ភាគទី27;ផ្កាមួយទងនេះវាមានតម្លៃជាងជីវិតរបស់ទ្រង់

971 86 0
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 27


     ជុងហ្គុកឯណ្ណេះវិញក៏មិនខុសពីថេយ៉ុងប៉ុន្មានដែរទ្រង់គិតតែពីស្ងៀមស្ងាត់និងសង្ងំនៅតែអង្គឯង ទោះបីជារាជនីរឺស្ដេចចនព្យាយាមចូលមកក្បែរក៏មិនអោយពួកទ្រង់ចូលមកដែរ។ គិតមកដល់ថ្ងៃនេះបន្ទាប់ពីថេយ៉ុងចាកចេញទៅវាមានរយៈពេល3ថ្ងៃទៅហើយ បីថ្ងៃដែលរស់នៅក្នុងភាពឯកាបីថ្ងៃដែលរស់នៅគ្មានមនុស្សដែលទ្រង់ស្រលាញ់នៅក្បែបីថ្ងៃដែលទ្រង់សង្ងំនៅតែម្នាក់ឯងបីថ្ងៃដែលទ្រង់តែងតែសង្ងំបង្ហូរទឹកភ្នែក។
     «បងនិកអូនណាស់»ជុងហ្គុកកាន់ផ្កាលីលីពណ៌សថ្លាដូចជាកញ្ចក់វាជាផ្កាដែលដំណាងអោយថេយ៉ុង និកម្ដងៗស្ទើរតែសម្រុកចូលទៅរកថេយ៉ុងហើយ អ្នកដែលធ្លាប់តែនៅក្បែរអ្នកដែលធ្លាប់តែអោបក្រសោបក៏ប្រែទៅជាឃ្លាតឆ្ងាយ។
     «អូនយ៉ាងម៉េចទៅហើយថេយ៍?នៅទីនោះពួកគេមើលថែអូនបានល្អដែរទេ?»គ្រប់ពេលដែលនិកទឹកភ្នែកចេះតែច្រាលចេញមកបាត់អស់ភាពរិងមុាំ ក្នុងចិត្តព្រួយបារម្ភដល់អ្នកដែលនៅឆ្ងាយ ចង់ដឹងសុខទុក្ខ ខ្លាចថាមានបញ្ហាខ្លាចថាអ្នកនៅទីនោះមើលថែថេយ៉ុងមិនបានល្អ។
     «តើពួកយើងអាចជួបគ្នាម្ដងទៀតដែរទេថេយ៍?»និកណាស់ ចង់ជួបចង់អោបចង់ថើបដូចមុន តើមានឥកាសដែរទេ?បើជួបគ្នាម្ដងទៀតពិតមែនថេយ៉ុងនិងចាត់ទ្រង់ជាសត្រូវដូចអ្វីដែលថេយ៍បាននិយាយដែរទេ? អោយតែអាចជួបគ្នាម្ដងទៀតទោះបីលក្ខខណ្ឌបែបណាក៏ទ្រង់យល់ព្រមសុំតែម៉្យាងគឺបានឃើញមុខជាទីស្រលាញ់។
      ស្ដេចគីមនិងរាជនីក៏កើតទុក្ខមិនចាញ់គ្នាដែរចិត្តមួយអាណិតបុត្រចិត្តមួយទៀតក៏និក ទ្រង់មិនដឹងថាគូរហាមឃាត់ថេយ៉ុងដោយរបៀបណាព្រោះនេះជាការសម្រេចចិត្តរបស់ថេយ៉ុងដើម្បីបង្ការសង្គ្រាម។
     យើងមកចាប់អារម្មណ៍នៅដំណាក់ធំនៃសុីយ៉ាមឯណ្ណេះវិញអ្នកបម្រើនាំគ្នាត្រៀបត្រាគ្នាដោយបទបញ្ជារបស់រាជទាយាទ។
      «ចាប់ស្រីម្នាក់នោះមក»ថេយ៉ុងបញ្ជាអោយគេទៅចាប់អ្នកបម្រើស្រីដែលជាជំនិតរបស់ព្រះនាងហ្វីរីកាដោយក្រសែរភ្នែកត្រជាក់ស្រេប ដៃក្ដាប់ណែនដូចជាចង់អាឃាតជាមួយនាងខ្លាំងណាស់យ៉ាងអញ្ចឹង។
