ភាគទី 22
<< ត >>
ទឹង!ទឹង
កំពុងតែអង្គុយម៉ួម៉ៅក្តៅក្រហាយសុខៗសំឡេងទូរស័ព្ទលើតុក៏បន្លឺនាំដំណើររាងខ្ពស់ទៅទទួលទាំងការងឿងឆ្ងល់ ។
"អាឡូ!អូនភីតឈី!!"បន្ទាប់ពីទទួលការលើករួចរាល់អ្នកនៅប្រព័ន្ធម្ខាងទៀតក៏និយាយ ។
"ប្រហើន!!"គ្រាន់តែបានលឺសំឡេងនឹងសូរស័ព្ទនៃការហៅប៊ែលឡាក៏ដឹងដល់ម្ចាស់សំឡេងបាត់ទៅហើយទើបធ្វេីឲ្យភ្លើងក្នុងខ្លួនកាន់តែឆួលឆេះលើសដើម ។
"ប៊ែលឡាមែនទេ?"
"ត្រូវហើយជាខ្ញុំប៊ែលឡាហើយវាយ៉ាងម៉េច!!"ប៊ែលឡា
"ភីតឈីនៅទីណា យើងចង់ជួបនាង"អ៊ីងហ្វាហាក់មិនបានខ្វល់ខ្វាយពីសម្តីរបស់ប៊ែលឡាបន្តិចសោះតែបែបជាទទូចចង់ជួបភីតឈីទៅវិញ ។
"ជួប??ហាហាស!!មិនស្រួលដល់ម្លឹងទេបងស្រីសំណប់ចិត្ត!!"ប៊ែលឡានិយាយបណ្តើរសើចបណ្តើរបំណងកំពុងតែបញ្ឈឺចិត្តរបស់អ្នកខាងនោះឲ្យឆេះឆួលព្រមនឹងសម្តីផ្អែមល្ហែមតែសង្កត់ខ្លាំងៗបង្កប់ដោយអត្ថន័យ។
"ខ្ញុំនិយាយម្តងទៀត ឈប់មករញ៉េរញ៉ៃជាមួយមនុស្សរបស់ខ្ញុំ!ពុំនោះទេជីវិតរបស់បងខ្ញុំក៏មិនហ៊ានធានាដូចគ្នា"ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្តាច់បន្ទាប់ពីពាក្យសម្តីគំរាមគំហែងរបស់ប៊ែលឡាបញ្ឈប់ទៅ ។
នៅសាលទទួលទានអាហារខណៈពេលនេះម្ចាស់ភូមិគ្រឹះកំពុងតែអង្គុយរង់ចាំការទទួលបម្រើម្ហូបអាហារពីសំណាក់អ្នកបម្រើឬអ្នករៀបចំផ្នែកនេះ ។
អុីសាប៊ែលឡាអង្គុយរង់ចាំគេលើអាហារដាក់លើតុទាំងស្ងៀមស្ងាត់តែផ្ទុកទៅដោយកំហឹងខណៈភ្នែកកំណាចទាំងគូរសម្លឹងសម្លក់រាងស្តើង(ភីតឈី)ដែរកំពុងមមាញឹករៀបចំអាហារនោះឥតព្រិចទាល់តែសោះ រហូតដល់អាហារពេលល្ងាចត្រូវបញ្ឈប់ទៅប៊ែលឡាក៏និយាយប្រាប់ទៅកាន់នាង។
"ឆាប់ឡើងទៅជួបយើងនៅបន្ទប់ធ្វេីការ!!"ប៊ែលឡានិយាយប្រាប់ដោយសម្តីរៀបស្មើរដូចផ្លូវថ្នល់រួចក៏ក្រោកពីតុអាហារចាកចេញទៅបន្ទប់ធ្វេីការរង់ចាំនាងតាមទៅពីក្រោយ ។
YOU ARE READING
រឿង ពន្លត់ចិត្តស្អប់ (GL Story)
Short StoryWrite by Smile Tola Novel BellPich ❤️ Bella ( Top ) X Pichy ( Btt )🔥 ជាសាច់រឿង បែប ស្នេហា ចងគំនុំ ងប់និងតណ្ហា ធ្វើបាបគ្មានទីបញ្ចប់ ភ្លើងប្រច័ណ្ឌ.... Bella: យើងនិងធ្វើឲ្យជីវិតរបស់នាងរស់នៅដូចជាស្លាប់ចឹង នាងកូនឃាតករ..... Pichy: ហេតុអ្វីបានជាខ្ញុំមានច...