ភាគទី៧

280 6 0
                                    

(ធ្វើជាស្រីរបស់ខ្ញុំទៅ)

“គួរឱ្យស្រលាញ់ណាស់ ជុប” ជាលើកទីពីរដែល ឌែន លួចថើបស្រីតូចតែម្ដងនេះស្រីតូចមិនបានដឹងខ្លួននោះទេ។
ឌែន សម្លឹងមើលស្រីតូចមួយសន្ទុះធំ ទើបព្រមនាំខ្លួនចុះពីគ្រែ តែក៏ចុះមិនបាន ព្រោះដៃតូចក្ដោបជាយអាវរបស់ខ្លួនជាប់មិនលែង។
“ចាប់តាំងពីពេលណា ហ៊ឹសៗ” ប្រុសកំលោះអស់សំណើចហ្នឹងស្រីតូច ឌែន បេះដៃនាងក្រមុំចេញពីអាវរបស់ខ្លួនតែក៏មិនចេញថែមទាំងមមើចេញមកទៀត។
“ប៉ា កុំទៅអី ហ៊ឹក” មីនជី យំចេញមកព្រមទាំងលូកមកឱបដៃរឹងមាំជាប់។
“ហៅបងមិនបានឬលែងហៅសុទ្ធតែប៉ាខ្ញុំចាស់ស្មើប៉ារបស់នាងណាស់ឬ?” ឌែន រអ៊ូដោយការអន់ចិត្ត មុនហ្នឹងដាក់ខ្លួនគេងក្បែររាងតូច គេទៅណាបានទៅបើនាងលេងចាប់ជាប់បែបនេះ។
ប្រុសកំលោះគេង ដោយស្នាមញញឹមពេលមានរាងតូចនៅក្នុងរង្វង់ដៃ វាជាលើកដំបូងសម្រាប់គេងដែលបានគេងឱបនាង ហើយក៏ជាលើកដំបូងដែលមានអារម្មណ៍ថាមានក្ដីសុខបែបនេះ។
ព្រឹកថ្ងៃថ្មី
រាងតូចច្រឡឹងបម្រាស់តិចៗ នៅក្នុងរង្វង់ដៃរឹងមាំ ការបម្រាស់របស់នាងដាស់ឱ្យមនុស្សកំណាចភ្ញាក់ដឹងខ្លួនតាមដែរ។
“អរុណសួស្ដី ភ្ញាក់ហើយឬ?” សម្ដីគ្រលរបន្លឺឡើងសាងឱ្យ ស្រីតូចបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល។
“អ្នកប្រុស! ម៉េចក៏អ្នកប្រុសនៅទីនេះ?” មីនជី ស្ទុះក្រោកឡើងទាញភួយមកបិទបាំងរាងកាយរបស់ខ្លួន មុខចាប់ផ្ដើមក្រហមព្រោះខ្មាសអៀនហ្នឹងអ្នកចំពោះមុខ។
“នាងចាំមិនបានពិតមែនឬ?” ឌែន ឈ្ងោកមុខមករកស្រីតូច សឹងតែផ្ទៃមុខទាំងពីរនៅកៀកកិតហ្នឹងគ្នាទៅហើយ។
“ចាំ! ចាំអី? ខ្ញុំបានធ្វើអ្វីឬ?”
“កាលពីយប់នាងយំដល់សន្លប់ហើយក៏ឱបខ្ញុំជាប់មិនព្រមលែង ទើបខ្ញុំត្រូវគេងនៅទីនេះជាមួយនាង”
“ខ្ញុំឱបអ្នកប្រុសឬ?”
“ហ៊ឹម! ចង់ដឹងថានាងឱបខ្ញុំបែបណាទេ?”
“ចាស...អាយ អ្នកប្រុស” មីនជី ស្រែកអស់សំឡេងពេលរាងក្រាស់ចាប់ផ្ដួលខ្លួនទៅលើពូកទាំងចិត្តក្ដៅ។
“នាងឱបខ្ញុំបែបនេះ” ឌែន ញោចញញឹមអស់សំណើច ពេលខ្លួនធ្វើជ្រុលហួសពីការពិត។
ដៃរឹងមាំឱបរាងតូចជាប់ បន្លប់អង្អែលស្ទាបនាងតាមចិត្ត ដែលសាមីខ្លួនបានត្រឹមរើគេច។
“អ្នក...អ្នកប្រុសធ្វើអីហ្នឹង? ខ្ញុំរសើបណាស់” ដៃតូចព្យាយាមបេះដៃកំណាចចេញពីដៃរបស់ខ្លួន។
“គឺកំពុងបង្ហាញនាងនោះអី ហ៊ឹស” ហ្វរ៍ឌែន នឹកអស់សំណើចជាថ្មី ខណៈស្រីតូចមុខកាន់តែក្រហមទៅៗ ព្រោះខ្មាស។
“អឺ...ខ្ញុំសុំទោសអ្នកប្រុស ថ្ងៃក្រោយខ្ញុំលែងហ៊ានធ្វើបែបនេះទៀតហើយ” អ្នកមិនដឹងរឿងបានត្រឹមសុំទោស ទាំងខ្លួនគ្មានកំហុសអ្វីសោះ។
