅ តែមិនបានប៉ុន្មានជំហ៊ានផង រាងតូចច្រឡឹងរបស់ មីនជី ក៏ទៅបុកនឹងអ្នកណាម្នាក់មួយទំហឹង។
“អុ អូយ សុំទោសផង!...នីហ្វា!” ពេលឃើញអ្នកចំពោះមុខ ការដឹងខុសក៏ប្ដូរទៅជាភ្ញាក់ផ្អើល។
“...” អ្នកម្ខាងទៀតមិននិយាយអ្វី តែក៏បោសអាវរបស់ខ្លួន  ស្អប់
ខ្ពើមនឹងការប៉ះពាល់ពីរាងតូចមុននេះ ទង្វើរបស់ នីហ្វាយ សាងឱ្យ មីនជី អន់ចិត្តតែ យ៉ុនហ៊ី បែរជាជ្រេញទៅវិញ។
“ឯងមិនអីទេមែនទេ?” មីនជី សួរដោយការប៉ះស្មាអ្នកចំពោះមុខ ជាការព្រួយបារម្ភ តែក៏ត្រូវអ្នកម្ខាងទៀតគ្រវាសចេញមួយទំហឹង។
“កុំមកប៉ះខ្ញុំ! យកដៃកង្វក់នាងចេញទៅកុំឱ្យប្រឡាក់អាវរបស់ខ្ញុំ”
“ណែ! នាងហួសហេតុពេកហើយ ណាស់ណាស្អីទៅគ្រាន់តែអាអាវមួយនេះអ្នកណាក៏មានលុយទិញដែរ” ទ្រាំមិនបានទើប យ៉ុនហ៊ី ស្រែកស្ដីឱ្យអ្នកម្ខាងទៀតខ្លាំងៗវិញ។
“មែន! អ្នកណាក៏ទិញបាន តែបើមនុស្សចង្រៃ មនុស្សសយមកប៉ះ វានាំឱ្យជាប់ក្លិនគ្រោះដល់ខ្ញុំ” នីហ្វា ដៀមដាមព្រមទាំងសម្លក់ មីនជី សឹងតែជ្រុះគ្រាប់ភ្នែកទៅហើយ ចំណែកស្រីតូចបានត្រឹមឱនមុខចុះ។
“គ្រោះស្អី! មនុស្សមានគំនិតអាក្រក់ដូចនាង ទៅដល់ណាក៏វាជួបតែគ្រោះដែរ”
“នាង! ហ៊ឹស តាមមើលនាងប្រហែលជាមិនដឹងទេថា មនុស្សដែលនាងកំពុងស្រែកជំទាលកាន់ជើងនេះ ចូលចិត្តនាំគ្រោះដល់អ្នកដទៃ ទៅដល់ណាក៏ចង្រៃត្រង់នោះ មិនអ៊ីចឹងមិនមែនគ្មានអ្នករាប់ទេ មែនទេ មីនជី?” នីហ្វា ព្យាយាមទប់កំហឹងរបស់ខ្លួន ដោយការញញឹមពេញចិត្តពេលបានហែកកេរ្ដិ៍ មីនជី។
“ហ៊ឹស ចង្រៃខ្មោចយ៍ស្អី! ខ្ញុំថាណា ដែលនាងមកជំទាលក្ដែងៗបែបនេះ អាចមកពីច្រណែនដែលរៀនមិនពូកែដូចជា មីនជី ក៏ថាបាន” ប៉ះអ្នកណាមិនប៉ះមកប៉ះ យ៉ុនហ៊ី មានឬដែលព្រមចាញ់អ្នកម្ខាងទៀតងាយៗនោះ។
“ច្រណែនហ្អេស? ហាសហា ខ្ញុំនេះឬទៅច្រណែនមីក្រីក្រចង្រៃមួយនេះ គួរឱ្យខ្ពើមទៅវិញទេ! បានហើយខ្ញុំមិនចង់និយាយច្រើនទេ ខ្លាចនាំចង្រៃដាក់ខ្លួន ហើយនាងក៏ត្រូវប្រយ័ត្នផង ក្រែលោមានគ្រោះមិនដឹងខ្លួន ទៅយើង!” ឌឺដងចប់ នីហ្វា ក៏ដើរចេញទៅជាមួយមិត្តសម្លាញ់ថ្មីរបស់ខ្លួន ដោយស្នាមញញឹមអ្នកឈ្នះ។
“ឯងមិនអីទេមែនទេ?” យ៉ុនហ៊ី ងាកមកសួរនាំស្រីតូច ដោយការព្រួយបារម្ភ។
“ខ្ញុំមិនអីទេ” ទោះជាកំពុងឈឺចិត្តតែ មីនជី នៅតែញញឹមចេញមកបានយ៉ាងងាយ។
“ឯងស្គាល់ស្រីម្នាក់នោះដែរឬ?”
“ធ្លាប់ជាមិត្តជិតដិតហ្នឹងគ្នា”
“ជាមិត្តជិតដិតទៀតឬ? មិនគួរណាចរិតអន់បែបនេះសោះ”
“កុំបន្ទោសគេមកពីខ្ញុំខ្លួនឯងទេ” ទោះជាអ្នកម្ខាងទៀតស្អប់ខ្លួន តែរាងតូចនៅតែនិយាយយកល្អឱ្យអតីតមិត្តសម្លាញ់ដដែល។
“បានហើយឈប់និយាយពីមនុស្សប្រភេទនោះទៅ មិត្តបែបនេះស៊ូគ្មានល្អជាង រាប់អាននាំតែកើតឆ្កួតខ្លួនឯងទេ! ម៉ោះកុំគិតច្រើនទៅញ៉ាំអីវិញល្អជាង” ចប់សម្ដី យ៉ុនហ៊ី ទាញដៃស្រីតូច ឱ្យដើរតាមភ្លាមៗ ហាក់មិនចង់ឱ្យនាងគិតពីរឿងទាំងនោះតទៅទៀត។

ធ្នាក់ឯកាWhere stories live. Discover now