Ep05:យើងសួរថានរណាសម្លាប់យើង?!!!!

1.5K 85 0
                                    


ថេយ៉ុងគាំងទ្រឹងព្រោះតែមិនធ្លាប់គិតហើយក៏ស្មានមិនដល់ថាខ្មោចឆ្គួតនេះមកថើបគេដែរព្រះជាម្ចាស់អើយតើគេអាចគាំងបេះដូងដែលទេ?ហេតុអីជានាយដែលត្រូវមកថើបគេបន្ទាប់ពីគ្រួសារ?គេទុកអោយសង្សារគេប៉ុណ្ណោះហេតុអីខ្មោចថ្លើមធំនេះហ៊ានមកប៉ះពាល់គេ?ពិតជាគួរអោយខឹងមែន!!!

"អឹម!ហ្ហឹម!!!លែ-លែងអឹម!!"គ្រាន់តែថេយ៍រើខ្លួនជុងហ្គុកកាន់តែថើបមិនដកមាត់ រើកាន់តែខ្លាំងថើបក៏កាន់តែខ្លាំងកុំចង់ឌឺជាមួយនាយនេះហើយលទ្ធផលធ្វើបាបមិនបានថើបយក

"ដង្កូវស៊ីភ្នែកអូនឬអត់?"ឆុងប៊ីដែលកំពុងតែសង្ងំមើលពួកគេឈ្លោះគ្នាមុននេះគ្រាន់តែឃើញជុងហ្គុកទៅថើបមាត់ថេយ៉ុងភ្លាមគេក៏លើកដៃបិទភ្នែកតែបិទទុកចន្លោះភ្នែកមើលគេថើបគ្នារួចក៏និយាយតិចៗ

"ហឹក!អាខ្មោចឆ្គួតអាខ្មោចល្មោភកាមអាលោកឯងចាំមើលណា"ពេលមានសេរីភាពភ្លាមក៏លះយកតែម្តងខឹងណាស់!សុខៗមកចាប់ថើបគេគ្មានការអនុញ្ញាតថើបមិនដកគេចង់ដាច់ខ្យល់ម្តងៗគិតមើលសមនឹងខឹងដែរទេ!នាយតូចជូតមាត់ឡើងក្រហមខឹងឡើងញ័រសាច់តែអ្នកបង្កររឿងឈរមើលគេទាំងទឹកមុខស្មើរស្ងប់ធម្មតាដូចគ្មានរឿងអ្វីកើតឡើងទាំងដែលគេជេរចង់ជ្រុះធ្មេញទៅហើយ

"ហើយយ៉ាងមិចទៀត?"ពេលគេជេរហត់នាយក៏ក្រពាត់ដៃសួរថាគេអស់ពាក្យជេរឬនៅ?ឃើញថាឈរជេរគេឡើងហត់ខ្លួនឯងហើយមិនឃើញបានប្រយោជន៍អីសោះ

"អាម៉ាហ្វៀឡប់សតិ!"ជេរលើកចុងក្រោយរួចក៏ប្រុសដើរចេញតែនាយចាប់ទាញគេមកវិញថើបថ្ពាល់មួយខ្សឺតទៀតទើបនាយរំលាយខ្លួនឯងដើម្បីគេចខ្លួនតែមិនទៅណាទេនៅសរសើរគេសិន

"មាត់ឯងទន់ផ្អែមឯថ្ពាល់ឯងក៏ទន់ក្រអូប"នាយនិយាយសរសើរប៉ុន្តែអ្នកឮបែរជាគិតថានាយចង់ឌឺគេទៅវិញ

"កុំអោយយើងឃើញអាលោកឯងទៀតណាចាំមើលយើងនឹងវាយអោយស្លាប់លែងបានចាប់ជាតិតែម្តងចាំមើលណា!"ថេយ៉ុងខឹងឡើងក្រហមុខហួសដល់ត្រចៀក
ទន្ទ្រាំជើងខឹងនឹងជុងហ្គុកជាខ្លាំង

"សុំថើបផងបានទេបងថេយ៍?"ឆុងប៊ីដែលស្ងាត់ជាយូរ
ក៏និយាយឡើងពេលដែលលែងឮសម្លេងមនុស្សធំឈ្លោះគ្នាធ្វើអោយថេយ៍ងាកមករកគេយ៉ាងលឿនមុននឹងដើរមកជិតហើយនិយាយ

🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)Where stories live. Discover now