Part 13

383 28 7
                                    

ភាគទី 13

<< ត >>

+ព្រឹកថ្ងៃថ្មី🌅

   ស្បៃរាត្រីបានរសាត់បាត់ទៅដោយពាំនាំដួងចន្ទដ៏ភ្លឺចែងចាំងចាកចេញទៅជាមួយនិងរំលិចមកវិញនូវពន្លឺដែលជះចេញពីព្រះអាទិត្យដែរកំពុងរះឡើងនាពេលព្រឹក ។ ពេលព្រឹកព្រលឹមនៅក្នុងភូមិគ្រឹះអុីសាប៊ែលឡាពេលនេះអ្នកបម្រើស្រីៗកំពុងមមាញឹកក្នុងការរៀបចំអាហារពេលព្រឹកសម្រាប់អ្នកនាងរបស់ពួកគេក្នុងនោះក៏មានរាងស្តើងដូចគ្នា ។

   “ពេលនេះរួចរាល់ហើយ ឆាប់ទៅហៅអ្នកនាងមកណា!!”នៅពេលដែលម្ហូបអាហាររៀបចំដាក់លើតុរួចរាល់អស់ម៉ែដោះក៏ងាកមកប្រាប់រាងស្តើងបន្តិចដើម្បីឲ្យនាងឡើងទៅហៅអ្នកនាងរបស់គាត់មកពិសាអាហារពេលព្រឹកដ៏មានផាសុខភាពនេះ ។

   “ចាស!!”ភីតឈីនាងមិនបានប្រកែកច្រើនទេក៏ឆ្លើយយល់ព្រមរួចក៏ប្រញាប់ឡើងទៅហៅប៊ែលឡាភ្លាមៗ ។

    “អា៎យ!!”ភ្លាមនោះភីតឈីក៏ស្រែកបន្តិចនៅពេលដែលដើរប៉ះគ្នាជាមួយហ្វាត្រង់បរិវេណកាំជណ្តើរខណៈរាងស្តើងត្រូវផ្ងារទៅក្រោយតែជាសំណាងហ្វាក៏រហ័សទ្រចង្កេះនាងជាប់ទើបធ្វេីឲ្យអ្នកទាំងពីរត្រូវភ្លឹកមើលមុខគ្នាតែមិនបានយូរប៉ុន្មានក៏មានសម្រែកនារីដ៏ឃរឃៅម្នាក់នោះបានស្រែកសួរអ្នកទាំងពីរ។

   “នេះចង់ធ្វេីស្អីនិង??”ប៊ែលឡាស្រែកសួរអ្នកខាងក្រោមដែរកំពុងបីត្រកងគ្នានោះទាំងទឹកមុខមាំខណៈខ្លួនឯងផ្ទាល់ក៏ប្រញាប់ចុះពីកាំជណ្តើរយ៉ាងលឿនសំដៅមកទាញអោបចង្កេះភីតឈីជាប់ដោយផ្អឹបនាងជាប់នឹងទ្រូងរបស់ខ្លួនឯភ្នែកសម្លឹងទៅហ្វាទាំងទឹកមុខចង់សុីសាច់ហុតឈាមគេទាំងរស់ចឹង ។

   “វាគ្រាន់តែជាឧបទ្ទវហេតុប៉ុណ្ណោះ”អ៊ីងហ្វាសម្លឹងទៅមើលដៃរាងខ្ពស់(ប៊ែលឡា)ដែលកំពុងអោបក្រសោបចង្កេះរាងស្តើងបន្តិចមុននឹងងាកមកសម្លឹងចំមុខជាមួយប៊ែលឡារួចក៏ចោលសម្តី ។

   “បើដូចបងនិយាយមែនល្អហើយ!!តែកុំឲ្យខ្ញុំដឹងឲ្យសោះណា៎ថាបងមានបំណងមិនល្អជាមួយមនុស្សរបស់ខ្ញុំណា៎😏!!”ប៊ែលឡានិយាយសង្កត់សំឡេងច្បាស់ៗបញ្ជាក់ប្រាប់ហ្វាថាក្មេងស្រីដែលនៅក្នុងដៃជាមនុស្សរបស់គេជាកម្មសិទ្ធរបស់គេកុំឲ្យមានគំនិតផ្តេសផ្តាសលើនាងឲ្យសោះ ។ ស្តីប្រាប់ហ្វាចប់ប៊ែលឡាក៏ដើរទៅតុអាហារដោយអោបក្រសោបភីតឈីជាប់នឹងដៃដដែលក្រោមក្រសែរភ្នែកអ្នកបម្រើក្នុងផ្ទះជាច្រើននាក់បើគិតជាភ្នែកវិញមិនក្រោមម្ភៃគូរទេ🌚 ។ អ្នកទាំងបីក៏ចូលតាមតុកៅអីរៀងៗខ្លួនពោលគឺប៊ែលឡាអង្គុយចំកណ្តាលនៃតុអាហារទាំងមូល  ឯភីតឈីនិងហ្វាអង្គុយឆ្វេងដៃស្តាំដៃរបស់គេបន្ទាប់ពីរួចរាល់អស់ហើយអ្នកបម្រើក៏ចាប់ផ្តើមដួសបាយដាក់ក្នុងចាននីមួយៗ ការញុំាអាហារពេលព្រឹកក៏ចាប់ផ្តើមប្រព្រឹត្តឡើង...។

