ភាគទី14;រស់នៅគ្មានសេរីភាព

1.3K 93 3
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 14


     ថេយ៉ុងនិងជីមីនចូលមកដល់ក្នុងថ្នាក់មិនទាន់បានប៉ុន្មានផងគ្រូក៏ចូលមកតាមក្រោយរៀនតាមធម្មតាតែមើលទៅអ្នកគ្រូម្នាក់នោះដូចជាមើលថេយ៉ុងមិនធម្មតាសោះដូចជាកំពុងតែមានចម្ងល់យ៉ាងអញ្ចឹង។
    « ម៉ោងសម្រាកនេះគីម ថេយ៉ុងនិងផាក ជីមីនត្រូវទៅសម្អាតបណ្ណាល័យ »អ្នកគ្រូលី ឃើញទេថាគាត់តែងតែរកនិកវិធីថ្មីៗដើម្បីធ្វើបាបពួកគេទាំងពីរទាំងដែលវេនសម្អាតបណ្ណាល័យជាវេនរបស់ក្រុមរបស់ហៀរ៉ាកូនស្រីរបស់គាត់។
    « ហេតុអីជាពួកខ្ញុំ? »ជីមីនសួរឡើងដោយការមិនពេញចិត្ត នេះចង់ធ្វើបាបគេនិងថេយ៉ុងច្បាស់ណាស់បើថាលើកមុនរកលេសពិន័យនេះពិន័យនោះព្រោះពួកគេមកយឺតតែម្ដងនេះគេមិនខុសអ្វីសោះបែជាមកអោយធ្វើខុសវេនទៅវិញ។
    « ហេតុអីជាពួកឯងមិនបាន? »អ្នកគ្រូលីលើកចិញ្ចើមសួរធ្វើដូចជាគ្មានរឿងអ្វីនៅមានមុខមកសួរគេថែមទៀត មិនមែនគាត់មិនដឹងទេតែគាត់ធ្វើមិនដឹងច្រើនជាង។
    « ហេតុអីអញ្ចឹងមែនទេ?ព្រោះនេះមិនមែនជាវេនរបស់ពួកខ្ញុំតែជាវេនរបស់ក្រុមលី ហៀរ៉ាមិនអញ្ចឹង អ្នកគ្រូសួរបែបនេះចង់មានន័យថាយ៉ាងម៉េច? »ថេយ៉ុងងើបឈរឡើងនិយាយទៅកាន់អ្នកគ្រូលីដោយទឹកមុខត្រជាក់ស្រេប កុំគិតថាខ្លួនឯងមានឈ្មោះថាជាគ្រូហើយចង់ធ្វើបាបសិស្សបែបណាក៏បាន។ គ្រូបង្រៀនជាជនគំរូរនៅក្នុងសង្គមតែបើគ្រូដែលមិនយកចិត្តទុកដាក់បង្រៀន ឡើងបានដោយសារតែប្រើខ្សែរ គ្មានភាពយុត្តិធម៌ និងយកឈ្មោះជាគ្រូដើធ្វើបាបអ្នកដ៏ទៃស្រេចតែចិត្តកុំមានអីល្អជាង គាត់អាចធ្វើបាបអ្នកផ្សេងបានតែកុំមកចង់លេងល្បឹចប្រើកល្យបែបនេះមកធ្វើបានគីម ថេយ៉ុងអោយសោះ។
    « យើងដឹង...តើវាយ៉ាងម៉េច? យើងមានសិទ្ធអោយអ្នកណាទៅណាក៏បានតាមចិត្តដែលយើងចង់ »អ្នកគ្រូលីដើចូលទៅអង្គុយលើកៅអីដោយដៃកាន់បន្ទាត់វែងមិនព្រមលែង ពាក្យសម្ដីដែលគាត់និយាយចេញមកគឺឌឺផ្គើនដុតកំហឹងថេយ៉ុងតែម្ដង។
    « ច្បាស់ហើយមែនទេថាមានសិទ្ធគ្រប់យ៉ាង? »នាយតូចថេយ៉ុងលើកចិញ្ចើមសួរទាំងញញិមចុងមាត់ គិតថាខ្លួនឯងជាប្រពន្ធនាយកសាលាហើយមានសិទ្ធគ្រប់យ៉ាងមែនទេ?មានយល់ច្រឡំអ្វីរឺអត់?
