🥀 ប៉ាចុងចងចិត្ត 🥀

715 44 4
                                    

ភាគទី : 06 » [ តំណែង CEO ]
Yoonmin Novel
____
ណាមជុនជាអ្នកបើកឡាននិងតាមការពាររាងតូចគ្រប់ពេល យ៉ុនហ្គីធ្វើការបណ្ដើរ តាមមើលពួកគេបណ្ដើរ ប្រហែលជាចង់រកពេលចូលក្បែរជីមីនមិនបាន
«ចង្រៃយ៎..! ហើយវាតាមស្អិតខ្លាំងម្លេះវ៉ើយ» យ៉ុនហ្គីប្រទិចតិចៗម្នាក់ឯងទាំងខាំមាត់ខាំក ការងារមិនគិតប្រឹងធ្វើទេ គិតតែតាមមើលគេទៅ
«ខ្ញុំទៅបន្ទប់ទឹក មិនបាច់តាមទៅទេ» ជីមីនងាកប្រាប់ណាមជុន ជួនកាលត្រូវមានពេលផ្ទាល់ខ្លួនខ្លះដែរមែនទេ?
យ៉ុនហ្គីក៏ប្រញាប់លបទៅតាម គិតទៅពូកែតាមចងពៀរពិតមែនណា...«ហ្ហែម...!!»

