ភាគទី26;ពេលនេះបងយ៉ាងម៉េចទៅហើយ?

997 81 2
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 26


     បែកគ្នាជាមួយមនុស្សជាទីស្រលាញ់វាមិនមែនជារឿងដែលងាយនិងធ្វើចិត្តនោះទេ ទាំងឈឺ ឈឺរហូតដល់និយាយអ្វីលែងចេញ ចង់បង្ហូរទឹកភ្នែកនិងស្រែកយំខ្លាំងៗតាមអារម្មណ៍ដែលកំពុងតែឈឺប៉ុន្តែទ្រង់មិនអាធ្វើបែបនេះបាន នាមជារាជទាយាទត្រូវទទូលរងការឈឺចាប់បែបនេះមែនទេ? ជុងហ្គុកឈរមើលទៅកាន់ផ្ទៃម្ខាងទៀតនៃទន្លេរមរណៈជាប់និងព្រៃអាគមន៍ ទឹកភ្នែកក៏ស្រក់ហូរចុះទាំងមិនដឹងខ្លួន។
     «អូនដាច់ចិត្តណាស់ អូនទៅចោលបង»ថេយ៉ុងពិតជាដាច់ចិត្តខ្លាំងណាស់ ហេតុអ្វីមិនព្រមកាន់ដៃតស៊ូជាមួយគ្នា?ហេតុអ្វីក៏ទៅចោលទ្រង់ទាំងដែលសន្យាររួចហើយថាមិនទៅណា។
     ថ្ងៃមង្គល់ក៏ប្រែមកជាថ្ងៃអាប់អ៊ួនិងងងិតសូន្យឈិង អ្នកដែលនៅក្នុងអាណាចក្របានត្រឹមតែអាណិតដល់ពួកទ្រង់ទាំងពីរ អ្នកណាក៏ដឹងថាពួកទ្រង់ស្រលាញ់គ្នាខ្លាំងយ៉ាងណា អ្នកណាក៏ឃើញថាមុននេះពួកទ្រង់យំអោបគ្នា អ្នកណាក៏ឃើញថារាជទាយាទដែលកំណាចចេះស្រក់ទឹកភ្នែកចេះស្រែកយំទាមទាមនុស្សដែលខ្លួនស្រលាញ់។
      «ជួបគ្នាលើកក្រោយពួកយើងជាសត្រូវមែនទេ? អូនពិតជាអាចធ្វើបានមែនទេថេយ៍?ប៉ុន្តែបងធ្វើមិនបានទេ...សុំទោសបងមិនអាចធ្វើបានទេ»បើមានឥកាសជួបគ្នាលើកក្រោយជួបក្នុងនាមជាសត្រូវ? ទ្រង់ធ្វើមិនបានទេ ទ្រង់ព្រមគ្រប់យ៉ាងក៏មិនអាចលើកដៃវាយប្រហាទៅកាន់មនុស្សដែលខ្លួនឯងស្រលាញ់បានដែរ។
      ថេយ៉ុងយកខ្លួនឯងមកធ្វើជារនាងមិនអោយបង្ករសង្គ្រាមមិនអោយឈាមដាបជាទន្លេរប៉ុន្តែពេលនេះប្ដូរមកជាទឹកភ្នែកជំនួសឈាមហើយ។
   ថេយ៉ុងបានមកដល់អាណាចក្រសុីយ៉ាមដោយមានការទទូលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដូចជាដឹងមុនយ៉ាងអញ្ចឹងថាទ្រង់និងយាងមកទីនេះប៉ុន្តែទឹកមុខរបស់ថេយ៉ុងពេលនេះមិនរីករាយជាមួយនោះទេ ទោះជាយ៉ាងណាទីនេះមិនមែនជាអាណាចក្រដែលទ្រង់ធំធាត់ឡើងនោះឡើយទ្រង់មិនទាន់ទម្លាប់បានឡើយណាមួយកំពុងតែព្យាយាមទប់ទឹកភ្នែកមិនអោយស្រក់ហូរ។
     «សូមស្វាគមន៍ការវិលត្រឡប់មកកាន់អាណាចក្ររាជទាយាទ»ពេលចូលមកដល់ខាងក្នុងក៏ឃើញថាមានមនុស្សស្រីដែលមានសម្រស់ស្រស់ស្អាតម្នាក់បើមើលតាមការតែងខ្លួនទៅដូចជាមិនមែនជាអ្នកបម្រើទេ ហើយម្នាក់នោះគឺព្រះនាងហ្វីរីកានេះឯង ទ្រង់តាំងចិត្តថានិងមកទទូលស្វាគមន៍ដល់ប្អូនទ្រង់ឈរនៅត្រង់នេះយូរហើយ។
