ភាគទី31;ត្រូវរស់នៅអោយល្អទោះបីជាគ្មានអូននៅក្បែរ

1.4K 93 5
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 31

ការប្រយុទ្ធបានបើកឆាកឡើងបង្ហូរឈាមគ្នាស្រោចស្រពទន្លេរមរណៈ ពពួកបិសាចមិនមែនជាពួកដែលមានជីវិតអមតៈទេគ្រាន់តែរស់នៅបានរយៈពេលយូរប៉ុណ្ណោះលើកលែងតែករណីពិសេសរបស់ពួកគេដូចជាជុងហ្គុកនិងថេយ៉ុងយ៉ាងអញ្ចឹង។ ឈាមរបស់ក្រុមកងទ័ពបានហូរចូលក្នុងទន្លេរធ្វើអោយទន្លេរនោះកាន់តែខ្លាំងនិងកាចសាហាវលើសដើមប៉ុន្តែការប្រយុទ្ធនៅតែបន្តជាពិសេសគឺជុងហ្គុកនិងលោកមេទ័ព កាប់ចាក់សុីសាច់ហុតឈាមគ្នាគ្មានអ្នកណាព្រមចាញ់អ្នកណាឡើយ។
ឆ្វាច់...ជុងហ្គុកគ្រវាត់ដាវដែលនៅនិងដើធ្វើអោយកងទ័ពប្រឆាំងទាំងឡាយត្រូវខ្ទាតចេញ ចំណែកផ្ទៃមុខក៏ប្រឡាក់ទៅដោយឈាម ធ្វើអោយកងទ័ពខ្លះស្ទាក់ស្ទើរនិងចូលទៅប្រយុទ្ធជាមួយនិងទ្រង់។
បើនិយាយពីព្រះនាងហ្វីរីកានិងម៉ូកាឯណ្ណេះវិញកំពុងតែត្រដាបត្រដួសឡើងទៅខាងលើកំពូលភ្នំ ពេលឡើងទៅដល់ហើយក៏មិនអាចចូលទៅភ្លាមៗបានដែរវាមានអ្វីនៅរារាងផ្លូវ។
«ធ្វើយ៉ាងម៉េចទៅព្រះនាង»ម៉ូកាងាគទៅសួរព្រះនាងម្ចាស់របស់ខ្លួនទាំងដកដង្ហើមញាប់ស្ទើតែមិនដល់គ្នា មកដល់ហើយបែជាចូលមិនបានចំណែកស្ថានភាពនៅទីនោះក៏មិនដឹងថាបែបណាទៅហើយ។
«មានផ្លូវតែមួយទេ»ព្រះនាងហ្វីរីកាញញិមដាក់ម៉ូកាទាំងអួលណែនមុននិងលើកដៃដាក់លើផ្ទាងថាមពលដែលមានពណ៌ទឹកសមុទ្រនោះ ពេលនេះទ្រង់គ្មានផ្លូវអោយជ្រើសរើសទេ។
«ព្រះនាងកុំប្រាប់ណាថាទ្រង់...»
«យើងនិងធ្វើ»ហ្វីរីកាតបរួចក៏បិទភ្នែកតាំងចិត្តប្រមូលផ្ដុំថាមពលដែលប្រឆាំងនិងទឹកដីអាគមន៍មួយនេះ វាជារឿងដែលពិបាកណាស់ដែលអាចចូលទៅខាងក្នុងបាន តែវាមានផ្លូវតែមួយនេះទេទ្រង់មិនចង់អោយគ្រប់យ៉ាងហួសពេលមិនអាចបកក្រោយបានឡើយ ដូច្នេះទ្រង់ហ៊ានចំណាយថាមពលដែលទ្រង់បានខំប្រឹងអស់ពាក់កណ្ដាលដើម្បីទម្លុះកញ្ចក់មួយនេះ ហើយក៏បានផលពិតមែន។
«ព្រះនាងយ៉ាងម៉េចទៅហើយ»ម៉ូកាចូលទៅគ្រាហ្វីរីកាដែលរកដួល មើលទៅពេលនេះទ្រង់ចាប់ផ្ដើមទ្រុធទ្រោមរាងកាយមុខមាត់ក៏ប្រែមកជាស្លេកស្លាំង។
«យើងមិនអីទេ...ឆាប់ចូលទៅរកថេយ៉ុងនៅខាងក្នុងទៅ»ទោះបីជាលំបាកក៏ទ្រង់នៅតែព្យាយាមដើចូលទៅខាងក្នុងរកថេយ៉ុង គ្មានពេលយូរទៀតទេសម្រាប់ពួកទ្រង់។
ហ្វីរីកានិងម៉ូកាបានដើចូលមកខាងក្នុងតាមអ្វីដែលចង់បានហើយក៏បានជួបថេយ៉ុងដូចបំណងពិតមែន ពេលនេះទ្រង់កំពុងតែប្រមូលនៅថាមពលរបស់ទ្រង់ថែមទាំងមានពន្លឺពណ៌ស្វាយចេញពីកាយរបស់ទ្រង់ថែមទៀតផង។
«ទ្រង់យាងមកបានយ៉ាងម៉េច?»រំពេចនោះថេយ៉ុងក៏បើកភ្នែកឡើងមើលទឰកាន់ហ្វីរីកាដែលមានម៉ូកាចាំជួយទប់ ហេតុអ្វីក៏ទ្រង់ក្លាយជាបែបនេះ រឺក៏ដោយសារតែទម្លុះកញ្ចក់អាគមន៍មួយនោះ?មានអ្វីចាំបាច់ទើបទ្រង់មកទីនេះ?
