លោកតាកាងឆុលមិនត្រឹមតែធ្វើអោយគេថើបគ្នាទេ
គាត់ក៏បានបំបាំងភ្នែកមិនអោយមនុស្សមើលឃើញថាពួកគេថើបគ្នាឬក៏ឃើញថេយ៉ុងធ្វើកាយវិការថើបម្នាក់ឯងឡើយ។ថេយ៉ុងសន្សឹមបិទភ្នែកព្រមតបការថើបទើបធ្វើអោយជុងហ្គុកមានអារម្មណ៍ប្លែកហើយក៏ពេញចិត្តដូចគ្នា
។កាថើបបន្តទៅយូរបន្តិចទើបដកបបូរមាត់ចេញទាំងមិនចង់ដោយសារតែអ្នកខាងនោះថប់ដង្ហើមទៅហើយ។"ថើបៗម្តងទៀតតើបានទេ?"ម្តងមិចនឹងអស់ចិត្តទៅបើបបូរមាត់គេទន់ស៊ីជម្ពូទាក់ទាញដល់ម្លឹង ការពីមុនម្តង
វាពិតជាធ្វើអោយនាយជាប់ចិត្តនឹងបបូរមាត់នេះណាស់។"បានហើយ"ថេយ៉ុងឮហើយអៀនថ្ពាល់ក្រហមប្រញាប់គេចទៅអង្គុយកៀនខ្លាំងបែរមុខទៅកញ្ចក់ឡានមើលទេសភាពខាងក្រៅគេចមិនចង់អោយនាយឃើញថាមុខគេក្រហមព្រោះតែអៀននឹងនាយទេ។នេះគេកំពុងតែព្យាយាមកាត់ចិត្តកុំអោយទៅរវីរវល់ជាមួយនាយខ្លាចថា
គេអាចនឹងចិត្តមិនដាច់ព្រោះថាបន្តិចទៀតនាយនឹងត្រឡប់ទៅជាមនុស្សវិញពួកគេនឹងក្លាយជាអ្នកដទៃព្រោះ
តែជវិតពិតពួកគេមិនដែលស្គាល់គ្នានោះទេ។ជុងហ្គុកបានតែធ្វើមុខជូរតែក៏អស់សំណើចនឹងនាយតូចដែរដែលគិតតែពីគេចមិនអោយនាយឃើញមុខទាំង
ដែលនាយឃើញហើយថាគេថ្ពាល់ក្រហម"លោកគួរតែនៅក្បែររាងកាយរបស់លោក"ហេតុអីក៏នាយចចេសម៉្លេះប្រាប់ថានៅឆ្ងាយវិញ្ញាណគេអាចនឹងខ្សោយហើយនឹង
"យើងប្រាប់ហើយតើថាយើងចង់នៅក្បែរឯង"នាយមិន
ដឹងថាយ៉ាងមិចទេនាយមិនចង់ខ្វល់ពីអ្វីទេសំខាន់អារម្មណ៍គេគឺចង់អោយនាយនៅក្បែរតែថេយ៍ដូចជាកំពុងតែជិតឃ្លាតចង់បង្កើតអនុស្សាវរីយជាមួយគ្នាអោយច្រើនៗ"តែរាងកាយលោកភ្ជាប់ជាមួយវិញ្ញាណបើរាងកាយខ្សោយវិញ្ញាណលោកក៏ខ្សោយដូចគ្នា"
"ក្រែងឯងថាបើគង់តែស្លាប់ដដែលប្រើជីវិតអោយសប្បាយនោះអី?យើងកំពុងប្រើហើយតើ យើងមិនខ្វល់ទេថាអាចចូលរាងកាយវិញឬក៏អត់សំខាន់យើងចង់ធ្វើអ្វីដែលយើងចង់"នាយលែងគិតថាត្រូវតែចូលរាងកាយអោយបានហើយបើគ្រប់យ៉ាងយើងមិនអាចកំណត់បានផង។វិញ្ញាណនាយពេលនេះកំពុងតែសប្បាយយល់ថាមានក្តីសុខពេលបាននៅជិតនៅក្បែរក្មេងម្នាក់នេះដូច្នេះនាយលែងព្រួយបារម្ភរឿងទាំងនេះហើយ
YOU ARE READING
🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)
Romanceខ្ញុំជាមនុស្សដែលមានញ្ញាណទី6តាំងពីក្មេងហើយវាក៏ជារឿងចៃដន្យដែរដែលខ្ញុំបានជួបជាមួយវិញ្ញាណប្រុសម្នាក់នោះព្រោះតែមើលទៅនាយពិតជាគួរអោយអាណិតទើបខ្ញុំសម្រេចចិត្តជួយទាំងមានអារម្មព៍ថាជាប់ជំពាក់។ 13/11/23 💜Jack TK💜