រឿង របាំងស្នេហ៍Vampire
ភាគទី 7តើនេះជាអ្នកណា?នេះគឺចន ថេយ៉ុងណាគ្រាន់តែរឿងស្វែងរកទីតាំងសាលានោះគឺវាងាយបំផុតហើយប៉ុន្តែអារឿងម៉ូតូនោះវិញគេមិនបានជិះទេគេសុខចិត្តដើទៅសាលាដោយខ្លួនឯង ចម្ងាយត្រឹមតែដប់គីឡូម៉េត្រប៉ុណ្ណឹងគ្មានអ្វីជាការលំបាករឺអាចធ្វើអោយគេហត់បានទេ
« ចាំមើលណាចន ជុងហ្គុកថ្ងៃណាមួយខ្ញុំនិងសងសឹកបងវិញជាមិនខាន »នាយតូចថេយ៉ុងដើបណ្ដើររអ៊ូបណ្ដើរមិនព្រមឈប់ គេនៅតែគុំជាមួយនិងជុងហ្គុកមិនទាន់បាត់ បើគ្រាន់តែជួនគេមកសាលាបន្តឹចទៅយ៉ាងម៉េច?នេះចង់ធ្វើបាបគេច្បាស់ណាស់
« លោកម្ចាស់ ពេលនេះម្ចាស់តូចមកដល់សាលាហើយ »អ្នកណាថាជុងហ្គុកបណ្ដោយអោយថេយ៉ុងទៅណាមកណាតែឯងនោះគេបានអោយយ៉េរ៉ុងនៅតាមមើលថេយ៉ុងពីខាងក្រោយជានិច្ច គេមិនចេះតែបណ្ដោយទេខ្លាចថាថេយ៉ុងមានគ្រោះថ្នាក់
« តាមមើលគេអោយល្អ »ជុងហ្គុកបញ្ជាបន្ថែមទៀតតែកុំច្រឡំថាពួកគេនិយាយគ្នាតាមទូរស័ព្ទណា ពួកគេទាក់ទងនិយាយគ្នាតាមញាណទៅវិញទេ
« បាទ »ថាហើយយ៉េរ៉ុងក៏តាមមើលថេយ៉ុងបន្តមិនអោយដាច់ពីក្រសែរភ្នែករហូតទាល់តែថេយ៉ុងចូលទៅខាងក្នុងសាលាបាត់ទើបគេអាចត្រឡប់ទៅវិញបាន
ថេយ៉ុងដើចូលទៅខាងក្នុងសាលាដោយទឹកមុខងឿងឆ្ងល់ងាគមើលនេះមើលនោះព្រោះថានេះវាជាទិដ្ឋភាពប្លែកណាស់សម្រាប់គេ សាលានេះធំទូលាយមានអគាជាច្រើនដោយមួយអគារមានប្រាំពីរជាន់
« ចុះថ្នាក់យើងនៅឯណា? »ពេលនេះគេវង្វេងអស់ហើយ ហើយក៏មិនដឹងថាគូរតែទៅរកថ្នាក់នៅឯណាដែរទីនេះធំខ្លាំងណាស់រកយ៉ាងម៉េចនិងឃើញចំណែកឯម៉ោងក៏ចង្អុលទៅម៉ោងប្រាំពីរម្ភៃប្រាំនាទីបាត់ទៅហើយ
« អេ..ឯងជាសិស្សថ្មីនៅទីនេះមែនទេ? »កំពុងតែឈឺក្បាលរឿងថ្នាក់រៀន ក៏មានអ្នកណាក៏មិនដឹងដើរចូលមករកគេ
« លឺយើងសួរទេ? »នាយតូចរូបស្រស់ផាក ជីមីនសួរឡើងម្ដងទៀតនៅពេលដែលឃើញអ្នកនៅចំពោះមុខមិនតបនិងខ្លួន គេមិនធ្លាប់ឃើញម្នាក់នេះពីមុនទេប្រហែលជាសិស្សថ្មីនៅសកលវិទ្យាល័យនេះហើយ
« ពិតមែនហើយយើងជាសិស្សថ្មី..យើងមកទីនេះជាលើកដំបូងយើងក៏មិនស្គាល់ទីនេះដែរយើងមិនដឹងថាថ្នាក់រៀននៅឯណាទេ »ថេយ៉ុងងគ់ក្បាលតឹចៗឆ្លើយតបទៅជីមីនមុននេះគេមិនឆ្លើយគឺចាំសង្កេតមើលជាមីននេះឯងរាល់ដងគេមិនងាយនិយាយជាមួយមនុស្សប្លែកមុខទេ