   “នេះអ្នកនាង!ញុំាបន្លែឲ្យបានច្រើនទៅណាឲ្យមានសុខភាពល្អ”ហ្វាបានចាប់មុខម្ហូបមួយមុខដោយក្នុងនោះគេបានចាប់យកបន្លែដែលសម្បូរប្រូតេអ៊ីនឲ្យនាងទាំងស្នាមញញឹម ។

   “ចាស!!អរគុណណាស់”រាងស្តើងឆ្លើយតបវិញទាំងស្នាមញញឹមដូចគ្នា ។

   “នាងមិនចូលចិត្តបន្លែទេ!!”ភ្លាមៗនោះប៊ែលឡាក៏ស្រាប់តែប្រឆាំងនូវអ្វីដែលហ្វាបានឲ្យនាងដោយគេក៏បានចាប់យកសាច់ដាក់ចូលក្នុងចាននាងជំនួសវិញរួចក៏ដួសរបស់ដែលហ្វាចាប់ឲ្យអម្បាញ់មិញដាក់ចូលចានរបស់គេ ។ សង្រ្គាមសុីសាច់ហុតឈាមនៅតុអាហាររវាងប៊ែលឡានឹងអ៊ីងហ្វាក៏ចាប់ផ្តើមក្នុងពេលនោះដោយម្នាក់ៗដណ្តើមគ្នាយកចិត្តរាងស្តើងម្នាក់ម្តងៗ ។

   បន្ទាប់ពីអាហារពេលព្រឹករួចរាល់ប៊ែលឡាក៏បានអូសទាញអ៊ីងហ្វាមកក្រុមហ៊ុនជាមួយព្រោះគេមិនទុកចិត្តឲ្យភីតឈីនៅជាមួយហ្វាតែពីរនាក់ឡើយ ។ ខណៈពេលនេះនៅក្នុងឡានរាងខ្ពស់ទាំងពីរក៏កំពុងតែជជែកគ្នាអំពីរឿងនោះផងដែរ ។

   “បងមិនគិតថាឯងស្រឡាញ់នាងទេ!”ហ្វាបានចាប់ផ្តើមការសន្ទនាមុនដោយគេលើកឡើងពីរឿងរបស់រាងស្តើង ។

   “ហើយខ្ញុំក៏មិនគិតថាបងនិងស្រឡាញ់នាងដូចគ្នា”ប៊ែលឡាក៏បន្ត ប្រយោគនោះដូចគ្នា ។

   “តែរឿងនេះបងច្បាស់ក្នុងចិត្តណាស់ថាបងពិតជាស្រឡាញ់នាងហើយក៏មិនមែនស្រឡាញ់លេងៗដែរ!!”អ៊ីងហ្វានិយាយប្រាប់ទៅកាន់អ្នកចំពោះមុខទាំងកាយវិការប្រាកដប្រជាជាមួយអារម្មណ៍របស់ខ្លួនឯងនៅពេលនេះ គេដឹងថាវាលឿនតែគេពិតជាស្រឡាញ់នាងមែនហើយក៏មិនគិតថានឹងយកនាងមកកំដរឬលេងសើចដែរ ។

   “ហាសហាហា!!!បងស្រឡាញ់នាង?តើបងស្គាល់នាងច្បាស់បានប៉ុណ្ណាហើយទើបបងហ៊ាននិយាយពាក្យបែបនេះ?”ឮគេនិយាយបែបនេះប៊ែលឡាក៏ស្រាប់តែសើចខ្លាំងៗមួយរំពេចតែក៏រលាយបាត់វិញជំនួសមកវិញដោយទឹកមុខដែរស្មានមិនត្រូវ ។

 
         ~ចប់~

<សូមអភ័យទោសចំពោះពាក្យដែលមិនសមរម្យមួយចំនួន❤️🤟🏻>

រឿង ពន្លត់ចិត្តស្អប់ (GL Story)Where stories live. Discover now