ភាគបញ្ចប់

2.6K 173 11
                                    

រឿង របាំងស្នេហ៍Vampire
ភាគបញ្ចប់


     គ្រប់យ៉ាងហាក់គាំងទ្រឹងបន្សល់ទុកត្រឹមតែភាពក្រៀមក្រំសម្រាប់គ្រប់គ្នាជាពិសេសគឺជុងហ្គុកដែលស្រែកដង្ហើយហៅថេយ៉ុងមិនឈប់ មិនដឹងថាពេលនេះទ្រង់ឈឺចាប់ខ្លាំងកម្រឹតណានោះទេ?តាំងតែពីតូចរហូតដល់ធំទ្រង់មិនធ្លាប់គិតឡើយថានិងបាត់បង់ថេយ៉ុង ទ្រង់មើលថែថេយ៉ុងបានល្អ ប៉ុន្តែចុងក្រោយព្រហ្មលិខិតពិតជាដាច់ធម៌មេត្តាខ្លាំងណាស់។
     «ថេយ៍...ថេយ៉ុង»ស្ដេចគីមនៅពេលនេះក៏តក់ស្លុតមិនចាញ់និងជុងហ្គុកដែរ ទ្រង់មើលឃើញថេយ៉ុងរលាយបាត់នៅចំពោះមុខទ្រង់ ចៅរបស់ទ្រង់ត្រូវឃ្លាតឆ្ងាយពីទ្រង់ហើយ។
     ព្រិបប...លោកមេទ័ពចងលុតជង្គង់ចុះដោយទឹកមុខពិបាកនិងបរិយាយ ដៃក៏ប្រែទៅជាញ័រ មិនមែនគាត់ខ្លាចនោះទេប៉ុន្តែដៃមួយគូរនេះហើយដែលប្រហ៊ើនហ៊ានធ្វើគត់រាជទាយាទរបស់អាណាចក្រខ្លួនឯង។
     «ខ្ញុំម្ចាស់សុំរាជទានទោសអង្គរាជទាយាទ»លោកមេទ័ពអោនមុខជ្រុបនិងដីសុំការអភ័យដល់អ្នកដែលរលាយសាបសូន្យ គាត់ខុសធ្ងន់ណាស់។
      «ប្រសឹនបើមានឥកាសម្ដងទៀតខ្ញុំម្ចាស់សុំថ្វាយខ្លួនបម្រើទ្រង់»លោកមេទ័ពបិទភ្នែកសម្រក់ទឹកភ្នែកមុននិងដើចូលទៅក្នុងទន្លេរមរណៈបញ្ចប់ជីវិតដែលភ្ជាប់ទៅដោយទោសកំហុសធំធេងមួយនេះ ប្រសឹនបើមានឥកាសគាត់សុំកើតមកម្ដងទៀតបានបម្រើដល់ទាយាទ គាត់សុំថ្វាយខ្លួនជាអ្នកបម្រើស្មោះត្រង់ដល់រាជទាយាទ។
     «ហុិកៗៗ...»បើយើងមើលទៅកាន់ហ្វីរីកានិងម៉ូកាឯណ្ណេះវិញក៏ឈឺចាប់មិនតឹចដែរ នៅពេលដែលទ្រង់មកដល់អ្វីដែលទ្រង់ខ្លាចក៏បានកើតឡើងទៅហើយ ថេយ៉ុងបានរលាយបាត់នៅចំពោះមុខទ្រង់ ប្អូនប្រុសរបស់នាងបានរលាយបាត់នៅចំពោះមុខនាង វាជាឈឺចាប់និងពិបាកទទូលខ្លាំងបំផុត។
     «រាជទាយាទ...»ម៉ូកាបានត្រឹមតែសម្រក់ទឹកភ្នែកនិកអាណិតដល់គូរស្នេហ៍មួយគូរ មាននិស្ស័យប៉ុន្តែគ្មានវាសនាបានក្បែរគ្នា ឯណាទៅពាក្យថាក្ដីស្រលាញ់និងឈ្នះគ្រប់យ៉ាង?ពេលនេះគឺឈ្នះហើយ?
