រឿង របាំងស្នេហ៍Vampire
ភាគទី 10ថេយ៉ុងបានជិះម៉ូតូចូលមកក្នុងទីធ្លាសាលាដោយមិនខ្វល់ពីក្រសែរភ្នែកជាច្រើនគូរដែលសម្លឹងមើលមកគេនោះទេ អ្នកខ្លះមើលមកព្រោះតែសម្រស់ដ៏ស្រស់ស្អាតរបស់ថេយ៉ុង ប៉ុន្តែអ្នកខ្លះទៀតសម្លឹងមើលទៅនាយតូចដោយការមើលងាយទៅវិញទេដែលគេជិះម៉ូតូមករៀនបែបនេះ ប៉ុន្តែថេយ៉ុងឯណាទៅខ្វល់នោះ?
« នេះជីមីនមិនទាន់មកដល់ទៀតមែនទេ? »ពេលឡើងមកដល់ថ្នាក់រៀនក៏មិនបានឃើញជីមីននោះទេនៅសល់តែប្រាំនាទីទៀតក៏ដល់ម៉ោងចូលរៀនហើយ។
« ហ៊ើយយ..ថ្ងៃនេះយើងត្រូវរៀនតែឯងមែនទេ? »នៅពេលមកដល់តុទាញទូរស័ព្ទមកមើលទើបលោទសាររបស់ជីមីនមក គេប្រាប់ថាថ្ងៃនេះគេមិនបានមកសាលានោះទេរវល់នៅផ្ទះថ្ងៃស្អែកទើបមករៀនធម្មតា។ គិតហើយពិតជាធុញណាស់ដែលគ្មានគ្នាបែបនេះគេមានអារម្មណ៍រៀនមកពីណា។
ម៉ោងកាន់តែគៀកសិស្សកាន់តែសម្រុកចូលមកក្នុងថ្នាក់ចំណែកថេយ៉ុងក៏មើលទូរស័ព្ទតាមធម្មតាមិនទាន់ដល់ម៉ោងរៀនផងគេទៅខ្វល់អ្វី ប៉ុន្តែនៅក្នុងទូរស័ព្ទគេនេះណាសុទ្ធតែជារូបនិងពត៌មានរបស់ជុងហ្គុកអូសទៅណាក៏មិនផុតដែរឡើងចង់ផ្ទុះទូរស័ព្ទទៅហើយ។
« នេះឯងមើលស្អី? »កំពុងតែអង្គុយអូសអាយជីសុខៗក៏មានអ្នកទាញទូរស័ព្ទគេចេញពីដៃគេភ្លាមៗយកទៅមើល ម្នាក់នោះគឺហៀរ៉ានេះឯង។ មុនដំបូងដែលនាងដើចូលមកនោះចង់បង្កររឿងជាមួយថេយ៉ុងបាត់ទៅហើយ នាងទាញទូរស័ព្ទចេញពីដៃរបស់ថេយ៉ុងមានចេទនាចង់បង្កររឿងចង់អោយថេយ៉ុងខឹង ប៉ុន្តែអ្នកដែលខឹងហុយផ្សែងតាមត្រចៀកគឺជានាងទៅវិញទេព្រោះ...
