ភាគទី១៦

314 4 0
                                    

(អារម្មណ៍ឪពុក)

“អូនសុំទោស អូនស្រលាញ់បង!” មីនជី ប្រាប់ខ្សាវៗតែក៏ល្មមឱ្យអ្នកម្ខាងទៀតឮដូចគ្នា ហើយនាងក៏ដឹងដូចគ្នាថាគេឮ តែទោះជាគេមិនអើពើតែនាងក៏ចង់និយាយ ទោះគេព្រងើយកន្តើយ នាងនៅតែចូលជិតសុំភាពកក់ក្ដៅពីគេ។
ឮសម្ដីស្រីក្រមុំ ធ្វើឱ្យមនុស្សអន់ចិត្តអត់ញញឹមមិនបាន តែក៏នៅធ្វើចិត្តរឹងមិនព្រមអើពើជាមួយនាងដដែល។
“អូនស្រលាញ់បង ឌែន” មិនខ្វល់ថាគេព្រមស្ដាប់ឬអត់តែ មីនជី នៅតែនិយាយពាក្យដដែលប្រាប់គេ ដៃតូចបន្ថែមកម្លាំងឱប ព្យាយាមធ្មិចភ្នែកគេងទាំងសោកសៅតែហើយមិនប៉ុន្មានក៏...
អួក
អ្នកម៉ាក់ស្ទុះស្ទាចេញពីគ្រែ ពេលអាការៈក្អួតចង្អោរដោលសម្រុកមកភ្លាមៗ។
អួក អួក
ត្រឹមមកដល់កន្លែងគួរសម មីនជី ក្អួតយកអាហារពេលល្ងាចមុននេះចេញមកខ្ទេចគ្មានសល់។
អួក
មីនជី ប្រឹងទប់ចានបង្គន់ជាលំនឹង ពេលប្រឹងក្អួតឡើងទន់ខ្លួនទៅហើយ ស្របពេលនាងកំពូងវេទនាជាមួយអាការៈមួយនេះ បាតដៃកក់ក្ដៅដែលនាងតែងតែទទឹងរងចាំលូកមកប៉ះខ្នងតូចថ្នមៗ អង្អែលរឹតជួយសម្រួលអាការៈដល់នាង។
“ឌែន...”
អួក
មិនទាន់បាននិយាយអីផង អាការៈមុននេះស្រាប់តែដោលមកជាថ្មី ធ្វើឱ្យអ្នកម៉ាក់សឹងតែដាច់ខ្យល់ស្លាប់ទៅហើយ។ បន្ទាប់ពីបញ្ចេញគ្រប់យ៉ាងទាល់តែអស់ មីនជី លែងមានកម្លាំងគំហែងតទៅទៀត ត្រូវពឹងឱ្យលោកប៉ាជួយបីមកគ្រែគេងវិញ។
ឌែន ទម្លាក់អ្នកម៉ាក់ឱ្យអង្គុយលើគ្រែមុននឹងចាក់ទឹកឱ្យស្រីតូច។
“ញ៉ាំទឹកទៅ”
“អូនមិនឃ្លានទេ”
“ឱ្យញ៉ាំក៏ញ៉ាំទៅ” ឌែន សម្លុតស្រីតូចជាលើកដំបូង មិនមែនខឹងនាងតែមិនចង់ឱ្យនាងរឹងរូសជាងនេះ តែគេមិនដឹងទេថាសម្ដីរបស់ខ្លួនធ្វើឱ្យអ្នកម៉ាក់អន់ចិត្តគិតថាគេខឹងខ្លួន។
មីនជី ទទួលកែវទឹកពីអ្នកកំលោះមកផឹកទាំងបង្ខំ ផឹករហូតទាល់អស់ មិនមែននាងឃ្លានតែនាងឌឺគេហ្នឹងឯង។ ហើយកុំសួរថាម៉េចនាងទៅជាបែបនេះ អាចមកពីអារម្មណ៍ប្រែប្រួលអ្នកមានផ្ទៃពោះក៏ថាបាន។
“ញ៉ាំអស់ហើយក៏ចូលគេងទៅ” ឌែន ដើរវាងទៅគ្រែម្ខាងទៀតតែត្រូវស្រីតូចចាប់ដៃជាប់។
“ឌែន...”
