រឿង របាំងស្នេហ៍វែមផាយ
ភាគទី ១មេឃប្រែទៅជាងងឹតសូន្យសុងគ្មានពន្លឺហាក់ម្បីដូចជាមិនអាសូរដល់មនុស្សម្នាក់ដែលខំប្រឹងរត់កាត់ព្រៃទាំងត្រដាបត្រដួសដោយភាពភ័យខ្លាចនិងមានរបួសជាប់ខ្លួន ឯដៃក៏អោបក្រសោបបីកូនជាប់មិនព្រមប្រលែង នាងរត់ផងយំផងយ៉ាងគូរអោយអាណិត បេះដូងអ្នកជាម្ដាយប្រេះខ្ទេចខ្ទីដោយសារតែឮសម្លេងកូនរបស់ខ្លួនយំ
« ព្រះនាងម្ចាស់ឆាប់ឈប់ភ្លាម »ពួកកងទ័ពស្រែកហៅខ្ទរពេញព្រៃអាគមន៍ដើម្បីឃាត់ខ្លួនព្រះនាងរបស់ពួកគេ តែក៏ត្រូវឈប់មិនអាចបន្តទៅមុខបានដោយសារខ្សែខណ្ឌនៃទន្លេមរណៈ បញ្ជាក់ថាដល់ពិភពអាណាចក្រផ្សេងដែលមិនមែនជាពិភពរបស់ពួកគេទើបពួកគេត្រឡប់ទៅវិញមិនអាចឈានចូលទីនេះបានឡើយ
« ពួកយើងមកដល់ហើយបុត្រ »សាជីយ៉ុងញញិមតឹចៗមើលទៅកាន់កូនប្រុសរបស់ខ្លួនដែលទើបតែប្រសូតចេញមកមិនបានប៉ុន្មានយាម
« សាជីយ៉ុង »សម្លេងគ្រលរធំបានបន្លឺឡើងពីខាងក្រោយខ្នងរបស់នាងធ្វើអោយនាងងាគទៅមើលយ៉ាងរហ័សហើយក្ដីសង្ឃិមក៏កើតមានឡើង
« សូមគោរពអធិរាជ »នាងបន្ទន់ជង្គង់ចុះជាការគោរពហើយអ្នកដែលឈរនៅខាងមុខរបស់នាងគ្មានអ្នកណាក្រៅពីស្ដេចនៃអាណាចក្រវែមផាយនោះទេ
« ក្មេងនៅក្នុងដៃរបស់នាង? »ទ្រង់មើលទៅកាន់ក្មេងដែលនាងកំពុងតែបីទាំងមានកាសង្ស័យ
« មែនហើយ..នេះគឺបុត្ររបស់ខ្ញុំម្ចាស់ជាមួយនិងហុនជុន ប៉ុន្តែពេលនេះទ្រង់បានទៅចោលខ្ញុំម្ចាស់និងបុត្រជារៀងរហូតហើយ »នាងរៀបរាប់ទាំងទឹកភ្នែកនៃកាឈឺចាប់ដែលបាត់បង់ស្វាមីជាទីស្រលាញ់ មិនគួរមានរឿងបែបនេះកើតឡើងតតែសោះ តើនាងរស់នៅរំពឹងអ្វីទៀត?
« ហេតុអ្វីទើបក្លាយជាបែបនេះ?? »ទ្រង់ចាប់ផ្ដើមផ្ទុះកំហឹងនេះប្អូនប្រុសតែម្នាក់គត់របស់ទ្រង់ត្រូវបាត់បង់ជីវិតហេតុអ្វីក៏ទ្រង់មិនដឹង? ទោះបីជាហុនជុនត្រឹមតែជាបងប្អូនមិនជាប់សាច់ឈាមគ្នាប៉ុន្តែទ្រង់ពិតជាស្រលាញ់គេប្រៀបដូចជាប្អូនបង្កើត
« បិតារបស់ខ្ញុំម្ចាស់បានដឹងរឿងនេះហើយ..ទ្រង់បានធ្វើគត់ហុនជុនព្រមទាំងបញ្ជាកងទ័ពអោយតាមប្រម័ញ្ញខ្ញុំម្ចាស់ព្រមទាំងបុត្រថែមទៀត »រំលិកដល់រឿងឈឺចាប់ធ្វើអោយនាងស្ទើរតែផុតដង្ហើមស្លាប់ បិតារបស់នាងជាអ្នកសម្លាប់ស្វាមីរបស់នាងនៅតាមប្រម័ញ្ញនាងនិងកូនដែលជាសាច់ឈាមបង្កើតរបស់ទ្រង់ថែមទៀត តើចិត្តនិងបេះដូងរបស់ទ្រង់សាងមកពីអ្វី?
