រឿង របាំងស្នេហ៍Vampire
ភាគទី 16ពេលដែលមានរឿងដល់ថ្នាក់នេះគ្មានអ្វីក្រៅពីហៅចូលទីចាត់ការនោះ សិស្សនៅទីនោះនាំគ្នាភ័យខ្លាចជំនួសថេយ៉ុងប៉ុន្តែសមីខ្លួនដូចជាមិនខ្លាចញញើតអ្វីតតែសោះដើចូលទីចាត់ការយ៉ាងរំភើយគ្មានអ្វីបន្តឹច ប៉ុន្តែមិនបាច់មើលមុខអ្នកគករូលីទេស្ទើរតែចាប់ហែកនាយតូចជាជម្រៀកៗទៅហើយ។
« ឯងហ៊ានធ្វើបែបនេះដាក់កូនស្រីយើងឯងត្រូវតែសងគ្រប់យ៉ាងមកវិញ »អ្នកគ្រូលីសម្លក់សុីសាច់ហុតឈាមដោយការខឹងសម្បារ កូនស្រីគាត់ គាត់ស្រលាញ់ថ្នាក់ថ្នមផ្គាប់ចិត្តគ្រប់បែបយ៉ាងកុំថាឡើយវាយកូនសូម្បីតែសម្ដីធំដាក់កូនក៏មិនធ្លាប់ផង ចុះគីម ថេយ៉ុងនេះជាអ្នកណា?ប្រហ៊ើនពេកហើយដែលហ៊ានធ្វើបាបកូនរបស់គាត់ដល់ថ្នាក់នេះ។
« ខ្ញុំជំពាក់អ្វីដែរ »នាយតូចថេយ៉ុងលើកចិញ្ចើមសួរទាំងមិនយល់ និយាយថាអោយគេសងគ្រប់យ៉ាងនិងសងអ្វីទៅ?គេទៅជំពាក់ពួកមនុស្សអស់នេះពីពេលណា?
« កុំបានសម្ដីពេកគីម ថេយ៉ុង »លោកនាយកលីស្រែកគំហគដាក់នាយតូចយ៉ាងខ្លាំង គាត់ខឹងមិនចាញ់អ្នកស្រីលីប៉ុន្មានទេគ្រាន់តែគាត់មិនសូវបញ្ចេញ ធ្វើអោយហៀរ៉ាដែលអង្គុយនៅទីនោះលួចញញិមសមចិត្តឯថ្ពាល់មួយចំហៀងរបស់នាងក៏ត្រូវបិទបង់ពណ៌ស។
« អញ្ចឹងអោយខ្ញុំអង្គុយស្ងៀមចាំពួកអ្នកស្ដីអោយមែនទេ? សោកស្ដាយផងណាខ្ញុំក៏មានមាត់ដែរ »គេមិនមែនជាតួឯកចិត្តព្រះសុខចិត្តអង្គុយស្ងៀមៗអោយតួឈ្នានីសស្ដីអោយតាមតែចិត្តទេ គេក៏មានមាត់ដែរតែដាក់មកគេដាក់ទៅវិញហើយសុំប្រាប់ គេមិនមែនជាអ្នកបង្កររឿងមុនអ្នកណាដែលបង្ករយករឿងដាក់ខ្លួនគូរតែដឹងហើយ។
« ហុិសស...ឯងកុំគិតថាឯងនិងជំនិតលោកចនទាក់ទងគ្នាហើយយើងមិនហ៊ានធ្វើអ្វីឯងនោះ »អ្នកស្រីលីសើចឡើងនៅដើមក.ទាំងចរិកពើងហួសមាឌ និយាយចេញមកអោយមើលទៅខ្លួនអស្ចារ្យទាំងដែលការពិតគាត់ខ្លាចយ៉េរ៉ុងមិនស្ទើរនោះទេទោះបីជាគេត្រឹមជាជំនិតរបស់ជុងហ្គុកក៏ដោយ។
« ពិតមែន? »នាយតូចញញិមមើលទៅអ្នកស្រីលី ប៉ុន្តែស្នាមញញិមនេះគួរអោយញញើតខ្លាំងណាស់។
« .... »ដល់ចំណុចនេះធ្វើអោយអ្នកស្រីលីសើចលែងចេញ គូរនិយាយបែបណាទៅរឺក៏ថេយ៉ុងហ៊ានហៅយ៉េរ៉ុងមកពិតមែន? ទេ...មិនអាចទេគេម៉េចនិងហ៊ានទៅ?
