ភាគទី15;ច្បាស់ហើយថាចង់ជួប?

1.2K 91 2
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី 15

    ថេយ៉ុងដើចូលមកក្នុងវិមានទាំងមុខស្អុយមើលមិនយល់ធ្វើអោយកូនចៅនិងអ្នកបម្រើរផ្សេងៗអោនមុខចុះគ្រប់ៗគ្មិនហ៊ានសួរនាំរឺនិយាយអ្វីអោយម្ចាស់តូចរបស់ពួកគេខឹងនោះទេ។
     « ហេតុអីក៏ធ្វើមុខបែបនេះ? »ជុងហ្គុកដែលទើបតែចុះមកពីខាងលើពេលដែលឃើញថានាយតូចធ្វើមុខមិនអំណោយផលបែបនេះគេក៏រាងឆ្ងល់ដែរ រឺក៏ដោយសារតែរឿងនៅសាលានោះ?
    « អូនធុញនិងពួកមនុស្សអស់នោះខ្លាំងណាស់ »ថេយ៉ុងដើចូលមកអោបចង្កេះជុងហ្គុក ពេលដែលបានអោបនាយបែបនេះធ្វើអោយគេបានទទូលនៅអារម្មណ៍ល្អឡើងវិញ។
    « ចង់អោយបងចាត់ការអោយទេ? »ជុងហ្គុកលើកដៃអោបតបទៅថេយ៉ុងវិញ គេដឹងថាថេយ៉ុងជួបមនុស្សបែបណាខ្លះបើគេជាថេយ៉ុងគេអាចជាទ្រាំមិនបានសម្លាប់មនុស្សទាំងនោះតាំងពីពេលដំបូងក៏ថាបាន គេមិនចង់ទុកអ្នកដែលធ្វើអោយថេយ៉ុងទើសទាល់នោះទេបើថេយ៉ុងប្រាប់គេតែមួយម៉ាត់គេនិងមិនអោយពួកទាំងនោះរស់នៅពិភពលោកនេះឡើយ។
    « មិនអីទេ បើអូនអស់ទ្រាំអូននិងចាត់ការដោយខ្លួនឯង »វាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះមិនចង់អោយជុងហ្គុកមកជួយនោះទេគេអាចចាត់ការបាន បើគេអស់ទ្រាំនៅពេលណាគេនិងមិនទុកពួកនោះឡើយ។
    « បងតាមអូន »បើថេយ៉ុងនិយាយបែបនេះទៅហើយគេក៏មិនហ៊ានជំទាស់តែបើបន្តឹចទៀតនៅតែបែបនេះគេនិងលូកដៃចូលក្នុងរឿងនេះហើយ។
    « អ្ហិមម»ថេយ៉ុងក្រហិមបន្តឹចនិងសង្ងំអោបជុងហ្គុកមួយសន្ទុះមុននិងឡើងទៅសម្អាតខ្លួននិងឆាប់បានទៅរកអ្វីចម្អែតក្រពះ គេត្រូវការឈាមរបស់មនុស្សស្រស់ៗយកមកបំពេញក្រពះនិងបន្ថែមថាមពលថ្ងៃនេះគេហត់ហើយ។ និយាយពីរឿងឈាម ពួកគេទាំងពីរមិនបានបញ្ជាអោយអ្នកណាទៅបង្ហូរឈាមមនុស្សមកអោយនោះទេប៉ុន្តែពួកគេប្រមូលទិញមកពីទីផ្សារងងិត ឈាមដែលយកមកត្រូវតែជាប្រភេទឈាមដែលល្អហើយគេនិងផ្ទុកវានៅក្នុងបន្ទប់លោហិតជាបន្ទប់ក្រោមដីនៃវិមានមួយនេះ។