« អញ្ចឹងតើទើបយើងមិនធ្លាប់ឃើញឯង..ចុះឯងដឹងថារៀននៅផ្នែកណាទេ? »ជាធម្មតាអ្នកនៅក្នុងសកលវិទ្យាល័យមួយនេះគេស្គាល់ខ្ទេចខ្ទីដូចខ្ទឹមកញ្ចាំយ៉ាងអញ្ចឹងគ្រាន់តែគេមិនស្ដីចូលអ្នកណាប៉ុណ្ណោះ ប៉ុន្តែមុននេះគេហាក់ដូចជាមាននិស្ស័យជាមួយថេយ៉ុងទើបគេចូលមកសួរបែបនេះ
« គឺរៀនថ្នាក់Aផ្នែកគ្រប់គ្រងឆ្នាំទីមួយ »ថេយ៉ុងប្រាប់ទៅជីមីនតាមអ្វីដែលជុងហ្គុកបានប្រាប់តាមឆាតមុននេះបន្តឹច
« ពិតមែន?..យើងក៏រៀននៅថ្នាក់នោះដូចគ្នាអញ្ចឹងយើងទៅជាមួយគ្នាតែម្ដងទៅ »ជីមីនបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលព្រោះរឿងចៃដន្យកើតឡើងច្រើនដងណាស់រវាងគេនិងសិស្សថ្មីម្នាក់នេះ
ជីមីនបាននាំថេយ៉ុងទៅថ្នាក់ដោយថ្នាក់របស់គេរៀននៅជាន់ទីបី ឃើញយឺតម៉ោងបែបនេះក៏ពិតមែនប៉ុន្តែពួកគេគ្មានប្រញ៉ាប់អ្វីទេដើបណ្ដើរនិយាយគ្នាបណ្ដើរហើយនៅឆ្លៀតណែនាំគ្នាថែមទៀត អាចថានេះជានិស្ស័យរវាងពួកគេទាំងពីរច្បាស់ណាស់និយាយគ្នាតែបន្តឹចសោះក៏អាចចុះសម្រុងគ្នាបានទាំងដែលពីមុនមកពួកគេសុទ្ធតែជាមនុស្សដែលមិនចូលចិត្តរាប់ញាតិអ្នកណា ប៉ុន្តែពេលនេះពួកគេក៏មានគ្នាហើយថែមទាំងនិយាយត្រូវរ៉ូវគ្នាបានយ៉ាងល្អទៀតផង
« ប្អូនទើបតែមកដល់? »មិនទាន់ទាំងបានហាមាត់សុំអ្នកគ្រូចូលរៀនផង អ្នកគ្រូបន្ទុកថ្នាក់ដែលត្រូវម៉ោងបង្រៀនថ្ងៃនេះក៏សួរបានមុនទាំងការមិនពេញចិត្តប៉ុន្តែវាមិនប្លែកសម្រាប់ជីមីននោះទេព្រោះថាគាត់មិនពេញចិត្តនិងគេស្រាប់ទៅហើយ
« ខ្ញុំរវល់នៅផ្ទះទើបមកយឺត »ជីមីនមិនបានទៅខ្លាចញញើតអ្វីជាមួយនិងទឹកមុខរបស់គាត់នោះទេធម្មតាគេបង្ហាញទឹកមុខស្មើៗបែបនេះហើយ
« ចុះនោះជាអ្នកណា? »អ្នកគ្រូលីសម្លឹងមើលទៅកាន់ក្មេងប្រុសម្នាក់ទៀតដែលកំពុងតែឈរក្បែជីមីនទាំងស្ងៀមស្ងាត់ទឹកមុខរឹងថ្កល់មើលហើយចង់ព្រឺឆ្អឹងខ្នងដូចជាក្មេងម្នាក់នេះមានភាពកំណាចពីខាងក្នុងយ៉ាងអញ្ចឹង
« ជាមិត្តរបស់ខ្ញុំហើយក៏ជាសិស្សថ្មីដូចគ្នា លោកនាយកប្រហែលជាប្រាប់អ្នកគ្រូរួចហើយមែនទេ? »គេគិតថាគ្រីបន្ទុកថ្នាក់ប្រហែលជាដឹងហើយថាថ្ងៃនេះមានសិស្សថ្មីចូល គ្រប់ពេលមានសិស្សថ្មីចូលរៀននៅថ្នាក់ណាមួយនាយកសាលាប្រាកដជាប្រាប់គ្រូបន្ទុកថ្នាក់នោះជាមុន