«ស្ដាប់ខ្ញុំម្ចាស់ណាថេយ៉ុង»ព្រះនាងព្យាយាមដើចូលមករកថេយ៉ុងដើម្បីនិយាយរឿងទាំងនោះ។
«ម្ចាស់បងមានកាអី?»នេះជាលើកទីមួយដែលថេយ៉ុងហៅហ្វីរីកាថាបង ធ្វើអោយទ្រង់លឺហើយរំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក ថេយ៉ុងជាប្អូនប្រុសរបស់ទ្រង់តែម្នាក់រឿងអ្វីថាទ្រង់មិនរំភើបនោះ?
«ស្ដាប់បងអោយច្បាស់ណាថេយ៉ុង...ពេលនេះសង្គ្រាមកំពុងតែផ្ទុះឡើង វែមផាយនិងសុីយ៉ាមកំពុងតែបង្ករសង្គ្រាម»ហ្វីរីកាព្យាយាមពន្យល់ប្អូនអោយបានច្បាស់លាស់ រឿងនេះថេយ៉ុងត្រូវតែចូលទៅជំទាស់ជាដាច់ខាត។
«ទ្រង់ថាយ៉ាងម៉េច?»ថេយ៉ុងស្ទើរតែមិនជឿនិងត្រចៀក ហេតុអ្វីមានរឿងបែបនេះ?ស្ដេចគីមបានសន្យាជាមួយទ្រង់ហើយ ហេតុអ្វីក្លាយទៅជាបែបនេះ?
«សង្គ្រាមម្ដងនេះវាមិនដូចមុនទេថេយ៍...បង បងលឺមកថាម្ចាស់តាបានបង្កើតអាវុធធ្វើគត់រាជទាយាទវែមផាយ ទ្រង់ត្រូវទៅជួយមនុស្សដែលទ្រង់ស្រលាញ់ណាថេយ៉ុង ទាន់គ្រប់យ៉ាងមិនទាន់ហួសពេល»នេះជាអ្វីដែលទ្រង់បានលឺមក អាវុធមួយនោះវាកាចសាហាវណាស់។
«ម៉េចនិងអាចទៅ?»ម៉េចនិងអាចមានអាវុធនោះទៅ?ជុងហ្គុកជាអ្នកដែលប្រសូតឡើងនៅពេលដែលព្រះច័ន្ទរះលើកដំបូងនៅពិភពបិសាចថែមទាំងជាព្រះច័ន្ទពណ៌ឈាមថែមទៀត គ្មានអ្នកណារឺអាវុធមួយណាអាចធ្វើគត់ទ្រង់បានឡើយ។
«វាអាចទៅហើយ គឺឈាមរបស់ទ្រង់អាចបង្កើតវាបាន វាមានតែមួយក៏មានឥទ្ធិពលតែម្ដងដែរ»
«ជុង...»លឺហើយស្លុតចិត្តមិនស្ទើរនោះទេ នេះឈាមរបស់ទ្រង់ពិតជាអាចបង្កើតអាវុធនោះបានមែនទេ?ជុងហ្គុកកំពុងតែមានគ្រោះថ្នាក់ព្រោះតែទ្រង់មែនទេ?
