រឿង របាំងស្នេហ៍Vampire
ភាគទី 18ថេយ៉ុងមើលទៅនាយក្រាសមីន យ៉ុនហ្គីទាំងមិនចង់ជឿនិងភ្នែក គេមើលច្រឡំទេដឹងបាត់ដំណឹងច្រើនឆ្នាំតាមពិតមករស់នៅទីនេះសោះ។
« ថេយ៍...»កុំថាឡើយតែថេយ៉ុងសូម្បីតែយ៉ុនហ្គីក៏ភ្ញាក់ផ្អើលមិនស្ទើរដែរដែលបានជួបថេយ៉ុងនៅទីនេះ ប៉ុន្តែគេមកនៅទីនេះបានយ៉ាងម៉េចបើគេដឹងថាថេយ៉ុងមករស់នៅទីនេះដែរគេនិងឧស្សារហ៍ទៅលេងប្អូន។
« លោកម្ចាស់ស្គាល់ក្មេងសម្រែៗម្នាក់និងដែរមែនទេ? »អ្នកស្រីផាកមើលទៅយ៉ុនហ្គីនិងសួរដោយការអោនលំទោនប៉ុន្តែពាក្យសម្ដីដែលមើលងាយថេយ៉ុងនៅតែមិនប្រែប្រួលតតែសោះ ហើយក៏មិនគូរអោយជឿថាយ៉ុនហ្គីស្គាល់និងក្មេងប្រុសម្នាក់នេះដែរយ៉ាងច្រើនណាស់ត្រឹមអ្នកស្គាល់គ្នាធម្មតាតែប៉ុណ្ណោះ។
« អ្នកស្រីនិយាយអ្វីមុននេះ? »យ៉ុនហ្គីសង្កត់សម្លេងសួរទៅអ្នកស្រីផាកទាំងការមិនពេញចិត្ត គាត់និយាយបែបនេះប្រៀបដូចជាប្រមាថនៅរាជវង្សវែមផាយរបស់គេយ៉ាងអញ្ចឹងហើយអ្នកដែលគាត់ប្រមាថក៏ជាប្អូនប្រុសរបស់គេដូចគ្នា។
« លឺបងប្រុសខ្ញុំសួរទេ? »នាយតូចបានឥកាសក៏ធ្វើជាសួរបន្ថែមប៉ុន្តែសំណួរនេះបានធ្វើអោយអ្នកនៅទីនោះមានការភ្ញាក់ផ្អើលជាពិសេសគឺជីមីនតែម្ដង បងប្រុសមែនទេ?កុំប្រាប់ណាថាមិត្តរបស់គេជាប្អូនប្រុសរបស់យ៉ុនហ្គី ម៉េចនិងអាចទៅថេយ៉ុងជាមនយស្សមិនមែនពួកបិសាចជញ្ជក់ឈាមនោះទេ។
« គឺ..អោយខ្ញុំសុំទោសផងមុននេះខ្ញុំមិនដឹងទើបប្រើសម្ដីមិនសមរម្យដាក់អ្នកប្រុសតូច »គ្រាន់តែដឹងថានាយតូចម្នាក់នេះជាប្អូនប្រុសរបស់យ៉ុនហ្គីភ្លាមអ្នកស្រីផាកស្ទើរតែទន់ជង្គង់និងប្រញ៉ាប់ប្រើពាក្យសុំទោស។
« ឆើសស...ចុះនេះជាស្អី?ម៉េចមិនអោយអ្នកផ្សេងមកយូជំនួសមិត្តខ្ញុំ?បងយ៉ុន... »ថេយ៉ុងសើចចុងមាត់បន្តឹចមុននិងបែទៅគ្រហឹមដាក់យ៉ុនហ្គីបើតាមគេមើលរឿងនេះក៏មកពីយ៉ុនហ្គីដែរ បើយ៉ុនហ្គីជួយគិតថាពួកនេះហ៊ានធ្វើបាបជីមីនមែនទេ?
