ភាគទី : 01 » [ សិទ្ធជាប៉ាចុង ]
Yoongi = Top
Jimin = btt
______
នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់គ្រួសារត្រកូលមីន មានសមាជិករស់នៅតែ3នាក់ វាហាក់ស្ងប់ស្ងាត់ណាស់ ប៉ុន្តែក្រោយមកក៏កាន់តែថមថយនៅសល់ 2នាក់ ដោយសារ តែអ្នកស្រីមីនដែលជាម្ចាស់ភូមិគ្រឹះបានស្លាប់ដោយសារជម្ងឺ ហើយបន្ទុករាប់រងបានធ្លាក់ទៅលើ ផាក ជីមីន ជាស្វាមីក្រោយរបស់អ្នកស្រីដែលទើបតែរៀបការបាន 1ខែប៉ុណ្ណោះ ។រាល់ថ្ងៃនេះ ជីមីនត្រូវមើលថែកូនប្រុសចុងដែលមានឈ្មោះថា មីន យ៉ុនហ្គី គេមិនពេញចិត្តនឹងប៉ាចុងវ័យក្មេងរបស់គេសោះឡើយ តាំងតែពីថ្ងៃរៀបការដំបូងមកម្លេះ ប្រហែលជាស្អប់ព្រោះគិតថាជីមីនគឺចូលមកចង់ដណ្ដើមយកទ្រព្យប៉ារបស់គេយកទៅគ្រប់គ្រងតែម្នាក់ឯង មិនថាយ៉ាងមនុស្សប្រុសក្មេងខ្ចីរាងកាយតូចស្រឡូន ឯណាដែលមកស្រលាញ់មនុស្សស្រីវ័យស្មើរម៉ាក់ខ្លួនឯងនោះ វាប្រាកដជាមានអ្វីនៅពីក្រោយហើយ
_________
#ព្រឹកថ្ងៃអាទិត្យ
ក៏ឃើញថាថ្ងៃនេះជាថ្ងៃសម្រាកមិនមាន ការងារធំដុំណាមួយនោះ ជីមីនក៏នៅញ៊ាំ បាយផ្ទះខុសពីរាល់ដងដែលទៅធ្វើការ
បាត់ៗរហូត
«យ៉ុនហ្គីមកញ៊ាំបាយមក» នាយតូចឃើញកូនប្រុសចុង ចុះមកពីខាងលើទាំងធ្វើខ្លួនសង្ហាក៏ហៅគេមកញ៊ាំបាយជុំគ្នាបង្កើតភាព ស្និទ្ធស្នាលរវាងងារជាប៉ាកូន
«អត់ទេ! មិនឃ្លាន មិនចង់ឃើញមុខអ្នកខ្លះ» នាយតបទាំងសម្លេងមាំធុញទ្រាន់ មិនចូលចិត្តហើយត្រូវមកនៅជាមួយគ្នាទៀត បែបនេះដាច់ខ្យល់ស្លាប់មិនខាន
«ហើយឯងប្រុងចេញទៅណា?» ជីមីនសួរ នាំតាមរបៀបអាណាព្យាបាលក្នុងផ្ទះ ទាំងដែលខ្លួនក្មេងខ្ចីប៉ុន្តែចិត្តគំនិតចាស់ទុំ
«នេះប៉ាចាំបាច់ត្រូវដឹងគ្រប់រឿងមែនទេ? អូ...ឬមួយចង់ដឹងសូម្បីតែខ្ញុំធ្វើអី នៅជាមួយអ្នកណា ដេកជាមួយអ្នកណា ចំណាយលុយឲ្យស្រីអស់ប៉ុន្មាន ត្រូវរាយការណ៍ទៀតតើមែនទេ លោកប៉ាចុង?» ប្រយោគ ចុងក្រោយដែលសង្កត់ថាប៉ាចុង គឺនាយចង់ ឲ្យជីមីនដឹងពីព្រំដែនរបស់ខ្លួនឯងថាត្រឹមជាប៉ាចុង កុំមកចង់គ្រប់គ្រងជីវិតនាយឲ្យសោះ ពិតជាគួរឲ្យខឹងណាស់
នាយតូចជាប៉ាចុងប្រែទឹកមុខងើបពីកៅអីដើរសម្ដៅទៅឈរទល់មុខកូនចុងដែលមានមាឌធំជាងខ្លួន តែសម្ដីវិញលើសអ្នកអាយុបងទៀត