« ថ្ងៃដំបូងក៏មកយឺត? »អ្នកគ្រូលើកចិញ្ចើមសួរទៅកាន់នាយតូចដែលឈរនៅក្បែរជីមីន មើលទៅពីរអ្នកនេះជាមិត្តនិងគ្នាចរិកក៏មិនខុសគ្នាប៉ុន្មានដែរ
« ខ្ញុំមកយឺតព្រោះខ្ញុំរកថ្នាក់មិនឃើញ »ថេយ៉ុងប្រាប់ហេតុផលទៅគាត់ គិតមើលទៅទម្រាំតែរកទីតាំងសាលាឃើញដើមកសាលានៅមិនស្គាល់ថ្នាក់រៀនថែមទៀត នេះបើមិនជួបជាមួយជីមីនទេមិនដឹងថាពេលណាទើបគេអាចចូលរៀនបានទេបើគេជាមនុស្សធម្មតាវិញណាប្រហែលជាដាច់ខ្យល់ស្លាប់ព្រោះតែហត់ដែលត្រូវដើផ្លូវឆ្ងាយជាមិនខាន
« យើងមិនខ្វល់ទេថាពួកឯងកើតអីទើបមកយឺត ប៉ុន្តែច្បាប់សាលាមកយឺតត្រូវតែពិន័យ »អ្នកគ្រូលីញញិមមើលទៅកាន់នាយតូចទាំងពីរ ច្បាប់សាលាពិតជាមានមែនប៉ុន្តែមានដោយហេតុផលមិនមែនសរុបយកទាំងអស់បែបនេះទេ គាត់មានចេទនាធ្វើបាបជីមីននិងថេយ៉ុងច្បាស់ណាស់ នេះសូម្បីតែសិស្សថ្មីក៏គាត់មិនលើកលែងដែរ
« ច្បាប់សាលា?តើច្បាប់សាលាទីនេះគ្មានការយោគយល់ទេ?មិនត្រូវការហេតុផលទេ? »ថេយ៉ុងមើលទៅមុខអ្នកគ្រូលីវិញច្បាស់ៗតាមចិត្តដែលកំពុងតែខឹងគ្រាន់តែមិនបញ្ចេញ លឺសម្ដីរបស់គាត់ហើយធ្វើអោយគេអស់សំណើច អាងថាខ្លួនឯងជាគ្រូហើយយកឈ្មោះនេះមកគៀបសិស្សអញ្ចឹងមែនទេ?តើមានគ្រូបែបនិងប៉ុន្មានអ្នកទៀត?
« ឯងចេះដឹងអី?..យើងប្រាប់អីឯងត្រូវតែធ្វើមិនចាំបាច់និយាយអីវែងឆ្ងាយទេ »អ្នកគ្រូលីអោបដៃមើលទៅថេយ៉ុងទាំងមិនពេញចិត្ត គាត់ចង់ធ្វើអីជារឿងគាត់ថ្នាក់នេះគាត់ជាបន្ទុកដូច្នេះគាត់ចង់អោយសិស្សក្នុងថ្នាក់នេះធ្វើអ្វីក៏បានតាមដែលចិត្តគាត់ចង់
« បានហើយថេយ៍ »ជីមីនដែលកំពុងតែឈរមើលថេយ៉ុងឈរតតាំងជាមួយគ្រូបន្ទុកថ្នាក់នោះក៏ហាមាត់ឡើងឃាត់មិត្តថ្មីថ្មោងតឹចៗអោយគេរម្ងាប់អារម្មណ៍
« ម៉េចមិនឆាប់ទៅឈរមុខដងទង់ជាតិទៅ..ពួកឯងត្រូវឈរទីនោះ2ម៉ោងទើបអាចចូលក្នុងថ្នាក់រៀនវិញបាន »ឈរនោះគឺឈរជើងមួយមុខដងទង់ជាតិ គាត់កាន់តែបានចិត្តពេលដែលឃើញជីមីននិងថេយ៉ុងស្ងាត់ឃើញទេថាចុងក្រោយគាត់ជាអ្នកឈ្នះ ឈរជើងមួយរយៈពេលពីរម៉ោងតើអ្នកណាអាចទ្រាំបាន?គាត់មានចេទនាចង់ធ្វើបាបពួកគេច្បាស់ណាស់