     «តើនាងជាអ្នកណា?»ថេយ៉ុងងាគមកសួរដល់ស្ដេចគីម ទ្រង់មិនស្គាល់នាងនោះទេអញ្ចឹងហើយពិបាកនិងតបទៅវិញ។
     «ទ្រង់គឺព្រះនាងហ្វីរីការជាព្រះនាងច្បងក្រាបទូល»ដោយឃើញថាស្ដេចគីមមិនមាននិយាយណែនាំអ្វីទើបលោកមេទ័ពជាអ្នកណែនាំជំនួស វាមិនមែនជារឿងចម្លែកទេដែលស្ដេចគីមធ្វើដូចជាមិនឃើញពីព្រះនាងហ្វីរីកានោះ។
    «ពិតមែន?»ថេយ៉ុងក៏រាងភ្ញាក់ផ្អើលបន្តឹចដែរពេលដែលដឹងរឿងនេះ ប៉ុន្តែព្រះនាងជាបងស្រីរបស់ទ្រង់ពិតមែន?ហេតុអ្វីទ្រង់មិនដែលដឹង?
     «ចៅកុំចង់ដឹងនៅពេលនេះអីថេយ៉ុង..ឯងឆាប់នាំរាជទាយាទទៅដំណាក់ទៅ»ស្ដេចគីម ទ្រង់មិនដឹងទេថាគូររៀបរាប់បែបណាព្រោះថាហ្វីរីកាគ្រាន់តែជាចៅដែលកើតមកពីការធ្វេសប្រហេសរបស់ទ្រង់ប៉ុណ្ណោះ ថេយ៉ុងនិងហ្វីរីកាជាបងប្អូននិងគ្នាដោយជាប់សាច់ឈាមដែលមានជីតាជាមួយគ្នាប៉ុណ្ណោះមិនមែនជាឈាមបង្កើតនោះទេ។
    ថេយ៉ុងត្រូវបានគេនាំទៅរាជដំណាក់ធំវាធំស្មើនិងរាជដំណាក់របស់ស្ដេចអាណាចក្រទៅហើយ ពេលនេះទ្រង់ក៏ដូចជាហត់នឿយណាស់ដែរទើបចហ់សម្រាកខ្លះ គ្រាន់តែមកដល់ដំណាក់ភ្លាមទ្រង់ក៏ដេញអ្នកបម្រើចេញអស់ ពេលនេះទ្រង់ចង់នៅតែម្នាក់ឯង។
     «ហុិក..»គ្រាន់តែទម្លាក់ខ្លួនលើផ្ទៃដែលទន់ល្មើយបិទភ្នែកភ្លាមទឹកភ្នែកក៏ច្រាលចេញមក ទ្រង់ខំទប់មកយូរហើយពេលនេះក៏ទប់លែងបានទៀតដែរ ក្នុងទ្រូងអ៊ួលណែនហួសនិងពាក្យថ្លែង។
    «អូនសុំទោស...សុំទោស»ថេយ៉ុងនៅតែទន្ទេញពាក្យសុំទោសមិនដាច់ពីមាត់ សុំទោសដែលចាកចេញសុំទោសគ្រប់យ៉ាង មិនមែនមិនស្រលាញ់មិនមែនចង់ចាកចេញប៉ុន្តែបើនៅតែមានះចង់តស៊ូក៏ត្រូវយកឈាមអ្នកមិនដឹងអ្វីមកលះបង់ក្នុងរឿងរបស់ពួកទ្រង់ទាំងពីរ ឈឺណាស់ឈឺហួសពីឈឺតែមិនដឹងថាគូរនេិយាយបែបណា គ្រាន់តែសង្ឈឹមថាពេលដែលទ្រង់មកទីនេះទ្រង់បិងរារាងគ្រប់ផ្លូវមិនអោយមានសង្គ្រាម ទ្រង់ដឹងថាសត្រូវមិនអាចប្រែមកជាមិត្តដូច្នេះសុំមានឈ្មោះជាសត្រូវប៉ុន្តែគ្មានសង្គ្រាម។
    «តើពួកយើងនិងត្រូវធ្វើជាសត្រូវនិងគ្នាពិតមែនទេ?អូន...អូនធ្វើចិត្តមិនបានទេ»ទ្រង់ជាអ្នកនិយាយទៅកាន់ជុងហ្គុក ប៉ុន្តែបើសួរថាខ្លួនឯងធ្វើបានដែរទេ ច្បាស់ណាស់ថាធ្វើមិនបាន។

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now