Part 6

430 28 6
                                    

ភាគទី 6

<< ត >>

   “គាត់ផ្តាំថាពេលអ្នកនាងភ្ញាក់ត្រូវតែរៀបចំធ្វេីកិច្ចការងារទាំងអស់ដែលមាននៅក្នុងផ្ទះមិនឲ្យចន្លោះកន្លែងណាទេ”នៅពេលដែលភីតឈីញុំាបបរអស់ពីចានហើយរាងចំណាស់ក៏និយាយពាក្យពេចន៍ដែលប៊ែលឡាបាននិយាយប្រាប់ទៅកាន់ភីតឈីឲ្យនាងបានដឹង ។

   “អឹម!ចាស៎”ភីតឈីញញឹមតិចៗទៅកាន់គាត់ទាំងក្នុងចិត្តកំពុងតែគិតពីរឿងនេះរឿងនោះឥតចន្លោះកន្លែងណាឡើយគ្រប់វិនាទីតាំងពីនាងចូលមកដល់ក្នុងផ្ទះនេះមិនទាន់ទាំងបានពីរថ្ងៃស្រួលបួលផងនាងហាក់មានអារម្មណ៍ថាវាលំបាកខ្លាំងណាស់តែក៏មិនព្រមចុះចាញ់ឲ្យរាងខ្ពស់បានចិត្តធ្វេីបាបនាងកាន់តែខ្លាំងដែរដូច្នេះនាងត្រូវតែខាំមាត់សង្កត់ចិត្តអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីជម្នះចិត្តរបស់គេឲ្យនាងនឹងធ្វេីឲ្យគេស្គាល់ពីមេរៀនដែលនាងធ្លាប់ជួបកន្លងមកនេះម្តង ។

   [...]បន្ទាប់ពីការសម្រាកនោះមកភីតឈីក៏ចាប់ផ្តើមដុះដៃដុះជើងធ្វេីកិច្ចការងារនៅក្នុងផ្ទះគ្រប់សព្វបែបយ៉ាងតាមសម្តីនារីចិត្តឃោឃៅម្នាក់នោះ ការងារទាំងស្រាលទាំងធ្ងន់ទាំងលំបាកទាំងស្រួលនាងបានធ្វេីវាទាំងអស់តែម្នាក់ឯងដោយគ្មាននរណាជួយចេញកម្លាំងជំនួសនាងឡើយទោះជាហត់អស់កម្លាំងយ៉ាងណាក៏នាងមិនព្រមហារមាត់ប្រាប់ម៉ែដោះដែលនាងសុខចិត្តធ្វេីវាដោយសន្សឹមៗមួយៗរហូតដល់យប់ទើបរួចរាល់អស់ ។ ភូមិគ្រឹះដ៏ធំសម្បើមត្រូវបានរៀបរយស្អាតអស់មិនថាក្នុងបរិវេនក្នុងផ្ទះឬនៅខាងក្រៅឡើយគឺថាស្អាតល្អគ្រប់កន្លែង បើគិតៗនាងពិតជាហត់នឿយពេកហើយព្រោះតែភូមិគ្រឹះនេះទាំងមូលវាពិតជាធំៗខ្លាំងមែនទែនសឹងតែថាដើរមិនចង់ជុំផងទាំងក្នុងទាំងក្រៅអាចឲ្យមនុស្សវង្វេងបានបើសិនជាស្គាល់មិនស្គាល់នោះ ។

   “អ្នកនាងហត់ហើយទៅងូតទឹកសម្អាតកាយសិនចោះរឿងម្ហូបអាហារទុកឲ្យពួកខ្ញុំជាអ្នកចម្អិន”ដោយឃើញថាភីតឈីធ្វេីការតែម្នាក់ឯងហត់ពេញមួយថ្ងៃហើយអ៊ែមក៏ចូលមកឃាត់សកម្មភាពរៀបនឹងចម្អិនម្ហូបរបស់រាងស្តើងដើម្បីឲ្យពួកគាត់ជាអ្នកធ្វេីជំនួសវិញដោយទុកពេលឲ្យនាងបានសម្រាកនិងងូតទឹកសម្អាតខ្លួនប្រាណចេញណាធ្វេីការពេញមួយថ្ងៃបែបនេះកាយតូចៗដូចជានាងក៏មិនអាចទ្រទ្រង់បានយូរទៀតដែរទៅសម្រាកជាជម្រើសល្អបំផុតហើយ ។

រឿង ពន្លត់ចិត្តស្អប់ (GL Story)Where stories live. Discover now