"តើពួកឯងជានរណា?!!"សម្លេងបើកទ្វារនាំអោយរាងតូចទាំងពីរឮហើយប្រញាប់ងាកក្រោយពេលមានសម្លេងសួរព្រមជាមួយសម្លេងទ្វារ"ពួកខ្ញុំជាក្មេងដែលលោកចនគាត់ធ្លាប់ជួយ"ជីមីនឆ្លើយយ៉ាងលឿនមិនអោយទាក់ពូកែសម្តែងខ្លាំងណាស់
"ហេតុអីចាំបាច់អោយគ្រូពេទ្យចេញទៅក្រៅ?ហេតុអីបាត់អង្គរក្សដែលយាម?"នាយនៅតេមិនអស់ចិត្តណាមួយខ្លាចថាសត្រូវរបស់លោកពូមកចង់ធ្វើបាបលោកពូ។មុននេះគេគ្រាន់តែទៅទិញអ្វីមួយភ្លេតមកវិញស្រាប់តែបានឃើញគ្រូពេទ្យដែលគេអោយទៅជួយមើលលោកពូនៅខាងក្រោមទើបនាយប្រាប់រត់មក មកដល់បាត់អង្គរក្សទៀតទើបធ្វើអោយនាយភ័យរត់មកបើកទ្វារយ៉ាងលឿន
"អង្គរក្សពួកខ្ញុំមិនបានឃើញទេហើយពេលដែលពួកខ្ញុំចូលមកក៏បានឃើញអ្នកគ្រូពេទ្យដែរប៉ុន្តែគឺគាត់ចេញដោយខ្លួនឯងមិនមែនពួកខ្ញុំដេញគាត់ចេញទេមិនជឿលោកទៅសួរគាត់ទៅ"
"ចុះលោកជានរណាដែរ?លោកក៏មកមើលគ-គាត់ដែរមែនទេ?"ថេយ៉ុងប្រើក្រសែរភ្នែកសង្ស័យមុននឹងសួរតបប៉ុន្តែវិសនឹងហៅជុងហ្គុកថាគេទៅហើយក៏ប្រញាប់កែវិញ
"គេជាក្មួយរបស់យើងឈ្មោះយ៉ុនហ្គី"ជុងហ្គុកអោនខ្សឹបមុននេះមិនបានចាប់អារម្មណ៍រវល់ឈរមើករាងកាយខ្លួនឯង
"អរ!លោកជាក្មួយរបស់គាត់ទេឬ?"ថេយ៍ភ្លាត់មាត់ងក់ក្បាលច្រឡំតបជុងហ្គុកនៅងាករកអ្នកខាងនោះទៀត
"ឯងស្គាល់គេមែនទេ?"
"គឺយើងច្រឡំមាត់មុននេះយើងនិយាយជាមួយជុងហ្គុក
គេប្រាប់ថាជាក្មួយ"ថេយ៍អោនខ្សឹបប្រាប់ជីមីនព្រោះតែមុននេះគេច្រឡំមាត់"យើងមិនទាន់ប្រាប់ឯងទេហេតុអីឯងដឹង?"
"ក៏វិញ្ញាណលោកពូលោកប្រាប់ទេដឹង"ជីមីនដាក់ទៅនាយវិញពូកែឆ្ងល់ម៉្លេះនាយនេះ
"ឯងនិយាយស្អី?!មកមើលគាត់ឬក៏មានបំណងផ្សេង?"
"អាចថាមានបំណងក៏អាចថាបាន"
"ពួកឯងមានបំណងអី?!"
"ឆុងប៊ីបិទទ្វារអោយបងបន្តិច"ថេយ៍ប្រាប់ទៅឆុងប៊ីដែលនៅមាត់ទ្វារមិនដឹងថាធ្វើបាបពីរនាក់នោះដល់ណាហើយទេ
YOU ARE READING
🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)
Lãng mạnខ្ញុំជាមនុស្សដែលមានញ្ញាណទី6តាំងពីក្មេងហើយវាក៏ជារឿងចៃដន្យដែរដែលខ្ញុំបានជួបជាមួយវិញ្ញាណប្រុសម្នាក់នោះព្រោះតែមើលទៅនាយពិតជាគួរអោយអាណិតទើបខ្ញុំសម្រេចចិត្តជួយទាំងមានអារម្មព៍ថាជាប់ជំពាក់។ 13/11/23 💜Jack TK💜