ថេយ៍បានតែដកដង្ហើមធំរំងាប់អារម្មណ៍ខឹងគិតថានាយប្រហែលជាអស់កម្លាំងនៅពេលបានឮថាខ្លួនអាចនឹងស្លាប់វាប្រាកដជាពិបាកទទួលយកហើយ។"ឈប់ពិបាកចិត្តទៅក្រែងលោកថាបើគង់តែស្លាប់ដដែលចាំបាច់កើតទុកធ្វើអី?ធ្វើចិត្តអោយតែសប្បាយៗត្រៀមចាំទទួលលទ្ធផលទៅ"គ្មានវិធីសាស្រ្តអ្វីផ្សេងទេមានតែធ្វើយ៉ាងណាអោយផ្លូវចិត្តនាយរឹងមាំនឹងមានកម្លាំងចិត្តឡើងវិញដើម្បីអោយរាងកាយនាយរឹងមាំអាចទទួលយកការវះកាត់ដ៏ជោគជ័យបាន
"ឯងមិនខឹងយើងទេ?"មុននេះឃើញថាស្តីអោយនាយសម្បើមណាស់ថែមទាំងប្រើទឹកមុខខឹងទៀតផងប៉ុន្តែក៏ស្រាប់តែនិយាយធម្មតាវិញនេះកំពុងលួងកុំអោយនាយពិបាកចិត្តមែនទេ?
"ខឹងធ្វើអីទៅ?ខ្ញុំមិនទាន់ជួយលោកដល់ត្រើយនៅឡើយទេយ៉ាងណាក៏ខ្ញុំត្រូវជួយលោកដដែលនឹង"
តាមពិតគេខឹងគ្រាន់តែមិនចង់បន្ទោសនាយបន្ថែមប៉ុណ្ណោះហើយក៏ខ្លាចនាយបញ្ចេញថាមពលដែរនៅទីនេះសម្បូរបិសាចណាស់មិនអាចអោយនាយខឹងផ្តេសផ្តាសទេ"អរគុណឯងហើយ"នាយញញឹមស្រាលអរគុណថេយ៉ុងហើយវាក៏ជាពាក្យអរគុណដែលចេញពីចិត្តដំបូងដែលនាយនិយាយដូចគ្នា។តាំងពីស្គាល់គេមកនាយយល់ពីទំនាក់ទំនងច្រើនណាស់។ឯថេយ៉ុងក៏ញញឹមតប
នាយវិញអោយយល់ថាកក់ក្តៅកុំអោយនាយគិតរឿងស្លាប់ទៀត"លោករបួសច្រើនកន្លែងគួរសមប៉ុន្តែសំណាងណាស់ដែលមិនស្លាប់"
"រស់ដូចស្លាប់ចឹងឯងមិនឃើញទេ?វាទុកអោយយើងវេទនាច្បាស់ណាស់កុំអោយយើងដឹងខ្លួនវិញពួកអាចង្រៃអស់នឹងស្លាប់មិនខានទេ"
"ពីពេលនេះលោកត្រូវតមខឹងយល់ទេ?"
"ស្អីគេ?តមខឹងឬ?នរណាគេទៅធ្វើបានទៅ?"
"ដើម្បីការពារកុំអោយថាមពលលោកចេញផ្តេសផ្តាសនៅទីនេះសម្បូរវិញ្ញាណបិសាចណាស់កុំផ្តេសផ្តាសតិចរលាយវិញ្ញាណលេងបានចូលរូបវិញទៅ"
"យើងដឹងហើយ"គេចង់អោយនាយល្អប៉ុណ្ណោះនាយគួរតែស្តាប់បង្គាប់ក៏ល្អព្រោះសម្តីលោកតាកាងឆុលប្រាប់
មិនអោយគេបញ្ចេញថាមពលផ្តេសផ្តាស
YOU ARE READING
🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)
Romanceខ្ញុំជាមនុស្សដែលមានញ្ញាណទី6តាំងពីក្មេងហើយវាក៏ជារឿងចៃដន្យដែរដែលខ្ញុំបានជួបជាមួយវិញ្ញាណប្រុសម្នាក់នោះព្រោះតែមើលទៅនាយពិតជាគួរអោយអាណិតទើបខ្ញុំសម្រេចចិត្តជួយទាំងមានអារម្មព៍ថាជាប់ជំពាក់។ 13/11/23 💜Jack TK💜