“យប់ហើយគេងទៅ”
“ហ៊ឹក ឌែន!...”
ផឹប
មីនជី ឱបរាងក្រាស់ណែនដៃមុខតូចស្រទន់ជ្រប់នឹងក្បាលពោះសិចភេកគ្រវីទៅមកសុំការអាណិតពីគេ។ ឃើញឫកពាដឹងខុសរបស់នាង ឌែន មិនបានរុញច្រាននាងចេញហើយក៏មិនឱបលួងលោម បែរជាឈរស្ងៀមមិនកម្រើក។
“ហ៊ឹកៗ ឌែន អូនសុំទោស ហ៊ឹក អូនគ្មានចេតនាបដិសេធបងទេ អូន ហ៊ឹក អូន...”
“ព្រោះអូនមិនបានស្រលាញ់បង” ឌែន តបទាំងស្រាលតែក៏បង្កប់ន័យអន់ចិត្តដូចគ្នា ប្រយោគរបស់គេអ្នកម៉ាក់ត្រូវប្រញាប់បដិសេធមកវិញ។
“ហ៊ឹក មិនមែន ហ៊ឹកៗ មិនមែនបែបនោះ អូនស្រលាញ់បង ឌែន អូនស្រលាញ់បង!... ហ៊ឹកៗ តែអូន ហ៊ឹក អូនមានហេតុផលទើប...”
“ហេតុផលព្រោះអូនមិនសាកសមជាមួយបង? ព្រោះខ្លាចពាក្យនិន្ទាទាំងនោះ?” ឌែន សួរកាត់ចង្វាក់ស្រីតូចជាថ្មី។
“ហ៊ឹក មិនមែនបែបហ្នឹងទេ បងស្ដាប់អូនសិន ហ៊ឹក អូន... គ្រាន់តែចង់រៀនឱ្យចប់ ចង់សម្រេចបំណងប្រាថ្នារបស់ខ្លួនជាមុនសិន ហ៊ឹក អូនមិនទាន់ចង់រៀបការនៅពេលនេះទេ ហ៊ឹក ឌែន បងយល់ពីអូនផង! ហ៊ឹកៗ”
“មីនជី!”  ឌែន  ស្រែកទាំងភ្ញាក់ផ្អើល  ដែលគេខឹងគិតថានាងមិន
បានស្រលាញ់គេទើបបដិសេធ តែការពិតបែបនេះទើបនាងបដិសេធគេ ធ្វើឱ្យគេយល់ច្រឡំអស់។
“ហ៊ឹកៗ ឌែន អូនសុំទោស!... បងចង់ឱ្យអូនធ្វើអ្វីក៏បាន តែបងកុំព្រងើយកន្តើយដាក់អូនអី ហ៊ឹក អូនខ្លាច!...”
“ពុទ្ធោ ក្មេងល្ងង់! ម៉េចមិនប្រាប់បងពីដំបូង... បងមិនបានថារៀបការជាមួយអូនភ្លាមៗឯណា...”
“ចុះថ្ងៃនោះ?...”
“បងគ្រាន់តែសុំកក់អូនមុន... ចង់ឱ្យគ្រប់គ្នាដឹងថាអូនមានម្ចាស់ហើយ ម្ចាស់បេះដូងអូនគឺជាបង! បងនឹងរងចាំដល់អូនរៀនចប់សឹមពួកយើងរៀបការ” ឌែន ញញឹមសប្បាយចិត្តដែលរឿងរ៉ាវមិនបានដូចខ្លួនគិត ហើយក៏អាចបកស្រាយទុក្ខកង្វល់ឱ្យស្រីតូចបានយល់។
“ហ៊ឹកៗ ឌែន!...”