«ឯងត្រូវតែប្រាប់ ព្រោះប៉ាមានសិទ្ធជាអ្នកគ្រប់គ្រងឯង តាមបណ្ដាំមរតករបស់អ្នកបងមីន ប៉ាធ្វើតាមតួនាទី» ពាក្យថាតួនាទីនេះវាធ្ងន់ណាស់ សូម្បីតែរាងតូចផ្ទាល់ក៏ យល់ថាតឹងតែងចិត្តដែរ គិតឬថាមិនទើស ទាល់នឹងកូនប្រុសដែលមានចរឹករឹកពារ ច្រលោមខាងហើយមានអាយុប្អូនខ្លួនតិចតួចនោះ
«ហ្ហឹស!! យកអ្នកម៉ាក់មកអាងទៀតហើយ ប៉ាគិតថាខ្ញុំខ្លាចមែនទេ?» នាយនិយាយតែមាត់មិនអស់ចិត្ត នៅហ៊ានច្រានជីមីនដួលផ្ងាកក្រោយអុកគូទទៀត
«អាក្មេងឈ្លើយ!! នេះជារបៀបដែលឯងធ្វើដាក់មនុស្សចាស់ជាងខ្លួនមែនទេ?» នាយតូចស្រែកគំហកសួរទាំងខឹងសម្បារ ចុកចង្កេះងើបលែងចង់រួចហើយ
«អត់ទេ! សម្រាប់មនុស្សចាស់ផ្សេងខ្ញុំគោរពណាស់ លើកលែងតែប៉ាមួយទេ...ប៉ាចុង..ហ្ហឹស.ហ្ហឹស» នាយសើចបន្តិចមុននឹងលូកដៃក្នុងហោប៉ៅដើរហួចយ៉ាងសប្បាយចិត្តចេញទៅក្រៅបាត់
អ្នកបម្រើឈ្មោះអ៊ុនជូ ទើបតែចេញពីផ្ទះបាយមកឃើញក៏ប្រញាប់រត់មកជួយលើក «លោកប្រុសយ៉ាងមិចហើយ អ្នកប្រុសយ៉ុនហ្គីធ្វើបាបទៀតហើយមែនទេ?»
«មិនអីទេ...ថ្ងៃណាមួយគេនឹងយល់ពីបំណងខ្ញុំនិងម៉ាក់របស់គេដែលចង់ឲ្យគេល្អ» ទម្រាំតែគេយល់ប្រហែលមនុស្សចាស់ខ្លួនក្មេងនេះទក់សាច់មុនហើយ មើលទៅ
______
#ម៉ោង 12យប់នៅក្លឹប
យ៉ុនហ្គីគេជាមនុស្សខ្ជះខ្ជាយដៃធំមិនសូវ ចេះគិត នោះហើយទើបម៉ាក់របស់គេផ្ដាំផ្ញើឲ្យជីមីនជួយមើលថែគេផង តែយ៉ុនហ្គីគេយល់ផ្សេង គេគិតថារាងតូចចូលមកដើម្បីដណ្ដើមគ្រប់យ៉ាងទៅវិញ
«យេ...uh!! សប្បាយណាស់ បម្រើបងឲ្យល្អបងមានរង្វាន់ឲ្យណា៎...» នាយក្រាស់សប្បាយនឹងភ្លើងពណ៌ស្រីស្រាសម្បើមណាស់ បើរឿងលុយគេចំណាយមិនដែលខ្វល់គិតស្ដាយទេ ការងារក៏មិនគិតជួយធ្វើ រាល់ថ្ងៃបើកុំតែជីមីនរ៉ាប់រងក្រុមហ៊ុនមុខជាមិនអាចដើរទៅមុខឡើយ
«បងហ្អា៎...បងសង្ហាណាស់...» ស្រីស្អាត ម្នាក់កំពុងតែកៀកកើយនឹងយ៉ុនហ្គី សុខៗ ក៏ស្រាប់តែមានស្រីម្នាក់ទៀត មកទាញនាងចេញនិងទះនាងមួយដៃដោយមិនសួរ នាំ នេះតើនាងជាអ្នកណា?
«អ្អឿយ...!! នាងឯងចង់ដណ្ដើមបងយ៉ុន របស់យើងហ្អេះ? ចេញទៅ!! ផាច់» 👋
«អូយ..!! ស្រីចង្រៃឯងជាអ្នកណា?»
