"ពួកយើងជជែកគ្នាទៅ"
"និយាយយ៉ាងមិច!ហ្ហាស?!ឯងមើលឃើញយើង?!"
នាយមាននិយាយទាំងអស់សង្ឃឹមតែភ្ញាក់វិញពេលឮគេថាជជែកគ្នាបានន័យថាគេមើលនាយឃើញមែនទេ?នាយព្យាយាមយកដៃទៅគ្រវីពីមុខគេតែគេមិនប្រតិកម្មអ្វីសោះតែមិចក៏គេនិយាយថាជជែក?"ព្រះចន្ទដឹងទេ?ថ្ងៃនេះខ្ញុំធ្វើការច្រើនណាស់ហត់ក៏ហត់តែខ្ញុំសប្បាយចិត្តណាស់"ថេយ៉ុងធ្វើជានិយាយជាមួយព្រះចន្ទទាំងក្នុងចិត្តអស់សំណើចនឹងបុរសក្បែរខ្លួនដែលខំហក់មកមួយទំហឹងស្មានថាគេចង់និយាយជាមួយនាយ
"ចង្រៃយ៎អើយ!!ឯងនិយាយធ្វើដូចមើលឃើញយើងចឹងចុងក្រោយយើងក៏នៅតែជាខ្មោចដែលគេមើលមិនឃើញហ្ហើយ!!!"នាយក្រោកស្រែកទាំងតឹងចិត្ត
វាពិតជាពិបាកក្នុងការទទួលយើងហើយក៏ស្អប់ដែលនាយធ្វើអ្វីមិនបានក្រៅពីអង្គុយសង្ងំមិនដឹងថាអាចចាប់ជាតិឬអត់។នាយទាត់តូងមួយជើងតែវាទាមិនបានទៀតមួម៉ៅក្តៅក្រហាយខ្លាំងណាស់ឯថេយ៉ុងចង់ស្លន់ពេលដែលនាយដូចជាខ្មោចអាក្រក់និយាយផងកាយវិការផងមើលទៅកាលនៅរស់នាយជាក្មេងទំនើងមិនខាន"ថ្ងៃស្អែកខ្ញុំត្រូវទៅរៀនហើយក៏ធ្វើការមិនបានមកលេងញឹកញាប់ទេនេះក៏យប់ជ្រៅដែរហើយបើស្អែកទំនេរខ្ញុំនឹងមកម្តងទៀត"ថេយ៉ុងប្រញាប់ដកថយព្រោះឃើញថាសភាពការណ៍មិនសូវស្រួលនាយកំពុងតែសម្លឹងមកគេមិនដាក់ភ្នែកគួរអោយញញើតណាស់ទើបនិយាយហើយប្រញាប់ដាក់មេប្រូយទៅបាត់បន្សល់ទុកតែលោកបងខ្មោចខឹងមួម៉ៅម្នាក់ឯង
"កាយវិការឯងដូចជាមើលឃើញយើងប៉ុន្តែហេតុអីក៏មើលមិនឃើញ?"នាយអង្គុយច្បូតមុខទាំងធុញថប់គិតអ្វីមិនចេញនាយនៅតែគិតថាមនុស្សមិនអាចមើលឃើញខ្មោចតែក្មេងមុននេះភ្នែកគេបញ្ជាក់ពីភាពភ័យខ្លាយទោះនិយាយមិនញ័រតែគេមើលដឹងឬក៏ដោយសារតែកម្លាំងទាត់តូងរបស់នាយមុននេះបន្លាចអោយគេខ្លាច?
"អាវ!បងមកវិញហើយហ្ហេស?"
"បងទៅវិញហើយណាព្រោះថ្ងៃស្អែកបងត្រូវទៅរៀនបើសិនជាបងអាចចេញពីធ្វើការលឿនបងនឹងមកលេងឯងម្តងទៀត"
"ចុះបងសម្រេចចិត្តជួយលោកពូនោះទេ?"
"បងគិតមើលសិន"គេមិនដែសូវខ្លាចទេពីមុនមកតែពេលជួបនាយគេដូចជាចង់ខ្លាចមិនហ៊ានជួយទេ។ដំបូងចង់ជួយព្រោះមើលទៅនាយគួរអោយអាណិតមានឯណា
ចេញមកចឹងៗអីគេភ័យស្លាប់ហើយបើសិនជាជួយគេហើយមិនបានតើនាយអាចកាច់កគេដែរទេ?
YOU ARE READING
🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)
Romanceខ្ញុំជាមនុស្សដែលមានញ្ញាណទី6តាំងពីក្មេងហើយវាក៏ជារឿងចៃដន្យដែរដែលខ្ញុំបានជួបជាមួយវិញ្ញាណប្រុសម្នាក់នោះព្រោះតែមើលទៅនាយពិតជាគួរអោយអាណិតទើបខ្ញុំសម្រេចចិត្តជួយទាំងមានអារម្មព៍ថាជាប់ជំពាក់។ 13/11/23 💜Jack TK💜