ការវះកាត់ចេះតែកន្លងទៅពីមួយម៉ោងទៅមួយម៉ោង
ថេយ៍ចេះតែសម្លឹងទៅវិញ្ញាណរបស់ជុងហ្គុកជារឿយៗក្នុងចិត្តបន់អោយនាយបានចូលរាងកាយវិញគេបារម្ភពីសភាពការណ៍ខាងក្នុងខ្លាំងណាស់មិនដឹងយ៉ាងមិចហើយទេ។ជុងហ្គុកបានត្រឹមតែមើលពីខាងក្រៅមិនចង់ទៅមើលជិតខ្លាចទទួលយកមិនបានពេលគេវះកាត់ខ្លួនឯង នាយនៅឈរមុខបន្ទប់មិនចេញទៅណានោះទេ។"ថេយ៍ឯងថាបើវះកាត់បានជោគជ័យចុះតើពេលនេះវិញ្ញាណលោកចនគាត់នៅទីនេះទេ?ឬក៏គាត់រលាយចូលរាងកាយវិញហើយ?"
"នៅទេ!គេនៅឈរមើលខ្លួនឯងនៅមុខបន្ទប់នឹងឯងមិនចេញទៅណាទេ"
"គាត់ប្រហែលជាកំពុងតែបារម្ភពីរាងកាយរបស់គាត់ហើយៗឯងឈប់បារម្ភទៅយើងជឿថាគាត់ច្បាស់ជាមិនអីទេ"
"យើងក៏សង្ឃឹមបែបនោះដែរ"ថេយ៍ញញឹមស្រាលមើលមុខមិត្តតែក្នុងចិត្តមិនបានដូចទឹកមុខនោះទេ។
"តើលោកពូយ៉ាងមិចហើយ?"កំពុងតែនិយាយយ៉ុនហ្គី
ក៏រត់មកទាំងត្រហេបត្រហបព្រោះខ្លួនទើបនឹងត្រូវគេតាមប្រមាញ់មួយយប់ហើយដំបូងថាសម្រាកនៅសណ្ឋាគារលាក់ខ្លួនមួយព្រឹកសិនព្រោះតែគ្នាវាច្រើនប៉ុន្តែមួយសន្ទុះមុនកូនចៅដែលនាយបញ្ជាអោយយាមបានខលមកថាមានមនុស្សវាយពួកកេអោយសន្លប់យកទៅដាក់នៅបន្ទប់ទឹក ពួកគេទើបតែក្រោកទើបប្រញាប់ខលទៅប្រាប់យ៉ុនហ្គី។នាយភ័យផងបារម្ភផងបើកឡានគេចមកទាំងមិនខ្វល់ថាមានអ្នកតាមព្រោះតែសុវត្ថិភាពលោកពូជាចម្បងមិនដឹងថាយ៉ាងមិចហើយទេ។"លោកទើបតែមកពីណា?ហេតុអីលោកទុកអោយលោកចននៅម្នាក់ឯង?គាត់វិសនឹងមានគ្រោះថ្នាក់ហើយលោកដឹងទេ?សំណាងបានពួកខ្ញុំមកទាន់មិនអ៊ីចឹងគាត់យ៉ាប់មិនខាន"
"ជីមីន..."ឃើញមិត្តស្តីអោយគេគ្មានថយមួយម៉ាត់ក៏ចាប់ដៃកុំអោយខឹងព្រោះមើលទៅយ៉ុនហ្គីដកដង្ហើមមិនទាន់ដល់គ្នាទេប្រហែលមានរឿងអ្វីហើយឯជុងហ្គុកក៏
ងាកមកមើលដូចគ្នា។"យើងត្រូវគេតាមប្រមាញ់មួយយប់ហើយ យើងមិនបានទុកអោយគាត់នៅម្នាក់ឯងទេយើងក៏បានទុកអង្គរក្សដែរប៉ុន្តែពួកវាក៏ត្រូវអាចង្រៃនោះចាក់ថ្នាំសន្លប់ទើបតែក្រោកខលទៅយើងមុននេះប៉ុណ្ណោះ"
YOU ARE READING
🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)
Romanceខ្ញុំជាមនុស្សដែលមានញ្ញាណទី6តាំងពីក្មេងហើយវាក៏ជារឿងចៃដន្យដែរដែលខ្ញុំបានជួបជាមួយវិញ្ញាណប្រុសម្នាក់នោះព្រោះតែមើលទៅនាយពិតជាគួរអោយអាណិតទើបខ្ញុំសម្រេចចិត្តជួយទាំងមានអារម្មព៍ថាជាប់ជំពាក់។ 13/11/23 💜Jack TK💜