« ម៉េចក៏មិនឆ្លើយ? »អ្នកដែលសួរនោះមិនមែនជាថេយ៉ុងនោះទេប៉ុន្តែជាអ្នកដែលទើបនិងដើចូលមកទៅវិញទេ។ ជុងហ្គុកដើចូលមកក្នុងទីចាត់ការដោយមានជំនិតនិងកូនចៅអមសងខាង5-6នាក់ គេមកទាន់និងសំណួររបស់ថេយ៉ុងទើបសួរបន្ថែមទៅ។
« លោក..លោកចន »វត្តមានរបស់នាយក្រាសចន ជុងហ្គុកធ្វើអោយលោកលីនិងអ្នកស្រីលីបើកភ្នែកធំៗដោយការភ្ញាក់ផ្អើលក៏មិនភ្លេចអោនមុខចុះគោរពដែរចំណែកឯហៀរ៉ាវិញកំពុងតែគាំងទ្រឹងនិងភាពស្រស់សង្ហាររបស់នាយក្រាស់ មនុស្សរឺជាទេវតាអោយប្រាកដទៅ?រូបពិតសង្ហារជាងក្នុងរូបថតទៅទៀត។ ( មិនមែនទេវតាទេ បិសាចតើ😒 )
« យ៉ាងម៉េច? »ជុងហ្គុកលើកចញ្ចើមសួរទាំងញញិមចុងមាត់មុននិងទាញថេយ៉ុងអោយមកឈរជិតគេ។
« លោកចន មកទីនេះមានការអ្វីដែរទាន »លោកលីប្រញ៉ាប់សួរនាំខ្លាចថាជុងហ្គុកខកចិត្ត គាត់ខ្លាចរអារនិងអំណាចរបស់គេណាស់ តែបើថាតែគាត់ក៏មិនត្រូវដែរគ្រប់គ្នាតែងតែខ្លាចអំណាចរបស់គេ អ្វីដែលសំខាន់ទៀតនោះសាលាមួយនេះក៏ជាកម្មសិទ្ធរបស់ចន ជុងហ្គុករូបនេះដូចគ្នា។
« មុននេះក្រែងអោយថេយ៍ទាក់ទងហៅអាណាព្យាបាលមិនអញ្ចឹង? ខួរក្បាលរបស់លោកងាយភ្លេចម្លេះ? »ជុងហ្គុកសួរបកទៅវិញយ៉ាងចុកឈាម ចេះសួរទៅកើតក្រែងមុននេះអោយថេយ៉ុងទាក់ទងទៅអាណាព្យាបាលត្រូវទេ?ពេលនេះគេមកដល់បែជាសំណួរនេះទៅវិញ ដូចមិនសមតតែសោះ។ ដឹងទេមុននេះគ្រាន់តែថេយ៉ុងប្រាប់ថាមានរឿងនៅសាលាគេក៏ចោលការងារទាំងអស់មករកថេយ៉ុង បើតាមតែចិត្តចង់តែប្រើថាមពលដើម្បីមកដល់អោយបានលឿនតាមចិត្តចង់ តែទីនេះមិនមែនជាពិភពរបស់គេទេធ្វើអ្វីត្រូវចេះប្រយ័ត្ន។
« មាន...មានន័យថាយ៉ាងម៉េច? »អ្នកស្រីលីចាប់ផ្ដើមរដឹរដុបព្រលិងហោះដល់ចុងសក់ កុំប្រាប់ណាថាថេយ៉ុងនិងលោកចនម្នាក់នេះស្គាល់គ្នាថែមទាំងជាទំនាក់ទំនងធម្មតា អញ្ចឹងមានន័យថាគាត់គិតខុសមែនទេ? អ្នកដែលថេយ៉ុងមានទំនាក់ទំនងជាមួយជាជុងហ្គុក មិនមែនជាយ៉េរ៉ុង?