____
     ជីមីនមិនមានពេលសម្រាកនោះទេត្រូវបម្រើដល់យ៉ុនហ្គីហើយត្រូវម្ដាយចុងប្រើអោយទៅស្រោចផ្ការនៅក្រោយភូមិគ្រិះថែមទៀត គេត្រូវធ្វើវាទាំងត្រដាបត្រដួសបើគេបដិសេដច្បាស់ណាស់ថាប៉ារបស់គេស្ដីបន្ទោសរឺវាយគេទៀតមិនខាន ជម្រើសមានតែមួយគឺធ្វើតាមអ្វីដែលគេបញ្ជា។
    « ម៉ាក់...ខ្ញុំហត់ណាស់ យកខ្ញុំទៅនៅជាមួយផងបានទេ? »ជីមីនងើបមុខមើលទៅព្រះចន្ទ ម៉ោង8យប់ទៅហើយគេនៅមិនទាន់បានសម្រាកគេក៏ចេះហត់នឿយនិងជីវិតនេះដែរ ហត់ណាស់ចង់សម្រាកណាស់ តើអាចទេ?គេនិកម៉ាក់ចង់ជួបម៉ាក់ចង់នៅជាមួយម៉ាក់ចង់មានម៉ាក់មើលថែថ្នាក់ថ្នមដូចជាពីមុន យកគេទៅជាមួយផងបានទេ?គេហត់និងគ្រប់យ៉ាងខ្លាំងណាស់ ហត់ឡើងនិយាយមិនចង់ចេញទៅហើយ គេមិនចង់ក្រោកឈរធ្វើជាមនុស្សរឹងមុាំទាំងដែលធាតុពិតគេដួលតាំងពីជំហ៊ានដំបូង។
    ជីមីនធ្វើការរហូតដល់ម៉ោង9យប់ទើបដើចូលទៅក្នុងវិមានហើយក៏ជួបនិងមនុស្សដែលមិនចង់ជួប បើអាចចង់តែគេចទៅរស់នៅភពផ្សេងនោះទេ។
    « គូរអោយសង្វេគណាស់ »ម៉េរីដែលទើបតែចូលមកក្នុងភូមិគ្រិះក្រោយពីបាត់បីយប់បីថ្ងៃទៅជាមួយសង្សាររបស់នាងនោះក៏និយាយឡើងទាំងពេបមាត់ពេបក.ដូចជារអើមនិងអ្នកនៅចំពោះមុខនេះយ៉ាងអញ្ចឹង។ នាងគឺផាក ម៉េរីជាប្អូនស្រីចុងរបស់ជីមីន នាងមិនមែនជាកូនលោកផាកទេតែជាកូនតបស់អ្នកស្រីផាកជាមួយនិងស្វាមីមុនរបស់គាត់។
    « គូរអោយសង្វេគមិនដល់នាងទេ »ទោះបីជាគេទន់ខ្សោយប៉ុណ្ណាប៉ុន្តែចរុកកាចឆ្នាស់របស់គេនៅតែមានគេមិនមែនជាសុីនដេរីឡាអោយប្អូនស្រីចុងធ្វើបាបតាមចិត្តមិនហ៊ានតមាត់តក.នោះទេ ហើយគេក៏មិនត្រូវធាតុជាមួយតាំងពីនាងចូលមកដំបូងម្លេះ។
    « ឯងនិយាយស្អី? »ម៉េរីប្ដូរទឹកមុខពីសើចចំអកមកជាក្រញ៉ូវវិញម្ដង ជីមីននិយាយបែបនេះចង់មានន័យថាយ៉ាងម៉េច?
