Part 30

374 34 10
                                    

ភាគទី 30

<< ត >>

   “ខ្ញុំមិនស្មានទេថាម៉ែដោះហ៊ាននាំអ្នកបម្រើធន់ថោកនេះគេចពីការងារដូច្នោះ!”ប៊ែលឡានិយាយតែភ្នែកគិតតែពីសម្លឹងសម្លក់មុខភីតឈីឥតឈប់ហាក់កំពុងផ្ចាញ់ផ្ចារពាក្យសម្តីសម្លាប់ចិត្តតូចរបស់នាងឲ្យប្រេះស្រាំអ៊ីចឹង ។

   “អ្នកនាងម៉េចក៏និយាយបែបនេះមិនល្អទេ អ្នកបម្រើធន់ថោកឯណាសុទ្ធតែ...”រាងចំណាស់ស្ទើរតែហារស្តីអ្វីឲ្យអ្នកចំពោះមុខមិនបានបន្ទាប់ពីលឺសម្តីដែរគ្មានការគោរពចេញពីមាត់អ្នកនាងតូចជាទីស្រឡាញ់របស់គាត់ដូច្នេះ ទើបស្រវេស្រវាគំនិតដែលល្អប្រពៃតបតទៅវិញដើម្បីក្រោលរំឮកនឹងការពារដល់ភីតឈីតែក៏ត្រូវកាត់ផ្តាច់នៅពេលមានសំឡេងតូចៗរបស់ភីតឈីនិយាយ :

   “ខ្ញុំថាម៉ែដោះមិនបាច់និយាយអ្វីច្រើនទេ ព្រោះពាក្យសម្តីទាំងប៉ុន្មានរបស់អ្នកនាងប៊ែលឡាវាពិតជាត្រឹមត្រូវណាស់!ខ្ញុំត្រឹមជាអ្នកបម្រើធន់ថោកតែបែបជាប្រហើនហ៊ានលួចខ្ជិលគេចវេសពីការងារបែបនេះ ខ្ញុំនេះពិតជាសមតែទទួលការស្តីបន្ទោសពិតមែន!!”កែវភ្នែកមូលក្លំដូចវង់ចន្រ្ទាបាញ់ចំមនុស្សម្នាក់នោះតែចិត្តឃោឃៅប្រៀបដូចបិសាចរបស់ប៊ែលឡាហាក់គ្មានព្រិចឬមានអារម្មណ៍ខ្លាចញញើតអ្វីបន្តិចសោះផ្ទុយទៅវិញបែរជាមានអារម្មណ៍ថាឈឺចុកចាប់ចម្លែកតែក៏ខំប្រឹងពាំនាំស្នាមញញឹមញឹមៗចេញមកព្រមនឹងពាក្យគ្រប់ម៉ាត់គឺទទួលយករាល់ការទេសដៀលរបស់នារីរូបនេះគ្មានការប្រកែកអ្វីសូម្បីបន្តិចរហូតដល់ផ្លាស់ប្តូរសព្វនាមបន្ទាប់បន្សំរបស់គេទៅជា”អ្នកនាងប៊ែលឡា”វិញមួយរំពេចទាំងគ្មានការស្ទាក់ស្ទើរ ។

   “ដឹងខ្លួនល្អហើយ កុំឲ្យពិបាកសុីគ្រាប់សំណរដូចជាឪពុកចោរម្សៀតរបស់នាង!”គ្រាន់តែស្តាប់នាងនិយាយចប់ភ្លាមប៊ែលឡាហាក់គិតថានាងកំពុងនិយាយឌឺដងផ្លែផ្កាឲ្យខ្លួនដោយមិនចង់ចាញ់ចិត្តនាងទើបគេប្រញាប់ស្តីបកវិញទាំងចាកប្រធានបទតែវាក៏បង្កប់ទៅដោយបន្លាសម្រាប់ផ្តល់ឲ្យរាងស្តើងដែលបានទទួលនោះដូចគ្នា ។

