Part 29

342 37 6
                                    

ភាគទី 29

<< ត >>

   “ប៉ុន្តែខ្ញុំមិនបានខុស!”ភីតឈីហាក់ហួសចិត្តជាខ្លាំងនៅពេលលឺគេប្រាប់ឲ្យនាងសុំទោសទាំងមិនបានខុសអ្វីសោះបែបនេះ នេះគេមិនគិតថាវាជ្រុលពេកទេដែរឲ្យមនុស្សត្រឹមត្រូវមកទទួលកំហុសទាំងដែលខ្លួនមិនបានប្រព្រឹត្តដូច្នេះ ។

   “យើងមិនខ្វល់ថានាងខុសឬមិនខុសសំខាន់យើងចង់ឲ្យនាងសុំទោសសូហ្វៀឥឡូវនេះ”ប៊ែលឡាចាប់ផ្តើមពាក់មុខយក្សដាក់ភីតឈីនៅចំពោះមុខស្របនឹងដំណើរបោះជំហ៊ានមួយៗយឺតៗសំដៅទៅរកនាង ។

   “ខ្ញុំ...ខ្ញុំសុំទោស”ដោយដឹងថាខ្លួនប្រកែកមិនឈ្នះគេទៅហើយភីតឈីក៏ខាំមាត់សង្កត់ចិត្តពោលពាក្យ”សុំទោស”ទាំងអាម៉ាសក្រោមការសើចចំអករបស់សូហ្វៀ រួចក៏ស្រវេស្រវារត់ចាកចេញទៅ ។

   “ខ្ញុំសង្ឃឹមថាអ្នកនាងពេញចិត្តចំពោះការសុំទោសមួយនេះហើយណា៎”ប៊ែលឡាសម្លឹងផែខ្នងរាងស្តើងដែររត់ចេញទៅទាំងទឹកភ្នែកនោះរួចក៏ដកដង្ហើមធំបន្តិចមុននឹងក្រឡេកមកសួរនាំពីចិត្តស្រីល្អដែលឈរតោងដៃគេស្អិតដូចតុកកែ ។

   “ប្រាកដណាស់បងសម្លាញ់!”បបូរមាត់ក្រហមឆេះញោចស្នាមញញឹមគាប់ហឬទ័យចេញមកព្រមទាំងដាក់មុខអង្អែលតិចៗនៅដើមដៃដែរខ្លួនកំពុងអោបនោះ ។

(បងសម្លាញ់ទៀត🌚)

 

   កញ្ចុះមាត់បឹងនៃបរិវេនភូមិគ្រឹះអុីសាប៊ែលឡារាងកាយតូចរបស់ភីតឈីកំពុងអង្គុយសន្តូកជើងចុះទៅក្នុងបឹងឱនមុខចុះលួចសម្រក់ទឹកភ្នែកតក់ៗដក់ជាប់លើផែថ្ពាល់រលោងគ្មានស្លាកស្នាមជាច្រើនតំណក់បង្កប់ដោយភាពសោកសៅ ។

   “យំអីក៏ច្រើនថ្នាក់នេះអ្នកនាង!”ភ្លាមនោះសំឡេងចំណាស់របស់ម៉ែដោះក៏បានបន្លឺឡើងដោយដាក់ដៃដែលមានស្នាមជ្រួញតិចៗនោះមកលើស្មាររបស់នាង ។

   “អូ!ម៉ែដោះ”ដោយឃើញវត្តមានម៉ែដោះនៅទីនេះភ្លាមភីតឈីក៏រហ័សជូតទឹកភ្នែកដែលស្រក់នោះចេញយ៉ាងលឿនរួចមុននិងបែរមកនិយាយជាមួយគាត់ទាំងស្នាមញញឹមតិចៗ ។