    « មិនដឹងខ្លួនទេ? ក្រែងបទទៅបីយប់បីថ្ងៃកំដរសង្សារនាងមិនអញ្ចឹង តែប្រាប់លោកប៉ាថាទៅគេងកំដរមិត្តនៅមន្ទីពេទ្យ យ៉ាងម៉េចគិតថាយើងមិនដឹង? »គិតថាគេមិនដឹងមែនទេថាបីយប់បីថ្ងៃនេះនាងទៅណា គិតថានិយាយហើយគេជឿមែនទេ?រឿងរបស់នាងគេដឹងតែទាំងអស់និងតែបើគេប្រាប់លោកផាកក៏គាត់មិនជឿគេដែរ គិតដល់ចំណុចនេះហើយពិតជាអស់សំណើចណាស់កូនបង្កើតបែជាមិនស្រលាញ់មិនមើលថែបែជាទៅស្រលាញ់កូនចុងទៅវិញ។
    « គិតតែពីឯងទៅបម្រើតណ្ហាអោយគេ គេចង់បានពេលណាក៏ពេលនោះដូចជាប្រុសលក់ខ្លួន គូរអោយរអើម »ទោះបីជាជីមីនដឹងក៏នាងមិនខ្វល់ដែរព្រោះថាគ្មានអ្នកណាជឿគេស្រាប់ទៅហើយ គ្រប់គ្នាគឺនៅខាងនាងទាំងអស់។
    « ហាសហា...រអើមអញ្ចឹងមែនទេ?ក្រែងនាងក៏ចង់នៅក្បែរលោកមីនដែរមិនអញ្ចឹង? បើថាច្រណែនក៏ប្រាប់យើងទៅ »ជីមីនមិនបានយកចិត្តទុកដាក់និងពាក្យសម្ដីរបស់ម៉េរីនោះទេ ព្រោះដឹងថានាងបែបណាមកធ្វើជានិយាយចំអកទាំងដែលការពិតកំពុងតែច្រណែននិងគេ។
    « ឯង...»នាងមិនដឹងថាគូរតបទៅវិញបែបណាព្រោះពាក្យសម្ដីរបស់ជីមីនដូចគេគុបដុំថ្មចំកណ្ដាលមុខរបស់នាងអញ្ចឹង វាជាការពិតគ្រប់ពេលដែលយ៉ុនហ្គីមកនាងតែងតែព្យាយាមហុចខ្លួនហុចប្រាណដើម្បីអោយគេចាប់អារម្មណ៍និងនាងប៉ុន្តែសូម្បីតែមុខនាងក៏គេមិនយកភ្នែកមើលដែរ នាងខឹងស្អប់ហើយក៏ច្រណែនដែលយ៉ុនហ្គីតែងតែរកជីមីន មកក៏ដើម្បីតែជីមីន ចុះនាងវិញនោះនាងមិនល្អត្រង់ណា?
    « យើងគ្មានពេលឥតប្រយោជន៍ជាមួយនាងទេ »ថាហើយនាយតូចក៏ដើវាងនាងឡើងទៅបន្ទប់នៅជាន់ខាងលើបាត់ ថ្ងៃនេះគេហត់នឿយណាស់ទាំងនៅសាលារហូតមកដល់ភូមិគ្រិះ។ គិតមើលទៅ ទៅដល់សាលាក៏ត្រូវគេលេងល្បេចធ្វើបាបពេលមកដល់ភូមិគ្រិះក៏ត្រូវមកបម្រើរឿងទាំងអស់នោះដល់យ៉ុនហ្គីនិងទៅអោយសើចផ្កាជំវិញភូមិគ្រិះថែមទៀត អ្នកបម្រើរពេញភូមិគ្រិះមិនប្រើបែជាមកប្រើគេ ចង់ធ្វើបាបគេច្បាស់ណាស់។
    យើងមកមើលនៅវិមានដ៏ធំស្កិមស្កៃនេះវិញម្ដងជុងហ្គុកនិងថេយ៉ុងបានចុះមកបន្ទប់ក្រោមដីនៅពេលយប់ស្ងាត់ព្រោះមិនចង់អោយមសនមនុស្សមករំខាននៅទីនេះមានបន្ទប់2បន្ទប់ធំទីមួយផ្ទុកមាសដុំដល់ទៅមួយតោនឯណ្ណោះចំណែកបន្ទប់ទីពីរជាបន្ទប់លោហិតនិងជាបន្ទប់អថ៌កំបាំងមិនអនុញ្ញាតអោយអ្នកណាចូលមកផ្ដេសផ្ដាសទេក្រៅពីអ្នកដែលទុកចិត្ត។