   “ជេស្តីឬបន្ទោសមើលងាយខ្ញុំយ៉ាងម៉េចក៏បានតាមចិត្តតែមេត្តាកុំប៉ះពាល់ដល់ប៉ារបស់ខ្ញុំអី គាត់ស្លាប់ទៅយូរហើយសុំឲ្យវិញ្ញាណគាត់បានស្ងប់ផងចុះណា៎!”ហួសហេតុពេកហើយ ម្តងជាពីរដងហើយដែលតែងតែលើករំលឹកពីប៉ារបស់នាងមកនិយាយប្រមាថបែបនេះទាំងដែលឥឡូវនេះគេធ្វេីបាបនាង មើលងាយជាន់ឈ្លីនាងស្ទើរតែគ្រប់បែបយ៉ាងទៅហើយតែដូចជាមិនគ្រប់គ្រាន់សោះតែម្តងសម្រាប់គេ នាងមិនខ្វល់ថាពីមុនប៉ារបស់នាងសាងអ្វីខ្លះតែឥឡូវគាត់ក៏បានលាចាកលោកទៅហើយក៏គួរតែឈប់ដូចគ្នាមិនមែនឲ្យតែខឹងនាងចេះតែនិយាយបែបនេះទេនាងជាមនុស្សមិនមែនជាសត្វដែលគ្មានអារម្មណ៍ឈឺចាប់ឬតូចចិត្តឡើយដូច្នេះគួរតែយល់ផងទៅ ។

   “យ៉ាងម៉េចយើងនិយាយមិនបានហេ៎ស សម្បតិ្តត្រឹមប៉ាចោរម្សៀតមួយសោះនាងទៅឃ៊ែរស្អី”ប៊ែលឡារុញស្មារតូចរបស់ភីតឈីមួយទំហឹងឲ្យឃ្លាតទៅឆ្ងាយបន្តិចស្របដោយសម្តីក៏ចេះតែនិយាយហូរហែរមើយងាយទៅដល់ប៉ារបស់ភីតឈីដោយមិនព្រមឈប់តាមសម្តីរបស់នាងសោះឡើយ ។

   “ទោះគាត់អាក្រក់ល្អយ៉ាងណាក៏គាត់នៅតែជាប៉ារបស់ខ្ញុំ ខ្ញុំមិនមែនដូចជាអ្នកនាងនោះទេ!!”

   “ហុឹស!ដូចជាយើងយ៉ាងម៉េច?”គ្រាន់តែស្តាប់ប្រយោគភីតឈីចប់ប៊ែលឡាក៏ប្រៀបដូចជាបិសាចចូលសណ្ឋិតមួយរំពេចហើយក៏ស្ទុះទៅចាប់ក.នាងពេញទំហឹងដៃឲ្យងើយមកសម្លឹងមុខរបស់ខ្លួនចំៗទាំងកែវភ្នែកខ្មៅងងឹតដូចភ្លើងរលត់ ។

   “អ្នកនាងប៊ែលឡា..!”ម៉ែដោះដែលស្ថិតនៅក្នុងហេតុការណ៍នោះក៏ស្ទុះចូលទៅជួយចាប់ប៊ែលឡាឲ្យរក្សារយៈចម្ងាយពីភីតឈីព្រោះមើលទៅនាងដូចជាឈឺខ្លាំងណាស់ដោយសារតែការចាប់របស់នារីអប្រិយនោះតែដូចជាមិនបានផលអ្វីបន្តិចសោះ ។

   “នេះជារឿងរវាងខ្ញុំនឹងនាងម៉ែដោះគ្មានការងារស្អីក៏ចេញទៅ..”មិនចង់ឲ្យនៅទើសដៃទើសជើងប៊ែលឡាក៏ក្រឡេកមកស្រែកគំហកដាក់ម៉ែដោះមួយអស់សំឡេងឲ្យចាកចេញទៅ ធ្វេីឲ្យរាងចំណាស់ដែលស្តាប់លឺនោះសឹងតែទន់ជង្គង់ដួលទៅហើយព្រោះតាំងពីដើមឡើយគាត់មិនធ្លាប់ឃើញទិដ្ឋភាពដ៏ឃោឃៅរបស់ប៊ែលឡាដូចលើកនេះឡើយ អស់ជម្រើសគាត់ក៏ចាកចេញទៅទាំងមិនអស់ចិត្តនិងនឹកព្រួយបារម្ភពីសុវត្ថិភាពរបស់ភីតឈីគ្រប់វិនាទី ។

(ធ្វើបាបម៉ែខ្ញុំម្ល៉េះឪ🙂)
  
    ~ចប់~

រឿង ពន្លត់ចិត្តស្អប់ (GL Story)Where stories live. Discover now