«ខ្ញុំម្ចាស់ត្រូវទៅមុនហើយ»មិនចាំយូរថេយ៉ុងក៏ប្រញ៉ាប់ចាកចេញពីកន្លែងមួយនេះ ទោះបីជាពិបាកត្រូវរត់កាត់ព្រៃកាត់ជ្រុះក៏ទ្រង់មិនរាថយ ត្រូវទ្រាំរហូតដល់ចង្កេះភ្នំទើបទ្រង់អាចប្រើថាមពលបាន។
«បងមិនត្រូវកើតអ្វីទេជុង...បងមិនអាចទៅណាចោលអូនទេ»ថេយ៉ុងនិយាយឡើងទាំងទឹកភ្នែកជើងទាំងគូរនៅតែព្យាយាមរត់ទៅមុខយ៉ាងលឿនតាមដែលអាចធ្វើបាន។
«អូនសុំទោស ហុិកៗ...»ទឹកភ្នែកចុះតែស្រក់មកអមនិហដំណើរ សុំទោសដែលធ្វើអោយជុងហ្គុកត្រូវជួបគ្រោះថ្នាក់។
នៅក្នុងភ្លើងសង្គ្រាមឯណ្ណេះវិញពេលនេះដូចជាវែមផាយកំពុងតែមានប្រៀបជាងហើយ ចំណែកកងទ័ពក៏ដេកស្លាបរាលនៅលើដីនិងអ្នកខ្លះទៀតត្រូវធ្លាក់ចូលទៅក្នុងទន្លេរ។
«ឯងគិតថាដល់ពេលហើយរឺនៅ?»ស្ដេចគីមមើលទៅលោកមេទ័ព សំណួររបស់ទ្រង់ប្រៀបដូចជាបញ្ជាយ៉ាងអញ្ចឹង។
«ខ្ញុំម្ចាស់គិតថាវាដល់ពេលហើយក្រាបទូល»លោកមេទ័ពអោនមុខដាក់ស្ដេចគីមបន្តឹចមុននិងមើលទៅជុងហ្គុកកំពុងតែប្រយុទ្ធជាមួយនិងកងទ័ពរបស់សុីយ៉ាម ចំណែកឯដៃរបស់គាត់ក៏ទាញធ្នូនិងព្រួញកំណាចនោះចេញមកតម្រង់ពីចម្ងាយទៅកាន់ជុងហ្គុក។
«....»ស្ដេចគីមញញិមចេញមកយ៉ាងមានភាពជឿជាក់ថាទ្រង់និងអាចទទូលបានជ័យជំនះនៅក្នុងសង្គ្រាមមួយនេះ ទីបំផុតពេលវេលាដែលទ្រង់រងចាំក៏បានមកដល់។
ជ្រិបប....ផ្លែព្រួញមុចស្រួចបានតម្រង់ទៅកាន់ជុងហ្គុកយ៉ាងត្រង់មុននិងប្រលែងវាទៅកាន់ទីសដៅ វាពិតជាសម្ដៅទៅរកជុងហ្គុកពិតមែនប៉ុន្តែអ្នកដែលត្រូវព្រួញដ៏សែនមុតស្រួចនោះគឺ....
«ថេយ៍....»ថេយ៉ុងដែលចូលមករងគ្រាប់ព្រួញមួយនោះក៏ដួលព្រួសទៅលើដីសាងជាភាពតក់ស្លុតដល់ជុងហ្គុកជាខ្លាំង ហេតុអ្វីក៏ក្លាយទៅជាបែបនេះ?
កងទ័ពទាំងសងខាងបានបញ្ឈប់ការប្រយុទ្ធគាំងធ្មិងមួយកន្លែងដែលកែវភ្នែកកំពុងតែតក់ស្លុតនិងអ្វីដែលកើតឡើង ម្ចាស់តូចរបស់ពួកគេបានមករងគ្រាប់ព្រួញនោះជំនួសជុងហ្គុក។
«ជុង...»ថេយ៉ុងញញិមទៅកាន់ជុងហ្គុកដែលកំពុងតែត្រកងទ្រង់នៅក្នុងទ្រូង ប៉ុន្តែស្នាមញញិមមួយនេះពិតជាអួលណែនដល់និយាយអ្វីលែងចេញទៅហើយ។
«ហេតុអ្វីក៏ធ្វើបែបនេះថេយ៍?ហុិក...អូនមិនត្រូវកើតអីទេ»ជុងហ្គុកបង្ហូរទឹកភ្នែកចេញមកលែងខ្មាស់អ្នកណា ហេតុអ្វីក៏ថេយ៉ុងមករងជំនួសទ្រង់?ហេតុអ្វីក៏រាងកាយរបស់ថេយ៉ុងចាប់ផ្ដើមរលាយ ហេតុអ្វី?
