ភាគទី១៧

280 2 0
                                    

(អារម្មណ៍ព្រួយបារម្ភ)

បន្ទប់គេងធំទូលាយអប់ទៅដោយ ចំហាយកក់ក្ដៅពីម៉ាស៊ីនកម្ដៅតែបែរជាមិនបានធ្វើឱ្យអ្នកម៉ាក់ មានអារម្មណ៍កក់ក្ដៅសូម្បីបន្តិច។ រាងតូចច្រឡឹងក្រោកចេញពីគ្រែដើរទៅលំហែអារម្មណ៍នៅវេរ៉ង់ដា ទាំងទឹកមុខមិនស្រស់ហាក់កំពុងមានរឿងស្មុគក្នុងចិត្ត។
មែន! នាងកំពុងស្មុគថែមទាំងស្មុគខ្លាំងទៀតផង។
“ហ៊ើយ!” អ្នកម៉ាក់ដកដង្ហើមធំដោយការធុញទ្រាន់ ដៃតូចកាន់ទូរស័ព្ទជាប់ ព្រមទាំងសម្លឹងមិនដាក់ភ្នែកជាមួយគំនិតស្មុគពេញទីតែម្ដងហើយ។
(គួរប្រាប់ពួកគាត់ឬអត់ណ៎) មីនជី នៅមិនទាន់អស់ចិត្ត ហើយក៏មិនប្រាកដចិត្តមិនដឹងថាគួរប្រាប់រឿងនេះដល់អ្នកផ្ទះឬក៏អត់។
មិនមែនថានាងមិនចង់ប្រាប់ តែនាងខ្លាចថាប្រាប់ហើយនឹងត្រូវអ្នកផ្ទះស្ដីបន្ទោស ឱ្យមករៀនតែបែរជាធ្វើខ្លួនផ្ដេសផ្ដាសបែបនេះទៅវិញ នាងខ្លាចថាមិនមែនបន្ទោសត្រឹមតែប៉ុណ្ណឹងនាងខ្លាច... ខា្លចថាទទួលយកមិនបានធ្វើឱ្យប៉ះពាល់ដល់កូនមិនដឹងអីរបស់នាង។
ស្របពេលគំនិតកំពុងវិលវុលជាមួយរឿងទាំងអស់នោះ ស្រីតូច
ច្រឡឹងស្រាប់តែភ្ញាក់បន្តិចពេលដែល ដៃត្រជាក់ៗលូកមកឱបចង្កេះពីក្រោយនោមានក្លិនកាយក្រអូបប្រហើរបែបបុរសភេទនោះទេ។
“កំពុងគិតអីអូនសម្លាញ់ ហ៊ឹម”
ខ្សឺត
ថ្ពាល់ទន់ៗទ្រុឌទៅតាមកម្លាំងសង្កត់របស់លោកប៉ា ជាមួយដៃរឹងមាំចាប់បង្វែរខ្លួនតូចតែមួយរបស់ មីនជី ឱ្យងាកមកទាល់មុខខ្លួន។
“បងងូតទឹករួចហើយឬ?”
“បាទ! ហើយនេះអូនកំពុងគិតអី?”
“គឺ...” មីនជី ស្ទាក់ស្ទើរបានតែសម្លឹងទូរស័ព្ទជំនួសវិញ។
ឌែន មើលតាមក្រសែភ្នែកស្រី ប្រុសកំលោះញោចញញឹមបន្តិចព្រមទាំងដឹកដៃអ្នកម៉ាក់ឱ្យទៅអង្គុយលើគ្រែ តែមិនបានឱ្យនាងអង្គុយលើគ្រែទេគឺអង្គុយលើភ្លៅគេនេះឯង។
“អូនមានរឿងអីឬ? អ្នកផ្ទះមានបញ្ហាអីមែនទេ?” ឱ្យតែនាងព្រមប្រាប់គេនឹងព្រមជួយនាងគ្រប់យ៉ាង មិនថាជារឿងអ្វីនោះទេ សម្រាប់នាងគេលះបង់បានទាំងអស់។
