#ព្រឹកថ្ងៃថ្មីថ្ងៃនេះជាថ្ងៃសៅជាថ្ងៃសម្រាកសម្រាប់ថេយ៉ុងព្រោះតែគេរៀនចន្ទ-សុក្រទំនេរសៅអាទិត្យសូម្បីការងារក៏មិនធ្វើដែរ។ដំបូងគេចង់រកការងារធ្វើសៅអាទិត្យតែគេគិតថាមិនចង់ទំនេរពេលថ្ងៃទើបធ្វើចន្ទសុក្រទំនេរសៅអាទិត្យនៅមើលថែលោកយាយក៏ដូចជាធ្វើកិច្ចការសាលាផងហើយក៏អាចមានពេលដើរលេងលំហែខួរក្បាលដូចគ្នា។
"ចៅថេយ៍ទៅណាមែនទេ?ឬក៏ទៅដើរលេងជាមួយចៅមីន?"ដោយសារតែថ្ងៃនេះឃើញតែងខ្លួនស្លៀកពាក់ទំនងចេញក្រៅទើបលោកយាយសួរព្រោះតែរាល់ដងគេស្លៀកឈុតនៅផ្ទះទាល់តែជីមីនបបួលទៅក្រៅទើបតែង
ខ្លួន"ចៅទៅមន្ទីរពេទ្យរករាងកាយអោយគេហើយក៏ទៅដើរលេងជាមួយជីមីនដូចគ្នាលោកយាយ"គេជាមនុស្សមិនចេះកុហកទៅណាក៏គេប្រាប់លោកយាយដែរឯជុងហ្គុកអង្គុយញាំអាហារដែលដាក់សែនលើតុធម្មតាឯឆុងប៊ីចេះតែមើលនាយឃើញថានាយភ្លឹកៗមិនដឹងកើតអី
"តែថាថ្ងៃនេះអ្នកកម្លោះដូចជាស្រងូតស្រងាត់ដល់ហើយឬក៏ព្រួយបារម្ភរឿងរករាងកាយមិនឃើញ"
លោកយាយសម្លឹងទៅជុងហ្គុកដែលអង្គុយសំងុកមិនមាត់មិនកដែលវាមិនមែនជាទម្លាប់របស់នាយ"គឺយប់មិញគេដឹងថានរណាចង់សម្លាប់គេតាំងពីនោះមកគេបែបនឹងរហូត"
"បែបនោះថាមពលគេច្បាស់ជាចេញមកមិនខាន"
"មែនហើយលោកយាយគេវិសនឹងត្រូវបិសាចស្រូបវិញ្ញាណទៀតផងប៉ុន្តែបានលោកតាឆុលជួយទាន់"
"ហ្ហឹម!ប្រាប់គេអោយប្រយ័ត្នប្រយែងផងថាមពលមិនមែនចេះតែប្រើទេបើគេប្រើច្រើនវិញ្ញាណគេនឹងឆាប់រលាយ""លោកតាឆុលបានប្រាប់គេហើយដូច្នេះទើបគេអង្គុយភ័យបែបនេះគេខ្លាចថាទប់មិនជាប់ លោកយាយក៏ដឹងថាគេជាពពួកសង្គមងងឹតមិនចេះទ្រាំនឹងកំហឹងឡើយ"គេក៏បារម្ភព្រោះបើនាយធ្លោយថាមពលវានឹងមានគ្រោះថ្នាក់ដល់គេមិនខាន
"បែបនោះមានតែចៅជាអ្នកជួយគេ"
"ខ្ញុំ?ជួយយ៉ាងមិចទៅលោកយាយ?"គេនឹងឬ?ជួយយ៉ាងមិច?គេមិនអោយនាយប៉ះគេបានទៀតទេលោកយាយចង់អោយគេជួយនាយយ៉ាងមិចទៅ?

YOU ARE READING
🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)
Lãng mạnខ្ញុំជាមនុស្សដែលមានញ្ញាណទី6តាំងពីក្មេងហើយវាក៏ជារឿងចៃដន្យដែរដែលខ្ញុំបានជួបជាមួយវិញ្ញាណប្រុសម្នាក់នោះព្រោះតែមើលទៅនាយពិតជាគួរអោយអាណិតទើបខ្ញុំសម្រេចចិត្តជួយទាំងមានអារម្មព៍ថាជាប់ជំពាក់។ 13/11/23 💜Jack TK💜