« នេះឯងមើលលោកចនមែនទេ?ឯងគិតអ្វីលើគាត់ហាសចន ថេយ៉ុង? »ហៀរ៉ាស្រែកឡើងខ្លាំងៗធ្វើអោយអ្នកក្នុងថ្នាក់លើកដៃខ្ទប់ត្រចៀកខ្លួនឯង មិនបាច់ឆ្ងល់ទេថាហេតុអ្វីនាងហៅថេយ៉ុងចំឈ្មោះហើយមិនសង្ស័យទំនាក់ទំនងរបស់ជុងហ្គុកនិងថេយ៉ុងក៏ព្រោះតែនៅក្នុងប្រទេសកូរ៉េមានត្រកូលដូចគ្នាច្រើនណាស់ ម៉្យាងទៀតថេយ៉ុងម៉េចនិងមានទំនាក់ទំនងជាមួយនិងជុងហ្គុកទៅបើជិះម៉ូតូមករៀនបែបនិង? ហៀរ៉ានាងបានលួចស្រលាញ់ជុងហ្គុកតាំងតែពីគេបើកបង្ហាញមុខមាត់ពិតនៅល្ងាចមិញមកម្លេះអោយតែនាងដឹងរឺលឺអ្នកណានិយាយថាលួចស្រលាញ់ជុងហ្គុកនាងដឹងតែចូលទៅវាយតប់គេហើយ ទាំងដែលនាងគ្មានឋានៈអ្វីសោះសម្រាប់ជុងហ្គុក សូម្បីតែមុខរបស់នាងក៏គេមិនស្គាល់ផង។
« ខ្មោចស្អីចូលនាងទៀតហើយ? »នាយតូចងើបឈរឡើងទាញទូរស័ព្ទរបស់គេចេញពីដៃរបស់នាងមកវិញ មិនដឹងជាយ៉ាងម៉េចទេបានជានាងចូលចិត្តស្រែកបែបនេះអាងអីបន្តឹចក៏ស្រែកមិនចេះយកចិត្តគេដាក់ចិត្តខ្លួនឯងសោះ ម៉្យាងទៀតនាងក៏គ្មានសិទ្ធនិយាយថាអោយគេរឺស្ដីបន្ទោសគេដែលចាប់អារម្មណ៍លើពត៌មានរបស់ជុងហ្គុកដែរ នាងគ្មានសិទ្ធអ្វីទាំងអស់។
« ឯងប្រាប់យើងមកឯងគិតអីលើលោកចន? »នាងនៅតែទាមទាចម្លើយ បើមិនបានចម្លើយនាងមិនអស់ចិត្តទេ។
« ហើយយ៉ាងម៉េច? »ថេយ៉ុងមិនឆ្លើយហើយនៅសួរបកនាងថែមទៀត គ្រាន់តែប៉ុណ្ណឹងគេដឹងបាត់ទៅហើយថានាងគិតអ្វីទៅលើជុងហ្គុកប៉ុន្តែកុំសង្ឈឹមអោយសោះ។ ឃើញនាងដូចជាក្ដៅក្រហាយណាស់ធ្វើអោយថេយ៉ុងកាន់តែបានចិត្តឌឺដងនាងលើសដើម។
« អាយយ..ឯងមិនអាចស្រលាញ់លោកចនទេហើយលោកចនក៏គ្មានថ្ងៃមើលឃើញមនុស្សដូចជាឯងដែរ »ហៀរ៉ាស្រែកខ្លាំងៗដាក់ថេយ៉ុង នាងខឹងលើសពីខឹងទៅទៀតទោះបីថេយ៉ុងមិនឆ្លើយសំណួរនាងប៉ុន្តែអ្វីដែលគេសួរបកនាងក៏មានន័យថាពិតមែនហើយ គេកំពុងតែលួចមានចិត្តលើលោកចនដែលនាងលួចស្រលាញ់ប៉ុន្តែទាយាទត្រកូលចនឯណាទៅមើលឃើញមនុស្សប្រុសនោះ មិនអាចទេកុំសង្ឈឹមអី។
« មើលមិនឃើញរឺឃើញក៏ចាំមើលទៅ »ថេយ៉ុងញញិមយ៉ាងសុភាពដាក់ហៀរ៉ាប៉ុន្តែវាបង្កប់ដោយការឌឺដងទៅវិញទេ នេះគ្រាន់តែដឹងថាគេលួចស្រលាញ់ជុងហ្គុកក៏ក្រហល់ក្រហាយថ្នាក់នេះទៅហើយទម្រាំតែដឹងថាគេនិងជុងហ្គុកនៅជាមួយគ្នារាល់ថ្ងៃទៀតនោះមិនក្អួតឈាមដកចង្ការមាន់នៅនិងកន្លែងទៅហើយទេ។
