ភាគទី30;ភ្លើងសង្គ្រាម

965 67 0
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 30


     កម្មវិធីបានចប់សព្វគ្រប់ទៅយ៉ាងលឿនដោយគ្រប់គ្នាមានតែស្នាមញញិមនៅលើផ្ទៃមុខជាពិសេសគែស្ដេចគីមតែម្ដង កម្មវិធីនេះពិសេសជាងឆ្នាំមុនៗព្រោះថាមានថេយ៉ុងមកចូលរួមជាមួយដែរហើយអ្វីដែលធ្វើអោយទ្រង់សប្បាយចិត្តមួយទៀតនោះគឺទ្រង់បានអ្វីដែលទ្រង់ចង់បាន មិនយូរទៀតទេគ្រប់យ៉ាងនិងក្លាយមកជារបស់ទ្រង់។
      ជុងហ្គុកឯណ្ណេះវិញក៏មិនបាននៅស្ងៀមដែរទ្រង់រៀបចំកងទ័ពរួចជាស្រេច សង្គ្រាមម្ដងនេះទ្រង់ជាអ្នកចេញមុខដោយផ្ទាល់ហើយក៏ត្រូវតែជោគជ័យដូចគ្នា។
      «បុត្រពិតជាចង់អោយសង្គ្រាមកើតឡើងពិតមែនទេ?»ស្ដេចចន សង្គ្រាមវាជារឿងធំណាស់វាមិនមែនជារឿងលេងសើចនោះទេ។
      «ខ្ញុំម្ចាស់ត្រូវការអោយអ្នកអង្គម្ចាស់របស់ខ្ញុំត្រឡប់មកវិញ»ទ្រង់កំណត់និងគ្រោងទុកគ្រប់យ៉ាងរួចទៅហើយ សង្គ្រាមជារឿងធំប៉ុន្តែការបាត់បង់ថេយ៉ុងក៏មិនមែនជារឿងតូចដែរ។
     «បើថេយ៉ុងដឹងប្រាកដជាមិនសប្បាយចិត្តទេ»មិនមែនទ្រង់មិនចង់អោយមានសង្គ្រាមប៉ុន្តែទ្រង់ត្រូវគិតអោយបានច្បាស់លាស់ជាពិសេសគឺទឹកចិត្តរបស់ថេយ៉ុង ថេយ៉ុងព្រមធ្វើគ្រប់យ៉ាងដើម្បីមិនអោយមានសង្គ្រាមប៉ុន្តែជុងហ្គុកបែជាបង្ករសង្គ្រាមទៅវិញ។
     «ទោះបីជាសង្គ្រាមនេះខ្ញុំម្ចាស់មិនបង្ករឡើងក៏ស្ដេចគីមជាអ្នកបង្ករដែរវាគ្មានអ្វីខុសគ្នានោះទេ»ជុងហ្គុកសើចដើមក
      «ចុះប្រសឹនបើអាវុធនោះត្រូវបានបង្កើតឡើង?»ទ្រង់សួរបែបនេះព្រោះទ្រង់ដឹងថាស្ដេចគីមនិងរកគ្រប់វិធីដើម្បីសម្លាប់ជុងហ្គុក ហើយពួកទ្រង់ក៏បានជ្រាបថាអាវុធនោះត្រូវបានបង្កើតដោយរបៀបណាគ្រាន់តែវាមានលក្ខខណ្ឌពិសេសប៉ុណ្ណោះ ចុះប្រសឹនបើស្ដេចគីមយកថេយ៉ុងមកធ្វើជាឈ្នាន់ដើម្បីដណ្ដើមអំណាច?