     «រាជទាយាទ...សូមរាជទានទោសដល់ខ្ញុំម្ចាស់ផងខ្ញុំម្ចាស់មិនគូរសាងកំហុសនេះទេ ខ្ញុំម្ចាស់មិនដឹងទើបធ្វើដោយអចេទនា សុំលើកលែងទោសអោយខ្ញុំម្ចាស់ផងអង្គរាជទាយាទ»ម៉ូកាត្រូវបានគេច្រានអោយដួលព្រួសនៅចំពោះមុខថេយ៉ុង មិនចាំយូរនាងក៏អោនមុខចុះជ្រុបមុននិងដីសុំរាជទានទោសដោយការដឹងកំហុសទាំងទឹកភ្នែកស្រក់ជោគខ្ពាល់ដោយការភ័យខ្លាច នាងពិតជាគ្មានចេទនាទេបើនាងដឹងថាវាសំខាន់ចំពោះរាជទាយាទបែបនេះនាងមិនធ្វើទេវាជាទង្វើរអចេទនា។
     «តែនាងក៏បានប៉ះពាល់រួចទៅហើយ»សុំទោសហើយបានអ្វីត្រឡប់មកវិញ ផ្កាដែលដំណាងអោយជុងហ្គុកត្រូវស្រីបម្រើនេះកាច់យកមកលេង ដឹងទេថាគេមានទ្រង់មានវាតែបីដើមប៉ុណ្ណោះហើយក៏ត្រូវប្រើថាមពលដើម្បីអោយវាបញ្ចេញផ្កាបានលឿនប៉ុន្តែពេលនេះស្រីម្នាក់នេះបានកាច់ផ្ការបស់ទ្រង់មួយទងវានៅសល់តែពីរទងទៀតទេ។
     «ខ្ញុំម្ចាស់សុំរាជទានទោស»ម៉ូកាយំឡើងញ័រខ្លួនទទ្រើតដោយការភ័យខ្លាច នាងពិតជាខ្លាចរាជទាយាទខ្លាំងណាស់នៅពេលនេះមិនថាទឹកមុខរឺសម្លេងកំណាចដែលទ្រង់បានបង្ហាញឡើងចំពោះគ្រប់គ្នា។
     «យើងមិនត្រូវការ...យើងត្រូវការផ្ការបស់យើងត្រឡប់មកដូចដើមវិញនាងលឺដែរទេ?»ថេយ៉ុងស្រែកដាក់នាងខ្លាំងៗដល់ថ្នាក់របស់ដែលនៅទីនោះផ្ទុះបែកចំណែកអ្នកដែលនៅទីនោះក៏លុតជង្គង់ចុះលើកដៃខ្ទប់ត្រចៀក នេះរឺជាកំហឹងរបស់ទ្រង់?
      «តើមានរឿងអី?»ពេលនោះព្រះនាងហ្វីរីកាក៏យាងចូលមកហើយក៏ភ្ញាក់ផ្អើលនៅទិដ្ឋភាពចំពោះមុខទ្រង់ជាពិសេសគឺអ្នកបម្រើជំនិតរបស់ទ្រង់កំពុងតែលុតជង្គង់ជ្រុបមុខនិងដីយំចេញមកឡើងញ័រស្មាអស់ទៅហើយនៅចំពោះមុខថេយ៉ុង។
     «ម៉ូកា...»
     «បើទ្រង់ហ៊ានចូលមកកុំថាយើងមិនបានប្រាប់»ពេលដែលឃើញថាព្រះនាងរៀបនិងឈានចូលមកជួយម៉ូកាថេយ៉ុងក៏ប្រញ៉ាប់ហាមឃាត់ទ្រង់ដោយមុខនៅមុាំមិនប្ដូរ។
     «រាជទាយាទ តើ...តើនាងបានធ្វើអ្វីខុសលើទ្រង់?»ពេលដែលទទូលបានកែវភ្នែកកំណាចបែបនេះព្រះនាងហ្វីរីកាក៏ញញើតណាស់ដែរ តែក៏នៅតែមានចិត្តចង់ជួយដល់ម៉ូកា តើនាងបានធ្វើអ្វីខុសទើបរាជទាយាទក្រោដខ្លាំងដល់ថ្នាក់នេះ?