« ... »ស្ដេចចនមិនមានបន្ទួលអ្វីក្រៅពីមើលទៅនាងព្រមទាំងក្មួយដោយការអាណិតអាសូរ
« ខ្ញុំម្ចាស់គ្មានសង្ឃឹមថានិងអាចរស់ផុតពេលបន្តឹចទៀតនោះទេ..សូមទ្រង់ជួយមើលថែថេយ៉ុងជំនួសខ្ញុំម្ចាស់ផង កុំអោយគេដឹងពីរឿងឈឺចាប់ទាំងអស់នេះអី »នាងប្រគល់កូនប្រុសជាទីស្រលាញ់អោយទៅស្ដេចចនរក្សារជំនួស នាងគ្មានសង្ឈឹមថាអាចរស់ថែរក្សាកូននោះទេ នាងក៏មិនចង់អោយកូនធំឡើងដោយការឈឺចាប់ដែរ
« យើងសន្យាថានិងថែរក្សារថេយ៉ុងអោយបានល្អ »ទ្រង់ព្រមទទូលក្មួយមកក្នុងដៃ ឯសាជីយ៉ុងបានត្រិមតែញញិមលាយទឹកភ្នែកមើលទៅកាន់កូនជាលើកចុងក្រោយមុននិងរលាយខ្លួនម្ដងបន្តឹចៗរហូតមើលលែងឃើញស្រមោល
« នៅជាមួយអុំណាថេយ៍ »ទ្រង់មើលទៅកាន់ក្មួយប្រុសតូចទាំងការអាណិតស្រលាញ់ហើយក៏ត្រឡប់ចូលទៅក្នុងអាណាចក្រវិញ
_____
« បិតា..»ក្មេងប្រុសតូចម្នាក់រត់មករកបិតារបស់ខ្លួនទាំងត្រហេបត្រហបមើលទៅដូចជាហត់ណាស់យ៉ាងអញ្ចឹង
« ជុងហ្គុកនេះបុត្រកំពុងតែធ្វើអ្វី? »ស្ដេចចនបន្ទន់ជង្គង់អោយមានកម្ពស់ស្មើរនិងបុត្រាតែម្នាក់គត់របស់ទ្រង់
« មិនមានអ្វីទេបិតា...ចុះក្មេងម្នាក់នេះជាអ្នកណា?ហេតុអ្វីបិតានាំគេមកបែបនេះ? »ជុងហ្គុកគ្រវីក្បាលតឹចៗហើយក៏ប្រទាក់ភ្នែកនិងក្មេងតូចដែលនៅក្នុងដៃបិតារបស់ខ្លួនទាំងចម្ងល់ បិតារបស់ទ្រង់មិនដែលយកក្មេងម្នាក់ណាចូលអាណាចក្រនោះទេ ចុះក្មេងម្នាក់នេះជាអ្នកណា?
« មកជាមួយបិតាមកចាំបិតាប្រាប់បុត្រអោយបានដឹង »ស្ដេចចនញញិមដាក់ជុងហ្គុកហើយក៏នាំទៅដំណាក់ធំ ពេលចូលមកដល់ទ្រង់បានអោយពួកអ្នកបម្រើរៀបចំសម្អាតខ្លួនអោយថេយ៉ុងជាមុនសឹន បន្ទាប់ពីរួចរាល់ទើបដាក់អោយថេយ៉ុងតូចនៅលើក្រឡាបន្ទំ
« នេះគឺចន ថេយ៉ុង គេជាប្អូនរបស់បុត្រណាជុងហ្គុក ថេយ៉ុងជាបុត្ររបស់ម្ចាស់ពូហុនជុនរបស់បុត្រនោះអី »ស្ដេចចនចាប់ផ្ដើមណែនាំជុងហ្គុកអោយបានស្គាល់ថេយ៉ុង មើលទៅជុងហ្គុកក៏ចូលចិត្តថេយ៉ុងដែរ
« ចុះពេលនេះម្ចាស់ពូទ្រង់នៅឯណា? »ជុងហ្គុកងើបមើលមុខបិតារបស់ខ្លួនសំណួរមិនចេះដាច់កើតមានឡើងហូរហែមិនព្រមអស់