     «ខ្ញុំម្ចាស់ព្រមស្លាប់ក្រោមដាមឈាមមនុស្សដែលខ្ញុំស្រលាញ់»ជុងហ្គុក ទ្រង់ជ្រាបថាថេយ៉ុងគ្មានថ្ងៃធ្វើបាបទ្រង់ទេក៏មិនធ្វើអ្វីអោយទ្រង់ពិបាកប៉ុន្តែទ្រង់ក៏ដឹងថាស្ដេចគីមបែបណា ប្រសឹនបើគ្រប់យ៉ាងក្លាយជាបែបនោះ ប្រសឹនបើអាវុធនោះត្រូវបានបង្កើតឡើងទ្រង់ក៏ព្រមទទូលគ្រប់យ៉ាង។
       «សង្ឈឹមថាបុត្រនិងអាចនាំថេយ៉ុងមកបាន»ស្ដេចចនលើកដៃមកប៉ះនិងស្មារបស់ជុងហ្គុកធ្វើជាកម្លាំងចិត្តដល់ទ្រង់ សង្ឈឹមថាក្រោយពេលដែលគ្រប់យ៉ាងត្រូវបានបញ្ចប់និងត្រឡប់មកជាល្អដូចដើម។
      នៅក្នុងដំណាក់ខ្មៅងងិតកំពុងតែចាប់ផ្ដើមបង្ហាញនៅពន្លឺពណ៌ស្វាយមួយបង្ហាញឡើង ពិតជាលឿនទាន់ចិត្តពិតមែន។ ព្រួញដែលមានពន្លឺពណ៌ស្វាយនៅជុំវិញអមជាមួយនិងក្បាច់រចនារបស់វាមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ប៉ុន្តែធាតុពិតរបស់វាមិនមែនស្រស់ស្អាតដូចជារូបសម្រស់នោះទេ វាកាចសាហាវហើយក៏ឃោឃៅ។
     «វាមានតែមួយទេដូច្នេះហើយហាមភ្លាត់ស្នៀត»ស្ដេចគីមនិយាយទៅកាន់លោកមេទ័ពចាង អាវុធនេះបង្កើតតែម្ដងទេហើយក៏មានតែមួយដែរ វាមានប្រសិទ្ធភាពតែម្ដងគត់ទោះបីជាយកឈាមរបស់ថេយ៉ុងមកបង្កើតវាបន្ថែមទៀតក៏មិនបានដែរ នេះជាលក្ខខណ្ឌពិសេសរបស់វាដូច្នេះវាជាក្ដីសង្ឈឹមតែមួយគត់ដែលអាចសម្លាប់ជុងហ្គុកបាន។
     «ទុកចិត្តចុះអធិរាជ»លោកមេទ័ពចាងអោនមុខចុះគោរពតាមបញ្ជា រឿងអាវុធទាំងអស់នេះទុកចិត្តទៅលើគាត់ចុះធានាថាត្រង់គ្មានបញ្ឆឹតនោះទេនេះជាជំនាញរបស់គាត់។
      «អ្ហិម..»ស្ដេចគីមងក់ក្បាលតឹចៗមើលទៅកាន់ព្រួញទាំងស្នាមញញិមនៅជោគជ័យខាងមុខ គ្រប់យ៉ាប្រាកដជាធ្លាក់មកក្នុងដៃរបស់ទ្រង់ហើយនិងថេយ៉ុង ទ្រង់ធ្វើបែបនេះក៏ដើម្បីតែអោយថេយ៉ុងល្អដែរទ្រង់មិនចង់អោយចៅទន់ខ្សោយទ្រង់ចង់អោយថេយ៉ុងក្លាយទៅជាអធិរាជដែលគ្រប់គ្នាខ្លាចរអាចង់អោយថេយ៉ុងក្លាយជាអធិរាជដែលគ្រប់គ្រងពិភពបិសាចទាំងមូល។