“កំហុសដែលសាងហើយ ម៉េចហ្នឹងអាចលុបលាងបានទៅ” ឌែន ឱនមកជិតរាងតូចកាន់តែខ្លាំង ចុងច្រមុះស្រួចសឹងតែប៉ះថ្ពាល់ស្រទន់ទៅហើយ។
“អ្នកប្រុស ខ្ញុំសុំទោសពិតមែន” មីនជី ព្យាយាមរុញដើមទ្រូងរឹងមាំចេញឆ្ងាយបន្តិច តែក៏គ្មានបានផលដដែល។
ជុប
ខណៈពេលស្រីតូចមិនប្រយ័ត្ន ឌែន ឱនមកថើបថ្ពាល់តូចភ្លាមៗ។
“អ្នកប្រុស!” ដៃតូចលើកមកខ្ទប់ថ្ពាល់របស់ខ្លួន សម្លឹងមើលគេទាំងភ្ញាក់ផ្អើល។
“នេះជាទោសសម្រាប់នាង ជុប” មនុស្សល្បិចឱនមកថើបថ្ពាល់នាងម្ខាងទៀតរបស់នាង សាងឱ្យផ្ទៃមុខតូចក្រហមកាន់តែខ្លាំងជាងមុនទ្វេគុណហ្នឹងដប់។
“...” មីនជី មិនតបបានត្រឹមងាកមុខចេញទាំងអឹមអៀន។
ឌែន សម្លឹងមុខក្រហមដោយការហួសចិត្ត ហើយព្រោះមិនចង់ធ្វើបាបនាងកាន់តែខ្លាំងជាងនេះ ទើបគេត្រូវក្រោយចេញពីនាង។
“បានហើយឆាប់ទៅងូតទឹកទៅ ខ្ញុំឃ្លានហើយ” បញ្ជាតែប៉ុណ្ណឹង អ្នកកំលោះក៏ដើរចេញទៅបាត់ ទុកឱ្យនាងនៅអៀនតែឯង។
មីនជី សម្លឹងមើលរាងក្រាស់ទាល់តែចេញផុតពីបន្ទប់របស់ខ្លួន ទើបស្រីតូចស្រែកប្រកាច់ពេញហ្នឹង។
“អាយ..ហ៊ឹកៗ ថ្ពាល់ខ្ញុំ” មីនជី ខ្ទប់មុខរបស់ខ្លួនប្រមៀលទៅមកពេញពូក ខ្មាសហ្នឹងទង្វើរបស់អ្នកកំលោះមុននេះ។
បេះដូងលោតញាប់!
មីនជី នឹកឡើងទាំងមិនចង់ជឿ បាតដៃតូចដាក់លើដើមទ្រូងខាងឆ្វេងរបស់ខ្លួន ស្ទាបរាល់ចង្វាក់បេះដូងដែលកំពុងតែលោតញាប់មិនឈប់។
“ហេតុអីបេះដូងខ្ញុំលោតញាប់យ៉ាងនេះ?” មីនជី សួរខ្លួនឯងតិចៗ មិនយល់ដែលវាលោតញាប់ គ្រប់ពេលនៅជិតអ្នកកំលោះ។
ហ្វ័រឌែន អង្គុយញញឹមញញែមនៅតុអាហារ ផ្ទុយពីរាងតូច ដែលគិតតែពីឱនមុខចុះ មិនហ៊ានសម្លឹងមុខគេចំ។
“ឆាប់ញ៉ាំអាហារទៅ ម្ហូបត្រជាក់អស់ហើយ!” ពេលរាងតូចមិនព្រមញ៉ាំអ្វី ទើបមនុស្សមានអំណាចចាំបាច់ត្រូវបញ្ជានាងជាថ្មី។
“អឺ..ចាស” ស្រីតូចឈ្ងោកមុខដួសម្ហូបដាក់ចូលមាត់ ញាត់យកៗធ្វើដូចឃ្លានណាស់ចិត្ត ទាំងដែលការពិតគឺនាងខ្មាសគេនេះឯង។
“កុំបង្ខំពេកប្រយ័ត្នអួល”
“...” មីនជី មិនតបគិតតែពីកាយញាត់លើសដើម។
“ថ្ងៃនេះនាងឈប់សម្រាកត្រូវទេ?”
“ចាស”
“ញ៉ាំហើយ ឆាប់ទៅផ្លាស់សម្លៀកបំពាក់ទៅ ថ្ងៃនេះខ្ញុំនាំនាងទៅខាងក្រៅ” ឌែន ចោលសម្ដីទាំងមិនមើលមុខរាងតូច។
“អឺ.. មិនបាច់ទេអ្នកប្រុស”
“ជាបញ្ជានាងគ្មានសិទ្ធិជំទាស់ទេ! ឆាប់ញ៉ាំទៅ ន្អាលបានទៅ” ឌែន តម្លើងសំឡេងកាច ធ្វើជាមិនខ្វល់ហ្នឹងរាងតូច ទាំងដែលការពិតចង់ញ៉ោះនាងខ្លាំងជាងនេះសឹងអី។

ធ្នាក់ឯកាWhere stories live. Discover now