« នែ...កុំមកគ្រហិមដាក់បង »យ៉ុនហ្គីប្រញ៉ាប់ប្រកែកព្រោះមើលទៅប្អូនរបស់គេដូចជាខឹង គេមិនមែនខ្លាចថេយ៉ុងនោះទេតែគេមិនចង់ជំទាស់ចិត្តថេយ៉ុង។ យ៉ុនហ្គីគឺជាកូនប្រុសធម៌របស់ស្ដេចនៃអាណាចក្រវែមផាយតែគេបានមករស់នៅពិភពលោកមនុស្សនេះមកយូរហើយ យូរៗទៅលេងអាណាចក្រម្ដងប៉ុណ្ណោះ ជាពិសេសគេជាបងប្រុសដែលតាមចិត្តថេយ៉ុងបំផុតអាចថាគេស្រលាញ់អាណិតថេយ៉ុងខ្លាំងណាស់ជាពិសេសពេលដឹងពីប្រវត្តរបស់ថេយ៉ុង គ្រាន់តែថាពេលខ្លះគេចូលទៅជិតថេយ៉ុងមិនបានទេដោយសារតែជុងហ្គុករារាង ឈ្មោះជាបងទេតែហួងហែងថេយ៉ុងជាងអ្វីទៅទៀតគេក៏អាចមើលដឹងថាជុងហ្គុកស្រលាញ់ថេយ៉ុងនៅក្នុងន័យអ្វី។
« បងប្រុសខ្ញុំល្អដល់ហើយ »នាយតូចនិយាយដូចជាសសើរតែក្នុងន៏យបញ្ឈឺទៅវិញទេ បងប្រុសធំរបស់គេនេះណាល្អ មហាសែនល្អប៉ុន្តែចំពោះតែអ្នកនៅក្នុងគ្រួសារទេអ្នកផ្សេងកុំសង្ឈឹម។
« ល្អមិនដល់ប្អូនបងទេ »យ៉ុនហ្គីចូលទៅជិតនិងលើកដៃគៀកក.នាយតូច ពីរនាក់បងប្អូននេះនិយាយផ្ចាញ់ផ្ចាលគ្នាប៉ុន្តែមើលទៅក៏គូរអោយស្រលាញ់ម៉្យាង។
« អញ្ចឹងក៏...»
« ពួកឯងចូលទៅយករបស់ពីក្មេងម្នាក់នេះទៅ »មិនអោយថេយ៉ុងបញ្ជាក់ច្រើនដង យ៉ុនហ្គីក៏បញ្ជាអោយកូនចៅរបស់គេទៅយករបស់របរទាំងនេះពីជីមីន ម៉្យាងពេលឃើញជីមីនហត់គេក៏មិនស្រួលនៅក្នុងចិត្តដែរ។
« ... »ជីមីនបានអោយរបស់ទាំងនោះទៅអោយអ្នកផ្សេងកាន់ជំនួសទាំងមិននិយាយស្ដី ប៉ុន្តែក្នុងចិត្តកំពុងតែលួចគិត ថាថេយ៉ុងនិងយ៉ុនហ្គីជាអ្វីនិងគ្នាអោយពិតប្រាកដ?ជាបងប្អូនបង្កើតមិនអាចទេដឹង? ពួកគេទាំងពីរមើលទៅស្និទ្ធស្នាលគ្នាខ្លាំងណាស់ យ៉ុនហ្គីក៏តាមចិត្តថេយ៉ុងគ្រប់យ៉ាងមិនហ៊ានជំទាស់និងប្រើសម្ដីគ្មានជាតិជូវដូចជាមួយនិងគេឡើយ តែឈប់សឹន...តើគេកំពុងតែអន់ចិត្តមែនទេ?
« អឺគឺ...បើបានជាបានជួបអ្នកប្រុសតូចទៅហើយ តែអាចផ្ដល់ឥកាសរួមតុអារហារជាមួយគ្រួសារខ្ញុំមួយពេលបានទេ? »លោកផាកចាប់និយាយឡើង គាត់មិនហ៊ានប្រើសម្ដីមិនល្អនោះទេហើយគាត់ក៏មិនដែលមានគំនិតមើលងាយនាយតូចដែរ តែបើមានឥកាសបានជួបហើយក៏សុំអោយចូលរួមតុអារហារជាមួយ ម៉្យាងពួកគេមានគម្រោងញុាំអារហារនៅខាងក្រៅ។
« ក៏ល្អ...ព្រោះខ្ញុំក៏ចង់រួមតុជាមួយនិងបងយ៉ុនព្រមនិងមិត្តខ្ញុំដែរ តោះជីមីន »ថេយ៉ុងយល់ព្រមដោយគ្មានការស្ទាក់ស្ទើរម៉្យាងគេក៏ចង់រួមតុជាមួយមិត្តនិងមិត្តដូចគ្នា អញ្ចឹងចាំអ្វីទៀត?