« មិនចេះប្រមាណខ្លួន »ហៀរ៉ាញញិមចុងមាត់ដាក់ថេយ៉ុង នាងស្រែកយូរៗទៅក៏ចេះឈឺក.ដែរហើយមើលទៅថេយ៉ុងក៏មិនបានញញើតនាងដូចជាអ្នកផ្សេងឡើយ មានតែប្រើធម៌ត្រជាក់ជាមួយនិងធម៌ត្រជាក់វិញម្ដងទើបបាន។
« នាងកំពុងតែថាអោយខ្លួនឯងមែនទេ? »ថេយ៉ុងលើកចញ្ចើមសួរទឹកមុខដូចជាឆ្ងល់ពិតៗធ្វើអោយហៀរ៉ាស្ទើរតែទប់មិនបានហក់ទៅវាយគេទៅហើយ ប៉ុន្តែនាងហាមចិត្តព្រោះដឹងថាទោះបីវាយក៏មិនឈ្នះថេយ៉ុងដែរមើលគំរូររបស់លូណាទៅដឹងហើយពេលនេះដៃរបស់នាងប្រេះឆ្អឹងទៅហើយ។
មិនបានប៉ុន្មានផងក៏ដល់ម៉ោងចូលរៀនថេយ៉ុងក៏ចាប់ផ្ដើមយកចិត្តទុកដាក់និងមេរៀនដូចគ្នា គេអាចបែងចែកអារម្មណ៍បានល្អណាស់ថាម៉ោងណាត្រូវរៀនម៉ោងណាត្រូវលេង។
ទ្រនិចនាឡិការកាន់តែដើទៅមុខរហូតដល់ម៉ោងដែលសិស្សត្រូវចេញពីសាលាហើយវាកឈឹតដល់ម៉ោងដែលថេយ៉ុងរងចាំដូចគ្នា។ ពេលចេញពីសាលាថេយ៉ុងគេជិះម៉ូតូដើលេងពីបីជុំមើលគេមើលឯងមិនបានទៅវិញភ្លាមៗនោះទេហើយគេក៏ចង់ពន្យាពេលវេលាដូចគ្នា។ ម៉ោង8យប់ទៅហើយថេយ៉ុងនៅមិនទាន់ត្រឡប់ទៅវិមានវិញទៀតប៉ុន្តែគេបានអោយយ៉េរ៉ុងយកម៉ូតូគេទៅវិញបាត់ហើយ។
« យប់ដ៏ស្រស់ស្អាតរបស់យើង »នាយតូចដើតាមផ្លូវស្ងាត់តែម្នាក់ឯងសម្លឹងមើលទៅកាន់ព្រះច័ន្ទពេញបរមី គ្រប់ថ្ងៃដែលព្រះច័ន្ទពេញបរមីប្រៀបដូចជាថ្ងៃនៃស្ដេចថាមពលសម្រាប់គេយ៉ាងអញ្ចឹង។
« អូនស្អាតចង់ទៅណាមែនទេ? »ដើមិនទាន់ទាំងបានប៉ុន្មានផងក៏ត្រូវប្រុសៗប្រមាណជាបីនាក់ចេញមកស្ទាក់មុខគេ ផ្លូវក៏ស្ងាត់ថែមទៀតតើមានអ្នកណាឃើញ?
« ឯងជាអ្នកចូលមករកយើងដោយខ្លួនឯងទេ »ថេយ៉ុងញញិមឡើងយ៉ាងពេញចិត្ត មិនបានភ័យខ្លាចអ្វីនោះទេគេមានតែពេញចិត្តនិងអ្វីនៅចំពោះមុខវាប្រៀបដូចជាទេវតាប្រទានយ៉ាងអញ្ចឹង។
« ញញិមបែបនេះព្រមទៅជាមួយពួកបងហើយមែនទេ? »ប្រុសម្នាក់ទៀតក៏និយាយឡើងទាំងលើកដៃអង្អែលចង្ការរបស់ខ្លួនឯង។
« មែនហើយ »ស្នាមញញិមនោះវាមិនមែនជាស្នាមញញិមដែលស្រស់ស្អាតទេវាជាស្នាមញញិមកំណាចមើលហើយគូរអោយខ្លាចទៅវិញទេ។ ក្រចកចាប់ផ្ដើមលូតវែងស្រួចមិនគូរអោយជឿមុននិងចាប់ទាញប្រុសម្នាក់ដែលនៅកណ្ដាលគេនោះមកជិតចង្កូមមុតស្រួចក៏ផុសឡើងចាក់ទម្លុះសាច់ក.បុរសម្នាក់នោះបឺតយកឈាមអស់គ្មានសល់រហូតប្រុសម្នាក់នោះត្រូវដួលទៅលើដីរូបរាងសស្ញាចមិនលើកលែងសូម្បីតែភ្នែកនៅមានសសៃពណ៌ខ្មៅពេញផ្ទៃមុខនិងដៃជើងថែមទៀត។
