ភាគទី 28
<< ត >>
“ហា!ហេតុអ្វី?”នៅពេលបានដឹងពីគោលបំណងរបស់គេច្បាស់ហើយភីតឈីអត់នឹងបន្លឺសំណួរចេញមកពុំបានព្រោះតែគ្រប់យ៉ាងវាចម្លែកពេកបើគ្រាន់តែនាងទៅនៅជិតឬស្និតស្នាលជាមួយនរណាម្នាក់តើមានអ្វីពាក់ព័ន្ធនិងគេហេតុអ្វីគេត្រូវមិនពេញចិត្តមិនចង់ឃើញ?
“មកពីនាងជាមនុស្សរបស់យើង!”ពាក្យខ្លីៗងាយៗស្រួលយល់បានបោះចេញមកធ្វេីជាចម្លើយតបទៅកាន់រាងស្តើងវិញតែចម្លើយមួយនេះវាហាក់កំពុងក្បត់និងភាពពិតនៃចិត្តគំនិតរបស់គេទៅហើយ ។
“ហុឺយ..បែបនេះទៀតហើយ”ភីតឈីផ្លុំខ្យល់ដង្ហើមក្តៅឧុនៗចេញមកមួយឃូសទាំងនឿយណាយចិត្តចំពោះចម្លើយដ៏សែនធុញទ្រាន់និងច្រំដែលរបស់គេ ។
+Skip
3សប្តាហ៍ក្រោយ
អ្វីៗគ្រប់យ៉ាងចាប់ប្រែប្រួលទៅតាមពេលវេលាតែអ្វីដែលមិនប្រែប្រួលតតែសោះនោះគឺ..ទង្វើ!ទង្វើរបស់ប៊ែលឡាគឺស្ថិតនៅសភាពដដែលការគាបសង្កត់ ជាន់ឈ្លី ធ្វេីបាប រំលោភបំពាន នៅតែបន្តជារៀងរាល់ថ្ងៃ ចិត្តគំនិតកាចសាហាវនៅតែមានក្នុងខួរក្បាលរបស់អុីសាប៊ែលឡាឯទារុណកម្មសម្រាប់ដាក់ទោសទៅលើភីតឈីក៏ចេះតែធ្ងន់ទៅៗគ្រប់យ៉ាងគឺដោយសារតែមានស្រីល្អសូហ្វៀចាំចាក់រុក ប្រើល្បិចកលពន្យុះកន្សោកដល់ប៊ែលឡារហូតព្រោះតែការស្អប់គុំគួនច្រណែនឈ្នានីសរបស់ខ្លួនចំពោះភីតឈី ។
* ប្រាវ *
សំឡេងខ្ទរនៃការធ្លាក់បែករបស់របរបានបន្លឺសូរលាន់ពាសពេញសាលទទួលភ្ញៀវដ៏ធំសម្បើម បង្កជាការភ្ញាក់ផ្អើលដល់មនុស្សម្នានៅក្នុងភូមិគ្រឹះនាំគ្នាចោមរោមមើលព្រាតដោយភាពចង់ដឹងចង់លឺពីព្រឹត្តិការណ៍ក្តៅៗមួយនេះ ។
“យើងប្រាប់នាងហើយថាយើងមិនចូលចិត្តផឹកទឹកត្រជាក់!”សម្រែកស្តីបន្ទោសរបស់សូហ្វៀចំពោះស្រីម្នាក់ដែលកំពុងអង្គុយចោកហោងរើសអំបែងកែវនោះបានបង្កជាសំឡេងរំខានប៉ះពាល់ដល់ប្រសាទរបស់ប៊ែលឡាទើបគេរហ័សចូលមកមើល ។
“មានរឿងអី?”គ្រាន់តែចូលមកដល់កន្លែងកើតហេតុភ្លាមប៊ែលឡាក៏ប្រទះភ្នែកនិងរាងស្តើងដែរកំពុងរើសអំបែងកែវគួរឲ្យសង្វេគនោះមុនគេទើបក្រលៀងភ្នែកមកសួរស្រីល្អសូហ្វៀដែលកំពុងតោងដៃខ្លួនឯណេះវិញ ។