ក្រោយលឺសម្លេងលោកកូនក្រហែម ជីមីនចងចិញ្ចើមដកដង្ហើមធំមួយខ្សាក តែក៏មិនតសម្ដីដែរខ្ជឹលឈ្លោះជាមួយណាស់ ក្រោយលាងដៃហើយក៏បម្រុងនឹងចេញមកវិញ តែនាយសង្ហាក៏ចាប់ដៃជាប់
«លែង!!» មួយម៉ាត់យ៉ាងខ្លីពីរាងតូចដោយទឹកមុខស្មើរធេង
«មិនលែង!! តាំងពីបានអង្គរក្សសង្ហានៅក្បែមក រឹកពារខ្ពស់ណាស់ណ៎ ពីមុនស្អីបន្តិចក៏ហៅខ្ញុំ សួរនាំខ្ញុំគ្រប់ពេលដែរ ឥលូវជួបគ្នាធ្វើដូចស្អប់ខ្ពើមខ្ញុំម្លេះ» យ៉ុនហ្គីនៅមិនដឹងខ្លួនថាធ្វើឲ្យគេខឹងស្អប់ដល់កម្រឹតណាទៀត រំលោភគេ ប្រមាថគេសព្វគ្រប់ ឬគិតថាគេជារូបចម្លាក់ទើបមិនចេះខឹង ល្អហើយដែលគេត្រឹមមិននិយាយជាមួយ បើអ្នកផ្សេងគេប្ដឹងបាត់ហើយ
«ឯងអាយុច្រើនហើយល្មមចេះគិតដោយ ខ្លួនឯង ប៉ាមិនចង់និយាយដដែលៗទេ»
«មិនចង់និយាយជាមួយខ្ញុំចឹងហ្អី? តែបើជាមួយអាអង្គរក្សនោះឃើញនិយាយផង សើចផងជាមួយគ្នារហូត ហ្ហឹស! ចរឹកបែប នេះចង់បោកខ្ញុំមិនបានទេ» យ៉ុនហ្គីមិនជឿ ថាជីមីនមិនចង់និយាយច្រើនព្រោះគិតថាខ្លួនឯងត្រឹមត្រូវទេ តែអាម៉ាស់រហូតមិនហ៊ានប្រឈមមុខច្រើនជាង
«បោកស្អីរបស់ឯង ចង់ប៉ានិយាយសើចស្អីជារឿងប៉ាតើ ទាក់ទងនឹងឯងពីពេលណា?» ជីមីនរលោះដៃមួយទំហឹង ភ្នែកក៏សម្លក់កូនចុងថ្លែរ កាចឆ្នាស់ប៉ុណ្ណឹង ដែរគេមិនខ្លាចមិនញញើត គិតតែឌឺថែម ល្អណាស់ដែលមកជួបគ្នាក្នុងនាមប៉ាកូន បើជួបក្នុងនាមផ្សេងប្រហែលឈ្លោះប្ដឹងគ្នាយូរណាស់
«ក៏មិនចង់ពាក់ព័ន្ធប៉ុន្មានទេ ពុទ្ធោអើយ..ធ្វើដូចខ្លួនឯងអស្ចារ្យណាស់អញ្ចឹង» យ៉ុនហ្គីធ្វើជាស្រែកតបក្រោយខ្នងអ្នកជាប៉ាដើម្បីបញ្ឈឺ តែជីមីនក៏ដើរចេញទាំងខាំមាត់ ថាមិនចង់ឈ្លោះទេ តែស្ដាប់សម្ដីគេចុះ
___
នាងភីងគីបានមករកយ៉ុនហ្គីដល់ក្រុមហ៊ុន ប្រហែលជាបាត់មិនឃើញនាយទៅរកយូរពេកហើយ ណាមួយនាងម្នាក់នេះតោងស្អិតសម្បើមណាស់ លើកមុនបែកគ្នាម្ដងហើយ តែនៅតែមករកយ៉ុនហ្គីរហូត
«បងយ៉ុន....» នាងល្អចូលមកភ្លាមក៏អង្គុយលើភ្លៅនាយដោយមិនក្រែងចិត្តបាត់ទៅហើយ ស្លៀកក៏ខ្លីសឹងតែលេចលើលេចក្រោម នៅ make up ហោះទៀត បបូរមាត់ក្រហមឆ្អិនឆ្អៅតែម្ដង
«ភីងគី មកធ្វើអី? បងរវល់ការងារណាស់» នាយសង្ហារុញនាងឲ្យចុះពីលើភ្លៅវិញ
ធម្មតានាយមិនសូវខ្វល់ខ្វាយទេ ទាល់តែនៅមុខរាងតូចទើបនាយធ្វើស្និទ្ធនឹងនាង
«ហ្ហឹមម...គឺអូននឹកទើបអូនមករក បងមិនឃើញទៅរកអូនសោះ បាត់ច្រើនថ្ងៃហើយនៀក» នាងនេះប៉ិនម្ញិកម្ញក់ណាស់ បើសិនជាជីមីនចេះទន់ផ្អែមបែបនោះដែរប្រហែលជាល្អហើយ
«បងទើបតែចូលកាន់តំណែង ចឹងហើយបងត្រូវផ្ដោតលើការងារ» យ៉ុនហ្គីគិតថាបើគេមិនខំប្រឹងទេ គេនឹងចាញ់ប៉ាចុងមិនខាន ដូច្នេះជម្រើសល្អយកឈ្នះដោយធ្វើឲ្យគេបាក់មុខនៅចំពោះមុខវិនិយោគិនដូចខ្លួនកាលពីមុនវិញម្ដង
«អួយ..តំណែងប្រធានរង អេ! ក្រែងបងជាកូនប្រុសតែម្នាក់របស់ម្ចាស់ក្រុមហ៊ុនមែនទេ? ហេតុអីមិនបានតំណែង CEO?» នាងភីងគីងាកឃើញលើតុមានដាក់ផ្លាកខាងមុខថា ប្រធានរង ទើបកើតចម្ងល់