« យើងចង់ដឹងថាប្រពន្ធយើងធ្វើអ្វីខុស? »ជុងហ្គុកសង្កត់សម្លេងមួយៗច្បាស់ៗចង់ដឹងហេតុផលថាថេយ៉ុងធ្វើអ្វីខុស គេស្គាលចរិកថេយ៉ុងមកច្បាស់ណាស់។
« ប្រពន្ធអញ្ចឹងមែនទេលោកចន? ខ្ញុំមិនព្រមទេ..»ហៀរ៉ាដែលនៅយ៉ាងស្ងៀមស្ងាត់នោះក៏ស្រែកឡើងដោយការមិនសុខចិត្តពេលលឺជុងហ្គុកហៅថេយ៉ុងថាប្រពន្ធពេញៗមាត់ នាងមិនព្រមទេណា ដំណែងមួយនេះគូរតែជានាងទើបត្រូវ។
« បិទមាត់របស់នាងទៅបើនៅចង់មានដង្ហើមដក »ជុងហ្គុកមើលទៅហៀរ៉ាដោយក្រសែរភ្នែកពិឃាត គេស្អប់បំផុតមនុស្សដែលចិត្តស្រែកឡូឡាគ្មានដឹងមុខក្រោយតែបើម្នាក់នោះជាថេយ៉ុងប្រាកដណាស់ថាគូរអោយស្រលាញ់។ ចំណែកឯកូនចៅរបស់ជុងហ្គុកគ្រាន់តែលឺចៅហ្វាយខឹងបែបនេះក៏លើកកាំភ្លើងតម្រង់ទៅនាងតែម្ដងធ្វើអោយហៀរ៉ាលេបទឹកមាត់ក្អឹកមិនហ៊ានបញ្ចេញសម្លេងមកទៀត។
« មិនសុខចិត្តមែនទេ? ហុិសស...មុខនាងក្រាសគូរសម យើងសួរនាងមួយទៅចុះ នាងត្រូវជាអ្វីជាមួយនិងជុងទើបមកស្រែកដូចមនុស្សឆ្គួតបែបនេះ? »ថេយ៉ុងលើកដៃម្ខាងជាសញ្ញាអោយពួកគេដាក់កាំភ្លើងចុះមុននិងដើចូលទៅរកហៀរ៉ា។ នាងមានអ្វីដែលត្រូវមិនសុខចិត្ត?នាងជាស្អីទើបចាំបាច់ត្រូវទទូលការយល់ព្រមរឺមិនយល់ព្រមពីនាង?ឋានៈជាអ្វី?
« ឯង...»
« ចង់ត្រូវទៀតមែនទេ? »ថេយ៉ុងញញិមចុងមាត់ដៃចាប់កាន់កាំបិតដែលនៅក្បែរនោះមកជ្រលរលេងនិងមុខរបស់នាង ចង់ត្រូវទៀតមែនទេ?គេមិនចូលចិត្តលេងសើចទេ ហ៊ាននិយាយហ៊ានធ្វើ។ ចំណែកឯហៀរ៉ាបានត្រឹមតែស្ងាត់មិនហ៊ាននិងគេ។
« ម្ចាស់តូចអោយពួកយើងសុំទោសផង គ្រប់យ៉ាងដោយសារតែពួកយើងមិនដឹង ពួកយើងដឹងខុសហើយទុកឥកាសអោយពួកយើងម្ដងទៅ សន្យារថាគ្មានលើកក្រោយទៀតទេ »ឆ្កៀតឥកាសនេះលោកលីក៏ប្រញ៉ាប់និយាយពាក្យសុំទោសនិងប្រែមកជាអោនលំទោន សូម្បីតែសព្វនាមដែលហៅថេយ៉ុងក៏ត្រូវប្ដូរដែរនេះក៏ព្រោះតែដឹងថាក្មេងម្នាក់នេះនៅកម្រឹតណា គេខ្ពស់រហូតដល់គាត់មិនហ៊ានសូម្បីតែងើបមើលមុខគេ។
« មែនហើយ ម្ចាស់តូចសូមលើកលែងទោសអោយពួកយើងផង ពួកយើងដឹងខុសហើយ »អ្នកស្រីលីឯណ្ណេះវិញក៏មិនខុសគ្នាប៉ុន្មានដែរ ខ្លួនគាត់មិនស្គាល់ខ្ពស់ទាប ប្រហ៊ើនហួសមាឌ។