«អូនសុំទោស...ហុិកៗ អូនសុំទោស អូនមិនអាចនៅក្បែរបានជារៀងរហូតទេ អ្ហិក...»ថេយ៉ុងព្យាយាមញញិមទាំងទឹកភ្នែកព្យាយាមលើកដៃទៅប៉ះថ្ពាល់របស់មនុស្សដែលទ្រង់ស្រលាញ់ សុំទោសដែលទ្រង់មិនអាចរស់នៅកំដរភាពអមតៈរបស់ជុងហ្គុក ពិតជាសុំទោស។ អាវុធមួយនេះមិនមែនស្លាប់ហើយក៏អាចកើតជាតិថ្មីទេវាជាអាវុធបំផ្លាញវិញ្ញាណគ្រប់យ៉ាងនិងក្លាយជាលំហរគ្មានថ្ងៃវិលវិញ ចុងក្រោយគឺមានតែពាក្យថា សុំទោស ។
«អត់ទេ...ហុិកៗ បងមិនអោយអូនទៅណាទេ អ្ហិកៗ កុំទៅណាចោលបង កុំទៅណាចោលបង ហុិកៗ »ជុងហ្គុកព្យាយាមអោបរាងកាយដែលរលាយទៅបន្តឹចម្ដងៗនោះយ៉ាងណែន ហាក់មិនចង់អោយគេទៅណាចោលទ្រង់ អោយទ្រង់រស់នៅបានយ៉ាងម៉េចបើគ្មានថេយ៉ុងនោះ?
«សុំទោស...ហុិកៗ អូនស្រលាញ់បង ស្រលាញ់បងខ្លាំងណាស់ជុងហ្គុក បំភ្លេចអូនចោលចុះត្រូវរស់នៅអោយល្អទោះបីជាគ្មានអូននៅក្បែរបងក៏ដោយ អូនទៅម្ដងនេះ ហុិកៗគ្មានឥកាសវិលវិញទេ លាហើយណា»ចុងក្រោយបានត្រឹមតែញញិមពោលពាក្យថាលាមុននិងរាងកាយត្រូវរលាយក្លាយទៅជាខ្យល់អាកាស បំភ្លេចទ្រង់ចុះកុំចងចាំទ្រង់ទៀតអីព្រោះទ្រង់គ្មានថ្ងៃវិលត្រឡប់ទៅ អ្វីដែលទ្រង់សង្ឈឹមចុងក្រោយគឺសង្ឈឹមថាជុងហ្គុកនិងអាចរស់នៅយ៉ាងល្អទោះបីជាលែងមានវត្តមានរបស់ទ្រង់។
«ហុិកៗ..ថេយ៍.....»ជុងហ្គុកស្រែកយ៉ាងខ្លាំងធ្វើអោយផ្ទៃដីនៅទីនោះប្រែទៅជាប្រេះបែកប្រៀបដូចជាខ្វះសំណើម ប៉ុន្តែទ្រង់មិនខ្វល់គិតតែពីស្រែកយំដង្ហើយរកម្ចាស់ជីវិតប៉ុន្តែពេលនេះគ្មានវត្តមានរបស់ថេយ៉ុងទៀតទេ ទោះបីជាដង្ហើយហៅខ្លាំងប៉ុណ្ណាក៏គេគ្មានថ្ងៃត្រឡប់មកវិញ ពេលចុងក្រោយបានត្រឹមតែស្រែកយំ បាត់ទៅម្ដងនេះបាត់ទៅរហូតហើយ ថេយ៉ុងលែងត្រឡប់មករកទ្រង់វិញហើយ ប្រគល់ថេយ៉ុងត្រឡប់មកវិញមក សូមេត្តាអោយថេយ៉ុងមកវិញមក<

សូមរងចាំភាគបន្ត....😥🙏🏻

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now