     កងទ័ពនៃវែមផាយត្រូវបានរៀបចំរាប់មុឺននាក់ចំណែកសុីយ៉ាមក៏មិនខុសគ្នាដែរ ពួកគេសុទ្ធតែបានត្រឹមយ៉ាងសម្ងាត់។ សង្គ្រាមមួយនេះវាមានបង្កើតឡើងរយៈពេលខ្លីពេកសម្រេចចិត្តលឿនពេកប៉ុន្តែអ្នកដែលកាន់សន្លឹកបៀធំនោះគឺសុីយ៉ាម។
     «ថេយ៉ុង»ស្ដេចគីមចូលមករកថេយ៉ុងដែលកំពុងតែឈរគិតអ្វីមិនដឹងនៅសួនច្បារ ថេយ៉ុងឧស្សាហ៍មកទីនេះណាស់វាជាកន្លែងប្រចាំរបស់ថេយ៉ុងទៅហើយជាពិសេសគឺផ្កាទាំងនោះ ទ្រង់ដឹងថាវាជាដំណាងអោយអ្នកណាប៉ុន្តែទ្រង់មិនចង់ជំទាស់ចិត្តចៅទើបចេះតែបណ្ដោយទៅ។
     «ម្ចាស់តា...»ថេយ៉ុងក៏រាងភ្ញាក់ផ្អើលបន្តឹចដែរ លឺមកថាស្ដេចគីមមិនដែលមកទីនេះទេប៉ុន្តែម្ដងនេះដូចជាប្លែកខ្លាំងណាស់។
     «យើងនិយាយគ្នាបែបចៅហើយនិងតាណាថេយ៉ុង...តាចង់អោយចៅបង្កើនថាមពល តាដឹងថាចៅក៏ហត់នឿយច្រើនណាស់ហើយចៅគូរតែទៅរកកន្លែងដែលអាចបន្ធួរអារម្មណ៍និងតាំងស្មារតីហាត់យកថាមពល តាជឿថាចៅអាចធ្វើបាន»ទ្រង់ចង់អោយថេយ៉ុងទៅហាត់យកថាមពលបន្ថែមវាជារឿងពិតប៉ុន្តែជាការពិតតែពាក់កណ្ដាលប៉ុណ្ណោះព្រោះពាក់កណ្ដាលទៀតគឺជាសង្គ្រាម ទ្រង់មិនចង់អោយថេយ៉ុងបានដឹងទេទ្រង់ត្រូវលាក់វាពីថេយ៉ុងនៅពេលនេះ ប៉ុន្តែក៏មិនមែនចង់លាក់ទៅរហូតដែរគ្រាន់តែចង់អោយថេយ៉ុងដឹងពេលដែលគ្រប់យ៉ាងត្រូវបានបញ្ចប់ ទ្រង់ជឿជាក់ថាម្ដងនេះសុីយ៉ាមនិងឈ្នះ។
     «បើម្ចាស់តាចង់បានបែបនេះចៅព្រមស្រាប់ទៅហើយ»នាយតូចញញិមដាក់ជីតា បើទ្រង់សម្រេចចិត្តបែបនេះបើនេះជាបំណងរបស់ទ្រង់ ទ្រង់ក៏យល់ព្រមម៉្យាងទ្រង់ក៏ចង់កង្កើនថាមពលដូចគ្នាបើមានទីកន្លែងអាចអោយទ្រង់ស្ងប់ចិត្តបានទ្រង់និងទៅ សង្ឈឹមថាគ្រប់យ៉ាងនិងល្អមកវិញ។
     «ល្អណាស់...តានិងអោយពួកគេរៀបចំអោយចៅនៅលើភ្នំ»ស្ដេចគីមញញិមតបទៅកាន់ថេយ៉ុងយ៉ាងពេញចិត្ត គ្រប់យ៉ាងកំពុងតែដំណើរការហើយ ហើយកន្លែងដែលទ្រង់រៀបចំនោះវានៅឆ្ងាយណាស់ពីអាណាចក្រក៏ដូចជាកន្លែងសង្គ្រាម ដូច្នេះហើយថេយ៉ុងនិងមិនអាចដឹងបានទេ។