      «ទ្រង់ឃើញវាទេ...ឃើញទេ?ស្រីបម្រើរបស់ទ្រង់បានធ្វើអោយផ្ការបស់យើងខូច តើទ្រង់ឃើញទេ?»ថេយ៉ុងចង្អុលទៅផ្កាមួយទងដែលក្រាលដោយក្រណាត់ពណ៌ស.ដាក់នៅលើតុខ្ពស់មួយ ។
      «តើទ្រង់ក្រោដដោយសារតែរឿងនេះមែនទេ?វាត្រឹមតែជាផ្កាមួយទងទ្រង់កុំក្រោដខ្លាំងដល់ថ្នាក់នេះអី...អោយខ្ញុំម្ចាស់សុំរាជទានទោសដល់ជំនួសនាងផង»ពេលដែលថេយ៉ុងបង្ហាញបែបនេះទ្រង់ក៏អាចដឹងបានថាវាមកពីអ្វី វាត្រឹមតែជាផ្កាមួយទងថេយ៉ុងមិនមនិងខឹងខ្លាំងដល់ថ្នាក់នេះទេ។
      «ផ្កាមួយទង? ផ្កាមួយទងនេះវាមានតម្លៃជាងជីវិតរបស់ទ្រង់ទៀតតើទ្រង់ជឿទេព្រះនាងគីម ហ្វីរីកា?»ថេយ៉ុងញញិមចុងមាត់ ត្រឹមតែផ្កាមួយទងអញ្ចឹងមែនទេ?ផ្កាមួយទងនេះបើសម្រាប់ថេយ៉ុងវាមានតម្លៃជាងជីវិតរបស់ព្រះនាងរាប់រយពាន់ដង វាជាផ្កាដែលដំណាងអោយជុងហ្គុកវាជាផ្កាដែលដំណាងអោយមនុស្សដែលទ្រង់ស្រលាញ់ខ្លាំងបំផុត វាជាផ្កាដែលមានន័យខ្លាំងបំផុតសម្រាប់ទ្រង់ វាជាផ្កាដែលទ្រង់ដំណាងអោយជុងហ្គុកគិតថាផ្កានោះជាជុងហ្គុកគិតថាជុងហ្គុកនិងនៅក្បែរទ្រង់គ្រប់ពេលទោះបីជាពេលនេះទ្រង់ត្រូវឃ្លាតឆ្ងាយទៅហើយ ផ្កានោះវាមានតម្លៃក្នុងផ្លូវចិត្តរបស់ទ្រង់ខ្លាំងណាស់។
     «ខ្ញុំម្ចាស់សុំរាជទានទោស...ខ្ញុំម្ចាស់លុតជង្គង់ចំពោះមុខទ្រង់សុំយោគយល់ដល់ខ្ញុំម្ចាស់ផងទៅចុះ»ព្រះនាងហ្វីរីកាស្រាប់តែចូលមកលុតជង្គង់ចំពោះមុខរបស់ថេយ៉ុង ទ្រង់មិនដឹងទេថាផ្កានោះតម្លៃខ្លាំងប៉ុណ្ណាប៉ុន្តែម៉ូកាក៏មានតម្លៃសម្រាប់ទ្រង់ដូចគ្នា រាល់ថ្ងៃនេះទ្រង់គ្មានអ្នកណាទេក្រៅពីម៉ូកាគ្រប់គ្នាមិនដែលស្រលាញ់រឺគោរពទ្រង់ឡើយមានតែម៉ូកាប៉ុណ្ណោះដែលស្រលាញ់ខ្វល់ខ្វាយចំពោះទ្រង់។
      «យកស្រីបម្រើនេះបោះចូលទន្លេរមរណៈទៅ»ថេយ៉ុងនៅតែមិនប្ដូរចិត្តពេលនេះទ្រង់មិនខ្វល់ពីអ្វីក្រៅពីផ្ការបស់ទ្រង់ ស្រីបម្រើម្នាក់នេះគ្មានតម្លៃអ្វីដល់និងផ្ការបស់ទ្រង់ទេ។
     «អត់ទេរាជទាយាទ...អោយខ្ញុំម្ចាស់សុំរាជទានទោស ខ្ញុំម្ចាស់ខុសហើយ ហុិកៗ...»ម៉ូកាស្រែកយំខ្លាំងៗពេលដែលដឹងថាបន្តឹចទៀតនាងនិងត្រូវទទូលរងអ្វី ។
