Part 18

499 31 5
                                    

ភាគទី 18

<< ត >>

   “អ្នកនាង..អូ!តើអ្នកនាងកើតអីមែនទេ?”មកដល់ផ្ទះថេមក៏ស្កាត់សួរចៅហ្វាយស្រីរបស់ខ្លួនខណៈឃើញថាគាត់កំពុងតែបីអ្នករាងស្តើងនៅក្នុងដៃតែក៏រៀងបន្ថយសំឡេងទៅវិញនៅពេលដែរឃើញប៊ែលឡាធ្វេីសញ្ញាឲ្យបន្ថយសំឡេងបន្តិច ។

   “មិនអីទេ គ្រាន់តែដេកដូចស្លាប់ប៉ុណ្ណឹង”រាងខ្ពស់តបទាំងភ្នែកសម្លឹងមើលរាងស្តើងដែរនៅក្នុងការបីត្រកងនោះរហូតរួមទាំងស្នាមញញឹមចុងមាត់ ។

   “អូរៗៗៗ”ស្តាប់សម្តីរបស់ចៅហ្វាយចប់នាយថេមបន្លឺពាក្យ”អូរ”យ៉ាងវែងអន្លាយរហូតដល់ប៊ែលឡាបីភីតឈីផុតទៅ..។

+ក្នុងបន្ទប់

   កាយតូចរាងស្តើងត្រូវបានដាក់យ៉ាងថ្នមៗទៅលើពូកទន់ល្មើយដោយមានរាងកាយមាំរបស់ប៊ែលឡានៅពីលើទាំងទឹកមុខខិលខូច ។

   “អ្ហឹម!!”រាងស្តើងដែលគេងលង់លក់នោះក្រហឹមឡើងនៅពេលមានរបស់អ្វីម្យ៉ាងសន្សឹមៗនៅកញ្ជឹង.ក.សខ្ចីរបស់នាងយ៉ាងឈ្លក់រង្វេង ។

   ថ្ងៃថ្មីដ៏សែនល្អ ពន្លឺព្រះទិនករចាំងចែងរស្មីមកកាន់ភពផែនដីធ្វេីឲ្យភាវៈរស់ទាំងអស់មានកម្តៅនៅក្នុងជីវិតរស់ បក្សាបក្សីហោះខ្វែងខ្វាត់កាត់ផ្ទៃពណ៌ខៀវខ្ចីនៃលំហដ៏ល្វន់ល្វើយ។

   “មនុស្សឆ្លៀតឱកាស ល្មោភកាម!!”ស្នូរសំឡេងជេរប្រទិចទាំងភាពឈឺចាប់របស់រាងស្តើងបានបន្លឺឡើងខណៈម្ចាស់ពាក្យក៏កំពុងអង្គុយអោបជង្គង់យំខ្សឹបខ្សួសចំពោះការលុកលាន់ដែរគ្មានការទទួលដឹងនឹងយល់ព្រមពីសំណាក់ម្ចាស់ខ្លួនដែលកំពុងអោបជង្គង់យំនេះ ។

   “កុំមាយាបានទេ!មិនមែនមិនធ្លាប់ឯណា..”ពេលលឺស្នូរសំឡេងយំខ្សឹបខ្សួលរបស់រាងស្តើង(ភីតឈី)ហើយប៊ែលឡាដែលគេងយ៉ាងមានក្តីសុខនោះក៏ភ្ញាក់មកមើលនាងបន្តិចមុននឹងស្តីថាឲ្យនាងបន្ថែម រួចក៏រំកិលខ្លួនក្រោកចេញពីពូកដើរសំដៅចូលបន្ទប់ទឹកបាត់ដោយមិនខ្វល់ពីរាងស្តើងដែរអោបជង្គង់យំទាំងភាពឈឺចាប់នឹងមិនសុខចិត្តនេះឡើយ ។

   ក្រាក..