« តោះថេយ៍..»ជីមីនមិនបន្តនិយាយច្រើនក៏ដឹកដៃថេយ៉ុងចេញទៅ គេមិនចង់រញ៉េរញ៉ៃទេថ្ងៃនេះគេកំពុងតែមានអារម្មណ៍មិនល្អផងខ្លាចថាធ្វើអ្វីផ្ដេសផ្ដាសដាក់អ្នកគករូមុនាក់នោះ
« យើងមិនទាន់និយាយជាមួយនិងអ្នកគ្រូម្នាក់នោះទេជីមីន យើងមិនបានខុស ហេតុអ្វីក៏ត្រូវអោយយើងទទូលពិន័យ? »ជាធម្មតាមនុស្សដូចជាគេបើមិនខុសហើយដាច់ខាតគេមិនទទូលកំហុសហើយក៏មិនព្រមចុះចាញ់ទេទោះបីស្លាប់ម្ខាងៗក៏ដោយប៉ុន្តែជីមីនបែជាមកអូសគេចេញទៅវិញ
« ឯងមិនយល់ទេបើនៅតែបែបនេះទៀតថ្ងៃនេះយើងមិនបានរៀនក៏ថាបាន »គេមិនបានខ្លាចគ្រូម្នាក់នោះទេប៉ុន្តែគេមិនចង់មានរឿងច្រើនរហូតដល់មិនអាចចូលរៀនបាន បើនៅតែឈ្លោះមួយថ្ងៃនេះមិនបាច់រៀនអីទេ
« យើងនិងទៅប្រាប់នាយកសាលានេះ »គ្រូនៅទីនេះបែបណាខ្លះសិស្សនៅទីនេះបែបណាខ្លះគេក៏មិនដឹងដែរព្រោះគេទើបតែចូលមករៀនទីនេះជាថ្ងៃដំបូង ប៉ុន្តែយ៉ាងណាបើមានរឿងបែបនេះសិស្សគូរតែប្រាប់រឿងនេះទៅដល់នាយកសាលាអោយគាត់ជួយចាត់ចែងមិនមែនព្រមអោយគេធ្វើបាបបែបនេះទេ
« ឯងគិតបែបនិងក៏បានព្រោះនេះជាថ្ងៃទីមួយដែលឯងមកទីនេះ..ប៉ុន្តែយើងប្រាប់ឯងណាថេយ៍អ្នកគ្រូលីមុននេះជាប្រពន្ធរបស់លោកនាយក ឯងគិតថាទៅប្ដឹងហើយនិងមានរឿងអ្វីកើតឡើង?គេមើលមិនឃើញពួកយើងទេ »ជីមីនសើចដោយការហួសចិត្តនៅពេលដែលនិកដល់រឿងប្ដឹងទៅកាន់នាយក វាប្ដឹងលើសពីប្ដឹងទៅហើយសិស្សនៅទីនេះត្រូវរងអយុត្តិធម៌ព្រោះតែអ្នកគ្រូលីច្រើនណាស់ សិស្សណាដែលគាត់មិនចូលចិត្តក៏ត្រូវទទូលពិន័យខ្លះធ្ងន់ខ្លះក៏ខ្សោយ បើទៅប្រាប់នាយកគាត់បែរជាធ្វើមិនដឹងមិនលឺ នេះមិនទាន់រាប់បញ្ចូលនិងរឿងកូនស្រីរបស់គាត់ផងគ្រាន់តែគិតប៉ុណ្ណឹងក៏ឈឺក្បាលណាស់ទៅហើយ
« មានរឿងបែបនេះពិតមែន? មិនគូរអោយជឿសោះថាសាលាដែលល្បីបែបនេះបែជាមានរឿងដែលនិកស្មានមិនដល់កើតឡើងទៅវិញ »បើតាមគេដឹងមកសាលានេះជាសាលាដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងជាងគេនៅក្នុងទីក្រុងសេអ៊ូល វាជាសាលាឯកជនរៀនមួយឆ្នាំៗបង់រាប់មុឺនដុល្លាភាគច្រើនសិស្សដែលរៀននៅទីនេះសុទ្ធតែជាកូនអ្នកមាន អភិជន កូនអ្នកមានមុខមានមាត់នៅក្នុងសង្គមមិនគិតថាមានរឿងបែបនេះកើតឡើងនៅក្នុងសាលានេះសោះ
