"កុំចូលមកណា!!"អស់កន្លែងថយថេយ៍ក៏លើកដៃហាមប៉ុន្តែអ្នកខាងនោះមិនបានស្តាប់ឡើយគឺមានតែចូលកាន់តែកៀកថែម។"ខ្លាចយើង?"ជុងហ្គុកអោនទៅសួរទល់មុខដែលមុខរបស់នាយនិងរាងតូចឆ្ងាយគ្នាមិនដល់មួយថ្នាំងដៃផង។
"មិ-មិនបានខ្លាចទេ!!"មាត់និយាយថាមិនបានខ្លាចតែក៏រដាក់រដុប បេះដូងលោតញាប់សឹងអីហើយនៅថាមិនបានខ្លាចឬក៏ភ័យ?
"ពិតមែន?"
"មែន!!"
"ដឹងថាខ្លួនឯងមកទីនេះក្នុងឋានៈជាអ្វីទេ?"
"???"ថេយ៍ប្រញាប់ងាកមកមើលមុខនាយយ៉ាងលឿន នេះកុំប្រាប់ថានាំគេមកផ្តល់ឋានៈឬក៏នាយចង់យកគេមកធ្វើជាអ្នកបម្រើ?បើនាយសងគុណគេបែបនឹងមែនគេប្រាកដជាវាយនាយអោយស្លាប់មិនខាន នរណាទៅសងគុណដូចនាយនោះ?!
"ឆ្នាស់ប៉ះមិនបានគួរតែយកមកធ្វើជាអ្វីល្អទៅ?"នាយលើកដៃបម្រុងប៉ះថ្ពាល់ថាអ្នកទល់មុខវាសដៃនាយចេញទាំងមុខម៉ូវដូចខឹង។
"អ្ហា!!*អឹប"ឆ្លៀតគេរវល់សម្លក់នាយក៏លើកពរគេមកទម្លាក់លើពូកក្បែរនោះយ៉ាងលឿនដោយមាននាយនៅពីលើទោះគេប្រឹងចង់ក្រោកគេចក៏មិនបានព្រោះតែនាយឃុំគេជាប់ក្នុងពូកទៅហើយ។
"ឆាប់ចេញពីខ្ញុំភ្លាមណា!!"រើឡើងអស់កម្លាំងទើបស្រែកដេញគេចេញតែគេមិនបានទៅខ្វល់ខ្វាយទេនៅញញឹមឌឺគេនៅនឹងគ្រឺតចង់តែខ្វាចមុខអោយខ្ទេចតើតែធ្វើមិនបាន។
"លែង!!ជួយផង!ជួយ-អ្ហឹម!!"គេបម្រុងនឹងលើកដៃវាយនាយតែនាយបែរជាចាប់ដោយស៊កដៃស្រាក់ចូលគេសង្កត់ទៅលើពូជាប់ឯរាងតូចភ័យខ្លួនរើមិនរួចក៏ចាប់ផ្តើមស្រែកអោយគេជួយតែមិនទាន់នឹងបានពីរម៉ាត់ល្អផងក៏
ត្រូវនាយសង្រ្គប់បបូរមាត់ថើបក្រញិបគ្មានថ្នមហាក់ដូច
ដាក់ទោសបបូរមាត់ដែលពូកែស្រែកពូកែថាអោយនាយ។
ទោះខំប្រឹងរើយ៉ាងមិចក៏មិនបានមានតែត្រូវនាយសង្កត់ថើបថែមទើបខួរក្បាលគិតពីអ្វីដែលគេធ្លាប់បានដឹងពី
ជីមីនមកធ្វើអោយគេកាន់តែស្លន់ស្លោជាងមុនទៅទៀត។"បើលោកឯងធ្វើអីខ្ញុំៗនឹងស្អប់លោកឯងមិនខាន"គ្រាន់តែនាយដកបបូរមាត់នាយតូចក៏ស្រីបដង្ហើមប្រញាប់និយាយញាប់ៗទាក់ៗ។
YOU ARE READING
🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)
عاطفيةខ្ញុំជាមនុស្សដែលមានញ្ញាណទី6តាំងពីក្មេងហើយវាក៏ជារឿងចៃដន្យដែរដែលខ្ញុំបានជួបជាមួយវិញ្ញាណប្រុសម្នាក់នោះព្រោះតែមើលទៅនាយពិតជាគួរអោយអាណិតទើបខ្ញុំសម្រេចចិត្តជួយទាំងមានអារម្មព៍ថាជាប់ជំពាក់។ 13/11/23 💜Jack TK💜