   “ល្មមឈប់យំបានហើយ!!”ប៊ែលឡាដែលទើបចេញពីបន្ទប់ទឹកមានត្រឹមកន្សែងរុំជុំវិញខ្លួននោះក៏ដើរមកអង្គុយលើគ្រែជិតៗខ្លួននាងដោយក្តីលួងលោម ។

   “ហុឹស..មើស៎!លែងខ្ញុំទៅ”រាងស្តើងរើបម្រាស់តិចៗទាំងទឹកភ្នែក គេចចេញពីរង្វង់ដៃប៊ែលឡាដែរកំពុងអោបរួមរឹតរាងកាយនាង ។

   “ទុកថាយើងខុសចុះ ដែលកេងចំណេញលើនាង”រាងខ្ពស់ប្រើក្រសែរភ្នែកស្រទន់និយាយលួងលោមរាងស្តើងដោយដៃម្ខាងលើជូតតំណក់តូចៗដែរនៅជាប់លើផែថ្ពាល់រលោបរលោង ។

   “ឆាប់ទៅងូតទឹកទៅ..យើងសុំទោស!ហឹម!!”ដោយឃើញនាងមិនព្រមទទួលពាក្យដឹងខុសរបស់គេថែមទាំងព្យាយាមរើបម្រាស់គេចចេញនោះទើបប៊ែលឡារឹតតែបណ្តឹងដៃអោបក្រសោបនាងជាប់ដោយប្រើពាក្យ”សុំទោស”ចប់ប្រយោគប៊ែលឡាក៏ថើបថ្ពាល់ភីតឈីមួយខ្សឺត ។

   “អ្នកនាង..!!”ភីតឈីហាក់ភាន់ភាំងស្មារតីរកស្តីអ្វីមិនចេញនៅពេលលឺគេនិយាយពាក្យសុំទោសមកកាន់ខ្លួន ទាំងដែលរាល់ដងបើមិនមែនធ្វេីបាបក៏ស្រែកសម្លុតដែរតែលើកនេះគេបែបជាព្រមសុំទោសនាងដោយងាយទាំងភាពថ្នាក់ថ្នមលួងលោមយកចិត្តទុកដាក់ពេញបន្ទុក ។

   “សម្រេចថាងូតទឹកដោយខ្លួនឯងដែរទេឬចង់ឲ្យយើងងូតឲ្យ??”ដឹងថានាងភ្ញាក់ផ្អើលចំពោះពាក្យរបស់គេមុននេះប៊ែលឡាក៏ចេះតែមានអារម្មណ៍ថារអៀសៗព្រោះតាំងពីដើមមកគេមិនដែលសូម្បីគិតថានិងបញ្ចេញពាក្យនេះចេញមកតែឥឡូវបែបជាភ្លាត់និយាយពាក្យនេះទៅកាន់នាងទៅវិញទើបរហ័សសួរបន្លប់ ។

   “ខ្ញុំងូតខ្លួន..”និយាយមិនទាន់ចប់ស្រួលបួលផងភីតឈីក៏ដឹងថាពេលនេះចលនាខ្លួនរបស់ប៊ែលឡាក៏ចាប់ផ្តើមឡើងដោយពាំនាំយកកាយតូចរបស់នាងទៅជាមួយអូតូតែម្តង 🗿។

   “នៅសុខៗយើងស្រាប់តែចង់លឺសំឡេងរបស់នាង!!”ពាក្យសម្តីខិលខូចរបស់ប៊ែលឡាក៏លេចឡើងម្តងទៀតខណៈរាងកាយននោលគោករបស់ភីតឈីកំពុងអង្គុយលើចានបង្គង់ដោយមានគេអង្គុយ...........ទប់មុខនាងស្រាប់ ។

   “អ្ហាស៎!!!”

      ~ចប់~

រឿង ពន្លត់ចិត្តស្អប់ (GL Story)Where stories live. Discover now