ថេយ៉ុងចូលទៅអោបដៃនាយតូចជីមីនបណ្ដើរគ្នាដើទៅខាងមុខចំណែកឯយ៉ុនហ្គីក៏ប្រញ៉ាប់ដើតាមពួកគេអមដោយអ្នកស្រីផាកលោកផាកនិងម៉េរីដើតាមពីខាងក្រោយទាំងមិនសុខចិត្ត។
« ហេតុអ្វីក៏ជាឯងទៀតហើយផាក ជីមីន? »នេះគ្រាន់តែជាពាក្យនៅក្នុងចិត្តរបស់នាងប៉ុណ្ណោះ នាងទាំងខឹងទាំងច្រណែនដែលគ្រប់ពេលជីមីនតែងតែមានមុខ បើពេលនេះអ្នកដែលជាមិត្តរបស់ថេយ៉ុងជានាងប្រាកដជាល្អណាស់នាងនិងអាចយកគេធ្វើជាឈ្នាន់ទៅរកយ៉ុនហ្គីបាន ព្រោះមើលទៅយ៉ុនហ្គីតាមចិត្តថេយ៉ុងគ្រប់សព្វ។
ពួកគេទាំងអស់គ្នាបានមកដល់ហាងអារហារលំដាប់មួយកន្លែងដោយម្នាក់ៗមើលទៅដូចជាញញិមស្វាគមន៍ថេយ៉ុងណាស់ ជាពិសេសនោះគេម៉េរីតែម្ដងនាងខំនិយាយខំចូលស្និទ្ធថេយ៉ុងតែគូរអោយស្ដាយនាយតូចមិននិយាយរកសូម្បីមុខក៏គេមិនមើលផងគេនិយាយរកតែជីមីននិងយ៉ុនហ្គីប៉ុណ្ណោះ។
« ថ្ងៃនេះដូចមានសេរីភាពដល់ហើយអត់មានអ្នកតាមឃ្វាលទេណ៎? »យ៉ុនហ្គីសើចឡើងតឹចៗពេលនិកដល់ចំណុចនេះ រាល់ដងពេលនៅពិភពរបស់ពួកគេណាជុងហ្គុកតាមឃ្វាលថេយ៉ុងគ្មានអោយផុតពីកន្ទុយភ្នែកទេតែលើកនេះបែជាគេប្រលែងអោយដើហើម្នាក់ឯងបានទៅវិញ។
« បងគិតថាងាយមែនទេទម្រាំចេញមកបាននោះ អង្គរក្ស4ឡានទៀតនៅខាងក្រោម »នាយតូចធ្វើមុខស្អុយពេលនិកដល់រឿងនេះ អ្នកណាថាព្រលែងមកស្រួលៗនោះ ចាំមើលណាបន្តឹចទៀតអោយគេទៅវិញហើយ។
« ហាសហា...បងទាយមិនខុសទេ...ពួកឯងមិនប្រែទៅណាសោះ »យ៉ុនហ្គីស្រាប់តែសើចឡើង ពួកគេមិនប្រែទៅណាតតែសោះពីតូចយ៉ាងម៉េចធំឡើងលើសដើម។
« មិនប្រែយ៉ាងម៉េចឈឹតចូលរោងការហើយ »ថាមិនប្រែក៏មិនត្រូវដែរព្រោះឋានៈពួកគេពេលនេះមិនមែនជាបងប្អូនទៀតទេប៉ុន្តែជាគូរដណ្ដឹង។
« ពិតមែន?? »មិនគូរអោយជឿសោះ តើថេយ៉ុងកុហកគេទេដឹង?
