Ep15:រៀបការជាមួយបងបានទេ?

1.5K 101 1
                                    


អ្នកទាំងបួនបានដើរលេងជុំគ្នាទាំងដែលអ្នកដទៃមើលឃើញតែគូរស្នេហ៍ដែលដើរកាន់ដៃគ្នាប៉ុណ្ណោះ។
ពួកគេដើរផងញាំអីផង ថតរូបផងមើលទៅពិតជាមានក្តីសុខខ្លាំងណាស់។

"ហឹម"

"ឆ្ងាញ់ទេ?"ក្រោយពីបញ្ចុកនាយតូចរួចនាយក៏សួរទាំងញញឹមឃើញថាគេញាំដូចជាឆ្ងាញ់ខ្លាំងណាស់។

"អឹម!បងញាំដែរទៅម៉ោះអូនបញ្ចុក"ថេយ៍ងក់ក្បាលផ្ងក់ៗរួចក៏លូកដៃទៅចាក់របស់ញាំបញ្ចុកនាយវិញ

"យ៉ាងមិចដែរ?"

"អាចទទួលយកបាន"នាយងក់ក្បាលអាចថានាយមិនធ្លាប់ញាំទើបវាអាចទទួលយកបានតែមិនឆ្ងាញ់ណាស់ណាទេ។

"ញាំប្រហិតបំពងខាងនោះវិញ"បន្ទាប់ពីញាំរួចក៏បន្តទៅញាំអ្វីផ្សេងហើយពួកគេក៏មិនភ្លេចកូត្រេនដែលដើរតាមដែរគឺសែនអោយប៉ុន្តែឆ្ងាយពីមនុស្សទើបមិនបានឃើញថាពួកគេមកតាម។

ពួកគេបន្តពីរកន្លែងមួយទៅកន្លែងមួយទាល់តែអស់ចិត្តទើបជុងហ្គុកនាំគេចូលហាងម្តង។

"បងអោយគេរៀបចំ?"វាពិតជាស៊ុបប្រាយខ្លាំងណាស់ នាយធ្វើវាក្នុងថ្ងៃតែមួយហើយភ្លាមៗទៀត។

"អូនចូលចិត្តទេ?"អាចថានាយរៀបចំវាជាពិសេសសម្រាប់គេ នាយបានគិតតាំងពីនាយជាសះស្បើយម៉្លេះ
ដូច្នេះហើយបានជាគ្រប់យ៉ាងគឺរលូនល្អបែបនេះ។

"វាស្អាតណាស់"

"បងជូនអូន"នាយហុចកុលាបក្រហមមួយបាច់អោយទៅនាយតូចដែលធ្វើមុខភ្ញាក់ផ្អើលមិនទាន់បាត់ដោយសារតែក្នុងហាងទាំងមូលគឺបានរៀបចំយ៉ាងស្រស់ស្អាតតាំងពីផ្លូវចូលមក។

"អរគុណ"គេស្ទើរតែយំទៅហើយវាជាលើកដំបូងក្នុងជីវិតហើយដែលគេទទួលបានការស៊ុបប្រាយធំបែបនេះ។

"សឺត!ញញឹមឡើង"ជុងហ្គុកថើបថ្ងាសនាយតូចមួយខ្សឺតមុននឹងក្រសោបថ្ពាល់ប្រាប់អោយញញឹមឡើងព្រោះទឹកមុខនេះរំភើបដល់យំហើយ។

"ហ្ហឹក!អូនរំភើបណាស់ដឹងទេ?"ទីបំផុតគេពិតជាយំពិតមែនប៉ុន្តែវាជាទឹកភ្នែកនៃក្តីរំភើបដែលនាយបានរៀបចំសម្រាប់គេមួយនេះ។

🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)Where stories live. Discover now