     « រឺឯងក៏គិតថាឯងជាអ្នកមានសិទ្ធ? សិទ្ធដែលឯងស្គាល់ជំនិតលោកចននិងមែនទេ? »នេះហើយជាមូលហេតុដែលគាត់មើលថេយ៉ុងទាំងចម្លែកតាំងពីចូលមកក្នុងថ្នាក់ព្រោះតែម្សឹលមិញគាត់បានឃើញជំនិតរបស់លោកចនមកទីនេះពេលដែលសួរលោកលីដែលជាស្វាមីរបស់គាត់ហើយក៏ជានាយកនៅទីនេះទើបដឹងថាគេម្នាក់នោះមកសុំច្បាប់អោយថេយ៉ុង។ អញ្ចឹងហើយទើបគាត់គិតថាថេយ៉ុងប្រហែលជាស្គាល់និងយ៉េរ៉ុងរឺក៏មានទំនាក់ទំនងស្នេហាជាមួយគ្នាអីបែបនេះ។
    « បើបែបនោះមែនវាយ៉ាងម៉េច? ខ្ញុំអាចប្រាប់ទៅបងយ៉េរ៉ុងអោយទៅនិយាយមិនល្អពីគ្រូទៅប្រាប់លោកចនក៏បានបើខ្ញុំបានបែបនោះ លឺមកថាលោកចនជាមនុស្សដែលមានអំណាចហើយក៏ជាម្ចាស់សាលានេះមែនទេ? »បើបានជាអ្នកគ្រូលីគិតបែបនេះទៅហើយគេក៏ចាក់បណ្ដោយតាមនោះទៅ ធ្វើអោយសិស្សដែលនៅទីនោះពេញចិត្តយ៉ាងខ្លាំងព្រោះពួកគេក៏មិនចូលចិត្តគ្រួសារដែលចូលចិត្តដើគៀបសង្កត់បែបនេះដែរគ្រាន់តែពួកគេចាញ់អំណាចមិនហ៊ាននិយាយអ្វី លើកលែងតែក្រុមរបស់ហៀរ៉ាប៉ុណ្ណោះដែលមិនពេញចិត្តហើយក៏គុំខឹងនិងថេយ៉ុង។
    « ហុីសៗ...ឯងគិតថាអាចគម្រាមយើងបានមែនទេ? »គាត់ខ្លាចជុងហ្គុកក៏ពិតមែនប៉ុន្តែគេមិនជឿទេថាថេយ៉ុងហ៊ានធ្វើបែបនេះ ម៉្យាងគាត់គិតថាបើថេយ៉ុងប្រាប់យ៉េរ៉ុងពិតមែនក៏យ៉េរ៉ុងមិនយកទៅប្រាប់ជុងហ្គុកដែរព្រោះវាងជារឿងតូចតាច ម៉េចនិងអាចនាំទៅរំខានចៅហ្វាយរបស់គេបានទៅ?
    « បានហើយថេយ៍...យើងទៅៗ »ជីមីនឃាត់ថេយ៉ុងព្រោះគេដឹងថាថេយ៉ុងប្រាកដជាចង់និយាយតបតទៅវិញជាមិនខាន គេព្រមចាញ់ក៏ព្រោះតែគេមានហេតុផលគេមិនចង់ចាញ់ហើយក៏មិនបានខ្លាចអ្នកគ្រូម្នាក់នេះហើយគេក៏ដឹងថាថេយ៉ុងមិនខ្លាចដូចគ្នា ប៉ុន្តែអ្វីដែលគេខ្លាចនោះគឺ...
     « អញ្ចឹងពួកឯងក៏ឆាប់ទៅៗ »អ្នកគ្រូចំណាស់ក៏ញញិមឡើងយ៉ាងសមចិត្តក្នុងនាមជាអ្នកឈ្នះ ប៉ុន្តែក្រោមក្រសែរភ្នែកខឹងក្រោដរបស់ថេយ៉ុងរហូតដល់គេក្ដាប់ដៃទប់កំហឹង។
    « តោះថេយ៍...»ជីមីនដើទៅចាប់ដៃថេយ៉ុងដើចេញពីក្នុងថ្នាក់ខ្លាចថាបន្តឹចទៀតទ្រាំមិនបាន។
    « ហេតុអីក៏ឯងព្រមចាញ់ទៅកើតមីន?វាមិនសមទេ គេមានបំណងធ្វើបាបយើងច្បាស់ណាស់ »ថេយ៉ុងសួរទៅមិត្តទាំងមិនយល់ មិនយល់ថាហេតុអ្វីក៏ជីមីនព្រមចាញ់ទាំងដែលគេមើលមុខជីមីនទៅគេមិនបានខ្លាចញញើតនិងអ្នកគ្រូលីនោះទេ រឿងនេះបើអោយគេបន្តច្បាស់ណាស់ថាគ្រួសារនោះមិនរួចខ្លួនទេ។
     « យើងគ្រាន់តែមិនចង់អោយរឿងកាន់តែធំ »បើតែគេម្នាក់វាមិនអីនោះទេ តែអ្វីដែលសំខាន់គឺអាណាព្យាបាលគេទៅវិញទេបើរឿងនេះដឹងទៅដល់គាត់គេខ្លាចថាគេនិងត្រូវឈឺខ្លួនព្រោះ...។
    « ឯងមានបញ្ហាអីមែនទេ? »ជីមីនប្រាកដជាមានរឿងអ្វីនៅខាងក្រោយហើយគ្រាន់តែគេមិនប្រាប់ខ្លួនប៉ុណ្ណោះ ប៉ុន្តែគេក៏ចង់ដឹងថានោះជាបញ្ហាអ្វី?