« ទ្រង់សុគត់ហើយ »ស្ដេចចនអោនមុខចុះនិកដល់រឿងនេះធ្វើអោយទ្រង់ក្រោធខ្លាំងណាស់មិនគូរមានរឿងបែបនេះកើតឡើងតតែសោះឯជុងហ្គុកឃើញបែបនេះក៏មិនបានសួរបន្តទៀតដែរ ឯស្ដេចចនក៏យាងចេញទៅខាងក្រៅព្រោះនៅមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ
« ថេយ៍ៗ..»ជុងហ្គុកអោនមុខទៅជិតរង្វង់មុខក្មេងតូចថេយ៉ុងដែលកំពង់តែគេងលក់នោះទាំងញញិមតឹចៗ
« ឯងគូរអោយស្រលាញ់ខ្លាំងណាស់ បងសន្យានិងមើលថែឯងអោយបានល្អ ជុបប »ជុងហ្គុកអោនទៅថើបថ្ពាល់ប៉ោងៗរបស់ថេយ៉ុងថ្នមៗទាំងក្ដីស្រលាញ់ ឯពួកអ្នកបម្រើដែលនៅក្បែនោះក៏នាំគ្នាភ្ញាក់ផ្អើលព្រោះថាព្រះរាជទាយាទរបស់ពួកគេមិនដែលទន់ភ្លន់ដាក់អ្នកណាពីមុនមកនោះទេ
« ហាមមិនអោយពួកឯងមកក្បែថេយ៉ុងរបស់យើងនោះទេ »ជុងហ្គុកងាគមកមើលពួកអ្នកបម្រើដែលនៅទីនោះដោយទឹកមុខមុាំមិនដឹងជាយ៉ាងម៉េចនោះទេស្រាប់តើកើតមានអារម្មណ៍ហួងហែងឡើងមកទាំងដែលថេយ៉ុងនៅតូចសោះដឹងត្រឹមថាគេមិនចង់អោយអ្នកណានៅជិតនៅក្បែរថេយ៉ុងនោះទេ
« ខ្ញុំម្ចាស់មិនហ៊ានទេ »ពួកគេអោនមុខចុះដោយការខ្លាចរអា អ្នកណាដែលថាមិនដឹងនោះថារាជទាយាទម្នាក់នេះគូរអោយខ្លាចខ្លាំងណាស់ទុះមានវ័យក្មេងក៏ពិតមែន ហើយក៏មិនហ៊ានគិតដែរថាពេលដែលធំឡើងតើទ្រង់និងឃោឃៅកាចសាហាវខ្លាំងកម្រិតណានោះ
« ថេយ៍ៗ ហា...»ជុងហ្គុកងាគមកមើលថេយ៉ុងវិញព្រោះថាពេលនេះគេចាប់ផ្ដើមភ្ញាក់ពីដំណេក ជុងហ្គុកដាក់ដៃទៅចាប់ដៃតូចៗរបស់ថេយ៉ុងថ្នមៗ
« ទ្រង់ជារបស់យើងតែម្នាក់គត់ចន ថេយ៉ុង »ទឹកមុខមុាំបង្ហាញសារជាថ្មី គេនិងយកថេយ៉ុងមកធ្វើជាកម្មសឹទ្ធរបស់គេតែម្នាក់គត់នាក់ផ្សេងកុំចង់មកក្បែថេយ៉ុងនោះគេមិនព្រមជាដាច់ខាត។
ពេលវេលាចេះតែរំកឹលទៅមុខឥតឈប់ឈរពេលនេះក៏មានរយ:ពេល10ឆ្នាំហើយដែរ ដែលថេយ៉ុងធំធាត់ឡើងនៅក្នុងអាណាចក្រវែមផាយទទូលបានការស្រលាញ់ថ្នាក់ថ្នមយកចឹត្តទុកដាក់គ្មាននរណាម្នាក់ហ៊ានប្រហ៊ើនជាមួយនិងថេយ៉ុងនោះទេព្រោះអ្វីដឹងទេ?ព្រោះថាមានអ្នកចាំជួយថេយ៉ុងជានិច្ចហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពីចន ជុងហ្គុករាជទាយាទនៃអាណាចក្រនេះដែរ មានវ័យត្រឹមតែ17ឆ្នាំប៉ុណ្ណោះប៉ុន្តែបែជាធ្វើអោយអ្នកគ្រប់គ្នាខ្លាចអំណាចរបស់ទ្រង់បាន( សុំដាក់អាយុដូចមនុស្សសឹន🙏🏻 )
