+ផ្តើមរឿងពន្លឺភ្លើងពណ៌ដ៏ត្រចះត្រចង់បានបំភ្លឺពាសពេញទីក្រុងបាងកកនាប្រទេសថៃខាងត្បូងមនុស្សម្នាដើរយ៉ាងត្រសងកាត់ដងផ្លូវដល់ធំទូលាយ លាយឡំជាមួយឡាន ម៉ូតូ ជាច្រើនបើកបរកាត់ផ្លូវដ៏ធំទូលាយនោះ ។
ផ្ទាំង!
“ប៉ា...!!!”ស្នូរសំឡេងកាំភ្លើងបានបន្លឺឡើងច្បាស់ៗនៅផ្នែកម្ខាងទៀតនៃទីក្រុងក្មេងស្រីតូចដែលបានឃើញហេតុការណ៍គ្រប់យ៉ាងបានស្រែកហៅឈ្មោះអ្នកជាឳពុកដែរស្ថិតក្នុងសភាពពិបាកមើលបំផុតគឺកំពុងតែដេកស្លាប់ក្នុងត្លុកឈាមយ៉ាងច្រើន!ដោយសារតែស្លុតចិត្តនឹងរឿងដែលកើតឡើងចំពោះឳពុកជាទីស្រឡាញ់របស់ខ្លួនក្មេងស្រីតូចនោះក៏បានទន់ខ្លួនដួលសន្លប់បាត់ទៅក្រោមការបីត្រកងរបស់រាងខ្ពស់ម្នាក់ ។
“ប៉ា!ហ្ហឹក...ប៉ា!!”ភីតឈី បានភ្ញាក់ពីសន្លប់ក្រោយពីសុបិន្តឃើញទិដ្ឋភាពរបស់ប៉ាខ្លួនកាលពីល្ងាចមិញរាងស្តើងអង្គុយអោបជើងអង្គុយយំនឹកស្រម៉ៃដល់រឿងរ៉ាវរបស់ប៉ាខ្លួនដែរត្រូវបានមនុស្សចិត្តអប្រិយម្នាក់បាញ់សម្លាប់ស្រស់ៗ ។
“ដឹងខ្លួនហើយហ្អេ៎ក្មេងតូច”ភ្លាមៗនោះស្រាប់តែលេចលឺសំឡេងរបស់នារីម្នាក់ដែរវាចាមកកាន់នាងហាក់កំពុងតែសើចចម្អកជាន់ពន្លិចនូវទុក្ខសោករបស់នាងអញ្ចឹង ។
“ឯង!គឺ..ជាឯងនេះហើយដែរសម្លាប់ប៉ារបស់យើង អាឃាតករ!!”ភីតឈីងាកទៅរកម្ចាស់សំឡេងក៏ធ្វេីឲ្យនាងភ្ញាក់ផ្អើលជាខ្លាំងព្រោះតែគេនេះហើយដែរជាអ្នកសម្លាប់ប៉ារបស់នាងគឺជាគេដែរឆក់យកមនុស្សជាទីស្រឡាញ់របស់នាងចេញទៅទាំងគ្មានខ្លាចញញើតអ្វីបន្តិចសោះ ។
[ខ្មីន: ហៅអាទៀតហកម៉ែ🌚]
“ហាហា...ឃាតករចឹងហ្អេ៎??”ប៊ែលឡា សើចឡើងនៅពេលដែរលឺនាងជេរគេថាឃាតករតែមិនបានប៉ុន្មានទឹកមុខរបស់គេក៏ប្រែទៅជាឃោឃៅមួយរំពេចដោយនិយាយសង្កត់ខ្លាំងនៅពាក្យដែរភីតឈីបានជេរគេ អម្បាញ់មិញ នេះថែមទាំងបានស្ទុះទៅចាប់កដៃតូចៗរបស់ភីតឈីនិងច្របាច់វាយ៉ាងខ្លាំងសឹងតែបាក់ឆ្អឹងទៅហើយ!
“យើងប្រាប់នាងទៅចុះបើយើងជាឃាតករអាកញ្ចាស់នោះក៏វាមិនល្អស្អីជាងយើងណាស់ណាដែរ វាក៏ជាឃាតករដូចគ្នា”ក្រសែរភ្នែកបង្កប់ទៅដោយការចងគំនុំត្រូវបានសម្លឹងទៅយ៉ាងចំកែវភ្នែកដ៏ស្រទន់ដែលពេលនេះក៏កំពុងតែឆេះឆួលនិងពាក្យសម្តីរបស់គេផងដែរ ។
ផាច់!
