👨‍❤️‍💋‍👨ភាគបញ្ចប់👨‍❤️‍💋‍👨

1.9K 138 2
                                    


ថ្ងៃនេះជាថ្ងៃសម្រាកទើបគ្រួសារដែលមានសមាជិក4នាក់ក៏បាននាំគ្នាដើរលេងកំសាន្តគិតថានឹងទៅលេងលើភ្នំបោះតង់លេង។មិនមែនទៅតែពួកគេទេ ពួកគេក៏បានបបួលមិត្តទៅផងដែរព្រោះគិតថាម្នាក់ៗរវល់មិនសូវបានជួបគ្នាក៏បបួលដើម្បីបានមកដើរលេងជុំគ្នា។

"រួចរាល់ហើយមែនទេ?"

"ជីមីនឯងមកហើយហ្ហេស?"គ្រាន់តែឃើញមិត្តដើរចូលមកនាយតូចក៏រត់ទៅអោបបន្តិចទើបសួរនាំ។

"រួចហើយឬនៅ?"ជីមីនសួរមិត្តទាំងញញឹមហើយក៏មិនភ្លេចរកមើលអាល្អិតពីរនាក់នោះដែរ។

"ជុងកំពុងតែទៅមើលកូនៗរៀបចំខ្លួន គ្រាន់តែឮថាដើរលេងលឿនណាស់ទៅងូតទឹកមិនបាច់បង្ខំ"

"ហាសហា!ក្មេងៗគឺបែបនឹងហើយ"

"ចុះឯងយ៉ាងមិចដែរឥឡូវ?"នាយតូចនិយាយទាំងលួចដៀងទៅយ៉ុនហ្គីដែលឈរស្ងៀមជិតនោះ។

"មានយ៉ាងមិចគឺធម្មតានឹងហើយ"ជីមីនដឹងថាគេចង់សំដៅដល់អ្វីតែគេមិនទាន់ចង់មានកូនទេព្រោះឃើញមិត្តមានគេពិបាកជំនួសហើយក៏ភ័យខ្លាចក្នុងការយកកូនដែរ។យ៉ុនហ្គីនិងជីមីនរៀបការជាមួយគ្នាពីរឆ្នាំហើយតែជីមីនមិនងាយអោយប៉ះទេហើយក៏មិនអោយនាយបញ្ចូលអ្វីអោយគេដែរខ្លាចថាមានកូនទាំងដែលគេស្រលាញ់ក្មេងគ្រាន់តែខ្លាចក្នុងការពពោះប៉ុណ្ណោះឯយ៉ុនហ្គីក៏មិនបង្ខំចង់អោយគេជាអ្នកសម្រេចចិត្តព្រោះនាយស្រលាញ់តាមចិត្តគេគ្រប់យ៉ាង។

"ឯងនៅភ័យទៀតហ្ហេស?"

"នៅតិចៗចាំយើងគិតមើលសិន"

"កុំខ្លាចអីបានប្តីល្អពូកែថ្នមទោះឯងមានកូនក៏កក់ក្តៅចិត្តដែរជឿយើងទៅកុំខ្លាចអី"

"អ្អឹមយើងនឹងគិតពីរឿងនេះ"

"អាប់ប៉ា!ពូមីនៗ"អាល្អិតទាំងពីរចុះមកព្រមជាមួយលោកប៉ាគ្រាន់តែឃើញលោកពូក៏នាំគ្នារត់ចុះមកទាំងសប្បាយចិត្ត។ទៅដល់ដៃលោកពូក៏ត្រូវពួកគេពរឡើងម្នាក់មួយ។

"សុខសប្បាយទេអាល្អិតទាំងពីររបស់ពូ"

"បាទសុខធម្មតាចុះពូមីននិងពូស្លេកវិញ?"ជុងវ៉ុនបូញមាត់តបយ៉ាងគួរអោយខ្នាញ់ធ្វើអោយជីមីនអត់នឹងថើបមិនបាន គួរអោយស្រលាញ់គ្រប់ពេលតែម្តង។

🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)Where stories live. Discover now