Part 35

363 32 14
                                    

ភាគទី 35

<< ត >>

   "នាងជាមនុស្សរបស់ខ្ញុំដូច្នេះចិត្តនាងក៏ជារបស់ខ្ញុំប៉ុណ្ណឹងម៉េចក៏ចាំបាច់ត្រូវប្រាប់ដែរ!!"ប៊ែលឡាលើកឡើងទាំងអំនួតនឹងភាពជាម្ចាស់គ្រប់គ្រងគ្រប់យ៉ាងដែរជារបស់នាងវាក៏សុទ្ធសឹងតែជារបស់គេសូម្បីតែចិត្តនិងបេះដូងរបស់នាងវាក៏ត្រូវតែជារបស់គេដូចគ្នា ។

   "មិនហួសហេតុពេកទេហី!!"ហ្វាចាប់ផ្តើមបញ្ចេញប្រតិកម្មមិនពេញចិត្តហើយក៏មិនយល់ស្របជាមួយពាក្យសម្តីមុននេះ ទើបសួរបកទៅវិញទាំងជ្រួញចិញ្ចើម ។

   "ហួសហេតុ?ហុឹស!ឈប់សួរខ្ញុំនៅសំណួរគ្មានបានការទាំងនេះទៀតទៅ!ព្រោះស្តាប់ហើយវារំខានប្រសាទណាស់!!ដូច្នេះខ្ញុំក៏មិនធានាដូចគ្នាថានាងនឹងជួបអ្វីខ្លះបន្ទាប់ពីខួរខ្ញុំវាចាប់ផ្តើមរំខាន!!" ប៊ែលឡានិយាយដោយប្រើទឹកមុខត្រជាក់បំផុតបញ្ឈប់រាល់គំនិតឥតបានការហើយក៏ចងក្រងជាសំណួរមកសួរខ្លួនតទៀតព្រោះវាធ្វេីឲ្យប្រព័ន្ធខួរក្បាលរបស់គេនៀកវាពិបាកទប់ស្មារតីណាស់ ហើយបើដូច្នោះមនុស្សដែរនឹងរងគ្រោះធំបំផុតក៏ជាភីតឈីនៅក្បែរខ្លួននេះដែរ ។


   "ធ្វេីអ្វីឬនិយាយអ្វីមួយគួរចេះប្រមាណខ្លួនផងទៅ ប៊ែលឡា!កុំឲ្យមនោសញ្ចេតនាដែរយើងមានចំពោះឯងវាបាត់បង់ឲ្យសោះព្រោះយើងក៏មិនធានាសុវត្ថិភាពឯងដូចគ្នា" ស្តាប់សម្តីក្អេងក្អាងរបស់ប្អូនស្រីខ្លួនធ្វេីឲ្យគេទប់ស្ទើរមិនជាប់តែក៏សម្រួលអារម្មណ៍ដោយប្រើត្រឹមសម្តីគំរាមគំហែងបន្តិចបន្តួចជំនួសវិញ តែពាក្យគំរាមទាំងនេះគេក៏មិនច្បាស់ក្នុងចិត្តដូចគ្នាថាពិតឬមិនពិតប៉ុន្តែរឿងនេះអាស្រ័យលើទង្វើរបស់ប៊ែលឡាដែរប្រព្រឹត្តលើភីតឈីនោះទេ ។ បន្ទាប់ពីស្តីបកទៅកាន់ប៊ែលឡារួចហ្វាក៏ដើរចាកចេញពីទីនោះទៅសំដៅទៅរកចំណតឡានដើម្បីបើកចាកចេញទៅខុនដូវិញព្រោះថាបើនៅទៀតច្បាស់ជាបង្កជាសង្រ្គាមធំមិនខានបើចរិតគេកាន់តែយ៉ាប់ថ្នាក់នេះ ។


   "យ៉ាងម៉េចសប្បាយចិត្តណាស់មែនទេដែរឃើញហ្វាមានប្រៀបលើយើងបែបនេះ!តែកុំសប្បាយខ្លាំងពេកព្រោះមនុស្សដូចយើងនេះវាមិនដែរចាញ់អ្នកណាគេងាយៗទេដឹងផងទៅ!" គ្រាន់តែហ្វាចេញទៅផុតមិនទាន់បានប៉ុន្មានផងប៊ែលឡាក៏ចាប់ច្របាច់ស្មារទាំងសងខាងរបស់ភីតឈីអង្រួនខ្លាំងៗស្របនឹងសម្តីស្រែកគំហកពោរពេញដោយកំហឹង រួចក៏រុញនាងឲ្យដួលទៅលើស្មៅមួយទំហឹងបន្ទាប់ពីចប់សម្តីមុននឹងបោះជំហានចេញទៅរកឡានពណ៌ខ្មៅក្រឹបតម្លៃរាប់លានរបស់ខ្លួនហើយក៏បើកចាកចេញពីភូមិគ្រឹះសំដៅទៅទីណាមិនដឹងក្រោមក្រសែរភ្នែកព្រួយបារម្ភរបស់ភីតឈី ។

(អាក្រក់អាក្រីម៉េសឪ🥲)

  ភ្លើងផ្លឹកផ្លេកៗឆ្លាសពណ៌គ្នាភ្លឺពាសពេញបរិវេណនៃក្លឹប សំឡេងស្រែកហ៊ោកញ្រ្ជៀវ រំារែក ផឹកសុី យ៉ាងសប្បាយរីករាយបូករួមនឹងសំឡេងភ្លេងញាក់កន្រ្តាក់អារម្មណ៍រំសាយអស់ទុកកង្វល់បានបន្លឺយ៉ាងទ្រហឹងចេញពីក្លឹបល្បីឈ្មោះមួយកន្លែងនៅកណ្តាលទីក្រុងបាងកក ។

   "សួស្តីអ្នកនាង!"ភ្លាមនោះស្រីវ័យកណ្តាលស្លៀកពាក់សិចសុីបបូរមាត់ក្រហមឆេះបានចេញមករាក់ទាក់ស្វាគមន៍ទៅកាន់ប៊ែលឡាទាំងកាយវិការទាក់ទាញ ។

   "អុឹម!" ប៊ែលឡាគ្រហឹមនៅដើមក៏បន្តិចហាក់មិនសូវជាចាប់ចិត្តនឹងនាងប៉ុន្មានរួចក៏សំដៅទៅរកកន្លែងសមរម្យមួយដែលឆ្ងាយពីភ្នែកអ្នកដទៃដើម្បីអង្គុយផឹករំសាយអារម្មណ៍ ។

   "ត្រូវការឲ្យខ្ញុំកំដរទេ?" នារីបបូរមាត់ក្រហមនោះក៏សួរព្រមទាំងដៃមានកាន់កែវស្រាក្រហមមួយកែវមកជាមួយ ។

   "ល្អ!" ប៊ែលឡាសម្លឹងមុខនាងម្តងទៀតដើម្បីឲ្យប្រាកដក្នុងចិត្ត បន្ទាប់ពីគយគន់រួចគេក៏យល់ព្រមឲ្យនាងអង្គុយរួមតុជាមួយព្រោះមើលទៅនាងក៏គួរឲ្យចាប់អារម្មណ៍។ (លោកឪម៉េចធ្វើចឹងហា៎🗿)

    ~ចប់~

(  ភាគនេះតែងបីងៃ ព្រោះរកនឹកអត់ចេញ🙂ខ្លីៗ)

រឿង ពន្លត់ចិត្តស្អប់ (GL Story)Where stories live. Discover now