     គ្រប់យ៉ាងត្រូវរៀបចំតាមការបញ្ជាររបស់ស្ដេចគីម ថេយ៉ុងក៏ត្រូវធ្វើដំណើរទៅកាន់កំពូលភ្នំដោយមានកងទ័ពមួយចំនួនតាមទៅការពារពីសុវត្តិភាព។ ចូលមកដល់កំពូលភ្នំកាន់តែចម្លែកនៅទីនេះសម្បូរទៅដោយព្រៃនិងទឹកអមជាមួយនិងសត្វអំពិលអំពែកគូរអោយចង់រស់នៅប៉ុន្តែយូរៗទៅក៏មានអារម្មណ៍ថាឯកា។ ថេយ៉ុងបានអោយកងទ័ពទាំងនោះចាកចេញទៅគេមិនត្រូវការអោយអ្នកណាមកការពារអ្វីទេ ចំណែកពួកគេក៏មិនហ៊ានជំទាស់ដូចគ្នា។
      «ទីនេះស្រស់ស្អាតតែក៏ឈឺចាប់ណាស់ដែរ ត្រូវដែរទេមាតា?»ថេយ៉ុងដើមើលជំវិញនោះទាំងញញិមស្ងួត គិតថាទ្រង់មិនជ្រាបពីរឿងដែលស្ដេចគីមធ្លាប់នាំព្រះហាជីយ៉ុងមកឃុំនៅទីនេះមែនទេ? ទីនេះវាស្រស់ស្អាតខ្លាំងណាស់ប៉ុន្តែក៏ឈឺចាប់និងឯកាណាស់ដែរ។
     «ហុិកៗ...»ថេយ៉ុងលើកដៃប៉ះទៅលើផ្ទាងថ្មបិទភ្នែកតាំងស្មារតីអោយស្ងប់ មិននិងបានឃើញរឿងរ៉ាវគ្រប់យ៉ាងនៅទីនេះ សម្លេងស្រែកយំរបស់មាតាបានបន្លឺឡើងធ្វើអោយនាយតូចទប់ទឹកភ្នែកមិនបាន។
      «បុត្រកំពុងតែជួបរឿងដូចជាទ្រង់ហើយមាតា..ប៉ុន្តែបុត្រមិនព្រមអោយជុងហ្គុកមានវាសនាដូចជាបិតានោះទេ»ពេលនេះទ្រង់មានអ្វីខុសពីមាតារបស់ទ្រង់ទៅទីនេះប្រៀបដូចជាគុកឥតជញ្ជាងយ៉ាងអញ្ចឹង ប៉ុន្តែសម្រាប់ជុងហ្គុកទ្រង់មិនអោយដូចជាបិតារបស់ទ្រង់ទេ ទ្រង់និងព្យាយាមមិនថាមានរឿងអ្វីទ្រង់និងការពារជុងហ្គុក។
     រយៈពេលបីថ្ងៃកន្លងផុតទៅយ៉ាងឆាប់រហ័ស សមោលភូមិសង្គ្រាមកំពុងតែក្ដៅគគុកដោយប៉ែកទាំងសងខាងនៅទាល់មុខគ្នាដោយមានទន្លែរមរណៈនៅចំកណ្ដាល ខាងវែមផាយមានជុងហ្គុកព្រមទាំងមេទ័ពរបស់ទ្រង់នាំមុខចំណែកខាងសុីយ៉ាមក៏មានស្ដេចគីមព្រមជាមួយនិងមេទ័ពចាងជាអ្នកនាំមុខ។ សង្គ្រាមកើតឡើងភ្លាមៗខ្លាំងពេកធ្វើអោយអ្នកនៅក្នុងអាណាចក្រនាំគ្នាជ្រួលច្របល់ មើលទៅម្ដងនេះមិនដូចជារាល់លើកនោះទេ។
     «ធ្វើយ៉ាងម៉េចទៅព្រះនាង អង្គរាជទាយាទប្រាកដជាមិនជ្រាបពីរឿងនេះទេ»ម៉ូកាក៏ឆ្លេឆ្លាមិនស្ទើរនោះទេ នាងមិនបានខ្លាចភ្លើងសង្គ្រាមឡើយប៉ុន្តែនាងកំពុងតែគិតពីរាជទាយាទ។