    ជុងហ្គុកនិងថេយ៉ុងចូលមកក្នុងបន្ទប់លោហិតដោយដំណើរលឿនៗជាពិសេសគឺថេយ៉ុងតែម្ដងមើលទៅគេឃ្លានហើយ។នៅក្នុងបន្ទប់នេះបើមនុស្សធម្មតាចូលមកអសចត្រជាក់ដល់ស្លាប់ ទីនេះវាត្រជាក់ខ្លាំងណាស់ឈាមស្រស់ត្រូវរក្សារដោយថាមពលបើមិនអញ្ចឹងអាចត្រជាក់ដល់កក ប៉ុន្តែសម្រាប់ពួកគេទាំងពីរវិញវាមិនមែនអ្វីជាបញ្ហានោះទេប្រៀបដូចជារឿងធម្មតាម៉្យាងពួកគេត្រូវធាតុជាមួយនិងធាតុត្រជាក់។
    « មួយៗទៅថេយ៍ »ជុងហ្គុកសើចឡើងតឹចៗពេលដែលឃើញថេយ៍ចាក់ឈាមក្រហមស្រស់ដាក់ចូលទៅក្នុងកែវផិកមួយដង្ហើមក៏អស់ហើយក៏ចាក់មកផឹកបន្តទៀតរហូតមានឈាមហូរចុះមកតាមមាត់ទៅហើយ ឈាមជារបស់ដែលសំខាន់និងខ្វះមិនបាននោះទេសម្រាប់ពួកគេវាមិនឆ្អាបប៉ុន្តែវាក្រអូបនិងផ្អែមទៅវិញទេ។
     « ថាមពលរបស់ខ្ញុំ »ថេយ៉ុងញញិមឡើងប៉ុន្តែវាមិនមែនជាស្នាមញញិមដែលទន់ភ្លន់និងគូរអោយស្រលាញ់នោះទេប៉ុន្តែវាជាស្នាមញញិមដែលគូរអោយខ្លាចអមជាមួយនិងកែវភ្នែកពណ៌ស្វាយនិងមានពន្លឺពណ៌ស្វាយចេញពីខ្លួនរបស់គេ។
    « ថាមពលអូននិងរីកចម្រើនជាងនេះ »ជុងហ្គុកដើចូលមកជិតនិងអោនទៅថើបថ្ងាស់របស់ថេយ៉ុង គេគ្មានភ័យខ្លាចអ្វីនោះទេមានតែស្រលាញ់និងសប្បាយចិត្តដែលថេយ៉ុងអាចបង្កើនថាមពលបានតែវានៅមានកម្រឹត បើកែវភ្នែករបស់ថេយ៉ុងនិងថាមពលគេប្រែមកជាពណ៌ក្រហមឈាមដូចជាគេដែលវិវត្តិថាមពល មានន័យថាថាមពលរបស់ថេយ៉ុងឡើងដល់ដំណាក់កាលខ្ពស់។ ប៉ុន្តែទោះបីជាថេយ៉ុងខ្លាំងយ៉ាងណាក៏មិនអាចស្មើរនិងជុងហ្គុកបានដែរ ថេយ៉ុងជាឈាមជ័ររាជវង្សកូនកាត់មានឥទ្ធិពលខ្ពស់ជាងបិសាចគ្រប់គ្នាលើកលែងតែជុងហ្គុក ព្រោះនាយបានប្រសូតឡើងនៅពេលដែលព្រះចន្ទបង្ហាញខ្លួននៅលើពិភពបិសាចជាលើកដំបូងហើយក៏ជាព្រះចន្ទដែលមានពណ៌ឈាមប្រៀបដូចជាស្ដេចនៃថាមពលប្រគល់ទៅអោយជុងហ្គុក។
    « អូននិងខំបន្ថែម »កែវភ្នែកពណ៌ស្វាយក៏ប្រែមកជាធម្មតាវិញមុននិងលើកដៃទៅអោបចង្កេះរបស់ជុងហ្គុកវិញ ថាមពលរបស់គេឡើងបានមួយកម្រឹតទៀតហើយគេនិងខំបន្ថែមទៀត។
    នៅពេលព្រឹកប្រលិមថេយ៉ុងទៅសាលារៀនតាមធម្មតាប៉ុន្តែគេឯកាទៀតហើយព្រោះជីមីនមិនបានមកសាលាទេជាពិសេសគឺជួបពួកឈ្នានីសនេះតែម្ដង  មួយថ្ងៃៗគិតតែពី រករឿងគេមិនឈប់។
     « ពួកនាងចង់ធ្វើស្អី? »កំពុងតែអង្គុយញុាំបាយទាំងមិនចង់មិនចង់សុខៗហៀរ៉ាស្រាប់តែដើចូលមកហើយក៏លើកចានបាយរបស់គេចាក់ចោលខ្ទេចគ្មានសល់។
     « យ៉ាងម៉េច? »ហៀរ៉ាលើកដៃអោបទ្រូងទាំងធ្វើសម្លេងឌឺផ្គើននាំអោយអ្នកម្ខាងទៀតក្រោធខឹងហើយក៏បានផលពិតមែន។
    « រឺក៏នាងចង់សាក? »ថេយ៉ុងញញិមចុងមាត់មុននិងកែវទឹកមកបោកអោយវាបែកមុននិងរើសអំបើងធំមួយរួចក៏...
