Ep17:ប្រចណ្ឌ

1.5K 75 0
                                    


+5ឆ្នាំកន្លងផុតទៅ

ពេលវេលាពិតជាដើរលឿនខ្លះណាស់មួយភ្លេតក៏កន្លងហួសទៅ5ឆ្នាំទៅហើយ។ក្រឡេកមកមើលប្តីប្រពន្ធមួយគូរនិងកូនប្រុសទាំងពីរវិញរស់នៅយ៉ាងមានក្តីសុខបើទោះបីពាក្យថាគ្រួសារមានពេលខ្លះរកាំរកុះក៏ដោយពួកគេតែងតែសម្របសម្រួលគ្នាមិនដែលខឹងគ្នាយូរឡើងហើយ
ក៏តែងតែមានជំនួយពីកូនៗដូចគ្នា។ពួកគេតែងតែជាកម្លាំងចិត្តរបស់អ្នកជាឪពុកបើទោះបីជាពួកគេចង់ឈ្លោះគ្នាក៏មិនកើតអាណិតកូនៗដែលនៅតូចត្រូវមើលឃើញពួកគេឈ្លោះគ្នាវាមិនមែនជារឿងល្អគំរូល្អដល់កូនឡើយ។

"ជុងស៊ុន ជុងវ៉ុនក្រោកដល់ម៉ោងទៅសាលាហើយកូន"អ្នកជាអាប់ប៉ាមកដាស់កូនៗព្រោះតែពួកគេត្រូវទៅសាលាដោយសារយប់មិញក្របានគេងទើបក្រោកមិនរួចទាល់តែគេមកមើលមកដាស់រៀបចំខ្លួនអោយ។រាល់ដងក្រោកងូតទឹកខ្លួនឯងចាំតែពេលគេមករៀបចំខ្លួនអោយតែថ្ងៃនេះគេត្រូវធ្វើទាំងអស់។

"បាទអាប់ប៉ា"ជុងស៊ុនក្រោកញីភ្នែកតិចៗទើបតបហើយក៏ក្រោកទៅងូតទឹកនៅសល់ប្អូនភ្លោះរបស់គេគេងគ្មានឮសម្លេងអាប់ប៉ាហៅបន្តិចសោះ។

"ជុងវ៉ុនកូន ក្រោកបានហើយ"

"ហ្ហឹកៗអាប់ប៉ាកូនអត់ចង់ទៅសាលាទេ"មុខនេះចេញមកខ្ចិលចង់តែគេងតែម្តងហើយកូនក្បាលខូចនេះ។ថេយ៉ុងបានតែអស់សំណើចនឹងកូនព្រោះដឹងថាគេចូលចិត្តគេងណាស់រាល់ដងទាល់តែបងដាស់ហើយងូតទឹកជាមួយគ្នា ពេលខ្លះងូតហើយនៅបិទភ្នែកនៅឡើយទេមិនដឹងកាត់តាមនរណាទេខ្ចិលហើយខូចណាស់។

"ម៉ោះ!អាប់ប៉ាងូតទឹកអោយកូនណា"ថេយ៉ុងក៏លើកពរគេទៅបន្ទប់ទឹកដែលមានជុងស៊ុនកំពុងងូតនោះ។

កូនប្រុសទាំងពីរបស់ពួកគេមានអាយុ4ជិត5ឆ្នាំហើយៗក៏ជិតដល់ថ្ងៃខួបកំណើតពួកគេដូចគ្នា។កូនបងគឺចន ជុងស៊ុនមានអត្តចរិតដូចទៅនឹងឪពុកបេះដាក់មិនសូវចេះមាត់កចេះតែមុខស្មើប៉ុន្តែពេលនៅជាមួយគ្រួសារគេក៏ចេះញញឹមដែរមិនមែនសោះកក្រោះខ្លាំងពេកទេចំណែកឯប្អូនគឺចន ជុងវ៉ុននិយាយរឿងខូចលេខមួយខ្ចិលក៏លេខមួយដែរគេស្រលាញ់អាប់ប៉ាណាស់តាំងពីតូចមកមិនសូវជាចង់អោយប៉ាប៉ាប៉ះអាប់ប៉ាគេទេហួងហែងណាស់ក៏តែងតែមិនត្រូវគ្នាជាមួយជុងហ្គុកដូចគ្នា របៀបលេងសើចតែគេក៏ស្រលាញ់ប៉ាប៉ាដូចគ្នាគ្រាន់តែតិចជាអាប់ប៉ាគេប៉ុណ្ណោះ។

🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)Where stories live. Discover now