« បិសាចៗ...»បុរសពីរអ្នកទៀតហាក់ម្បីកម្រើកមិនកើតគាំងស្កុបនិងហេតុការណ៍ដែលខ្លួនបានឃើញ និងស្មានមិនដល់ថានិងត្រូវជួបហេតុការបែបនេះ។
« ឈាមរបស់ពួកឯងជាអ្វីដែលយើងត្រូវការ »នាយតូចញញិមចុងមាត់ទាំងមានឈាមស្រក់ហូរនៅគែមមាត់ មើលទៅកាន់តែគូរអោយខ្លាចជាមួយនិងកែវភ្នែកពណ៌ស្វាយនិងពន្លឺពណ៌ស្វាយដែលចេញមកពីខ្លួនរបស់គេខុសពីវែមផាយដ៏ទៃដែលមានកែវភ្នែកពណ៌ក្រហម។
ចំណីមកដល់មាត់ហើយថេយ៉ុងឯណាអោយរួចផុតនោះ ឈាមមនុស្សនេះហើយជាថាមពលកម្លាំងរបស់គេ ជាពិសេសគឺបានបឺតឈាមចេញពីរាងកាយមនុស្សស្រស់ៗបែបនេះនៅថ្ងៃព្រះច័ន្ទពេញបរមី កម្លាំងរបស់គេនិងរីកមាឌឡើងស្ទើរតែនិកស្មានមិនដល់។ ថេយ៉ុងមិនបានយកសាកសពមនុស្សប្រុសទាំងបីនោះទៅចោលឯណាទេគឺនៅកណ្ដាលផ្លូវតែម្ដង ចង់អ្នកណាឃើញក៏ឃើញទៅគ្មានអ្នកណាដឹងថាគេជាអ្នកធ្វើទេ។
« ថ្ងៃនេះឯងប្រហែលជាទទូលបានថាមពលទ្វេហើយមែនទេ? »ទម្រាំតែមកដល់វិមានវិញម៉ោង10យប់បាត់ទៅហើយវិមានប្រែជាស្ងាត់អ្នកបម្រើចូលសម្រាកអស់ទៅហើយ ចូលមកដល់ក៏ឃើញជុងហ្គុកមុនគេដែលកំពុងតែអង្គុយនៅលើសាឡុងដូចជាកំពុងតែរងចាំផ្លូវគេមកវិញយ៉ាងអញ្ចឹង។
« ប្រាកដហើយ »ថេយ៉ុងចូលមកអង្គុយលើភ្លៅរបស់ជុងហ្គុកទាំងដែលអាវរបស់គេនៅមានជាប់ឈាមនៅឡើយទេ។
« បង្ហាញអោយបងឃើញទៅ »ជុងហ្គុកលើកដៃទៅក្រសោបចង្កេះថេយ៉ុងមុននិងអោនខ្សឹបដាក់ត្រចៀកនាយតូចស្រាលៗអមដោយខ្យល់ដង្ហើមក្ដៅសាយប៉ះត្រចៀកនិងកញ្ចឹងក.របស់ថេយ៉ុង។
« បងប្រាកដហើយមែនទេ? »ជុងហ្គុកលើកដៃទៅក្រសោបអញ្ចឹងក.របស់ជុងហ្គុកមុននិងអោនទៅជិតមុខនាយបំផុតនិងសួរឡើងតឹចៗទាំងដែលមាត់នៅជិតគ្នាបង្កើយ។
« មែនហើយ..អ្ហិមម »ជុងហ្គុកនិយាយចប់ភ្លាមថេយ៉ុងក៏ទម្លាក់បបូរមាត់ទៅលើបបូរមាត់របស់ជុងហ្គុកភ្លាមៗស៊កអណ្ដាតទៅប្រឡែងជំពាក់ជំពាន់គ្នាស្ទើរតែក្លាយជាអណ្ដាតតែមួយ ជុងហ្គុកក៏តបទៅវិញយ៉ាងសាកសមនិងរោលរាបំផុត។សូមរងចាំភាគបន្ត...💜🙏🏻
YOU ARE READING
របាំងស្នេហ៍វែមផាយ🔥😈«ចប់»
Vampireចន ជុងហ្គុក / គីម ថេយ៉ុង សរសេរដោយ ; ចន ថេយ៍ហ្គូ BL Taekook Jungkook;Top Taehyung; btt