“គឺ..នាងនេះណា៎ អូនប្រាប់ថាយកទឹកក្តៅតែនាងបែបជាយកទឹកត្រជាក់ឲ្យអូនទៅវិញ!”សូហ្វៀបញ្ចេញរឹកពាម្ញិកម្ញក់ទូលពិតគ្រប់រឿងរ៉ាវដែលភីតឈីបង្កមិនស្តាប់តាមពាក្យបញ្ជារបស់នាងប្រាប់ទៅឲ្យប៊ែលឡាបានដឹង ។
“មិនពិតទេ!”ដោយគិតថាដូចជារងការអយុត្តិធម៌ពេកភីតឈីក៏ក្រោកឈរតវ៉ានិងពាក្យមិនពិតរបស់សូហ្វៀ ។
“ហុឺ?”ប៊ែលឡាជ្រួញចិញ្ចើមសួរជំនួសពាក្យសម្តី ។
“អ្នកនាងនេះបានឲ្យខ្ញុំយកទឹកត្រជាក់មកតែពេលខ្ញុំយកមកហើយគេក៏បោកចោលហើយនិយាយមិនចូលចិត្ត”រាងស្តើងរៀបរាប់តាមដំណើររឿងគ្រប់យ៉ាងឲ្យអ្នកគ្រប់គ្នាបានដឹងជាពិសេសគឺប៊ែលឡានេះឯង ។
“បងកុំជឿ ឥឡូវនេះមេឃត្រជាក់សឹងស្លាប់ខ្ញុំមិចនិងអាចផឹកទឹកត្រជាក់បានទៅ”សូហ្វៀចាប់ផ្តើមស្លាស្លន់នូវពេលកែវភ្នែកគ្រប់គូរបាញ់មកចំខ្លួនទើបប្រញាប់ប្រើពាក្យកុហកតវ៉ាមិនទទួលពាក្យដែរភីតឈីនិយាយនោះថាជាការពិត ។
“ទោះបីត្រជាក់តែក៏មិនដល់ថ្នាក់ធ្លាក់ព្រឺលផឹកទឹកត្រជាក់មិនបានដែរ តែមកពីអ្នកនាងចង់បង្ករឿងឲ្យខ្ញុំ”ដោយមើលទៅនាងដូចជាមិនព្រមទទួលស្គាល់នូវទង្វើដែរខ្លួនបានប្រព្រឹត្តតតែសោះនាងក៏ចាប់ផ្តើមក្តៅស្លឹកត្រចៀកតិចៗរួចក៏តម្លើងសំឡេងទៅវិញ ។
“នាង!!”
“បានហើយស្ងាត់ទៅ!ហើយនាងទៅតមាត់ស្អីណាស់ណា៎បើដឹងខ្លួនខុសហើយឆាប់សុំទោសសូហ្វៀភ្លាមទៅ!!”មិនចង់ស្តាប់ការប្រកែកតវ៉ាច្រើនរបស់អ្នកទាំងពីរប៊ែលឡាក៏សម្រេចកាត់ក្តីឲ្យភីតឈីជាអ្នកខុសថែមទាំងបានបញ្ជាឲ្យរាងស្តើងសុំការអភ័យទោសពីសូហ្វៀចំពោះកំហុសដែរខ្លួនមិនសាងទៀត ។
(ម៉ែខ្ញុំខុសរហូតម៉ងហីឪកាត់ក្តីអយុត្តិធម៌ម្ល៉េះ😒)
~ចប់~
YOU ARE READING
រឿង ពន្លត់ចិត្តស្អប់ (GL Story)
NouvellesWrite by Smile Tola Novel BellPich ❤️ Bella ( Top ) X Pichy ( Btt )🔥 ជាសាច់រឿង បែប ស្នេហា ចងគំនុំ ងប់និងតណ្ហា ធ្វើបាបគ្មានទីបញ្ចប់ ភ្លើងប្រច័ណ្ឌ.... Bella: យើងនិងធ្វើឲ្យជីវិតរបស់នាងរស់នៅដូចជាស្លាប់ចឹង នាងកូនឃាតករ..... Pichy: ហេតុអ្វីបានជាខ្ញុំមានច...