«ឈប់និយាយទៅ!!» យ៉ុនហ្គីកើតចិត្តម៉ួម៉ៅភ្លាមៗ នឹកឃើញដល់តំណែងខ្លួនត្រូវធ្លាក់លើជីមីន តាមថាកូនម្ចាស់ក្រុមហ៊ុនដូចគេ សមតែកាន់តំណែង CEO ដូចនាងភីងគីថាពិតមែន
«អួយ! អូននិយាយអីខុសហ្ហោះ? សុំទោសណា៎..» នាងម្នាក់នេះប៉ិនយល់ចិត្តណាស់ ក៏ប្រញាប់ស្ទុះទៅច្របាច់ស្មាឲ្យនាយ សង្ហាស្រាលៗ ធ្វើសរសៃឲ្យនាយបាត់ខឹងវិញតែម្ដង
តុក...តុក...!!//
«ចូលមក» ជីមីន
នាយតូចយកឯកសារដែលគេធ្វើខុសមកឲ្យវិញ តែក៏ប្រទះនឹងស្រីស្នេហ៍ដែលឈរច្របាច់ស្មានៅខាងក្រោយខ្នង ឃើញហើយរអៀសចិត្ត
«រវល់តែស្រីកៀករហូតចឹង ទើបមិនយកចិត្តទុកដាក់នឹងការងារសោះ» ជីមីនបោះឯកសារលើតុមួយទំហឹងដៃ បង្ហាញកាយវិការទ្រគោះបោះបោកតាមឋានះនៅចំពោះ មុខស្រីស្នេហ៍លោកកូនជើងល្អ
«យ៉ាងមិច?» នាយបក់ដៃឲ្យភីងគីឈប់ និង ងាកមកនិយាយជាមួយជីមីនវិញទាំងមុខមិនញិន
«ប៉ាប្រាប់ឯងប៉ុន្មានដងហើយថាមិនត្រូវ ដាក់គម្រោងងាយៗបែបនឹងទេ ដៃគូប្រកួតប្រជែងរបស់យើងពួកគេឆ្លាតនិងចាំតែមើលយើងទេ បើសិនឯងមិនរកអ្វីដែលថ្មី ក្រុមហ៊ុនមិនអាចរីកចម្រើនទេ» ជីមីន
«ហូយ! ធុញណាស់» នាយគាស់ឯកសារធ្លាក់រប៉ាត់រប៉ាយធ្វើឲ្យរាងតូចភាំងឡើងចំហរមាត់ហួសចិត្ត នេះមិនទទួលខុសត្រូវការងារសោះហ្អី?
ផាច់!!// មួយដៃលើថ្ពាល់សង្ហា
«តំណែង CEO នឹងគ្មានថ្ងៃបានទៅឯងទេ!» ជីមីនប្រលះមួយកំភ្លៀងលើមុខសង្ហារបស់កូនចុងនៅមុខនាងភីងគីរហូតនាងយកដៃបិទមាត់ខ្លួនឯង យ៉ុនហ្គីយក អណ្ដាតទល់ថ្ពាល់ងាកមកសម្លក់អ្នកដែល មាននាមជាប៉ាវិញ
«អឺ! ព្រោះប៉ាចង់លេបយកវាម្នាក់ឯងនឹងអី! នៅមុខល្អតែក្នុងចិត្តចង់លេបយកតែឯង» យ៉ុនហ្គីច្រលោមខាងទៀតហើយ
«ហេតុអីក៏ឯងមិនភ្ញាក់រលឹកបែបនេះ? សុំអង្វរឯងចាស់ចិត្តចាស់គំនិតបន្តិចបានទេ យ៉ុនហ្គីកុំរវល់ខ្វល់តែរឿងស្រី គិតប្រឹងប្រែងពីការងារបន្តិចទៅបានទេ?» មើលទៅជីមីនពិតជាតឹងទ្រូងខ្លាំងណាស់ ចង់ឲ្យគេល្អ តែគេយល់ផ្សេងរហូត
«បើសិនជាគ្មានប៉ា ខ្ញុំគិតថាខ្ញុំប្រហែលរីកចម្រើនជាងសព្វថ្ងៃនេះឆ្ងាយណាស់ ហ្ហឹស! កុំមកដើរតួឯកធ្វើដូចខ្លួនឯងល្អ ហើយអ្នក ដទៃអាក្រក់អីប៉ាចុង» យ៉ុនហ្គី
«អឺ!! ប៉ានឹងរងចាំមើលឯងរីកចម្រើនដូចសម្ដី ហើយកុំមកបន្ទោសប៉ាឲ្យសោះ បើសិនតំណែងដែលឯងចង់បានវាមិនសម្រេច» ជីមីនងក់ក្បាលទាំងមុខ
ក្រហមសឹងស្រក់ទឹកភ្នែក ប្រឹងទប់ណាស់ពេលនេះ
«ឈឺខ្លាំងទេបងយ៉ុន...ហ្ហឹម ប៉ាបងនេះកាចណាស់ មើលចុះក្រហមអស់ហើយ» នាងភីងគីរត់មកស្ទាបមុខយ៉ុនហ្គី
«មិនអីទេ កម្លាំងដៃស្រាលៗ» យ៉ុនហ្គី និយាយថាកម្លាំងដៃស្រាលៗតែចិត្តគុំគួន ទៀតហើយ នៅតែមិនភ្ញាក់រលឹកទៀត យ៉ុនហ្គីអើយ...ជីមីនខំប្រឹងរាល់ថ្ងៃគឺដើម្បីតែបង្រៀនឲ្យគេចេះកាន់កាប់ក្រុមហ៊ុនទេ តែអារម្មណ៍របស់នាយបែរជាទៅគិតថាគេចង់បំបាក់មុខខ្លួនឯង គិតថាគេចង់ដណ្ដើមគ្រប់យ៉ាងពីខ្លួនឯងទៅវិញ ។

To be continue.....
លីលី វីស្ទែន 🌸

🥀 ប៉ាចុងចងចិត្ត 🥀Where stories live. Discover now