«ហ្ហឹស!! យើងជាសង្សារបងយ៉ុន យ៉ាងមិចភ្លឺភ្នែកហើយនៅ? ឆាប់ចេញឲ្យឆ្ងាយទៅ!!» ស្រីម្នាក់នេះនសងមានឈ្មោះថា ភីងគី ជាសង្សារចាស់របស់នាយសង្ហា
(សង្សារចាស់សោះ)
«ភីងគី?? មកធ្វើស្អីអញ្ចឹងមិនចេះខ្មាស់គេទេហ្អី?» យ៉ុនហ្គីងាកឆ្វេងស្ដាំមិនពេញចិត្ត ក៏ដឹងថានាងហួងហែងតែនាយស្អប់អ្នកដែលព្យាយាមធ្វើជាម្ចាស់លើជីវិតណាស់
«មកពីវាមកកៀកកើយបងធ្វើអី! ហ្ហឹមម អូនប្រច័ណ្ឌណាស់ដឹងទេ? ចេញឲ្យអស់ទៅ ពួកនាងឈ្លើង!!» ភីងគីកម្ចាយស្រីៗ ក្បែរៗនោះឡើងខ្ចាត់ខ្ចាយអស់ ដើម្បីនាងបានកៀកកើយនឹងយ៉ុនហ្គីតែម្នាក់ឯង
«នែៗ...មិចក៏ដេញស្រីរបស់បង មិនកំពុងសប្បាយណា» យ៉ុនហ្គី
«មកសប្បាយជាមួយអូនវិញណា...អ៊ុប..!» ហើយនាងក៏ទាញរាងក្រាស់មកថើបយ៉ាងទាន់ហន់ ដំបូងនាយដូចជាលង់នឹងនាងល្អដែរ តែសុខៗនាយក៏នឹកឃើញទៅដល់មុខរបស់ជីមីនដែលជាប៉ាចុងកំពូលហួងហែងទៅវិញ
«ហ្ហើយ...!!!» ថេយ៉ុងរុញនាងឡើងចង់ផ្ងាកក្រោយ រួចបោះលុយមួយចំនួនលើតុ និងប្រញាប់ចេញទៅចោលនាងភីងគីបាត់តែម្ដង
«បងថេយ៍...!!!» ស្រីស្រស់ភីងគីបានត្រឹមឈរទន្រាំជើងខឹងយ៉ាងខ្លាំង បីសតែសម្រេចទៅហើយនឹងណា....
____
#ភូមិគ្រឹះ Min
យ៉ុនហ្គីដើរកាត់បន្ទប់របស់ជីមីនដែលនៅមិនឆ្ងាយពីបន្ទប់របស់ខ្លួនប៉ុន្មាននោះទេ នាយស្រាប់តែលឺសម្លេងយំខ្សឹកខ្សួលនៅក្នុងបន្ទប់នោះឡើងមក
«សម្លេងស្អីនឹង?» នាយផ្ទៀងត្រចៀកស្ដាប់កាន់តែច្បាស់ថាជាសម្លេងយំរបស់ជីមីនប៉ាចុងមុខកាចមុខខូវ ម៉ឺងម៉ាត់យ៉ាងនឹងចេះយំដែរ?
ទ្វារមិនបានដាក់គន្លឹះទេ ដៃមាំក្រាស់រុញទ្វារចូលទៅសន្សឹមៗ ហើយក៏ឃើញថាក្នុងបន្ទប់មានពន្លឺតិចៗប៉ុណ្ណោះចេញពីអំពូលក្បាលគ្រែរបស់ជីមីន
«ហ្ហឹក.ហ្ហឹក...» សម្លេងតូចស្រទន់នៅយំខ្សឹកខ្សួលអោបរូបថតម៉ាក់របស់យ៉ុនហ្គីជាប់ តើគេកំពុងកើតអី? នឹកប្រពន្ធចាស់រហូតដល់យំឬយ៉ាងណា?
នាយក្រាស់ជាកូនចុងដើរទៅឈរជិតគ្រែគេងរបស់រាងតូច ទើបដឹងថារាងតូចកំពុងគេងមរមើរយំម្នាក់ឯង ទឹកភ្នែកជោគថ្ពាល់ក្រពុំឡើងរហាម«ស្អីគេនឹង?»
ពិតណាស់ជីមីនគេងអោបរូបថតរបស់អ្នកស្រីមីន ហើយយំរហូតគេងលក់ពិតមែន គេប្រហែលជានឹកស្រណោះដែលត្រូវមករងការប្រមាថដោយសារតែចង់ជួយដល់គ្រួសារគេហើយ ជួយរ៉ាប់រងថ្មបាក់ជំនួសគេ មធ្យម ងំត្រូវគេមើលងាយស្អប់ខ្ពើមទៀត
រាងតូចមានអាយុបងយ៉ុនហ្គីតែប៉ុន្មានឆ្នាំទេ តែក៏ត្រូវមកក្លាយជាប៉ាចុង រាប់រងរឿងគ្រប់យ៉ាងជំនួសយ៉ុនហ្គីទៅហើយ អ្វីដែល ពិបាកទទួលយកនោះ គឺកូនចុងមិនយល់ចិត្ត មិនយល់ពីអ្វីដែលគេខំប្រឹងធ្វើ គេតែងដៀលជេរស្ដីប្រមាថ អ្នកណាមិនឈឺចាប់ រាល់ថ្ងៃខំធ្វើរឹងមាំនៅមុខគេ ធ្វើជាកាចឆ្នាស់មាត់ខ្លាំងដាក់គេ គឺសុទ្ធតែជាការសម្ដែងប៉ុណ្ណោះ ។To be continue......
លីលី វីស្ទែន 🌸