ភាគទី 24
<< ត >>
“ស្រីបម្រើ!”ប៊ែលឡាពោលពាក្យថា”ស្រីបម្រើ”ទាំងទឹកមុខស្មើរប្រៀបដូចជាគ្មានអារម្មណ៍អ្វីប៉ះទង្គិចចំពោះពាក្យនេះបន្តិចសោះឡើយ ។ ខុសពីរាងស្តើងដែរឈរអោនមុខចុះទាំងអាក់អន់ស្រពោនចិត្ត តាមពិតនាងមិនគួរមកអាក់អន់ចិត្តចំពោះពាក្យសម្តីរបស់គេទេតែនាងគួរតែសប្បាយចិត្តដែលគេមិនបានគិតអ្វីលើសពីនេះចំពោះកូនឃាតករដូចជានាង ។
“បើដូចនេះអូនអាចប្រើនាងបានពិតទេ?”នារីសិចសុីទាន់សម័យរូបរាងល្អស្រស់ឆើតឆាយសាកសមជាតារាស្រីប្រចាំប្រទេសឆេកបានចោទជាសំណួរទៅកាន់ប៊ែលឡាស្របនឹងចិត្តគំនិតបង្កប់ដោយភាពពិសពុលល្បិចកល ។
“ប្រាកដណាស់!”ប៊ែលឡា
“បើចឹងនាងជួយទៅយកទឹកក្តៅឲ្យយើងមួយកែវមក អូហ៍..កុំភ្លេចក្តៅឲ្យខ្លាំងផងណា!”ទទួលបានការយល់ព្រមឲ្យខ្លួនប្រើទៅអ្នកបម្រើស្រីនៅចំពោះមុខនេះហើយសូហ្វៀក៏ចង្អុលដៃពន់ពេនខ្លួនកាច់រឹកកាច់រាងបញ្ចេញយ៉ាងសុំាញុំាជាទីបំផុត តែរាងស្តើងក៏មិនបានប្រកែកអ្វីច្រើនក្រៅពីឆ្លើយថា :
(នេះចែសូហ្វៀ ហៅក្រៅ សុភាសិត🗿)
“ចាស៎ ចាំខ្ញុំទៅយកមកឲ្យ”ថារួចភីតឈីក៏ប្រញាប់ចេញទៅធ្វេីតាមពាក្យពេចន៍បញ្ជារបស់សូហ្វៀដោយខានមិនបាន ។
ហុឹម!
គ្រាន់តែភីតឈីចេញទៅផុតប៊ែលឡាក៏គ្រហឹមក្នុងបំពង់ក.បន្តិចខណៈដៃទាំងគូរដែលអោបក្រសោបរាងកាយសូហ្វៀអម្បាញ់មិញនេះក៏ត្រូវប្រលែងចេញមួយរំពេចឯខ្លួនប្រាណរបស់ពួកគេទាំងពីរក៏រក្សារយៈចម្ងាយពីគ្នា ។
YOU ARE READING
រឿង ពន្លត់ចិត្តស្អប់ (GL Story)
Historia CortaWrite by Smile Tola Novel BellPich ❤️ Bella ( Top ) X Pichy ( Btt )🔥 ជាសាច់រឿង បែប ស្នេហា ចងគំនុំ ងប់និងតណ្ហា ធ្វើបាបគ្មានទីបញ្ចប់ ភ្លើងប្រច័ណ្ឌ.... Bella: យើងនិងធ្វើឲ្យជីវិតរបស់នាងរស់នៅដូចជាស្លាប់ចឹង នាងកូនឃាតករ..... Pichy: ហេតុអ្វីបានជាខ្ញុំមានច...