« វាជារបស់យើង ឆាប់អោយវាមកយើងវិញ »ថេយ៉ុងកញ្ឆក់យកផ្កាពណ៌ស្វាយពីដៃរបស់សូយ៉ុនដែលជាកូនស្រីរបស់លោកមេទ័ពវេមផាយ នាងពឹតជាប្រហ៊ើនណាស់ដែលហ៊ានដណ្ដើមផ្កាចេញពីថេយ៉ុងទាំងដែលថេយ៉ុងជាអ្នកបេះវាមក
« ខ្ញុំម្ចាស់មិនអោយ...វានៅក្នុងដៃខ្ញុំម្ចាស់ហេតុនេះហើយវាជារបស់ខ្ញុំម្ចាស់មិនមែនជារបស់ទ្រង់ទៀតនោះទេ »សូយ៉ុននៅតែមិនព្រមអោយដឹងទេថាហេតុអ្វីនាងមិនខ្លាចថេយ៉ុង?ព្រោះថានាងគិតថាខ្លួនឯងជាកូនរបស់មេទ័ពនោះអីតែហេតុផលមួយទៀតនោះគឺព្រោះតែនាងនៅក្មេងអាយុប៉ុនថេយ៉ុងប៉ុណ្ណោះទើបនាងមិនបានដឹងថាអ្វីជាអំណាចនិងការកោដខ្លាចយ៉ាងពឹតប្រាកដ
« ឆាប់អោយវាទៅថេយ៉ុងវិញភ្លាម »សម្លេងកំណាចបានចូលមកជ្រៀតនាក់ទាំងពីរ ឮហើយក៏អាចធ្វើអោយសូយ៉ុនញ័រជើងបានមុខវិញឡើងស្លេកទុះនាងប្រហ៊ើនប៉ុណ្ណានាងក៏មិនហ៊ានជាមួយរាជទាយាទនោះដែរ
« ឮយើងនិយាយដែរទេ? »ជុងហ្គុកសង្កត់សម្លេងធ្វើអោយនាងតូចប្រញ៉ាប់អោយផ្កាទាំងនោះទៅអោយថេយ៉ុងវិញយ៉ាងលឿន
« ទៅដំណាក់វិញជាមួយយើង »ជុងហ្គុកចាប់អូសថេយ៉ុងទៅដំណាក់វិញបណ្ដោយមិនបានទេខ្លាចថាថេយ៉ុងមានបញ្ហារឺក៏មានគ្រោះថ្នាក់ តែគិតថាថេយ៉ុងព្រមទៅដោយងាយមែនទេ?
« ខ្ញុំម្ចាស់មិនទៅជាមួយទ្រង់នោះទេ »ថេយ៉ុងរើចេញពីដៃរបស់ជុងហ្គុកគេចង់នៅលេងខាងក្រៅខ្លះមិនចង់នៅតែក្នុងដំណាក់នោះទេ
« មិនបាន..ឆាប់មកជាមួយយើង »ជុងហ្គុកនៅតែអូសថេយ៉ុងមកជាមួយទ្រង់តែដោយសារតែថេយ៉ុងមុនព្រមស្ដាប់ទើបទ្រង់លើកថេយ៉ុងដាក់នៅលើស្មាដើចូលទៅក្នុងដំណាក់បាត់ បន្សល់ទុកត្រឹមក្មេងស្រីម្នាក់ដែលឈរមើលសកម្មភាពរបស់អ្នកទាំងពីរយ៉ាងស្ងៀមស្ងាត់ថេយ៉ុងពឹតជាសំណាងណាស់ដែលមានរាជទាយាទតាមការពារតាមបារម្ភគ្រប់ពេល មើលទៅប្រហែលមានតែថេយ៉ុងម្នាក់ទេដែលហ៊ានប្រកែក ហ៊ានស្រែកដាក់រាជទាយាទកំណាចម្នាក់នេះតែមើលទៅរាជទាយាទមិនដែលខឹងថេយ៉ុងសូម្បីបន្តឹចគិតទៅគូអោយច្រណែនខ្លាំងណាស់To be Continue..💘
YOU ARE READING
របាំងស្នេហ៍វែមផាយ🔥😈«ចប់»
Vampireចន ជុងហ្គុក / គីម ថេយ៉ុង សរសេរដោយ ; ចន ថេយ៍ហ្គូ BL Taekook Jungkook;Top Taehyung; btt