ផឹប
អ្នកម៉ាក់ស្ទុះឱបលោកប៉ាកាន់តែណែនដៃ ដែលអ្នកកំលោះក៏ឱបនាងតបវិញ  ផ្ដល់ភាពកក់ក្ដៅរវាងគ្នានឹងគ្នា។ បន្តឱបគ្នាបានមួយសន្ទុះ ឌែន រុញស្រីតូចចេញបន្តិច មុននឹងបន្តប្រយោគដែលគេចង់ដឹងចម្លើយពីនាងខ្លាំងបំផុត។
“និយាយត្រូវរឿងគ្នាហើយ សម្រេចថាព្រមរៀបការជាមួយបងឬអត់?” ឌែន សួរបញ្ជាក់ដែលអ្នកម៉ាក់ត្រូវញញឹមអឺមអៀនចេញមក។
“អឹម!” មីនជី ងក់ក្បាលយល់ព្រមគ្មានស្ទាក់ស្ទើរ ជាចម្លើយដែល ឌែន ពេញចិត្តខ្លាំងបំផុត។
“ហ៊ឹសៗ   ចាំបន្តិចណា៎!”  ប្រុសកំលោះបើកថតតុក្បែរនោះ  ទាញ
ប្រអប់ចិញ្ចៀនចេញមកតាមដោយចិញ្ចៀមពេជ្រទឹកល្អ មកបំពាក់ឱ្យស្រីតូចយ៉ាងទាន់ហន់មិនចាំស្អែក។
“ស្អាតណាស់” អ្នកម៉ាក់សរសើររបស់លើម្រាមដៃ ជាមួយស្នាមញញឹមមានក្ដីសុខបំផុតក្នុងជីវិត។
ជុប
បបូរមាត់ក្ដៅគគុកជំពិតថ្នមៗលើដៃទន់ស្រឡូន ទាំងឈ្លក់វង្វេងទាំងពេញចិត្តព្រមគ្នា។
“ពីពេលនេះទៅអូនជារបស់បងតែម្នាក់ហើយណា៎”
“ហ៊ឹសៗ ចាស! តែថារបស់បងនោះ?” របស់ដែលនាងនិយាយគឺសម្ដៅដល់ចិញ្ចៀនអ្នកកំលោះនឹងឯង ដែលមនុស្សឆ្លាតយល់ន័យក៏ប្រញាប់លើកដៃបង្ហាញនាងភ្លាមៗ។
“នេះអី!”
“ឌែន នេះបងពាក់វាតាំងពីពេលណា?”
“មុនសុំអូនរៀបការ! ទោះដឹងថាអូនបដិសេធបង តែបងក៏មិនអាចដោះវាចេញបានដូចគ្នា ព្រោះប្រាប់ខ្លួនឯងរួចហើយថាបងមានអូនជាម្ចាស់បេះដូង” ប្រយោគផ្អែមល្ហែមមួយនេះ អ្នកម៉ាក់អត់ញញឹមរំភើបចិត្តមិនបាន។
“ហ៊ឹសៗ ឌែន! អូនស្រលាញ់បង”
ជុប
ស្រីតូចធ្វើចិត្តក្លាហានជំទើតទៅថើបមាត់ក្រាស់ជាកាដូអរគុណ ដ៏មានន័យបំផុតសម្រាប់ជីវិតនាងនឹងកូន។
“បងក៏ស្រលាញ់អូនដែរ”
ខ្សឺត
លោកប៉ាមិនព្រមចាញ់ឱនស្រង់ក្លិន ពីថ្ពាល់ក្រអូបប្រហើររបស់អ្នកម៉ាក់វិញដូចគ្នា។

ធ្នាក់ឯកាWhere stories live. Discover now