     «អោយយើងទៅរកថេយ៉ុងបានដោយរបៀបណាបើពេលនេះទ្រង់នៅកំពូលភ្នំ?»ទ្រង់ពេលនេះក៏ឆ្លេឆ្លាមិនស្ទើរដែរ ទ្រង់មិនដឹងថាគូរទៅរកថេយ៉ុងបានដោយរបៀបណានោះទេ ទ្រង់ម៨នមានថាមពលខ្លាំងដូចជាថេយ៉ុងឡើយបើចំណាយពេលទៅទីនោះខ្លាចថាគ្រប់យ៉ាងត្រូវបានរលាយមុនពេលទ្រង់ទៅដល់។
     «ត្រូវតែសាកណាក្រាបទូល ពួកយើងមិនអាចទ្រាំឈរមើលក្លាយទៅជាផេះទេ»ម៉ូកាញញិមផ្ដល់ទំនុកចិត្តអោយទៅហ្វីរីកា មិនថាទៅដល់ទាន់រឺមិនទាន់នោះទេត្រូវតែសាកល្បងនិងព្យាយាមអោយអស់ពីសមត្ថភាព។ ពេលមុននាងមានកំហុសដែលបានបំពានលើផ្កាដែលរាជទាយាទបានដំណាងអោយមនុស្សជាទីស្រលាញ់របស់ទ្រង់ នាងនៅចាំបានថាពេលនោះទ្រង់ក្រោដខ្លាំងណាស់ប៉ុន្តែក្រោយមកក៏លួចយំតែម្នាក់ឯង លើកនោះទ្រង់បាត់បង់ផ្កាទ្រង់ខូចចិត្តដល់ថ្នាក់នេះចុះទម្រាំតែបាត់បង់អ្នកដែលទ្រង់ស្រលាញ់តើទ្រង់និងត្រូវឈឺចាប់ខ្លាំងបែបណា នាងធ្លាប់សាងកំហុសដែលមិនគូរអោយលើកលែងអោយប៉ុន្តែពេលនេះនាងនិងតបស្នងទៅកាន់រាជទាយាទវិញ។
     «ឆាប់ទៅ»ថារួចពួកគេក៏លួចចេញពីអាណាចក្រព្យាយាមឡើងទៅកំពូលភ្នំអោយបានលឿនបំផុតតាមដែលអាចធ្វើបាន ទោះហត់យ៉ាងណាប្រើថាមពលអស់កម្រឹតណាក៏នៅតែព្យាយាមពុះពារអោយដល់គោលដៅ។
     «ទ្រង់ត្រូវតែបានជួបជាមួយនិងមនុស្សដែលទ្រង់ស្រលាញ់ ពួកទ្រង់ត្រូវតែបានរស់នៅជាមួយគ្នាណាថេយ៉ុង ខ្ញុំម្ចាស់មិនព្រមអោយទ្រង់រស់នៅមានតែការឈឺចាប់និងភាពឯកាដូចជាខ្ញុំម្ចាស់ទេ»ព្រះនាងហ្វីរីកានិយាយឡើងនៅក្នុងចិត្តជើងខំរត់ឡើងទៅកំពូលភ្នំ ពេលដល់ចង្កេះភ្នំទ្រង់មិនអាចប្រើថាមពលបានឡើយដូច្នេះហើយមានតែប្រើជើងទាំងគូរនេះរត់ឡើងទោះមុតអ្វីទោះហូរឈាមខ្លាំងយ៉ាងណាក៏ទ្រង់មិនខ្វល់ នេះជារឿងសំខាន់ទ្រង់ត្រូវជួយថេយ៉ុងអោយបាន។
    

សូមរងចាំភាគបន្ត...💜🙏🏻

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now