ប្រយោគសួរនាំបែបព្រួយបារម្ភរបស់លោកប៉ា អាចឱ្យអ្នកខ្វល់ចិត្តមុននេះញញឹមចេញបានយ៉ាងងាយតែម្ដង។
“គឺអូនចង់ប្រាប់វត្តមានកូនឱ្យអ្នកផ្ទះបានដឹង តែ...”
“អូនខ្លាច?” ឌែន និយាយកាត់ហាក់ដឹងពីគំនិតរបស់នាងមុន។
“ចាស អូនខ្លាចថាពួកគាត់បន្ទោសអូន អូន...អូនមិនដឹងថាត្រូវនិយាយបែបណានោះទេ!” មីន ខ្សឹបសំឡេងស្រាលក្បែរដើមទ្រូងរឹងមាំ ដោយមានដៃកំណាចអង្អែលសក់ទន់ថ្នមជាការលួងលោម។
“ហ៊ឹសៗ ក្មេងល្ងង់វាជារឿងធម្មតាទេ រឿងកើតឡើងទៅហើយបន្ទោសបានប្រយោជន៍អីទៅ បន្ទោសបានតែខូចចិត្ត ពិបាកចិត្ត គ្មានបានសប្បាយរីករាយស្អីមកវិញទេ បងថាពួកគាត់មិនស្ដីបន្ទោសអូននោះទេ” ទាំងដឹងដូចគ្នាថានេះមិនមែនជារឿងធម្មតាដូចមាត់គេនិយាយ តែព្រោះមិនចង់ឱ្យនាងពិបាកចិត្ត គិតច្រើន។
“ឌែន តែនេះជា...អ្ហឹម”
មិនចង់ស្ដាប់សម្ដីប្រកែកតវ៉ាអ្នកតទៀតអ្នកប្រុសកំហូចឱនជំពិតមាត់ក្រពុំភ្លាមៗ ថើបទាល់តែអស់ចិត្តចង់ទើបព្រមលែងឱ្យនាងមានសេរីភាពមកវិញ។
“ឌែន ម៉េចក៏បង!...”
“ម៉ោះស្ដាប់បង! ចាំអូនធ្វើចិត្តបានពេលណាចាំខលទៅប្រាប់ពួកគាត់” មិននិយាយតែមាត់ តែគេនៅដកទូរស័ព្ទពីដៃនាងមកទុកទៀតផង ទាំងស្នាមញញឹមស្រស់ស្រាយដាក់នាងមិនប្រែ។
“ឌែន!!!” អ្នកម៉ាក់ចាប់ផ្ដើមខឹងមែនទែន ដែលគេមិនព្រមស្ដាប់ហេតុផលរបស់នាងខ្លះ។ ដឹងហើយថាគេចង់លួងលោមនាង តែមិនមែនគ្រប់រឿងសុទ្ធតែលួងលោមបាននោះទេ។
“កុំគិតច្រើនអីអូនសម្លាញ់! តោះឆាប់ទៅងូតទឹកទៅឬចង់ឱ្យមកងូតឱ្យ បងកំដរបានជានិច្ច!”
“មិនបាច់ទេ!!!” មីន ក្រោកឈរព្រមទាំងងាកមុខចេញបង្ហាញឫកពាធ្វើជាខឹងគេដែលលោកប៉ាត្រូវអស់សំណើចហួសចិត្ត។
“ហ៊ឹសៗ ប្រយ័ត្នផងអូនសម្លាញ់”
ជុប
ឆ្លៀតពេលនាងភ្លេចខ្លួន ឌែន មនុស្សក្បាលខូចមិនភ្លេចឆ្មក់ថើបមាត់តូចក្រពុំបែបគ្រឺតក្នាញ់។
“...” មីនជី ញញឹមស្រស់ចេញមកជាមួយឫកពាច្រឡើមរបស់គេ ព្រមទាំងបែរខ្លួនធ្វើធុរៈរបស់ខ្លួន ទាំងស្នាមញញឹមក្ដីសុខភ្លេចអស់រឿងស្មុគស្មាញមុននេះអស់រលីង។

ធ្នាក់ឯកាWhere stories live. Discover now