« អូនគិតបែបណាថេយ៍ បងតាមអូនគ្រប់យ៉ាង »ជុងហ្គុកចូលមកអោបចង្កេះថេយ៉ុងក៏មិនភ្លេចអោនថើបថ្ពាល់ក្រពុំនោះដែរ គេមិនទាន់សម្រេចទេចាំមើលយោបល់របស់ថេយ៉ុងសឹន។
« អូចថាចាត់ទុកថានេះជាមេរៀនរបស់ពួកគេទៅចុះ ...តែបើមានលើកក្រោយទៀតកុំថាឡើយឥកាសសូម្បីតែជីវិតក៏យើងអោយពួកឯងមិនបានដែរ »ចាត់ទុកថានេះជាមេរៀនទៅចុះលើកនេះគេផ្ដល់ឥកាសអោយតែបើមានលើកក្រោយកុំបន្ទោសថាគេអាក្រក់មានចិត្តឃោឃៅអោយសោះ។
« បងតាមអូន »បើថេយ៉ុងនិយាយបែបនេះហើយគេក៏មិនជំទាស់តែក៏ចង់ដឹងហើយក៏ចាំមើលបន្តទៀតថាថេយ៉ុងនិងធ្វើអ្វីបន្ត។
« អគុណណាស់លោកចន អគុណណាស់ម្ចាស់តូច »ពីរអ្នកប្ដីប្រពន្ធលុតជង្គង់អគុណតែម្ដង មុននេះពួកគាត់គិតថានិងលែងមានដង្ហើមដកហើយទេតើ។
« ហៀរ៉ា ឆាប់លុតជង្គង់ចុះភ្លាម »លោកលីសម្លុតប្រាប់កូនស្រីអោយលុតជង្គង់ចុះ នាំអោយនាងត្រូវលុតជង្គង់ចុះសុំទោសថេយ៉ុងទាំងមិនចង់។
« តោះជុង...អូនចង់ទៅវិមានវិញ »ថេយ៉ុងចូលទៅអោបដៃនាយក្រាស ធ្វើមុខបែបគូរអោយស្រលាញ់ដាក់នាយអត់មិនបានចាប់លេបបាត់ឥឡូវហើយ។
« បាទ »ជុងហ្គុកញញិមថើបថ្ងាសនាយតូចថេយ៉ុងបន្តឹចមុននិងបណ្ដើរគ្នាទៅវិញ។ តើងាយយ៉ាងនេះរឺ? លេងសើចពេកហើយថេយ៉ុងផ្ដល់ឥកាសទុកដង្ហើមអោយពួកគេ ប៉ុន្តែអ្វីដែលពួកគេធ្វើដាក់ថេយ៉ុងវាមិនមែនងាយដល់ថ្នាក់នេះទេ ជំនួញក្នុងគ្រួសារលីទាំងអស់ត្រូវបានរំសាយចោលគ្មាននៅសល់អ្វី នេះជាមេរៀនទីមួយហើយក៏គ្មានមេរៀនទីពីរដែរមានតែមេរៀនចុងក្រោយ លើកនេះបាត់បង់ទ្រព្យសម្បត្តិតែបើមានលើកក្រោយដង្ហើមដែលដកនេះក៏ត្រូវបាត់បង់ដូចគ្នា។
« ឯងដណ្ដើមគ្រប់យ៉ាងពីយើងគីម ថេយ៉ុង »ហៀរ៉ាមើលការចាកចេញរបស់ពួកគេទាំងពីរដោយដៃទាំងពីក្ដាប់ណែនស្ទើរតែចេញឈាម។ ថេយ៉ុងជាអ្នកដណ្ដើមគ្រប់យ៉ាងពីនាងអ្វីដែលនាងបានប៉ងទុកក៏ប្រែជារលាយព្រោះតែថេយ៉ុងគេជាអ្នកដណ្ដើមជុងហ្គុកចេញពីនាងគេជាឆ្អឹងទទឹងក. នាងស្អប់...ស្អប់ខ្លាំងណាស់។សូមរងចាំភាគបន្ត....🙏🏻💜
ស្រមើស្រម៉ៃតែខ្លួនឯងសោះថាគេដណ្ដើម😩
YOU ARE READING
របាំងស្នេហ៍វែមផាយ🔥😈«ចប់»
Vampiroចន ជុងហ្គុក / គីម ថេយ៉ុង សរសេរដោយ ; ចន ថេយ៍ហ្គូ BL Taekook Jungkook;Top Taehyung; btt