ភាគទី24;ស្រលាញ់អូនខ្លាំងបំផុត

1.2K 85 1
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 24


      នៅទីនេះក៏មិនខុសពីនៅអាណាចក្រប៉ុន្មានដែរពេលនេះក្រុមនោះចាប់ផ្ដើមសង្ស័យហើយ អញ្ចឹងហើយគេក៏ត្រូវនាំថេយ៉ុងចាកចេញយ៉ាងណានៅអាណាចក្រមានអ្នកការពារច្រើនជាងនៅទីនេះ។ វេលាម៉ោង12យប់ចូលមកដល់ជុងហ្គុកនិងថេយ៉ុងក៏ត្រឡប់ទៅដល់អាណាចក្រវិះក្នុងរយៈពេលខ្លីដោយមានជំនិតទាំងពីរតាមទៅជាមួយ យ៉េរ៉ុងក៏ត្រូវទៅតាមដែរប៉ុន្តែគេមិនអាចនៅអាណាចក្រយូរបានទេគេត្រូវទៅមើលការខុសត្រូវនៅទីនោះវិញ។
      «បិតា...»ពេលចូលមកកាន់អាណាចក្រអ្នកដែលពួកគេឃើញមុនគេនោះគឺបិតា មើលទៅទឹកមុខរបស់ទ្រង់ដូចជាល្អខ្លាំងណាស់ប្រហែលជាសប្បាយចិត្តនិងការវិលត្រឡប់របស់ពួកគេហើយ។
     «ហត់ទេថេយ៍?»ស្ដេចចនមិនខ្ចីសួរនាំជុងហ្គុកបែជាទៅសួរអនាគតកូនប្រសារសំណព្វចិត្តទៅវិញធ្វើអោយជុងហ្គុកលួចជ្រេញ។
     «មិនហត់នោះទេ..ខ្ញុំម្ចាស់មានតែសប្បាយចិត្តដែលអាចត្រឡប់មកទីនេះវិញបាននៅទីនោះគូរអោយធុញខ្លាំងណាស់»បើបានជាទ្រង់សួរហើយនាយតូចឆ្លើយរះមួយខ្សែតែម្ដង មុនដំបូងចង់ទៅទីនោះណាស់តែពេលយូរៗទៅគេក៏ចាប់ផ្ដើមធុញទ្រាំហើយចង់ត្រឡប់មកអាណាចក្រវិញ។
      «អ្នកណាប្រហ៊ើនហ៊ានធ្វើអោយថេយ៉ុងរបស់បិតាខឹងទៅ?»ស្ដេចចនសើចឡើងតឹចៗនិងភាពគូរអោយស្រលាញ់របស់ក្មួយ សម្រាប់គាត់ថេយ៉ុងនៅតែជាក្មេងជានិច្ចនៅតែត្រូវការភាពកក់ក្ដៅ ការមើលថែនិងក្ដីស្រលាញ់ជានិច្ច។
      «បុត្ររបស់បិតាគ្មានទុកអោយពួកគេដកដង្ហើមទេ»ជុងហ្គុកលូកមាត់និយាយ ថេយ៉ុងនិយាយចេញមកដូចជាជនរងគ្រោះយ៉ាងអញ្ចឹងទាំងដែលខ្លួនសម្លាប់ពួកនោះគ្មានសល់។
      «នេះទើបជាបុត្របិតា»ទ្រង់លើកដៃមកអង្អែលលើសក់ទន់រលោងរបស់ថេយ៉ុងថ្នមៗ បើនិយាយទៅថេយ៉ុងធ្វើអ្វីក៏ត្រូវដែរសម្រាប់ទ្រង់ទោះបីជារឿងនោះថេយ៉ុងធ្វើខុសក៏ដោយប៉ុន្តែក៏ល្អដែលថេយ៉ុងម៨នទម្រើសចិត្តដើគៀបសង្កត់អ្នកផ្សេង។
     «ប្រាកដណាស់បិតា»នាយតូចសើចឡើងលិបភ្នែកទៅហើយធ្វើអោយជុងហ្គុកដែលនៅទីនោះទ្រាំមិនបាន...
      «អាយយ...ទ្រង់ចង់នាំខ្ញុំម្ចាស់ទៅណា?»ថេយ៉ុងស្រែកឡើងភ្លាមៗពេលដែលជុងហ្គុកចូលមកលើកគេដាក់លើស្មាដើចូលទៅខាងក្នុង។