« នៅមានរឿងនិកស្មានមិនដល់ច្រើនទៀតដែលឯងមិនទាន់ជួបជាពិសេសពួកអ្នកដែលតាំងខ្លួនឯងជាបងធំប្រចាំសាលា »វាមិនមែនត្រឹមតែប៉ុណ្ណឹងនោះទេ ទីនេះសមុបូរទៅដោយបងធំបងតូចពពួកកូនអ្នកមានខ្លះប្រមូលគ្នាជាក្រុមដើធ្វើបាបអ្នកតូចទាបជាងខ្លួនរឺអ្នកមានឋានៈទាបជាងខ្លួន កុំភ្លេចថានៅទីនេះក៏មានសិស្សក្រីក្រខ្លះដែរពួកគេចូលមករៀននៅសាលានេះបានដោយសារតែអារហារូបករណ៍ អ្នកដែលរៀនពូកែខ្លាំងទើបអាចយកអារហាររូបករណ៍បានដូចជាការផ្ដល់ឥកាសអោយពួកគេបានរៀននៅសាលាល្អៗ តែអ្នកណាទៅដឹងថាសិស្សទាំងនោះត្រូវជួបបញ្ហាអ្វីខ្លះ
« ចុះឯងវិញនោះ?ពួកនោះធ្លាប់ធ្វើបាបឯងទេ? »ព្រះជាម្ចាស់អ៊ើយយ..ពិភពរបស់មនុស្សលោកពិតជារញ៉េរញ៉ៃណាស់ប៉ុន្តែក៏សបុបាយដូចគ្នា មួយទៀតជីមីនដឹងរឿងច្រើនណាស់ថែមទាំងហ៊ានថាអោយអ្នកគ្រូលីមុននេះទៀត តើគេមិនធ្លាប់គេធ្វើបាបទេ?
« យើងមែនទេ?គេធ្វើអ្វីយើងបានក្រៅតែពីមកអោយឈរជើងមួយមុខដងទង់ជាតិបែបនេះ..ប៉ុន្តែវាល្អជាពីមុនដែលយើងឈរតែម្នាក់ឯងប៉ុន្តែពេលនេះយើងមានឯងឈរជាមួយយើងហើយ »ជីមីនសើចតឹចៗនៅពេលដែលគិតដល់ត្រង់ចំណុចនេះ រាល់ដងធ្លាប់តែឈរម្នាក់ឯងប៉ុន្តែពេលនេះគេមានគ្នាឈរជាមួយហើយមិនឯការទៀតទេ។ បើនិយាយពីរឿងមានអ្នកធ្វើបាបរឺអត់?គឺច្បាស់ជាមានហើយប៉ុន្តែមនុស្សដូចជាផាក ជីមីននេះណាមិនអោយអ្នកណាមកធ្វើបាបគេទទេៗនោះទេឃើញមាឌតូចអញ្ចឹងមែនតែដាក់មកគឺគេដាក់ទៅវិញហើយគ្មានខ្លាចអ្វីទេ ម៉្យាងគ្រួសារជីមីនក៏មិនអន់ដែរទើបមិនសូវជាមានអ្នកហ៊ានមកបង្កររឿងជាមួយ
« មិនអីទេ..យើងនិងឧស្សារហ៍មកឈរជាមួយឯង »ថេយ៉ុងឯណ្ណេះវិញហួសចិត្តនិងសម្ដីរបស់ជីមីនមិនស្ទើរទេ កុំបារម្ភអីចាប់ពីពេលនេះទៅជីមីនលែងទទូលពិន័យតែម្នាក់ឯងទៀតហើយគឺនៅមានចន ថេយ៉ុងម្នាក់ទៀតសូមរងចាំភាគបន្ត...💜🙏🏻
YOU ARE READING
របាំងស្នេហ៍វែមផាយ🔥😈«ចប់»
Vampirosចន ជុងហ្គុក / គីម ថេយ៉ុង សរសេរដោយ ; ចន ថេយ៍ហ្គូ BL Taekook Jungkook;Top Taehyung; btt