      « មែនហើយ..ប៉ុន្តែវារញ៉េរញ៉ៃណាស់ឯងមិនដឹងគឺជារឿងល្អបំផុត »ជីមីនងគ់ក្បាលតឹចៗ គេពិតជាមានបញ្ហានៅខាងក្រោយពិតមែនគ្រាន់តែមិនចង់អោយថេយ៉ុងដឹងតែប៉ុណ្ណោះ ព្រោះនោះវាមិនមែនជារឿងតូចតាច វាជារឿងធំហើយក៏រញ៉េរញ៉ៃណាស់ដែរគេមិនចង់ទាញថេយ៉ុងអោយមកឈឺក្បាលដូចជាគេនោះទេ។
    « តាមឯងចុះ...តែបើមានអ្វីអោយយើងជួយត្រូវប្រាប់យើង »គេមិនបង្ខំនោះទេប៉ុន្តែគេនៅតែមានចិត្តចង់ជួយដដែល គេមិនចង់ឃើញមិត្តលំបាកតែម្នាក់ឯងនោះទេបើគេជួយបានគេនិងជួយ។
     ពួកគេនាំគ្នាទៅសម្អាតនៅបណ្ណាល័យតែពីរនាក់ដោយគ្មានជំនួយ ជីមីនអាចជាហត់តែបើថេយ៉ុងគេមិនហត់នោះទេគ្រាន់តែធុញនិងខឹងនិងអ្នកដែលធ្វើបាបគេ អ្វីដែលសំខាន់គេភ្លេចនិងសង្កេតថាយ៉េរ៉ុងនៅរងចាំមើលគេរហូតរឿងរ៉ាវដើមហេតុបែបណាគេដឹងទាំងអស់ហើយក៏ជឿថារឿងនេះរួចមិនផុតពីអោយជុងហ្គុកដឹងនោះទេ។
    ក្រោយពីម៉ោងរៀនត្រូវបញ្ចប់ម៉ោង4ល្ងាចល្មមជីមីនក៏ត្រូវប្រញ៉ាប់ទៅភូមិគ្រិះវិញដូចរាល់ដងមិនអាចទៅយឺតរឺក៏ខកខានបានទេ គេមិនអាចគេចបានទេ។
    « មកដល់ហើយមែនទេ? លោកម្ចាស់ចាំឯងនៅខាងក្នុង »អ្នកស្រីផាក និយាយឡើងពេលដែលឃើញកូនប្រុសចុងរបស់ខ្លួនចេញមកពីឡានទើបប្រញ៉ាប់ប្រាប់អោយនាយតូចចូលទៅខាងក្នុងដោយសម្ដីគម្រុះគម្រើយដូចធម្មតា។
    «...»នាយតូចជីមីនមិនមាត់ក៏ដើចូលទៅក្នុងភូមិគ្រិះក៏ឃើញថាលោកម្ចាស់ដែលពួកគេតែងតែខ្លាចរអារកំពុងតែអង្គុយនៅលើសាឡុងលើកកែវក្រេបទឹកដែលមានពណ៌ក្រហមហើយវាក៏គ្មានអ្វីក្រៅពី...ឈាម។
    « លោកម្ចាស់ »ជីមីនអោនមុខចុះគោរពដោយការខ្លាចរអារហើយក៏មិនសូវជាហ៊ានចូលទៅជិតនាយក្រាសដែរ។
    « មកហើយក៏ល្អ...ចូលមកជិតយើងមក ហើយពួកឯងក៏នាំគ្នាចេញទៅកុំចូលមករំខានយើង »លោកម្ចាស់ដែលគ្រប់គ្នាតែងតែខ្លាចញញើតនោះគឺមីន យ៉ុនហ្គីនេះឯង បើតាមរៀបរាប់មុននេះប្រហែលជាដឹងហើយមែនទេថាគេមិនមែនជាមនុស្សធម្មតានោះទេគេក៏ជាអម្បូររបស់វែមផាយដែរ។ អ្នកបម្រើនិងកូនចៅផ្សេងទៀតក៏នាំគ្នាប្រញ៉ាប់ចាកចេញមិនហ៊ាននៅរំខាននោះទេ។
