ភាគទី6;គ្មានពាក្យថាចាញ់

1.8K 117 1
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 6


     ថេយ៉ុងត្រូវសង្ងំនៅក្នុងវិមានពេញមួយថ្ងៃដោយសារតែខ្លួនចេញទៅខាងក្រៅមិនបាននេះគូរតែបន្ទោសជុងហ្គុកហេតុអ្វីទើបមិនអោយគេចេញដើលេងនៅខាងក្រៅគិតហើយគួរអោយខឹងរាជទាយាទមុខទន្សាយនោះខ្លាំងណាស់
     ងុឺត...គ្រាន់តែឮសម្លេងហ្វ្រាំងឡានបន្លឺឡើងភ្លាមថេយ៉ុងរត់ផ្ទុយចេញទៅទទូលព្រោះដឹងយ៉ាងច្បាស់ថាឡាននោះប្រាកដជារបស់ជុងហ្គុកជាមិនខាន ប៉ុន្តែមិនមែនមានតែឡានមួយនោះទេគឺឡានបើកមុខក្រោយប្រហែលជាដប់គ្រឿងឯណ្ណោះគ្រាន់តែជុងហ្គុកឈានជើងចឹញពីខាងក្នុងឡានភ្លាមថេយ៉ុងក៏រត់ចូលទៅរកញញិមឡើងយ៉ាងស្រស់ចូលទៅអោបដៃជុងហ្គុកស្អឹតបេះមិនចឹញ សាងជាចម្ងល់យ៉ាងខ្លាំងចំពោះជុងហ្គុកដោយសារតែមិនធ្លាប់ឃើញថេយ៉ុងកូនខ្លាកំពូលឆ្នាស់ធ្លាប់ធ្វើបែបនេះដាក់ខ្លួនឡើយហើយក៏លួចសប្បាយចឹត្តនិងរំភើបចឹត្តដំណាលគ្នាផងដែរ
     « ខ្មោចអីចូល? »ឃើញទេទុះយ៉ាងណាក៏ដោយក៏ជុងហ្គុកនៅតែមិនព្រមចោលចរិកនិងដែរហើយក៏ដឹងច្បាស់ថាគ្មានខ្មោចឯណាចូលទេតែបើថាចង់សុំអីអានិងគេជឿជាង
   « គ្មាននោះទេ ថេយ៍គ្រាន់តែនិកបងជុង »ថេយ៉ុងងើបមើលមុខជុងហ្គុកធ្វើភ្នែកម៉ក់ៗដាក់គេយ៉ាងគូរអោយស្រលាញ់ឆ្ងល់ទេថាមុននេះគេនៅខឹងសោះហេតុអ្វីក៏ដូរលឿនខ្លាំងម្លេះ?គឺដោយសារតែដឹងច្បាស់ថាបើប្រើធម៌ក្ដៅជាមួយជុងហ្គុកមិនបានផលនោះទេ ទុះម្បីពេលនេះខឹងជុងហ្គុកឡើងចង់ច្រាលឈាមចេញមកខាងក្រៅក៏ដោយក៏គេត្រូវតែទ្រាំដែរ
     « ប្រាកដ? »ជុងហ្គុកលើកចញ្ចើមសួរទាំងចង់សើចល្បឹចក្នុងខ្លួនថេយ៉ុងមានប៉ុន្មានគេដឹងខ្ទេចអស់ហើយមិនបាច់មកសម្ដែងអាចរិកតួរឯកនិងទេ បោកអ្នកណាបោកបានបោកចន ជុងហ្គុកគឺមិនអាចទៅរួចឡើយ
     « ប្រកដណាស់បាទ »យ៉ាងណាថេយ៉ុងនៅតែរក្សារស្នាមញញិមជាប់មិនប្ដូរ ជុងហ្គុកមិននិយាយអ្វីច្រើនក៏នាំថេយ៉ុងចូលទៅខាងក្នុងវិមានវិញ
    « ជុងហ្គុក »ទុះអង្គុយនៅលើសាឡុងហើយក៏ដោយក៏ថេយ៉ុងមិនលែងដៃជុងហ្គុកដែរគឺតោងស្អឹតតែម្ដង
     « ចង់បានអីនិយាយមក »ខ្ជិលអូសក្រឡាច្រើនរាងក្រាសក៏សួរយកតែម្ដង មុខនិងដឹងតែចង់បានអ្វីហើយមិនមែនសុខៗមកតោងស្អឹតបេះមិនចេញបែបនេះទេ
     « ចង់ដើលេង »ណក៎..ថាមែនៗថេយ៉ុងឯណាចេះមកធ្វើខ្លួនគូរអោយស្រលាញ់ដាក់គេដោយគ្មានមូលហេតុនោះក្មេងម្នាក់នេះធ្វើអ្វីក៏ដោយតតែចំណេញបើខាតគេមិនមកប្រឡូកប្រឡាក់ជាមួយទេ
     « មិន..តោះទៅរកអីញុាំវិញល្អជាង »ជុងហ្គុកបដិសេដទាំងមិនអាល័យគេមិនអាចអោយក្មេងម្នាក់នេះធ្វើអ្វីស្រេចតែចឹត្តទេខ្លាចថាគេបានចិត្ត មិនចាំយូរជុងហ្គុកក៏អូសថេយ៉ុងទៅតុអារហា