« ខ្ញុំនិយាយកុហកបងធ្វើអី? ខ្ញុំនិងបងជុងឈឹតចូលរោងការពិតមែនណា »នាយតូចញញិមឡើងបិទមាត់មិនជិតពេលនិយាយដល់រឿងនេះ។
« ឈឹតបានប្ដីហើយយើង »យ៉ុនហ្គីលើកដៃញីសក់នាយតូចដោយការគ្រឿតខ្នាញ់។
« នែ...»នាយតូចសម្លក់អ្នកជាបងលាក់ការអៀនតែលាក់ធ្វើម៉េចនិងជិតទៅបើថ្ពាល់គេឡើងក្រហមនោះ។
« តែ...បងនិងជីមីនក៏ដូចគ្នាពេលណាមានដំណឹងល្អ? »កុំថាគេមិនដឹងណាថាយ៉ុនហ្គីគិតអ្វីលើជីមីន ហើយជីមីនក៏ដូចគ្នាគេឃើញថាពួកគេលួចសម្លឹងគ្នារហូត។
« ឯងនិយាយអ្វីនិង?មិនអាចទេ »ជីមីនប្រញ៉ាប់បដិសេដកុំអោយយ៉ុនហ្គីបដិសេដបានមុន បដិសេដខ្លួនឯងក៏គ្រាន់អោយអ្នកម្ខាងទៀតនិយាយបានមុនដែរ ព្រោះវាឈឺ។
« មែនហើយ »គ្រាន់តែលឺនាយតូចបដិសេដបែបនេះយ៉ុនហ្គីក៏ប្រែទឹកមុខមកជារាបស្មើ បើគេបានជានិយាយបែបនេះហើយក៏ចាក់បណ្ដោយតាមតែម្ដងទៅ
«...»ពេលស្ដាប់លឺហើយជីមីនស្ទើរតែអួលដើមក. តើពួកគេពិតជាមិនអាចទៅរួចមែនទេ? គ្រាកន្លងមកគ្មានន័យអ្វីសោះមែនទេសម្រាប់គេ?
« មាត់រឹងទាំងពីរអ្នក មិនដូចយើងតតែសោះ »ថេយ៉ុងនិយាយឡើងតឹចៗអោយលឺតែខ្លួនឯងទាំងមើលទៅយ៉ុនហ្គីនិងជីមីនឆ្លាស់គ្នា ពីរនាក់នេះមាត់រឹងចិត្តរឹងដូចគ្នាម្នាក់មិននិយាយម្នាក់ទៀតក៏មិនសារភាពមិនដូចគេនិងជុងហ្គុកតតែសោះ។
« បងស្ដាប់លឺណាថេយ៍ »យ៉ុនហ្គីគ្រហិមដាក់ថេយ៉ុង កុំគិតថានិយាយស្ងាត់ៗបែបនេះហើយគេស្ដាប់មិនលឺនោះមើលងាយគេពេកហើយ ចំណែកអារឿងមាត់រឹងចិត្តរឹងនេះកុំមកបន្ទោសគេជីមីនជាអ្នកផ្ដើមមុនទេ គេទទូលស្គាល់ថាគេពិតជាមានចិត្តលើជីមីនពិតមែន ប៉ុន្តែមុននេះជីមីនបដិសេដអោយគេនិយាយថាយ៉ាងម៉េច?
« ខ្ញុំប្រាប់បងអោយហើយ ក្រៅពីជីមីនមិត្តខ្ញុំ ខ្ញុំមិនព្រមទទូលអ្នកណាធ្វើជាបងថ្លៃទាំងអស់ បើមិនអញ្ចឹងខ្ញុំកាត់កាលបងចោល »គេមិនបានគម្រាមទេគេគ្រាន់តែប្រាប់ក្រៅពីជីមីនគេមិនព្រមទទូលអ្នកណាធ្វើជាបងថ្លៃនោះទេបើមិនអញ្ចឹងកាត់កាលបងចោលគ្មានស្រណេះអ្វីទេ។
« ដល់ថ្នាក់និងផង? »យ៉ុនហ្គីចាប់ផ្ដើមអស់សំណើចនិងពាក្យសម្ដីរបស់ប្អូន នេះលេងសុទ្ធតែចង់កាត់កាលបងចោល។
« មែនហើយ...ខ្ញុំមិនបាននៅរួមតុទេប្ដីហៅហើយ យើងទៅហើយណាជីមីន »ចង់នៅបន្តក៏មិនបានដែរព្រោះពេលនេះជុងហ្គុកកំពុងតែហៅគេតាមញាណហើយបើមិនទៅទៀតគេប្រាកដជាតាមមកដល់ទីនេះមិនខាន។សូមរងចាំភាគបន្ត....💜🙏🏻
YOU ARE READING
របាំងស្នេហ៍វែមផាយ🔥😈«ចប់»
Vampirosចន ជុងហ្គុក / គីម ថេយ៉ុង សរសេរដោយ ; ចន ថេយ៍ហ្គូ BL Taekook Jungkook;Top Taehyung; btt