“កុំយកប៉ាខ្ញុំមកប្រៀបធៀបនឹងឃាតករដូចជាឯងឲ្យសោះ កុំថាខ្ញុំមិនបានប្រាប់”ដោយសារតែទប់មិនជាប់នៅពេលដែលលឺគេនិយាយមិនល្អពីប៉ារបស់ខ្លួនដូច្នេះភីតឈីក៏បានទះកំភ្លៀងប៊ែលឡាយ៉ាងខ្លាំងរួមជាមួយពាក្យសម្តីប្រហើតស្មើរមេឃរបស់នាង ។
“ភីតឈី....”សម្រែករាជសីរបស់ប៊ែលឡាបានបញ្ចេញមកយ៉ាងខ្លាំងនៅចំពោះមុខរាងស្តើងដែរប្រហើតហ៊ានទះកំភ្លៀងគេថែមទាំងប្រើសម្តីដ៏ប្រហើតរបស់នាងមកកាន់គេទៀត នេះបានសមជាក្មេងស្រីដល់ល្ងង់ដែលមិនស្គាល់អ្វីដែរហៅថាឋាននរកពិតមែនតែមិនអីទេពេលនេះគេនិងធ្វេីឲ្យនាងស្គាល់វា ។
“យ៉ាងមិច..អួយ!”សម្តីខ្លាំងមិនទាន់បានប៉ុន្មានផងភីតឈីក៏ស្រែកទាំងឈឺចាប់នៅពេលដែលគេត្រូវបានកម្លាំងដល់មហាសាលរបស់ប៊ែលឡាអូសទាញចេញទៅណាក៏មិនដឹង ។
+កន្លែងអាងហែលទឹក..
“នែ៎..នេះអ្នកនាងនាំខ្ញុំមកទីនេះធ្វេីស្អី?”ភីតឈីនិយាយទាំងបុកពោះនៅពេលដែលគេនាំនាងមកដល់អាងហែលទឹកដល់ធំមួយនេះបើនិយាយពីជម្រូវវិញក៏មិនតិចម៉ែត្រដែល ។“ជម្រះភាពចង្រៃរបស់នាងចេញនិងណា៎”ប៊ែលឡានិយាយទាំងមុខស្មើរព្រមទាំងមានល្បិចកល ។
“កុំ..កុំធ្វេីចឹងអីណាខ្ញុំមិនចេះហែលទឹកទេ”ភីតឈីនិយាយទាំងញ័រមាត់ទទូចសុំគេកុំឲ្យធ្វើបែបនេះចំពោះនាង!តែនាងគិតហ្អេ៎ថានារីចិត្តឆៅដូចជាប៊ែលឡានេះស្តាប់តាមពាក្យទទូចអង្វររបស់នាងនោះ...
-សម្លេងធ្លាក់ទឹកប្រូង!!
អាយ៎!!!
“ជួយ!ជួយ..ខ្ញុំផង...”ភីតឈីព្យាយាមបក់ដៃខ្វាយៗស្រែកសុំជំនួយពីអ្នកនៅខាងលើកដែលកំពុងតែអង្គុយគងទាក់ខ្លាញញឹមចុងមាត់មើលមកកាន់នាងទាំងសប្បាយរីករាយឥតខ្វល់គិតថានាងស្លាប់ឬរស់សោះ ។
~ចប់~
កុំភ័យរឿងនិងមិនជាសាហាវណាស់ណាមាណទេ🥲🤧
<<សូមអធ្យាស្រ័យចំពោះពាក្យដែលមិនសមរម្យកន្លែងណាមួយ😽🤍>>
YOU ARE READING
រឿង ពន្លត់ចិត្តស្អប់ (GL Story)
Truyện NgắnWrite by Smile Tola Novel BellPich ❤️ Bella ( Top ) X Pichy ( Btt )🔥 ជាសាច់រឿង បែប ស្នេហា ចងគំនុំ ងប់និងតណ្ហា ធ្វើបាបគ្មានទីបញ្ចប់ ភ្លើងប្រច័ណ្ឌ.... Bella: យើងនិងធ្វើឲ្យជីវិតរបស់នាងរស់នៅដូចជាស្លាប់ចឹង នាងកូនឃាតករ..... Pichy: ហេតុអ្វីបានជាខ្ញុំមានច...