      «ក្នុងជាតិនេះបងបានជួបថេយ៍ក្នុងពេលខ្លីខ្លាំងណាស់ ហុិកៗ...ប៉ុន្តែបើមានឥកាសម្ដងទៀតបងសុំជួបថេយ៍រស់នៅក្បែរថេយ៍អោយបងយូរជាងនេះ»ថារួចព្រះនាងហ្វីរីការស្រាប់តែរត់សម្ដៅទៅកាន់ទន្លេរមរណៈបញ្ចប់ជីវិតខ្លួនឯងមិនខុសពីលោកមេទ័ពនោះទេ ជីវិតទ្រង់រស់នៅគ្មានក្ដីសុខស្រាប់ទៅហើយទ្រង់សុំបញ្ចប់គ្រប់យ៉ាងនៅពេលនេះជាមួយនិងប្អូនប្រុសរបស់ទ្រង់។
     «ព្រះនាង...ចាំខ្ញុំម្ចាស់ម្ចាស់ផង»ម៉ូកាបានត្រឹមតែដើចូលទៅក្នុងទន្លេរមរណៈទាំងស្នាមញញិមលាយឡំដោយទឹកភ្នែក ក្នុងចិត្តសច្ចារជួបព្រះនាងនិងរាជទាយាទ ទាំងដឹងក្នុងចិត្តច្បាស់ថាមិនថាជាតិណារាជទាយាទនិងគ្មានថ្ងៃត្រឡប់។
     ព្រិបប...ស្ដេចគីមទន់ជង្គង់ដួលទៅលើដីទឹកភ្នែកជាច្រើនដំណក់ក៏ស្រក់ចុះមកដោយការឈឺចាប់ហួសនិងយកអ្វីមកថ្លែង ឈឺចាប់នៅពេលបាត់បង់គ្រប់យ៉ាងក្នុងពេលតែមួយ អ្នកដែលនៅក្បែរស្មោះស្មគ្រនិងទ្រង់ ចៅទាំងពីររបស់ទ្រង់ ពួកគេបានទៅចោលទ្រង់អស់ហើយ។
     «សមចិត្តទ្រង់ហើយមែនទេ? ហុិកៗៗ...ខ្ញុំឈឺណាស់មានដឹងទេ?ហុិកៗ ខ្ញុំបាត់បង់ថេយ៍ហើយទ្រង់ពេញចិត្តទេ?»ជុងហ្គុកស្រែកដាក់ស្ដេចគីមទាំងទឹកភ្នែកស្រក់ចុះមកមិនដាច់ ពេញចិត្តហើយមែនទេនៅពេលដែលគ្រប់យ៉ាងក្លាយទៅជាបែបនេះ?ថេយ៉ុងទៅចោលទ្រង់ហើយ តើពេញចិត្តហើយរឺនៅ? ទ្រង់ឈឺណាស់ ឈឺខ្លាំងណាស់ឈឺខ្លាំងដល់ថ្នាក់និយាយអ្វីលែងចេញទៅហើយ។
     «....»ស្ដេចគីមបានត្រឹមតែស្ងៀមស្ងាត់មិនដឹងថាគូរឆ្លើយតបបែបណា ទ្រង់ក៏ឈឺចាប់មិនចាញ់ជុងហ្គុកដែរ។
      «ហុិកៗ..ថេយ៍ អូននៅឯណា?នាំបងទៅជាមួយផង អ្ហិក...នាំបងទៅផងណាអូនណា កុំទុកបងចោលតែម្នាក់ឯងអី...ហុិក កុំទុកបងចោលអីត្រឡប់មកវិញមក»ជុងហ្គុកចុះទៅកាន់ទន្លែមរណៈស្រែកយំអោយថេយ៉ុងត្រឡប់មកវិញ វាយទឹកទន្លែរខ្ទាតប្រាវៗ ប៉ុន្តែទន្លេរនេះហាក់ម្បីជាទន្លេរធម្មតាសម្រាប់ទ្រង់ បើពេលនេះសម្លាប់ខ្លួនបានទ្រង់និងធ្វើភ្លាម តើមានវិធីណាទៅ?គ្មានទេ គ្មានទៀតទេ។
