ពេលរាត្រីជាពេលដែលមនុស្សសម្រាកកាយពីធ្វើការអ្នកខ្លះក៏ទៅបន្តដើរលេងឯអ្នកខ្លះក៏ជួបជុំគ្រួសារញាំអាហារជុំគ្នា។ងាកមកមើលរាងតូចច្រឡឹងកំពុងតែញាប់ដៃញាប់ជើងលើកអាហារអោយភ្ញៀវនៅភោជនីយដ្ឋានមួយដែលមើលទៅមិនធំប៉ុន្មានប៉ុន្តែភ្ញៀវចូលមិនដាច់ព្រោះតែជាហាងដែលមានរសជាតិឆ្ងាញ់ ហាងនេះបើកមកជិត10ហើយដោយសារតែរសជាតិអាហាររួចជាមួយភាពរួសរាយពីបុគ្គលិកទើបហាងនេះសម្បូរទៅដោយមនុស្សចូលមិនលើកលែងសូម្បីតារាឬក៏អ្នកធ្វើការធំក៏ចូលញាំទីនេះដូចគ្នា។បុគ្គលិកគ្រប់គ្នាមានសននាមញញឹមស្រស់ស្អាតទៅកានភ្ញៀវការទំនាក់ទំនងក៏ល្អនិយាយរួមភ្ញៀវដែលមកហើយតែងតែជាប់ចិត្តជានិច្ច។"អាហាររបស់លោកបានហើយបាទសូមអញ្ជើញញាំតាមសប្បាយណា"មិនថាភ្ញៀវច្រើនប៉ុន្តែការបម្រើមិនដែលយឺតយ៉ាវធ្វើអោយភ្ញៀវរងចាំឬក៏មានការមិនពេញចិត្តឡើយសេវារហ័សទាន់ចិត្តតែម្តង។នាយតូចញញឹមទៅកាន់ភ្ញៀវយ៉ាងស្រស់ធ្វើអោយភ្ញៀវញញឹមតាមមិនដាច់ បើមុខគេគួរអោយស្រលាញ់បែបនឹងនរណាទៅដាច់ចិត្តសម្លក់ឬក៏មុខសមមើរជាមួយទៅ?នរណាក៏ពេញចិត្តទីនេះដែរពិសេសបុគ្គលិករួសរាយស្រស់ស្អាតម្នាក់ៗមានទឹកមុខញញឹមស្រស់ពិសេសបុគ្គលិកតូចច្រឡឹងម្នាក់នេះនរណាក៏លង់នឹងសម្រស់ព្រមទាំងស្នាមញញឹមរបស់គេដែរ។អ្នកនៅទីនេះតែងតែហៅគេថា
ថេថេយ៍គេជាបុគ្គលិកដែលស្រស់ស្អាតជាងគេនៅក្នុងហាងនេះអ្នកដែលមកភាគច្រើនក៏មកគយគន់សម្រស់របស់គេនេះឯងមនុស្សស្រីមួយចំនួនសុំខ្មាស់។ប៉ុន្តែថាជីវិតគេរាងលំបាកបន្តិចហើយព្រោះតែគេមានញ្ញាណទី6
។ញ្ញាណទី6ជាអ្វី?អ្នកមួយចំនួនច្បាស់ជាស្គាល់វាច្បាស់ហើយអ្នកខ្លះប្រហែលជាមានវាផងដែរត្រូវទេ?គីម ថេយ៉ុងជាឈ្មោះពេញរបស់គេ ឆ្នាំនេះគេមានអាយុ20ឆ្នាំហើយៗក៏កំពុងតែរៀនឆ្នាំទី2ដូចគ្នា។រាល់ថ្ងៃគេរៀនផងធ្វើការផងហើយសព្វថ្ងៃរស់នៅជាមួយនឹងលោកយាយចំណាស់ម្នាក់ដែលឪពុកម្តាយរបស់គេបានទុកគេអោយលោកយាយចិញ្ចឹមព្រោះតែគិតថាគេសតិមិនល្អ គេតែងតែនិយាយម្នាក់ឯងប្លែកៗតើវាអយុត្តិធម៌ណាស់មែនទេ?ដែលគេគ្រាន់តែអាចមើលឃើញពពួកអមនុស្ស?
តើវាធ្ងន់ធ្ងរដល់ថ្នាក់ឪពុលម្តាយបោះបង់ចោលទុកអោយគេរស់នៅជាមួយលោកយាយតាំងពីតូចរហូតដល់ពេញកម្លោះដោយចោតថាគេសតិមិនល្អ?ពួកគាត់ថែមទាំងធ្លាប់និយាយថាពួកគាត់មិនត្រូវការកូនដែលមាន
សតិមិនគ្រប់ទៀតផង។ពេលនោះខ្ញុំយំខ្លាំងណាស់ប៉ុន្តែមិនអាចធ្វើអ្វីបានខ្ញុំមានតែត្រូវរស់នៅជាមួយលោកយាយដោយយកអមនុស្សធ្វើជាមិត្តព្រោះមានតែពួកគេទើបអាចយល់ពីខ្ញុំបាន។មនុស្សទាំងនោះមិនយល់ហើយក៏មិនចង់រាប់អានខ្ញុំដែរព្រោះពួកគេមិនយល់ពីអ្វីដែលខ្ញុំធ្វើថែមទាំងស្អប់ហើយចោទខ្ញុំថាជាមនុស្សឆ្គួតហេតុនេះទើបខ្ញុំខ្លាចរអាក្នុងការរាប់អានមនុស្ស។
YOU ARE READING
🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)
Romanceខ្ញុំជាមនុស្សដែលមានញ្ញាណទី6តាំងពីក្មេងហើយវាក៏ជារឿងចៃដន្យដែរដែលខ្ញុំបានជួបជាមួយវិញ្ញាណប្រុសម្នាក់នោះព្រោះតែមើលទៅនាយពិតជាគួរអោយអាណិតទើបខ្ញុំសម្រេចចិត្តជួយទាំងមានអារម្មព៍ថាជាប់ជំពាក់។ 13/11/23 💜Jack TK💜