Ep11:ជួយផង!!

1.7K 113 2
                                    

"ឯណាក្មេងនោះ?"អ្នកដែលនាយសួររកដំបូងគឺអ្នកដែលនាយបានឃើញមុននេះដែលឈ្ងោកមុខមករកនាយមុនដុកទ័រនិងក្មួយរបស់នាយមកដល់តើក្មេងនោះទៅណាហើយ?

"ក្មេងណាទៅលោកពូ?!ទីនេះគ្មានក្មេងទេ"យ៉ុនហ្គីធ្វើជាសួរទាំងដឹងថានាយចង់សំដៅលើនរណាប្រហែលជាគាត់បានឃើញថេយ៉ុងមិនខាន។

"ក្មេងដែលអោនមុខមករកយើងនោះអី?"នាយកាន់តែជ្រួញចិញ្ចើមពេលដែលមិនឃើញហើយក្មួយរបស់នាយថាគ្មានមនុស្សទៀតវាមិចនឹងអាចទៅរួចទៅ?ទីនេះមានខ្មោចមកពីណាទទៅ?

"គ្មានទេ!លោកពូព្រិលភ្នែកហើយ លោកពូគួរតែសម្រាកព្រោះទើបនឹងក្រោកមិនទាន់រឹងមាំទេ"យ៉ុនហ្គី
ចូលមករៀបចំអោយលោកពូបានសម្រាកមុននឹងដណ្តប់ភួយអោយនាយ។

"ឯងមើលថែយើង?"

"ប្រាកដហើយ!!លោកពូដឹងថាខ្ញុំហត់ប៉ុណ្ណាទេ?ខ្ញុំត្រូវមើលការងារផងមើលលោកពូផងលោកពូគួរតែថែមទំនិញអោយខ្ញុំ"

"យើងក្រោកមិនទាន់ឯងរអ៊ូចង់បានសុគុណ?ឯងមើលថែយើងពីកាល?!"

"អីយ៉ាមិចក៏លោកនិយាយបែបនេះ?ពេលលោកពូសន្លប់ខ្ញុំជាអ្នកមើលថែអោយអង្គរក្សយាមលោកពូថែមទៀតណា!!"

"យើងមិនជឿ!ហៅអ្នកមើលថែយើងមក"ក្មួយនាយនឹងឬមើលថែនាយ?តែមកលេងនាយសឹងតែកន្លះជីវិតម្តងបើថាគេមកមើលថែនាយវាច្បាស់ជាមិនអាចទៅរួចទេត្រឹមកូនចៅយាមកាមនាយអាចជឿ។

"មិចក៏លោកពូមិនជឿ?!!"យ៉ុនហ្គីពើងទ្រូងសួរទៅលោកពូទាំងមិនសុខចិត្តគេក៏រួមចំណែកមើលថែគាត់មួយសប្តាហ៍ដំបូងដែរមិចក៏មិនជឿថាគេបានមើលថែគាត់?ព្រះអើយមួម៉ៅណាស់

"យើងមិននិយាយពីដងទេ!អោយទូរស័ព្ទមក"

"លោកពូយកទូរស័ព្ទធ្វើអី?!"

"ខលទៅវ៉ុនប៊ីនិងយ៉ុងថាក់អោយមកទទួលយើង"

"លោកពូចេញពីពេទ្យមិនបានទេ!!លោកពូទើបតែក្រោកនៅពីរបីថ្ងៃទៀតទៅ"ចេញពីពេទ្យយ៉ាងមិច?ទើបនឹងក្រោកមិនទាន់បានមួយម៉ោងស្រួលបួលផងចង់ទៅផ្ទះ

"យើងអោយខល!"

"ខ្ញុំមិនខល!!លោកពូត្រូវតែសម្រាកពេទ្យទាល់តែគ្រាន់បើជាងនេះ!ខ្ញុំមិនបានចង់ប្រឆាំងតែដើម្បីសុវិត្ថភាពលោកពូហើយក៏ដើម្បីសុខភាពលោកពូដែរពេលនេះពួកសត្រូវចាំឆ្កាក់គ្រប់ទិសទីលោកពូកុំមានៈអី ពេលលោកពូ
ជាលោកពូចង់ធ្វើអ្វីតាមចិត្តខ្ញុំមិនឃាត់ទេ"យ៉ុនហ្គីរៀបរាប់ប្រាប់លោកពូមួយៗដើម្បីអោយនាយបានយល់កុំចចេសរឹងរូសព្រោះថានាយមិនទាន់ជាស្រួលបួលទេមិនអាចចេះតែគិតចេះតែដើរផ្តេសផ្តាសទេហើយសូម្បីដំណឹងថានាយដឹងខ្លួនក៏គ្មាននរណាដឹងដែរព្រោះយ៉ុនហ្គីបានបញ្ជាបើសិនដំណឹងបែកធ្លាយមន្ទីរពេទ្យនេះនឹងត្រូវខ្ទេចមិនខាន។

🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)Where stories live. Discover now