      ការស្លាប់របស់ថេយ៉ុងធ្វើអោយពិភពបិសាចកាន់ទុកគ្រប់ៗគ្នាជាពិសេសគឺវែមផាយនិងសុីយ៉ាម ចំណែកឯជុងហ្គុកបានត្រឹមតែសង្ងំយំនៅក្នុងដំណាក់ វាមិនមែនជារឿងងាយទេដែលត្រូវបាត់បង់ថេយ៉ុង។
      «អូនទុកបងចោលហើយមែនទេថេយ៍?អូនលែងត្រឡប់មករកបងវិញហើយមែនទេ?»ជុងហ្គុកបានត្រឹមតែជ្រុបមុខនិងក្បាលជង្គង់យំ ពាក្យថាជារៀងរហូតពិតជាវេអនាណាស់ តើទ្រង់ត្រូវរស់នៅដោយគ្មានថេយ៉ុងជារៀងរហូតហើយមែនទេ?បើនិយាយពីស្ដេចចននិងរាជនីវិញបានត្រឹមតែស្ងៀមស្ងាត់បង្ហូរទឹកភ្នែក ពេលនេះមិនដឹងថាអ្នកណាលួងអ្នកណាទេបើម្នាក់ៗសុទ្ធតែទឹកភ្នែករៀងខ្លួន ពួកទ្រង់ចាត់ទុកថេយ៉ុងដូចជាបុត្របង្កើតពេលបាត់បង់កូនទ្រូងម្ដាយឪពុកក៏ឈឺខ្លាំងមិនចាញ់គ្នា។ ក្រោយពេលដែលបាត់បង់យ៉ាងធំធេងមួយនេះអាណាចក្រទាំងពីរក៏ចាប់ផ្ដើមបង្រួបបង្រួមគ្នា ប៉ុន្តែវាមានន័យអ្វីទៀត?ថេយ៉ុងលែងនៅទៀតហើយ ចំណែកស្ដេចគីមក៏ទៅតាំងសិល្ប៍នៅលើកំពូលភ្នំលែងទទូលដឹងអ្វីទាំងអស់ អាណាចក្រទាំងពីរក៏ដូចជាពិភពបិសាចត្រូវបានជុងហ្គុកជាអ្នកគ្រប់គ្រង។
     ពេលបាត់បង់ទើបដឹងថាវាសំខាន់ប៉ុន្តែទម្រាំដឹងវាក៏ហួសពេលរហូតដល់ស្រោចស្រង់លែងបាន ជាពិសេសគឺរបួសផ្លូវចិត្តរបស់ជុងហ្គុក ងាគទៅណាក៏ឃើញអ្នកដែលខ្លួនស្រលាញ់ ការឈឺចាប់និងទឹកភ្នែកធ្វើអោយទ្រង់ប្រៀបដូចជាធ្លាក់នរគ និកថេយ៉ុងម្ដងៗស្រែកយំលែងខ្មាស់អ្នកណា។
     ក្រោយពេលគ្រប់យ៉ាងត្រូវបានបញ្ចប់ជុងហ្គុកក៏បានលុបបំបាត់នៅអាណាចក្រទាំងអស់ គ្មានស្ដេចគ្មានទ័ពប៉ុន្តែពពួកបិសាចតែងតែគោរពនិងហៅជុងហ្គុកថាលោកម្ចាស់ ជុងហ្គុកជាលិកម្ចាស់របស់ពួកគេដែលពួកគេគោរពស្មោះត្រង់។

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now