     «នាំអូនទៅសម្រាកនោះអី»ជុងហ្គុកញញិមខិលមិនដឹងថាក្នុងចិត្តកំពុងតែគិតពីអ្វីនោះទេ មើលទៅមិនគូរអោយទុកចិត្តសោះ។ចំណែកស្ដេចចនបានត្រឹមតែមើលពួកគេទាំងពីរពីខាងក្រោយទាំងអស់សំណើច ឃើញពួកគេទាំងពីរមានក្ដីសុខទ្រង់ក៏សប្បាយចិត្តដូចគ្នាប៉ុន្តែក៏នៅមានរឿងមួយធ្វើអោយទ្រង់ត្រូវកង្វល់ដូចគ្នា។
      មិននៅយូរទ្រង់ក៏ចូលទៅក្នុងដំណាក់វិញពេលនោះវត្តមានរបស់រាជនីហាយូរ៉ាក៏បង្ហាញឡើងភ្លាមៗ តែក៏មិនធ្វើអោយស្ដេចចនភ្ញាក់ផ្អើលនោះដែរទ្រង់អាចដឹងថារាជនីប្រាកដជាចង់មកនិយាយពីរឿងរបស់ពួកបុត្រ។
     «ជុងហ្គុកនិងថេយ៉ុងត្រឡប់មកវិញហើយមែនទេ?»រាជនីចូលទៅប្រថាប់នៅកន្លែងមួយដែលសមគូរ ហើយក៏ចង់សួរនាំពីរឿងបុត្រដូចគ្នា។
     «ត្រូវហើយ...អូនមានរឿងអ្វីចង់និយាយមែនទេ»ស្ដេចចនចូលទៅក្បែររាជនី ពួកទ្រង់មិនសូវជាមានពេលវេលានៅក្បែរគ្នាប៉ុន្មានទេបើមកជួបគ្នាប្រាកដណាស់ថាមានរឿងដែលត្រូវនិយាយ។
     «អូនខ្វល់ពីរឿងជុងហើយនិងថេយ៍ អូនពិតជាខ្លាចណាស់»ទ្រង់តែកង្វល់ពីរឿងនេះមិនព្រមឈប់ ទ្រង់ដឹងថារឿងនេះវាធំណាស់ហើយក៏ជាបញ្ហាមួយលើសពីបញ្ហារបស់និងស្ដេចចនថែមទៀត ទ្រង់ខ្លាចថាពួកគេមិនអាចកាន់ដៃគ្នាបន្តទៅមុខបាន។
      «អូនកុំខ្វល់ច្រើនពេកអី បងជឿថាប្រាកដជាមានច្រកចេញល្អបំផុត»ស្ដេចចនចូលទៅក្រសោបកាយរាជនីចូលមកអោបជាប់ទ្រូង លួងលោមមិនអោយទ្រង់ខ្វល់ក្នុងចិត្តទាំងដែលពេលទ្រង់ក៏មិនខុសពីរាជនីដែរ។
      «ចំពោះយ៉ុនហ្គីអូនលែងបារម្ភហើយ យ៉ុនគេរកច្រកចេញដ៏ល្អបំផុតបានហើយប៉ុន្តែជុងហ្គុកនិងថេយ៍....»និយាយដល់ត្រឹមនេះទ្រង់បានត្រឹមតែដកដង្ហើមធំ ចំពោះយ៉ុនហ្គីទ្រង់លែងបារម្ភទៀតហើយព្រោះគេអាចរកផ្លូវចេញល្អបំផុតសម្រាប់គេនិងមនុស្សដែលគេស្រលាញ់បាន ទ្រង់មិនហាមឃាត់មានតែគាំទ្រនៅការសម្រេចចិត្តរបស់បុត្រ ប៉ុន្តែចំពោះរឿងរបស់ជុងហ្គុកវាមិនមែនជារឿងស្នេហារវាងមនុស្សនិងវែមផាយឡើយតែជាស្នេហ៍ដែលត្រូវប្រឈមនិងរឿងច្រើន ជាពិសេសគឺគំនុំលោហិត។
     «បងនិងរៀបចំអភិសេកអោយពួកគេអោយឆាប់បំផុត»នេះហើយជារឿងដែលទ្រង់អាចធ្វើសម្រាប់ពួកគេបាន ទ្រង់ចង់យកចំណងរៀបការមកចងភ្ជាប់ពួកទ្រង់ហើយក៏លួចបន់ស្រន់ថាស្ដេចសុីយ៉ាមអាណិតដល់ស្នេហារបស់ពួកគេទាំងពីរទៅចុះ។

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now