ភាគទី 16
<< ត >>
“ខ្ញុំគ្រាន់សួរធម្មតាតាស៎ហេតុអីចាំបាច់ច្រឡោត!!”នាងហាក់មិនយល់ពីរឹកពារនឹងពាក្យសម្តីរបស់គេសោះទើបរហ័សវាយបកវិញទាំងភាពមិនយល់ ។
“មកពីយើងមិនចូលចិត្ត..”ស្តីចប់ប៊ែលឡាក៏ក្រោកចេញពីតុអាហារទាំងមុខម៉ូវរួចក៏បើកឡានចាកចេញពីភូមិគ្រឹះដ៏ធំស្គឹមស្គៃសំដៅទៅកាន់ក្រុមហ៊ុន។បន្សល់ទុកនូវរាងស្តើងដែលអង្គុយញុំាអាហារម្នាក់ឯងទាំងអារម្មណ៍មិននៅក្នុងខ្លួន ។
ដំណើរមួយៗវែងៗតែស្វាហាប់របស់ម្ចាស់ក្រុមហ៊ុនMGIធ្វេីឲ្យបុគ្គលគ្រប់គ្នាបញ្ឈប់រាល់សកម្មភាពដោយងាកអោនគោរពទាំងភាពកោតខ្លាចនឹងអំណាចឥទ្ធិពលដ៏មហិមាមួយនោះ ។ ចំណែកអ្នកដែលត្រូវគេគោរពពាសពេញក្រុមហ៊ុននោះធ្វេីមុខស្មើរធេងបោះពួយយ៉ាងលឿនសំដៅចូលបន្ទប់ធ្វេីការរបស់ខ្លួន ហាក់មិនបានខ្វល់ខ្វាយពីបុគ្គលជាច្រើនដែរកំពុងអោនគោរពខ្លួនបន្តិចសោះ ។
ក្រាក!
“ចៅហ្វាយ..ចៅហ្វាយ!!មានរឿងធំហើយទាន..”សំឡេងដង្ហក់ខ្យល់ស្ទើរតែស្តាប់មិនបាន បានបន្លឺឡើងពីជ្រុងម្ខាងរហូតជ្រែកចូលមកដល់ទល់មុខអុីសាប៊ែលឡាដែរជាមនុស្សតែមួយដែលខ្លួនបានហៅថាចៅហ្វាយៗ ។
“មានរឿងស្អីរបស់ឯងហាស៎ អាប៉ាន់?”អ្នកដែលជាចាហ្វាយក៏សួរទាំងអាការៈចង់ដឹងចង់លឺពីរឿងធំដែលកូនចៅវាចាប្រាប់មុននេះ ។
“បាទ!គឺ..គឺអាសេនបានរាយការណ៍មកថាឡានដែលដឹកទំនេញនោះត្រូវបានគេបដិសេពមិនទទួលទេទាន!!”ប៉ាន់ស្រាយចម្ងល់របស់ចៅហ្វាយទាំងអោនក្បាលចុះព្រោះតែខ្លាចនូវអំណាចរបស់គេជាពិសេសនៅដំណាក់កាលដែលយ៉ាប់យឺននេះ ។
ប្រាវ!!!!
“ហេតុអីក៏មានរឿងបែបនេះ!!”គ្រាន់តែបានដឹងពីដំណឹងនេះភ្លាមកែវទឹកដែលនៅជិតនោះត្រូវខ្ទាតធ្លាក់បាក់បែកជាច្រើនបំណែក ប៊ែលឡាក្តាប់ដៃយ៉ាងណែនកែវភ្នែកពោលពេញដោយកំហឹងស្រែកសួរកូនចៅជំនិត ។
“ខ្ញុំបានឲ្យគេទៅស៊ើបរួចហើយរឿងគ្រប់យ៉ាងដែលបានកើតឡើងគឺមកពីលោកវិភពទាំងអស់ទាន”ប៉ាន់និយាយរ៉ាយរ៉ាប់គ្រប់យ៉ាងដែលខ្លួនដឹងប្រាប់ទៅអ្នកចំពោះមុខ ។
YOU ARE READING
រឿង ពន្លត់ចិត្តស្អប់ (GL Story)
Historia CortaWrite by Smile Tola Novel BellPich ❤️ Bella ( Top ) X Pichy ( Btt )🔥 ជាសាច់រឿង បែប ស្នេហា ចងគំនុំ ងប់និងតណ្ហា ធ្វើបាបគ្មានទីបញ្ចប់ ភ្លើងប្រច័ណ្ឌ.... Bella: យើងនិងធ្វើឲ្យជីវិតរបស់នាងរស់នៅដូចជាស្លាប់ចឹង នាងកូនឃាតករ..... Pichy: ហេតុអ្វីបានជាខ្ញុំមានច...