   “មិនអីទេណា៎បើចង់យំក៏យំឲ្យអស់មកម៉ែដោះមិនថាអីទេ!”រាងចំណាស់ហាក់យល់ច្បាស់ពីចិត្តរបស់នាងនៅពេលនេះទើបបើកដៃអនុញ្ញាតឲ្យនាងយំចេញមកឲ្យអស់ចិត្តកុំសម្ងំលាក់ទុកភាពឈឺចាប់នោះតែម្នាក់ឯងទៀតបើឈឺក៏បញ្ចេញមកខ្លះ ។

   “ហ្ហឹកៗម៉ែដោះ!”ភីតឈីទ្រហូរយំខ្លាំងលែងខ្លាចក្រែងចិត្តនរណាម្នាក់ទៀតរឹតតែលែងធ្វេីពុតជារឹងមាំដើម្បីបិទបាំងភាពទន់ជ្រាយនៅខាងក្នុងរបស់នាងតទៅទៀតក៏ស្ទុះទៅអោបរាងចំណាស់ដើម្បីទទួលបានភាពកក់ក្តៅខ្លះៗឲ្យរាងធូរក្នុងចិត្តបន្តិច ។

   “មិនអីទេណាគ្រប់យ៉ាងវានិងប្រសើរ”ឃើញថាពាក្យសម្តីមុននេះរបស់គាត់បានចាក់ទម្លុះបេះដូងតូចរបស់ភីតឈីឲ្យកាន់តែទូចសោកដូច្នេះម៉ែក៏អង្អែលក្បាលនាងថ្នមៗដោយការលួងលោមនឹងភាពកក់ក្តៅ គាត់មិនដឹងទេថាជាតិមុនគាត់នឹងក្មេងម្នាក់នេះជាអ្វីនឹងគ្នាឲ្យប្រាកដតែដឹងត្រឹមថាគាត់ពិតជាស្រឡាញ់ចូលចិត្តនឹងចរិតរបស់នាងណាស់ចរិតដែលរឹងមាំតស៊ូអំណត់ព្យាយាមទោះដឹងថាវាពិបាកតែនាងនៅតែជម្នះគាត់ពិតជាមិនកោតសរសើរនាងពុំបានពិតមែន ។

   មួយសន្ទុះក្រោយ ដោយសារការលួងលោមដោយក្តីស្រឡាញ់និងភាពកក់ក្តៅរបស់ម៉ែដោះក៏បានធ្វេីឲ្យភីតឈីនាងរាងធ្វេីចិត្តបានប្រសើរជាងមុន ណាមួយនាងយល់ថារឿងលើកនេះអាចនិងតិចផងសម្រាប់នាងវានៅមានលើសនេះជាច្រើនទៀតដែរនាងត្រូវទទួលដូច្នេះនាងគួរតែរៀនទម្លាប់នឹងវាឲ្យហើយ..។

   “ខំតែរកតាមពិតមកលួចខ្ជិលនៅទីនេះសោះ!!”មិនបានប៉ុន្មានផងសម្រែករបស់តោកំណាចក៏បន្លឺឡើងនៅខាងក្រោយខ្នងរបស់អ្នកទាំងពីរទើបបង្វែរអារម្មណ៍ដែលសោកសៅនោះមកក្រឡេកមើលគេវិញ ។

   “ប៊ែលឡា!!”ភីតឈីបង្ហើបសព្វនាមរាងខ្ពស់ដែរឈរជ្រែកហោប៉ៅវនោះតិចៗទាំងអារម្មណ៍ហោះហើរណាចិត្តដែរខឹងស្អប់លើទង្វើមុននេះនៅមិនទាន់រសត់ផុតផងនោះ ។

   “ខ្ញុំមិនស្មានទេថាម៉ែដោះហ៊ាននាំអ្នកបម្រើធន់ថោកនេះគេចពីការងារដូច្នោះ!”

(2ថ្ងៃទៀតចូលរៀនហើយយើង🥲)

       ~ចប់~

រឿង ពន្លត់ចិត្តស្អប់ (GL Story)Where stories live. Discover now