     « ឆើសសស...»ថេយ៉ុងធ្វើមុខជូរបាត់អស់កាយវិការទន់ភ្លន់អម្បាញ់មិញជំនួសដោយទឹកមុខគូរអោយខ្លាចឯអ្នកបម្រើអោនមុខគ្រប់ៗគ្នាមិនហ៊ានជាមួយនិងម្ចាស់តូចរបស់ពួកគេនោះទេឯជុងហ្គុកដឹងថាថេយ៉ុងកំពុងតែខឹងតែធ្វើជាមិនដឹង ថេយ៉ុងអង្គុយចុះញុាំអារហាររបស់ខ្លួនទាំងស្ងប់ស្ងាត់នៅពេលដែលឆ្អែតក៏លើកកែវឈាមយកមកផឹករហូតអស់ទើបងើបចេញពីតុអារហារឡើងទៅបន្ទប់ចោលជុងហ្គុក
    « ចំមែនហើយក្មេងម្នាក់នេះ »ជុងហ្គុកគ្រវីក្បាលសើចតឹចៗមើលទៅថេយ៉ុងពីខាងក្រោយប្រហែលកំពុងតែឆេះដុំហុយផ្សែងហើយមើលទៅនោះ
     « ម្ចាស់តូចខឹងលោកម្ចាស់ហើយ »យ៉េរ៉ុងរាងអស់សំណើចតឹចៗជាមួយចៅហ្វាយទាំងពីររបស់ខ្លួនម្នាក់ពូកែខឹងម្នាក់ទៀតសោះកក្រោះ ម្នាក់ខឹងម្នាក់ទៀតមិនពូកែលួងដឹងតែអ្នកម្ខាងទៀតឆាប់ខឹងហើយនៅផ្គើនអោយខឹងថែម សសើរពួកគេទាំងពីរអាចរស់នៅជាមួយគ្នាបាន
    « កុំខ្វល់អី..ខឹងអីខឹងទៅគង់តែបាត់ខ្លួនឯងទេ »ជុងហ្គុកថាឡើងផុយៗដូចជាមិនខ្វល់ផ្ទុយស្រឡះពីក្នុងចឹត្តកំពុងតែខ្លាចថាថេយ៉ុងខឹងខ្លួនមិនបាត់ ប៉ុន្តែធម្មតាសម្រាប់មនុស្សមាត់រឹងដូចជាជុងហ្គុកតែងតែនិយាយបែបនិងហើយ គេឯណាដែរថាបណ្ដោយអោយថេយ៉ុងខឹងគេបានយូរនោះថេយ៉ុងមិននិយាយចូលមួយថ្ងៃរឺគេចមុខគេមួយថ្ងៃគេខ្វល់ចិត្តស្ទើរស្លាប់ទៅហើយ ប៉ុន្តែនៅមុខអ្នកផ្សេងធ្វើដូចខ្លួនឯងខ្លាំងមិនខ្វល់ពីថេយ៉ុងប៉ុណ្ណោះ។
ពេលញុាំរួចជុងហ្គុកក៏ឡើងទៅរកថេយ៉ុងនៅបន្ទប់ ជុងហ្គុកដើចូលមកខាងក្នុងបន្ទប់ថេយ៉ុងយ៉ាងស្ងៀមស្ងាត់ក៏ឃើញថារាងតូចកំពុងតែគេងលក់នៅលើគ្រែធ្វើមិនដឹង
     « គេងលក់លឿនយ៉ាងនេះរឺ? »រាងក្រាសដើចូលទៅអង្គុយលើគ្រែក្បែថេយ៉ុងពោលឡើងតឹចៗអោយស្ដាប់ឮតែម្នាក់ឯងមុននិងលើកដៃទៅអង្អែលថ្ពាល់នាយតូចតឹចៗដោយការថ្នាក់ថ្នម
     « កុំខឹងបងយូរពេកអីណា សុបិន្តល្អកូនខ្លារបស់បង..ជុប »ជុងហ្គុកខ្សឹបតឹចៗដាក់ត្រចៀករាងតូចថេយ៉ុងហើយហួសមកថើបមាត់របស់នាយតូចបន្តឹចគេក៏មានអារម្មណ៍មិនល្អនោះទេនៅពេលឃើញថេយ៉ុងខឹងនឹងខ្លួនខ្លាំងបែបនេះ បន្តិចក្រោយមកជុងហ្គុកក៏ដើចេញទៅវិញមិនចង់រំខានដំណេករបស់រាងតូច
     « ឡប់..»អ្នកដែលធ្វើជាពុតកំពុងតែធ្វើពុតជាគេងលក់ឯណ្ណេះវិញគ្រាន់តែដឹងថាជុងហ្គុកចេញទៅបាត់ហើយក៏បើកភ្នែកឡើងទាំងបង្ហាញស្នាមញញិមចេញមកយ៉ាងស្រស់ស្អាតតាមនុស្សដែលកំពុងតែអៀនឯថ្ពាល់វិញឡើងក្រហមដូចប៉េងប៉ោះទុំ អ្នកណាទៅដាច់ចឹត្តខឹងនោះបើរាល់ថ្ងៃនេះបាត់គ្នាមិនបានផងនោះនៅមានពាក្យសម្ដីមុននេះទៀតគេដឹងច្បាស់ណាស់ថាជុងហ្គុកមិនដែលចិត្តដាច់ជាមួយនិងគេទេ ហើយក៏គ្មានថ្ងៃទុកគេចោលដោយមិនខ្វល់ខ្វាយពីគេដែរ

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now