     «រាជទាយាទសូមមេត្តាដល់នាងផងចុះ»ពេលនោះព្រះនាងហ្វីរីកាបានចូលមកអោបជើងរបស់ថេយ៉ុងដោយទឹកភ្នែកជ្រាបចេញ ទ្រង់មិនអាចបាត់បង់ម៉ូកាម្នាក់ទៀតបានទេអោយទ្រង់ធ្វើអ្វីក៏ទ្រង់ព្រមដែរ។
     «បាន...ប៉ុន្តែបើមានលើកក្រោយយើងមិនយកតែជីវិតនាងទេជីវិតរបស់ទ្រង់ក៏យើងមិនទុកដែរ»ថេយ៉ុងបិទភ្នែករម្ងាប់អារម្មណ៍បន្តឹចមុននិងឈានជើងដើរចេញទៅសួនផ្កា នេះទុកថាយោគយល់ដល់ព្រះនាងទៅចុះ យល់ដល់មាតារបស់ទ្រង់និងមាតារបស់នាងដែលធ្លាប់ជាបងប្អូនល្អទៅចុះ...។
      «អូនសុំទោសជុង...ហុិកៗ»ពេលមកដល់កន្លែងផ្កានោះថេយ៉ុងក៏លុតជង្គង់ចុះលើកដៃអង្អែលផ្កាដែលនៅសល់នោះយ៉ាងថ្នមដៃបំផុត ទឹកភ្នែកក៏ស្រក់ហូរដូចទឹកបាក់ទំនុបដែលធ្វើអោយផ្ការបស់ជុងហ្គុកត្រូវបាត់បង ផ្កានេះវាប្រៀបដូចជាផ្កាវេទមន្តយ៉ាងអញ្ចឹងតែកាច់ផ្កាហើយដើមក៏បាត់បង់ទៅតាមនោះដែរប្រើពេលមួយរយឆ្នាំទើបមានគ្រប់អោយដាំបានបន្ត។ ដឹងទេថាមុននេះទ្រង់ព្យាយាមខ្លាំងប៉ុណ្ណាដែលខំទប់ទឹកភ្នែកមិនអោយស្រក់ចំពោះគ្រប់គ្នា ផ្កានេះហើយដែលធ្វើអោយទ្រង់មានអារម្មណ៍កក់ក្ដៅបានខ្លះពេលឃ្លាតពីជុងហ្គុក វាសំខាន់ណាស់សម្រាប់ទ្រង់។
     «នាងឃើញទេម៉ូកា?»ព្រះនាងហ្វីរីកានិងម៉ូកាដែលមើលមកពីខាងក្រោយនោះក៏អាណិតដល់ថេយ៉ុងដែរ ហ្វីរីក៏ក៏មិនភ្លេចស្ដីបន្ទោសអោយនាងដែលធ្វើអោយថេយ៉ុងបានបាត់បង់ផ្កា ឃើញទេថាអារម្មណ៍របស់នាងមួយឆាវធ្វើអោយថេយ៉ុងសង្ងំយំ ទ្រង់កាន់តែយល់ថាផ្កានោះមានន័យបែបណាពេលដែលលឺថេយ៉ុងដង្ហើយហៅឈ្មោះរបស់រាជទាយាទនៃអាណាចក្រវែមផាយ ផ្កានោះប្រាកដជាសំខាន់ណាស់ហើយ។
     «ខ្ញុំម្ចាស់ខុសហើយ»ម៉ូកាបានត្រឹមតែអោនមុខចុះទាំងដឹងខុស រាជទាយាទដែលកាចសាហាវដែលនាងបានគិតកំពុងតែបង្ហូរទឹកភ្នែក នាងដឹងហើយថាទ្រង់មិនមែនរឹងមុាំនោះទេទ្រង់ក៏ត្រូវការមនុស្សដែលទ្រង់ស្រលាញ់នៅក្បែរ ពេលត្រូវឃ្លាតក៏យករបស់មកដំណាងអោយគ្នា ស្នេហាមួយនេះពិតជាជ្រាលជ្រៅខ្លាំងណាស់ធ្វើអោយនាងបន្ទោសខ្លួនឯងកាន់តែខ្លាំង។


សូមរងចាំភាគបន្ត...💜🙏🏻

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now