ភាគទី 34
<< ត >>
"អឺ..ចៅហ្វាយ"បានមួយសន្ទុះធំប៉ាន់ក៏ចាប់ផ្តើមហៅចៅហ្វាយខ្លួនម្តងទៀតដោយប្រើសំឡេងស្រាលៗបំផុតព្រោះខ្លាចត្រូវថ្មោងដោយសារពេលនេះចៅហ្វាយកំពុងតែខឹងក្រោធផង ។
"វាកើតស្អីឯងនិង"ប៊ែលឡាដកភ្នែកចេញពីកញ្ជក់ laptop មកសម្លឹងមុខកូនចៅជំនួសវិញទាំងអារម្មណ៍តប់ប្រម៉ល់ណាមួយភ្លើងដែរស្ថិតក្នុងខ្លួនវាក៏មិនទាន់រសាត់ទៅមួយរយភាគរយដូចគ្នា ។
"បាទ គឺ..ដល់ម៉ោងប្រជំុហើយទាន!"បន្ទាប់ពីស្តាប់សម្តីក៏ដូចជាបានលឺនៅសំឡេងប៊ែលឡារួចប៉ាន់លែងហ៊ានសម្លឹងចំមុខប៊ែលឡាតទៀតបានត្រឹមអោនមុខចុះឆ្លើយតប ។
"ហុឹម!!"គ្រហឹមនៅដើមក៏ដើម្បីបញ្ជាក់ថាខ្លួនបានដឹងហើយ រួចក៏ក្រោកឈរអស់កម្ពស់🥲នាំជំហានវែងៗស្វាហាប់សំដៅចាកចេញទៅបន្ទប់ប្រជុំដោយមានប៉ាន់ដើរតាមពីក្រោយជាប់ជានិច្ច ។
#Skip
ពេលល្ងាច បន្ទាប់ពីការប្រជុំចប់ប៊ែលឡាក៏ប្រញាប់ប្រញាល់ត្រឡប់មកភូមិគ្រឹះវិញយ៉ាងលឿនខុសពីរាល់ដង ។ ពេលមកដល់អ្វីដែរគេប្រទាក់ភ្នែកមុនគេគឺ..រាងល្អសូហ្វៀដែលរត់ហេរកប់កាត់ពីមុខ😒មកអោបដៃគេយ៉ាងស្និតស្នាលព្រមទាំងស្នាមញញឹមដូចគេចាប់ហែកថ្ពាល់ ។
"ថ្ងៃនេះមកវិញលឿនម្ល៉េះ!"សូហ្វៀងើយក្បាលចោទសួរប៊ែលឡាទាំងភាពចង់ដឹងចង់លឺពីមូលហេតុដែលគេមកលឿន ។
"ភីតឈីនៅឯណា?"ប៊ែលឡាហាក់មិនបានចាប់អារម្មណ៍ចំពោះសំណួររបស់នាងបន្តិចសោះផ្ទុយទៅវិញគេបែរជាក្រឡេកក្រឡាប់ភ្នែកសម្លឹងរកមើលវត្តមានភីតឈីថែមទាំងសួររកភីតឈីពីសូហ្វៀថែមទៀត ។ ឯសូហ្វៀពេលលឺគេសួររករាងស្តើងដូច្នេះនាងក៏ទម្លាក់ទឹកមុខចុះមួយរំពេចជំនួសមកវិញដោយទឹកមុខព្យាបាទទៅកាន់ភីតឈីមុននឹងស្តីតប៖
"មិនច្បាស់ទេ តែដឹងត្រឹមថានាងនៅជាមួយហ្វា"សូហ្វៀទម្លាក់ដៃដែលអោបប៊ែលឡាចុះមកពាក់លើដៃម្ខាងទៀតរបស់ខ្លួនអោបវាឡើងជាប់ទ្រូងឆ្លើយតបទាំងភ្នែកស្លឺបែរធុញទ្រាន់ពេលនិយាយដល់ភីតឈី ។
![](https://img.wattpad.com/cover/354645541-288-k568711.jpg)
YOU ARE READING
រឿង ពន្លត់ចិត្តស្អប់ (GL Story)
Historia CortaWrite by Smile Tola Novel BellPich ❤️ Bella ( Top ) X Pichy ( Btt )🔥 ជាសាច់រឿង បែប ស្នេហា ចងគំនុំ ងប់និងតណ្ហា ធ្វើបាបគ្មានទីបញ្ចប់ ភ្លើងប្រច័ណ្ឌ.... Bella: យើងនិងធ្វើឲ្យជីវិតរបស់នាងរស់នៅដូចជាស្លាប់ចឹង នាងកូនឃាតករ..... Pichy: ហេតុអ្វីបានជាខ្ញុំមានច...