    « អាយយ...ឯងធ្វើឆ្គួតស្អី? »ហៀរ៉ាស្រែកឡើងយ៉ាងខ្លាំដោយការឈឺចាប់ហើយក៏ខឹងឡើងមកដំណាលគ្នាពេលដែលថេយ៉ុងយកអំបែងកែវមកឆូតលើថ្ពាល់របស់នាង។
     « មុខយើង...»ហៀរ៉ាលើកដៃខ្ទប់មុខរបួសដែលមានស្នាមឆូតនិងកែវនិងមានឈាមស្រក់ចុះមកយ៉ាច្រើនដូចជាទឹក វាមិនមែនមុតបន្តឹចនោះទេវាមុតជ្រៅរហូតដល់ហៀរ៉ាហូរទឹកភ្នែកទៅហើយ។
    « មានរឿងអី? ហៀរ៉ា...»ស្របពេលដែលសិស្សនៅទីនោះកំពុងតែច្របូកច្របល់តក់ស្លុតមិនគូរអោយជឿថាថេយ៉ុងហ៊ានធ្វើដល់ថ្នាក់នេះ លោកនាយកក៏បានចូលមកដល់ល្មមហើយក៏អត់ភ្ញាក់ផ្អើលនិងសភាពកូនស្រីរបស់គាត់មិនបាន ហេតុអ្វីក៏ដល់ថ្នាក់នេះ?
    « ប៉ា...»ហៀរ៉ាយំឡើងចូលទៅជិតប៉ារបស់នាងទាំងមិនហ៊ានយកដៃចេញពីមុខរបួស នាងទាំងឈឺហើយក៏គុំនិងថេយ៉ុងមិនតឹចនោះទេ។
    « អ្នកណាហ៊ានធ្វើបែបនេះដាក់កូនយើង? »លោកនាយកលីស្រែកគំហគខ្លាំងៗធ្វើអោយសិស្សផ្សេងទៀតអោនមុខចុះមិនហ៊ាននិងគាត់លើកលែងតែថេយ៉ុងម្នាក់។
     « ជាខ្ញុំ...តើយ៉ាងម៉េច? »ថេយ៉ុងតបដោយគ្មានការស្ទាក់ស្ទើររឺភ័យខ្លាច ហេតុអ្វីត្រូវខ្លាចពួកមនុស្សអស់នេះទៅ?
    « ហៅអាណាព្យាបាលឯងមកជួបយើង »លោកនាយកសង្កត់សម្លេងទាំងខឹង តែគាត់មិនអាចធ្វើអ្វីនៅចំពោះមុខសិស្សគ្រប់គ្នាបានឡើយ ប៉ុន្តែគាត់និងអោយគេសងនិងអោយពួកគេស្គាល់ពីអំណាចគ្រួសារលីវិញម្ដង កុំប្រហ៊ើនជាមួយនិងគាត់។
    « ច្បាស់ហើយថាចង់ជួប? »ថេយ៉ុងលើកចិញ្ចើមសួរ ច្បាស់ហើយមែនទេថាចង់ជួប?


សូមរងចាំភាគបន្ត...🙏🏻💜

របាំងស្នេហ៍វែមផាយ🔥😈«ចប់»Where stories live. Discover now