    « ឯងមិនលឺយើងនិយាយទេ? »ដោយសារតែជីមីននៅស្ទាក់ស្ទើរទើបយ៉ុនហ្គីគំហគយកតែម្ដង មនុស្សដូចជានាយមិនចូលចិត្តសុាំញុាំហើយក៏មិនចូលចិត្តនិយាយច្រើននោះដែរ។
     « បាទ »ជីមីនមិនអាចជំទាស់អ្វីក្រៅពីដើចូលទៅហើយក៏ដឹងបាត់ទៅហើយថាខ្លួនត្រូវជួបអ្វីនៅពេលបន្តឹចទៀតនេះ។
    « ដល់ពេលត្រូវបម្រើយើងហើយ »នាយក្រាសញញិមចុងមាត់ទាញនាយតូចចូលមកអង្គុយលើភ្លៅ មុននិងដោះសម្លៀកបំពាក់នាយតូចចោលខ្ទេចនៅសល់តែរាងកាយស្រឡូនគ្មានអ្វីបិទបាំង។ រឿងបន្តដែលគេធ្វើនោះមិនចាំបាច់ប្រាប់ក៏ដឹងមែនទេ? នេះហើយគឺជាជីវិតដ៏រឹងមុាំរបស់ជីមីន គេនិងគ្រួសារត្រូវស្ថឹតក្រោមការគ្រប់គ្រងរបស់យ៉ុនហ្គី បិសាចមិនច្បាស់បិសាចមនុស្សមិនច្បាស់មនុស្ស បើគេចង់បានអ្វីរឺទាមទាអ្វីហើយដាច់ខាតមិនអាចជំទាស់គេបានទេ សូម្បីតែខ្លួនប្រាណនេះក៏ត្រូវគេឈ្លានពានដែរ។ គេរស់នៅគ្មានសេរីភាពទេគេត្រូវខ្លាចមុខខ្លាចក្រោយខ្លាចថាយ៉ុនហ្គីនិងទាស់ចិត្តព្រោះគ្រប់ពេលដែលគេខឹងគេតែងតែបញ្ចេញកំហឹងដាក់ខ្លួនរហូតដល់ពេលខ្លះគេចាប់បញ្ចកអោយជីមីនផឹកឈាមស្រស់ៗរបស់មនុស្សដូចជាគេ។ ជីមីនតែងតែលាក់ភាពទន់ជ្រាយនិងបង្ហាញអោយគ្រប់គ្នាដឹងថាគេជាមនុស្សដែលរឹងមុាំទាំងដែលការពិតគេពិបាកនិងទ្រាំ គេត្រូវបាត់បង់ម៉ាក់តាំងពីគេនៅក្មេង ប៉ារបស់គេក៏មានប្រពន្ធចុង មិនបានប៉ុន្មានក៏លេចមុខយ៉ុនហ្គីមកបន្ថែមទៀត យ៉ុនហ្គីជាអ្នកគ្រប់គ្រងគ្រួសារផាកគេជាអ្នកជួយអោយក្រុមហ៊ុនផាកដើមកដល់សព្វថ្ងៃ គ្រប់យ៉ារបស់គ្រួសារផាកនៅក្នុងកណ្ដាប់ដៃរបស់គេដែលគេចង់បំផ្លាញពេលណាក៏បាន នេះក៏ជាមូលហេតុមួយដែលគេមិនចង់បង្កររឿងនៅសាលាទោះបីជាគេមិនបានខុសក៏ដោយ ព្រោះថាបើរឿងនោះកាន់តែធំរហូតដឹងដល់អ្នកផ្ទះរបស់គេប្រាកដណាស់ពួកគេប្រាកដជាស្ដីបន្ទោសអោយគេ ថ្ពាល់របស់គេត្រូងរងដៃរបស់ប៉ាគេមកច្រើនហើយ គេក៏ចេះឈឺគេក៏ចេះហត់ ប៉ុន្តែទោះបីជាហត់ក៏មិនអាចសម្រាក ឈឺក៏មិនអាចបង្ហាញ។

សូមរងចាំភាគបន្ត...🤗🙏🏻

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now